ធនាគារជាតិកម្ពុជា អំពាវនាវឱ្យពលរដ្ឋរាយការណ៍ពីការកេងចំណេញដោយកិច្ចសន្យាមិនសុចរិតទៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ ជុំវិញការកេងចំណេញដោយកើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិត ពីបុគ្គលធ្វើធុរកិច្ច ទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
សហគមន៍ថា មានជនល្មើសឆក់ឱកាសលួចចូលកាប់ឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់នៅខេត្តក្រចេះ ក្នុងរដូវកាលចូលឆ្នាំខ្មែរ
បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ អះអាងថា មានករណីជនឆក់ឱកាសលួចចូលកាប់បំផ្លាញព្រៃឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់ អំឡុងពេលប្រជាពលរដ្ឋកំពុងរវល់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
បទយកការណ៍៖ អ្នកធាក់ស៊ីក្លូត្អូញត្អែរគ្មានភ្ញៀវជិះ ខណៈសមាគមស៊ីក្លូកម្ពុជាបារម្ភមិនមានអ្នកជំនាន់ក្រោយបន្ត
ម៉ោងប្រមាណ ១០ព្រឹក លោកអឹម ជា មានវ័យ ៥៣ឆ្នាំ អង្គុយលើស៊ីក្លូពណ៌បៃតង នៅក្បែររបងសារៈមន្ទីជាតិ រូបរាងស្កមស្គាំង សម្បុរសណ្តែកបាយ កំពុងអង្គុយហៅភ្ញៀវទេចរណ៍ឱ្យជួលស៊ីក្លូជិះកំសាន្ត។ទឹកមុខក្រៀមក្រំព្រោះ មិនសូវមានភ្ញៀវជិះស៊ីក្លូដូចមុន។
បទយកការណ៍៖ ពលរដ្ឋជិត ៨០ខ្នងផ្ទះជាប់បឹងតាមោកក្រាញននៀលមិនដូរដី ខណៈផ្ទៃបឹងកាន់តែរួមតូច
សំឡេងស្រែកទាមទាររកយុត្តិធម៌ ដោយមិនទទួលយកការដោះដូរដីថ្មី បានបន្លឺឡើងកងរំពងនៅក្នុងភូមិសំរោងត្បូង ជាប់បឹងតាមោក នៅម៉ោង ៨ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្របពេលគ្រឿងចក្របានដឹកក្រួស និងដី ចាក់លុបបឹងធម្មជាតិមួយនេះ កាន់តែខិតជិតដល់សសរផ្ទះរបស់ពលរដ្ឋ។
សហគមន៍ព្រៃឡង់ទាំង៤ខេត្ត ចង់ចុះល្បាតព្រៃឡើងវិញ ក្រោយពួកគេមើលឃើញករណីកាប់ឈើកើតមានឥតស្រាកស្រាន្ត
បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត មានបំណងចុះល្បាតព្រៃឡើងវិញ ខណៈពួកគេមើលឃើញថាបទល្មើសកាប់ឈើនិងដឹកឈើចេញពីតំបន់ព្រៃឡង់កំពុងកើតមានឡើងឥតស្រាកស្រាន្ត។
ក្រសួងមួយចំនួនបង្ហោះសកម្មភាពចុះជួយបក្សប្រជាជនកម្ពុជាលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន
នៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខែកក្កដា ឆ្នាំ២០២៣ កាន់តែជិតចូលមកដល់ គេសង្កេតឃើញថា ក្រសួង ស្ថាប័នខ្លះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះពីសកម្មភាពចុះមូលដ្ឋាន និងខ្លឹមសារនានា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលបង្ហាញពីសមិទ្ធផលរបស់គណបក្សកាន់អំណាច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
យុវតីពិការភាពម្នាក់តស៊ូរៀនរហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យ
យុវតីពិការភាពម្នាក់តស៊ូរៀន និងជំនះការរើសអើង ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ទោះបីជាពេលខ្លះត្រូវរងសម្ពាធពីមជ្ឈដ្ឋានជុំវិញយ៉ាងណា ក៏នៅតែបន្ដពុះពារឧបសគ្គ រហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
បទយកការណ៍៖ ជនជាតិដើមភាគតិចនៅមណ្ឌលគិរីរកចំណូលទ្រទ្រង់ជីវភាពដោយនាំទេសចរណ៍កម្សាន្តព្រៃ
ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានផ្ទះរបស់ជនជាតិដើមភាគតិចពូនង ជាប្រភេទផ្ទះតៀមសង់ជាប់ផ្ទាល់ដី ឬអ្នកស្រុកហៅថា ផ្ទះអណ្តើក នៅសល់ប្រមាណជាង ១០ផ្ទះប៉ុណ្ណោះ។ ផ្ទះទាំងនោះ គឺសម្រាប់ទទួលភ្ញៀវទេសចរណ៍មកស្នាក់នៅ ខណៈ ជនជាតិដើមភាគតិច រស់នៅក្នុងភូមិមូយនេះ ផ្លាស់ប្តូរមករស់នៅក្នុងផ្ទះថ្ម ឬផ្ទះឈើដូចទៅនឹងពលរដ្ឋខ្មែរដទៃទៀតដែរ។
ជនជាតិដើមភាគតិចកួយថា មន្រ្តីបរិស្ថានខេត្តព្រះវិហារមិនជឿថាមានបទល្មើសព្រៃឈើនៅតំបន់ការពារព្រៃព្រះរការ
សហគមន៍ជនជាតិដើមភាគតិចកួយ ឱ្យដឹងថា មន្រ្តីបរិស្ថានខេត្តព្រះវិហារ បានហៅពួកគេឱ្យនាំទៅមើលបទល្មើសជាក់ស្តែង ដែលសហគមន៍អះអាងថា មានករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃព្រះរការ ក្រោយមន្ត្រីទាំងនោះចុះទៅរកមិនឃើញបទល្មើស។
បទយកការណ៍៖ យុវជនខ្លះបារម្ភបាត់បង់ល្បែងប្រជាប្រិយខ្មែរ ខណៈមន្រ្តីថាកំពុងខិតខំការពារ
ការលេងល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ និងវាយក្អមជាដើម ត្រូវបានយុវជនជំនាន់ក្រោយមួយចំនួន ចាត់ទុកថាជាផ្នែកមួយចូលរួមថែរក្សាអត្តសញ្ញណជាតិ ជាពិសេសបានបង្កើតឱ្យមានចំណងសាមគ្តីភាពក្នុងរង្វង់ជាតិសាន៍ខ្មែរតែមួយ។
យុវតីថាស្រ្ដីនៅក្នុងវិស័យនយោបាយហាក់នៅមានសំឡេងតិចតូចជាងបុរស
យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកទោម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។
ជនជាតិកួយខេត្តព្រះវិហារបន្តរកឃើញបទល្មើសកាប់ឈើជិត២០០ករណីក្នុងព្រៃព្រះរកា
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ខេត្តព្រះវិហារ បានរកឃើញបទល្មើសកាប់ឈើប្រណីតៗ ជិត២០០ករណីបន្ថែមទៀត ក្នុងតំបន់ព្រៃព្រះរកា ខណៈ មន្រ្តីសង្គមស៊ីវិលអស់ជំនឿលើអាជ្ញាធរក្នុងការទប់ស្តាត់ការកាប់ឈើក្នុងព្រៃអភិរក្សមួយនេះ។
ពលរដ្ឋនៅជាប់បឹងតាមោកបន្តធ្វើកូដកម្មទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធដីធ្លី
ពលរដ្ឋរស់នៅជាប់បឹងតាមោក ៧៩ខ្នងផ្ទះបាននាំគ្នាតវ៉ាសារជាថ្មីដើម្បីទាមទាឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង។
នៅព្រឹកថ្ងៃអាទិត្យទី២ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅជាបបឹងតាមោក ៧៩ខ្នងផ្ទះស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំគ្នាធ្វើការតវ៉ាសាជាថ្មីទៀតដើម្បីទាមទាឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង។
ពលរដ្ឋមានជម្លោះដីធ្លីចំនួន ០៤ខេត្ដ ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្ដីហ៊ុន សែន
ពលរដ្ឋមកពីខេត្ដចំនួន ០៤ដែលមានជម្លោះដីធ្លី បានឡើងមកភ្នំពេញដើម្បីដាក់ញត្តិនិងតាមដានញត្តិនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្ដី និងក្រសួងពាក់ព័ន្ធនានាដើម្បីជំរុញឱ្យមានការដោះស្រាយជូនពលរដ្ឋ។
សិប្បកម្មផលិតឥដ្ឋអេកូរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា
នៅឆ្នាំ ២០១៥ បរិមាណប្លាស្ទិកសរុបនៅទូទាំងសកលលោក កើនឡើងដល់ ៨,៣ ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន និង ៩១% ទៀតត្រូវបានគេយកទៅចោលនៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ដោយឡែកសម្រាប់ ប្រទេសកម្ពុជា សំណល់ប្លាស្ទិកបានកើនឡើងជារៀងរាល់ឆ្នាំ។
Blog៖ បញ្ហាប្រឈមរបស់សិស្សនិស្សិតដោយសារការចាយវាយខ្ជះខ្ជាយ
សិស្សនិស្សិតមួយចំនួនមិនបានរៀបចំគម្រោងឱ្យបានត្រឹមត្រូវក្នុងការចាយវាយប្រចាំថ្ងៃនោះទេ។ នៅពេលដែលពួកគេឃើញរបស់ ឬសម្ភារ:ទំនើបទើបនឹងនាំចូលមកថ្មីៗ ក៏ចាប់ផ្ដើមនាំគ្នាទៅទិញប្រើបង្អួតគ្នីគ្នានៅសាលារៀន ទាំងដែលខ្លួនគេមិនបានគិតអំពីហានិភ័យនៃផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។
សិស្សនិស្សិតដែលកំពុងរៀនពីរ ឬបីសាលា ត្រូវការការចំណាយច្រើនលើការបង់ថ្លៃសាលា និងការចំណាយទៅលើសម្ភារ:សិក្សាមួយចំនួនធំ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏គួបផ្សំជាមួយនឹងថ្លៃផ្ទះជួល ម្ហូបអាហារ សៀវភៅ ឍសម្ភារ: និងថ្លៃសម្រាប់ធ្វើដំណើរ របស់ពួកគេ។
ចំណាយមិនមានចំណូល វាគឺជាហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ របស់ពួកគេដែលកំពុងបន្តការសិក្សានៅទីក្រុងភ្នំពេញ។ យ៉ាងណាមិញ សិស្សនិស្សិតដែលកំពុងតែពេញវ័យសប្បាយភ្លើតភ្លើន បាននាំគ្នាសម្រុកទៅទិញសម្ភារ:ទំនើបៗ ដោយយកជាល្បែងកម្សាន្តពេញនិយម ដោយភ្លេចគិតថា ខ្លួនគេត្រូវការចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ជាការពិតណាស់មានសិស្សនិស្សិតមួយចំនួនដែលកំពុងពេញវ័យ ភាគច្រើនពួកគេកំពុងតែកាត់បន្ថយការធ្វើសកម្មភាព...