ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងស្រដៀងគ្នាថាប្រតិកម្មរបស់សហជីពដែលគាំទ្ររដ្ឋាភិបាល​ប្រ​ឆាំ​​​ងរបាយការណ៍កាលពីដើមខែមិថុនារបស់អង្គការសង់ត្រាល់ធ្វើឡើងដោយមិនមានភស្តុតាងគ្រ​​ប់​គ្រា​​​ន់ និងជាការរឹតត្បឹតសេរីភាពសហជីព ខណៈក្រសួងមហាផ្ទៃអះអាងថាខ្លួននឹងបន្តអង្កេត និងតាម​​ដា​​​​ន​​ចំពោះទំនាស់មួយនេះ។
I have learned from new experiences and spent the last day of the year with all my friends and teachers in Newsroom, which is great and so productive that I can still learn more new things.
ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។
If I could earn money every single time I listened to my inner voice, I would maybe compete with Bill Gates’ net worth.
នៅ​មុនពេល​​ប្រឡង​ថ្នាក់​ទី១២ ខ្ញុំ​ភ័យ​ម្ដង កំពុង​ប្រឡងខ្ញុំ​​ក៏​ភ័យ​ម្ដង​ទៀត ប្រឡង​ចប់​ហើយ​ក៏​នៅ​តែ​ភ័យ មិន​ដឹង​លទ្ធផល​ជាប់ ឬ​ធ្លាក់។ ពេល​ប្រកាស​លទ្ធផល​ឮ​​ឈ្មោះ​ខ្លួន​ឯង​ថា​ជាប់ សប្បាយ​ចិត្ត​ណាស់ ជប់​លៀង​ផង ដើរ​លេង​ផង។ តែ​សប្បាយ​ចិត្ត​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវ​គិត​រឿង​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ម្ដង។ បើ​​និយាយ​​ពី​​សាកល​វិទ្យាល័យ​ក៏ច្រើន មុខ​ជំនាញ​រឹត​តែ​ច្រើន មិន​ដឹ​​ងថា​រៀន​មុខ​ជំនាញ​អ្វី ឬ​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​ណា។
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាពនិងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកំរិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។
រាជរដ្ឋាភិបាល បាន​ណែនាំដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និង​អនុវត្ត​នូវវិធានាការ​មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិ​ភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ក្នុងវិស័យ​កម្មន្តសាល និងឧស្សាហកម្មទេស​ចរណ៍។
ពីដំបូងឡើយ អាត្មាទាំងពីរ បានគិតគ្នាថានឹងបន្តយកថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ អាត្មា​បានសម្រេចមិនរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នោះទេ ប៉ុន្តែបានបន្តយកជំនាញអ្នកកាសែតវិញ ដោយហេតុថា អាចធ្វើឲ្យយល់ដឹងបញ្ហាសង្គម និងនយោបាយបានច្រើន។
ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។ ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​? Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។ កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​...
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានអានព័ត៌មានផ្សេងៗជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នាមួយចំនួនប្រហែលមិនសូវចូល​ចិត្តការចុះយកព័ត៌មាន និង​ការសម្ភាស​ផ្ទាល់​នោះទេ នេះក៏ដោយសារតែចំណង់ចំណូលចិត្តផ្សេងៗគ្នា។
សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ​។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។​ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។
វគ្គបណ្ដុះបណ្ដាលជាអ្នកសារព័ត៌មាន ខ្ញុំបានរៀនអំពី អ្វីជាសារព័ត៌មាន​  របៀបនៃការសម្ភាសន៍ របៀបនៃការសរសេរព័ត៌មានសព្វជ្រុងជ្រោយ និងសារៈសំខាន់នៃសារព័ត៌មាន។ វគ្គនេះខ្ញុំរៀនជាមួយលោកគ្រូដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ ខ្ញុំពិតជា មានក្ដីសោមនស្សរីករាយជាខ្លាំង ពេលបានចូលរៀន ក្នុងវគ្គបណ្ដុះបណ្ដាលមួយនេះ។
ព្រះ​អាទិត្យតែងតែ​រះ​នៅ​ពេល​ព្រឹក ហើយ​លិច​ទៅ​វិញ​នៅ​ពេល​រសៀល គ្មាន​នរណាម្នាក់​ដែលអាច​ឃាត់​បាន​ទេ។ វា​ជា​ដំណើរ​ធម្មជាតិ ឬយើង​អាច​និយាយ​បាន​ថា​ជា​តួនាទី​របស់​ព្រះអាទិត្យ​ ដែល​ធម្មជាតិ បាន​បង្កើ​តមក ។​ ម្យ៉ាងវិញ​ទៀត​ភាព​ស្រស់​ស្អាត​របស់ ព្រះ​អាទិត្យ​នៅពេល​ជិត​អស្តង្គត ក៏​បាន​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជាទូទៅ ផង​ដែរ។
ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និង​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ពិត​ជា​រហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែ​ក៏​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ។ ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើង​អាចនឹង​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព ប៉ុន្តែ​ខ្លួន​យើង​ផ្ទាល់ មានជម្រើស​ក្នុង​ការជ្រើស​យក​សារព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់​លាស់ ចេញ​ពីស្ថាប័ន​សារព័ត៌មាន​មានវិជ្ជាជីវៈ ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​យក​ជា​ការណ៍​បាន ដោយមិនអាចចេះតែជឿ ឬចែកចាយ​ដោយមិនបានគិត​នោះទេ។ ​ក្នុងនាមប្រជាពលរដ្ឋ យើងមានសិទ្ធិ ភារកិច្ច ការចូលរួម ព្រមទាំងជាសំឡេងមួយ អាច​ជួយ​ឲ្យ​សង្គម​ជាតិ​ទទួលបានដំណើរការល្អប្រសើរ និងយ៉ាងហោចណាស់ ក៏ត្រូវ​មាន​ចំណេះជា​មូលដ្ឋាន អាចបែងចែករវាងដំណឹង...
Recently, I felt as if I had been walking under a cloud, a dark cloud, for quite some time.

Group 14 Trainees