Home Blog Page 24

រដ្ឋាភិបាលមានសុទិដ្ឋិនិយមថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញរង្វង់៧ភាគរយនៅឆ្នាំ២០២៨

រដ្ឋាភិបាលមានជំនឿថាក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខនេះទៀតសេដ្ឋកិច្ចកម្ពុជាអាច​នឹងងើ​​ប​​ឡើ​ង​​វិ​ញ និង​​ឈានទៅរកភាប្រសើរឡើងជាពិសេសអាចរក្សាបានអត្រាប៉ូលសេដ្ឋកិច្ចក្នុងកម្រិត រង្វង់ប្រមា​​ណ​​​​៧​​ភា​​គ​​រ​​យដូចមុនការរីករាលដាល់ នៃវិបត្តិជំងឺ​​កូវី​ដ​​១​​៩យ៉ាងដូច្នោះដែរ។

ពលរដ្ឋនៅខេត្តព្រះវិហារ​ដែលត្រូវបាន​​តុលាការ​សម្រេចឃុំខ្លួនក្រោម​ចោទថាបាន​ទន្ទ្រានដីរដ្ឋ បានកើនដល់ជាង ៣០​នាក់

អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា គិត​មកដល់​ដើមខែមេសានេះ តុលាការ​ខេត្ត ​បានសម្រេច​​ឃុំខ្លួនពលរដ្ឋជាង ៣០នាក់ហើយ ពាក់ព័ន្ធនឹងករណីទន្ទ្រានដីរដ្ឋ នៅ​​ឃុំ​ត្រយង់ ស្រុកគូលែន ​ខណៈក្រុម​​ប្រជា​​ពលរដ្ឋអះអាងថា ពួកគាត់​​ជាច្រើននាក់ កំពុង​បន្ត​រត់គេចពីការតាមចាប់ខ្លួន ពីសំណាក់អាជ្ញាធរ។

ហូលពិតានបុរាណដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុង​រង​ផល​ប៉ះពាល់និងអាចឈានដល់បាត់បង់

ហូល​ពិតាន​ ជា​ផ្ទាំងក្រណាត់​សម្រាប់​បាំងនៅ​ក្រោមដំបូល ឬ​ជាឆាក​សម្រាប់​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​។ ហូលពិតាន មាន​រំលេច​ពីសាច់​រឿង​ និង​រូបភាព​ផ្សេងៗ​ក្នុង​ជំនឿ​សាសនា​ ដូចជា​រឿងពុទ្ធ​ប្រវតិ្ត​ រឿងទសជាតក​ ព្រះពុទ្ធប្រាំអង្គ​ ទេវកថា សំណង់​សាសនា គ្រឿង​បូជា​ រូបមនុស្ស​ សត្វ​ ទង់​ ដើម​ឈើ ទូក និង​សំពៅ​ជាដើម​។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ​ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុង​រង​ផល​ប៉ះពាល់ និងអាចបាត់បង់។ ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ...

សមត្ថកិច្ច​​​ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះការលេងប៉ាតម្សៅ និង​បាញ់​ទឹកបែប​អនាធិប​តេយ្យ

ស្នងការនគរបានរាជធានីភ្នំពេញ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​​ចំពោះ​ក្រុ​ម​​បង្ក​ភាពអនាធិបតេយ្យ ដែល​លេង​ប៉ាតម្សៅ បាញ់ទឹក និងគប់ទឹកនៅតាមទីសាធារណៈ ដែលនាំឱ្យ​ប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាព​សាធារណៈ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤​នេះ ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំ​ពេញ បាន​ធ្វើការព្រមានជាសាធារណៈ និងណែនាំឱ្យ​ «បញ្ឈប់ជាបន្ទាន់​រាល់សកម្មភាពលេងប៉ាតម្សៅ គប់​ទឹក និ​ង​បាញ់ទឹករបស់ក្មេងសិស្ស​សាលា​ បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យ​ប៉ះពាល់សណ្តាប់​ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឱ្យ​រងការរិះគន់ពីប្រជាពលរដ្ឋ»។ ការព្រមាន​នេះ...

WB៖ សេដ្ឋកិច្ចកម្ពុជាបន្តកើន ៥,៨% នៅឆ្នាំនេះ​ ខណៈ​តំប​ន់ប៉ាស៊ីហ្វិក​នៅរក្សាកំណើនសេដ្ឋកិច្ច ទោះពិភពលោកជួបវិបត្តិ

ធនាគារពិភពលោក(WB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​ នឹង​សម្រេច​បាន​ក្នុង​រង្វង់ ៥,៨% នៅឆ្នាំ​២០២៤ និងអា​ច​កើន​ដល់ ៦,១%​ នៅឆ្នាំ២០២៥ ដោយសារអំណោយ​ផល​នៃការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និង​អចលនទ្រព្យ ស្របពេលបណ្តាប្រទេសកំពុង​អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងមានសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ បើទោះបីពិភពលោកកំពុងជួបវិបត្តិជាច្រើនក្តី។ ការព្យាករណ៍នេះ បានធ្វើឡើង​តាមរយៈ​របាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ ពីស្នាក់ការកណ្តាលនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក...

Q&A៖ ​សមភាព​យេនឌ័រនៅកម្ពុជា​នៅ​តែ​ជាបញ្ហា​ដែល​ត្រូវ​​តែមាន​​ការ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​

សមភាព​យេនឌ័រ​​ នៅតែជាប្រធានបទ​ដែល​មានការ​ជជែក​ច្រើននៅកម្ពុជា។ ​បើតាម​គោលដៅ​អភិឌ្ឍន៍ប្រកបដោយ​ចីរភាព​ទី៥ (SDG5) បង្កើតឡើង​ដើម្បី «​សម្រេច​សមភាព​យេនឌ័រ​ និង​បង្កើត​ភាព​អង់អាច​ដល់ស្រ្តី និង​ក្មេង​ស្រី​ទាំងអស់ដោយ​មិនលើសពី​ឆ្នាំ២០៣០​​» តាមរយ:​​​ការ​លុប​បំបាត់​រាល់​ទម្រង់នៃ​ការ​រើស​អើង​ប្រឆាំងនឹង​ស្រ្តី ​និង​ក្មេង​ស្រី​។ ការ​លើក​កម្ពស់សមភាព​យេនឌ័រ ​និង​បង្កើត​ភាព​អង់អាច​ដល់ស្រី្ត​ តាមរយ:ការអប់រំ​ ការងារ ​និងភាព​ជាតំណាង​របស់ស្រី្ត​នៅ​ក្នុង​វិស័យនយោបាយ​ គឺជាជំហ៊ាន​ដ៏សំខាន់មួយ​ដើម្បី​ជួយ​ពន្លឿន​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​។​ ខាង​ក្រោម​នេះ​ជាកិច្ច​​សម្ភាស​រវាង​អ្នកស្រី ប្រាក់ ច័ន្ទភស្តា ​មន្រ្ដី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​តស៊ូមតិ ​និងបណ្ដាញ​នៅ​អង្គការ​យេនឌ័រ​ និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅកាត់ថា GADC ជាមួយ​កញ្ញា...

Q&A៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា​នៅ​មានកម្រិត​នៅឡើយ

កម្ពុជាបានផ្ដល់សច្ចាប័ន​ជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមមាន​សេចក្ដី​ប្រកាស​​ជាសាកលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច  សិទ្ធិវប្បធម៌​ និង​រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ជាមួយ​ ​​កញ្ញា សេង សុខហ៊ុន ជា​សិក្ខាកាម​សារព័ត៌មាន​មក​ពី​​ញូសន៍​រូមខេមបូឌា ( Newsroom Cambodia)។ Q:​ ជម្រាបសួរលោក​ អំ សំអាត! A: បាទជម្រាបសួរ! Q: សំណួរដំបូងដែលនាងខ្ញុំចង់សួរតើការ​គោរព​សិទ្ធិ​មនុស្ស​ជាអ្វី​?​​ A:...

​អ្នក​ឃ្លាំមើ​ល​​សង្គម​ និង​បរិស្ថាន​ ចង់​ឃើញ​មន្រ្តី​​បង្កើន​ការ​ទប់​ស្កាត់​​ការ​ទន្រ្ទាន​ដីព្រៃ​ពីអ្នកមាន​អំណាច

ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ម៉ាណែត​ ​ព្រមាន​​ដកហូតតំណែង​​មន្ត្រី​រាជការ និងកង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្ម​សិទ្ធិ​ដោយ​ខុសច្បាប់ អ្នកវិភាគសង្គម និង​សកម្មជន​បរិស្ថាន ចង់ឃើញ​មន្រ្តី​ពាក់ព័ន្ធ​បង្កើន​សកម្មភាព​​ការងារ​របស់​ខ្លួន​ក្នុងការ​ទប់​ស្កាត់​​ការ​ទន្រ្ទាន​ដីព្រៃ​ពីអ្នកមាន​អំណាច។​ លោកនាយករដ្ឋម​ន្រ្តី​ ហ៊ុន ម៉ាណែត​ ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ឆ្លងព្រះបទុមចេតិយ នៅ​វត្តមណីរតនារាម ខេត្ត​ពោធិ៍​សាត់​កាលពី​ថ្ងៃ​ទី​៣១ ខែមិនា ឆ្នាំ​២០២៤នេះ​ ដោយ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ លើ​​​មន្ត្រី​រាជការ និងកង​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានដីព្រៃរដ្ឋធ្វើជាកម្ម​សិទ្ធិ​ដោយ​ខុសច្បាប់។ លោក​ថ្លែង​ថា៖​ «​សូម​ឱ្យ​មន្ត្រី​រាជ​ការ​ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំឱ្យ​​មាន​ការពាក់​ព័ន្ធ​ទៅ​លើកិច្ច​ការងារ​នេះ ​ ព្រោះ​ត្រូវ​ប្រឈម​នឹង​វិធាការ​អនុវត្ត​ច្បាប់​ ហើយអាច​ឈាន​ទៅ​ដល់ការ​បញ្ចប់តួ​នាទី​...

គណបក្ស២ស្នើឱ្យ​មានការ​​ដោះលែងថ្នាក់ដឹកនាំនិង​សមាជិក​បក្សខ្លួន​ជាង១០នាក់ ដែលត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់

គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀន ស្នើដល់តុលាការទម្លាក់បទចោទ និង​​​ដោះលែងថ្នាក់ដឹក​នាំ និង​សមាជិក​របស់គណបក្សខ្លួន​ជាង ១០នាក់​ ដែល​ត្រូវបានអាជ្ញាធរ​​ចាប់ខ្លួន និងមានការ​​ឃុំខ្លួន​បន្តបន្ទាប់ ក្នុងរយៈពេលជាង ​១ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​​ពួ​ក​គេ​ចាត់ទុកករណីចាប់ខ្លួនទាំងនោះថា​​ជាការរើសអើងនយោបាយ និង​បាន​រឹតត្បិត​សិទ្ធិនយោបាយ។ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍​នៅថ្ងៃទី១ ខែ​មេសា​នេះ​ថា ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ អគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៣០ ខែមីនា...

នាយករដ្ឋមន្ត្រី៖ មន្ត្រី​រាជការ​ដែល​ពាក់​ព័ន្ធ​នឹង​​ការ​​ទន្រ្ទាន​​​ដី​​ព្រៃ​របស់​​រដ្ឋ ប្រឈម​នឹង​ការ​​បញ្ច​ប់​​តួនាទី

លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត បាន​ព្រមាន​ខ្លាំងៗ​ថា ​​អាច​នឹងឈានដល់​ការ​ដក​ហូត​តំណែងចំពោះ​​មន្ត្រី​​រាជ​​ការ​ ​និង​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុ​ធ​​​ទាំង​​ឡាយ​​ណា​ ​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ការ​ជាប់ពាក់​ព័ន្ធ​​ជាមួយ​​សកម្មភាព​​ទន្ទ្រាន​​ដី​​ព្រៃ​របស់​​រដ្ឋ ធ្វើ​​ជា​កម្ម​​សិទ្ធិ​​ដោយ​​ខុស​ច្បាប់​​នៅ​​តាម​​មូល​​ដ្ឋាន​​នានា។ ការព្រមាន​​នេះ ធ្វើ​ឡើង​នៅក្នុង​ឱកាស​សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធ​ផល​នានា នៅវត្តមណីរត​នា​រាម ក្នុងខេត្តពោធិ៍សាត់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន មាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាល​ចាស់​នោះ​ទេ ពោល​គឺ​នៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ យក​មក​ធ្វើ​ជាកម្មសិទ្ធិពីសំណាក់មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ​។ លោក​មានប្រសាសន៍ថា៖​ «ត្រូវពង្រឹង​ការ​អនុវត្ត​ច្បាប់ បន្តការអនុវត្តច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​ទៅលើអ្នកបំពាន។ ...

Q&A៖ ស្ថានភាពនៃការបោះបង់ការសិក្សានៅប្រទេសកម្ពុជា

ការសិក្សា ​​គឺ​​ជា​កំណប់​ទ្រព្យ​ដ៏ឧត្តុង្គឧត្តម​ស​ម្រាប់​មនុស្ស​លោក​ដែល​ត្រូវការ​គ្រប់​ទី​កន្លែង។ នៅ​កម្ពុជា​មាន​ការអប់រំ​​បែងចែក​ជា​៣​កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា​។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជា​មាន​ភាព​ប្រសើរ​​ឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មាន​ចំនួន​កុមារ​​ចុះឈ្មោះ​​ចូលរៀន​ប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការ​យូនីសេហ្វ​។ ទោះ​ជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាព​អវិជ្ជមាន​ផងដែរ ដូចជាការបោះបង់​ការសិក្សា​​របស់សិស្សជាដើម។ ​កញ្ញា កេង ចាន់នូ​​​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom...

កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ

ភ្នំពេញ៖ កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុង​ដំណើរ​​​ទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះ មេដឹកនាំនៃប្រទេសទាំងពីរបាន​ពិភាក្សាលើ​សហប្រតិបត្តិ​ការ​​ក្នុងវិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចការ​ព្រំដែន ក្នុងជំនួបផ្លូវការរវាងប្រទេសទាំងពីរ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​​​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ​​...

Voxpop៖ ទស្សនៈនិស្សិតលើកម្មវិធីសិក្សាដោយការបែកចែកជាឯកទេស ឬសិក្សាបែបទូលាយ​នៅ​កម្រិតបរិញ្ញាបត្រ

ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។ ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​? Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។ កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​...

ក្រសួងបរិស្ថាន​ស្នើឱ្យពល​រដ្ឋ​ថែរក្សាភាពស្អាត​និងទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​

ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋចូលរួមថែ​​រក្សាភាពស្អាត​ ទុក​ដាក់សំរាម​ឱ្យ​មាន​របៀបរៀបរយ​ និងកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នា​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។ ​នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ចេញ​នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤។​ ​​ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​​​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់​​ប្លាស្ទិកទេ» ដែលបាន​ក្លាយជា​ចលនា​មួយ​នៃ​ភាព​ស្អាត​និងធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​បរិស្ថាន​ស្អាត។ សេចក្តី​ជូន​ដំណឹងលើកឡើងថា​៖«ប្រជាពលរដ្ឋទាំងអស់​មិនថា​ព្រះសង្ឃ​ អង្គការ​មិនមែន​​រដ្ឋា​​​ភិបាល​​​ កម្មការីរោងចក្រ​ លោកគ្រូ​អ្នកគ្រូ​ សិស្សា​នុសិស្ស​បន្ត​ចូលរួម​ ការពារ​បរិស្ថាន​ស្អាត​តាម​រយ:ការកាត់បន្ថយ​ថង់​ប្លាស្ទិកជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​»។​ ការចូលរួម​ចំណែក​នៃ​ចលនា​ភាពស្អាតនេះ​ ​នឹងធ្វើឱ្យ​បរិស្ថាន​គ្មានសំរាម​ សំណល់ប្លាស្ទិក​នៅតាម​ទីកម្សាន្ត​ និងរមណីយដ្ឋាននានា ​ជាពិសេស​នៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ និងកន្លែង​សេវាកម្មទាំងអស់​ដែលនឹងផ្តល់​ភាព​រីករាយ​ និង​សុខុមាលភាព​នាបុណ្យ​ចុល​ឆ្នាំ​ខ្មែរ​ខាង​មុខ។​ សេចក្តីជូន​ដំណឹងដដែល​បន្ថែមទៀតថា​៖«​ប្រជាពលរដ្ឋទាំងអស់ត្រូវ​បន្ត​ចូលរួមចលនា​ភាព​ស្អាត​​និងបោស​សំរាម​...

Q&A៖ បទ​ពិសោធន៍​ស្ត្រី​ក្នុង​វិស័យសារព័ត៌មាន​

បច្ចុប្បន្ន​ក្នុង​វិស័យសារព័ត៌មាន ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមាតិកា ចម្រុះ និងផ្លាស់ប្តូរផ្នត់គំនិត​សង្គម​។ បើ​ទោះ​បីជាស្ត្រី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​ និង ប្រឈមនឹងការ​វិនិច្ឆ័យ​​របស់​សង្គម​ក៏ដោយ​ ស្ត្រីអ្នកសារព័ត៌មានបានបង្ហាញពីភាពក្លាហាន​​ ភាព​​អត់ធ្មត់​ តស៊ូ​ និង​​ការ​​ប្តេជ្ញាចិត្ត​​ខ្ពស់​​ក្នុង​​ការ​​បំពេញ​​កាតព្វ​កិច្ច​​របស់​​ពួក​គេ​។ សរុបមក​ ស្ត្រី​អ្នកសារព័ត៌មាន​ពិតជា​បាន​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុង​វិជ្ជាជីវៈ​នៃ​អ្នកសារព័ត៌មាន​កម្ពុជា​។ ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​រវាង​កញ្ញា​ អ៊ុត​ រស្មី​ ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ ផ្នែក​ព័ត៌មាន​និង​គមនាគមន៍​ជា​មួយ​កញ្ញា​ ប៉ោក លក្ខិណា​ ជា​សិក្ខាកាម​របស់​ Newsroom Cambodia៖ Q៖ ជម្រាប​សួរកញ្ញា​! A៖...

ស្ថាតទូតអាមេរិក បង្ហាញការគោរព​ឯករាជ្យភាព​របស់តុលាការ​​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដោះលែង​ លោកគ្រី​ ម៉ះផល

ភ្នំពេញ៖ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍​រូមខេមបូឌា(Newsroom Cambodia) នៅ​ថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះ​ការចេញ សេចក្ដី​សម្រេច​ថា​លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ​ និង​ជីវៈចម្រុះគ្មានទោស និង​បាន​ដោះលែង​រូបលោក។ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរព​ឯករាជ្យ​​ភាព​របស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀង​ដែលវិនិច្ឆ័យដោយ​គណៈវិនិច្ឆ័យ​​តា​​មរយៈដំណើរការត្រឹមត្រូវ»។ លោកគ្រី ម៉ះផល​ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិក​ចេញ​សេចក្ដី​សម្រេច​​ថាគ្មានទោសនៅថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤។ លោកគ្រី ម៉ះផល បាន​ត្រលប់​មក​​ប្រទេស​កម្ពុជា​វិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយ​លោក​រងការជាប់ឃុំ នៅអាមេរិច...

Latest News