fbpx
ភ្នំពេញ៖ ក្រសួង​​អប់រំ​យុវជន និង​កីឡា ជំរុញសា្ថប័នពាក់ព័​ន្ធទាំង​ថ្នាក់​ជាតិ និង​​ក្រោមជាតិ​​ឱ្យយក​​ចិត្ត​​ទុក​ដា​ក់​លើ​ការ​ប្រើប្រា​​ស់សំណេរ និង​អក្ខ​រាវិ​រុទ្ធ​ភាសា​ខ្មែរ​ ដោយ​ផ្តោ​តលើ​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យា​ករណ៍ ដើម្បី​បណ្តុះ​ស្មារតី​ស្រលាញ់ រួម​ទាំង​អភិរក្ស​អក្សរ​​និ​ងភាសា​ជាតិ។​យោង​​​តាម​​សេចក្តី​ណែ​នាំ​របស់​ក្រសួង​​អប់រំ​យុវជន និង​កីឡាចេញផ្សា​យ​​​​នៅ​ថ្ងៃទី២៣ ខែកុ​​ម្ភៈ​ ឆ្នាំ២០២៤ បានលើក​ឡើង​ថា សិស្សា​​នុ​សិស្ស​ យុវជន​ និង​ពល​រដ្ឋ​ទាំ​ងអស់​ត្រូវ​មាន​កា​រប្រុង​​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់នៅ​ពេល​ប្រើ​ប្រាស់​ភាសា​ជាតិ​គ្រប់​កាលៈទេសៈ​ទាំង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ឬទំនាក់ទំនង​ផ្ទាល់ កា​រ​ផ្សព្វ​ផ្សាយ ឬចែ​ករំលែ​កព័​ត៌មាន និង​ការកម្សាន្តនានា។​ក្រសួង​លើក​ឡើ​ងថា៖ «គណៈ​គ្រប់​គ្រង​គ្រប់​គ្រឹះ​ស្ថា​នសិក្សា​សាធា​រណៈ និង​ឯក​ជន​ទាំង​អស់​ត្រូ​វ​ជំរុញ​ឱ្យ​មាន​​កា​រប្រឡង​ប្រជែង​អាន និង​សរសេ​រ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អាន និង​សរសេ​រភាសាខ្មែរ​ឱ្យ​បាន​​ត្រឹម​​ត្រូវ និងផុស​​ផុល»។សេច​ក្តី​​​ណែ​​នាំ​​ដដែ​ល ​ក៏បានលើកទឹកចិត្ត មាតា​បិ​តា អាណា​​ព្យាបា​ល​សិស្ស​ និង​​គ្រូ​ប​ង្រៀន ឱ្យបន្តជំរុញ​កូន​ចៅ និង​សិស្សា​នុសិស្ស​ឱ្យមានទម្លាប់​ប្រើ​ប្រាស់​​អក្សរខ្មែរ សម្រាប់​​កត់ត្រា និង​សរសេរ​​ភាសាខ្មែរ និង​គួរចៀស​វាងប្រើភាសាបរទេសផងដែរ៕​​
For this week, I have learned many lessons, both theory and practice.
When I work as a lifestyle journalist, I write easy articles. I don’t care too much about sources, interviews or quotes.
ការសិក្សា ​​គឺ​​ជា​កំណប់​ទ្រព្យ​ដ៏ឧត្តុង្គឧត្តម​ស​ម្រាប់​មនុស្ស​លោក​ដែល​ត្រូវការ​គ្រប់​ទី​កន្លែង។ នៅ​កម្ពុជា​មាន​ការអប់រំ​​បែងចែក​ជា​៣​កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា​។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជា​មាន​ភាព​ប្រសើរ​​ឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មាន​ចំនួន​កុមារ​​ចុះឈ្មោះ​​ចូលរៀន​ប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការ​យូនីសេហ្វ​។ ទោះ​ជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាព​អវិជ្ជមាន​ផងដែរ ដូចជាការបោះបង់​ការសិក្សា​​របស់សិស្សជាដើម។ ​កញ្ញា កេង ចាន់នូ​​​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia) បាន​សម្ភាសលោក បណ្ឌិត មាស​​ នី ជាសាកលវិទ្យា​ធិការសាលាអន្តរ​ជាតិឌូវី និង​ជាទីប្រឹក្សា​ឯករាជ្យ នៅខេត្តបាត់ដំបង។ កិច្ច​សម្ភាសខាងក្រោមនេះ...
អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេច​ចោល​នូវ​បំណែក​​សាច់​នាំ​ចូល​ខុស​ច្បាប់និងខូចគុណភាព​​ជាង ៤តោន​ ខណៈ​សង្គមស៊ីវិល ជំរុញឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធាន​ការ​ទៅលើ​អ្នកនាំចូល និងអ្នកនៅពីក្រោយ​ការនាំចូល​ខុសច្បាប់​ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង​ជាបន្តបន្ទាប់ទៀត។
សប្ដាហ៍នេះ យើងរៀនសូត្រ អំពីការថតរូបបែបសារព័ត៌មាន ដែលអាចឆ្លុះបញ្ចាំងព្រឹត្តិការណ៍ និងការធ្វើរឿងបែបពិពណ៌នា។ ខ្ញុំក៏បានរៀន ផងដែរ អំពី របៀបធ្វើ Vox Pop (Voice of the people)។
សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​
នៅក្នុង​បន្ទប់​ព័ត៌មាន​(NEWSROOM)​កាលពីម្សិលមិញ ខ្ញុំជាមួយ​នឹងមិត្ដ​រួមជំនាន់​របស់ខ្ញុំ បានទទួល​ការបណ្ដុះបណ្ដាល​វគ្គ​ខ្លីមួយ​អំពី​«មូលដ្ឋាន​ច្បាប់ស្ដីពី​របបសារព័ត៌មាន»​ ដែលធ្វើបទបង្ហាញ​ដោយ​លោក​មេធាវី សេក សុភ័ណ្ឌ។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសា​អង់គ្លេស​​ហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញា​អន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាម​អនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។​ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំង​ចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានសិក្សាសាកល្បងជាច្រើនតាំងពីឆ្នាំ១៩៩៩ ហើយ​នៅ​ចុងក្រោយ​ ទីស្ដី​ការគណៈរដ្ឋ​មន្រ្តីបានសម្រេច​យល់ព្រម​លើ​គម្រោង​នេះក្នុងខែវិច្ឆិកា ឆ្នាំ​២០១២។ ការសាង​សង់​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែកុម្ភៈ ឆ្នាំ២០១៤​ ហើយវារីអគ្គសនីត្រូវបានបើកដំណើរនៅឆ្នាំ២០១៧ ដោយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ខេត្ត​កំពង់ចាម និង​ខេត្តក្រចេះ។
ក្រសួងមហាផ្ទៃ និង​ក្រសួងការពារ​ជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យ​យក​យាន​យន្ត​អង្គភាព ដែលមាន​ផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើ​ប្រាស់ជាលក្ខណៈឯកជន​​ខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេស​​បើកបរ​បង្កឱ្យមានការប៉ះពាល់​ដល់​សង្គម។​​
I still remember the time I laid down by your side and listened to your childhood, the toothless smile you made when we joked around, how charming you were as a child, how satisfied you were after I shaved your hair.
ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។
ឥទ្ធិពលនៃបច្ចេកវិទ្យា​ក្នុងវិស័យហ្គេមនៅតែបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងសម័យកូវីដនេះ។ វា​បូក​​ផ្សំ​ការផ្សព្វផ្សាយ​ហ្គេម​ច្រើន​ហួសហេតុ និង​គ្មានច្បាប់​កំណត់​ចំពោះហ្គេ​មអ​នឡាញ​ឲ្យ​បាន​ច្បាស់​លាស់។ ចំពោះទស្សនៈរបស់ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងហ្គេមទូរស័ព្ទ កុំព្យូទ័រ និង​វីដេអូ​បាន​កើន​ឡើង​ជា​លំដាប់ ដែលធ្វើឲ្យមនុស្សជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះឥទ្ធិពលមួយនេះ ។ ហ្គេមអនឡាញគឺបានក្លាយទៅជាសកម្មភាពកម្សាន្តច្រើនបំផុតរបស់ក្មេងៗនៅពេលបច្ចុប្បន្ននេះ​។ យ៉ាងណាមិ​ញ ក្មេងៗភាគច្រើនបានកាត់បន្ថយធ្វើសកម្មភាពក្រៅផ្ទះ ឬទៅលេងនៅខាងក្រៅច្រើន ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ចំណាយពេលភាគច្រើនរបស់ពួកគេលេងហ្គេមអនឡាញ។ ហ្គេមអនឡាញប្រាកដជាមានឥទ្ធិពលតិច និងច្រើនលើចិត្តរបស់កុមារទៅតាមការលេងរបស់ពួកគេ។ ក្មេង​បាន​កាត់បន្ថយការសកម្មភាពផ្សេងៗ​ ឬគេចចេញពីឪពុកម្តាយ ឬមួយ​ក៏​អាច​គេច​ចេ​ញ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​​ដើ​ម្បី​បាន​លេង​ហ្គេម​របស់​ពួក​គេ វាបានជះឥទ្ធិពលដល់ផ្លូវចិត្តកុមារផងដែរ។ យ៉ាងណាមិញ ហ្គេមខ្លះនាំឲ្យក្មេងមានអាកប្បកិរិយាឆេវឆាវ ខ្លះទៀតធ្វើឲ្យពួកគេមានគំនិតឆេវឆាវ ​ធ្លាក់​ទឹក​​ចិត្ត និងមិននិយាយស្ដី ការកម្សាន្តដែលមិនចេះគិត ធ្វើឲ្យក្មេងលេងច្រើនហួសហេតុ ភ្លេច​បាយ​ភ្លេច​ទឹក...
វាជាបទពិសោធន៍មួយ សម្រាប់ជីវិតមួយនេះ ដែលត្រូវបានសមាជិកនៃក្រុមបោះឆ្នោត ផ្តល់ការគាំទ្រ ធ្វើជាពិធីករ។មានមុខងារ ជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល ការងារនេះតម្រូវឲខ្ញុំ មានការទទួលខុសត្រូវខ្ពស់ ខុសពីសមាជិកក្រុមដទៃទៀត