Home Blog Page 25

តុលាការអាមេរិក​លើកលែងការចោទ​លើលោក គ្រី ម៉ះផល ក្នុងសំណុំរឿង​សម​គំនិត​ក្នុងការរត់ពន្ធសត្វស្វាក្តាម

ក្រសួងកសិកម្មកម្ពុជា ឱ្យដឹងថា តុលាការ​អាមេរិក បានសម្រេចលើកលែងការចោទប្រកាន់ទៅលើមន្ត្រីកសិកម្មកម្ពុជាមួយរូប គឺលោក គ្រី ម៉ះផល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងសមគំនិត​ក្នុងការ​រត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ លោក គ្រី ម៉ះផល ជាប្រធាន​នាយកដ្ឋាន​សត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបាន​អាជ្ញាធរអាមេរិក ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយាន​ដ្ឋាន​អន្តរជាតិ ចន...

កម្ពុជា​ បង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដើម្បីទប់ស្កាត់សារធាតុហាមឃាត់ក្នុងវិស័យកីឡា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសា​អង់គ្លេស​​ហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញា​អន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាម​អនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។​ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក...

កម្មកររោង​ចក្រចំនួន​២​ ​​ទទួលបាន​ប្រាក់ឈ្នួល ក្រោយរោងចក្រ​​​រង​ការ​​ឆេះដោយ​អគ្គិ​ភ័យ និង​ត្រូវថៅកែរត់ចោល

កម្មករ​រោងចក្រ Y&W និង R.G Footwear បានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ក្រោយពីថៅកែរោងចក្រ Y&W រត់ចោលកម្មករ​​ ខណៈ​រោង​ចក្រ​មួយទៀត បានក្ស័យធន់ដោយសារជួបគ្រោះអគ្គិភ័យ។ វិវាទរវាងនិយោជិត និងថៅកែរោងចក្រវ៉ាយ&ដាប់បែលយូហ្កាមិន (Y&W garment) បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីថៅកែរោងចក្ររត់ចោលកម្មករ និង​ប្រកាសបិទទ្វារដោយសារបញ្ហាបំណុល។ កាល​ពី​ថ្ងៃទី២០ ខែ​មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

Voxpop៖ ទស្សនៈយុវជនលើការប្រើបច្ចេកវិទ្យាជំនួយ​ដល់​ការ​សិក្សា

បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ដើរតួរ​សំខាន់ក្នុងជីវិត​ប្រចាំ ជាពិសេសក្នុង​ការសិក្សា។ បច្ចេកវិទ្យា​ មិនត្រឹមតែជំរុញការ​សិក្សា​​ក្នុងថ្នាក់​រៀននោះទេ ថែមទាំងចូលរួមបង្កើន​ទំនាក់ទំនង​រវាង​គ្រូនិងសិស្ស​ និងរវាងសិស្សនិង​សិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យា​ក៏ផ្តល់ឲ្យមានការ​ចែករំលែក​ព័ត៌មាន និងទិន្នន័យ​សម្រាប់​ការសិក្សា​ប្រកប​ដោយភាពរហ័ស និង​មានប្រសិទ្ធភាព​ខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញ​ពាក់ព័ន្ធ​នឹងការ​ប្រើ​បច្ចេកវិទ្យា​ជំនួយដល់​ការសិក្សា​របស់ពួកគេ។ កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យា​បច្ចុប្បន្ននេះ​ ផ្តល់​ងាយស្រួលដល់ការ​ស្រាវជ្រាវលើមុខវិជ្ជា​ដែលកញ្ញា​កំពុងតែសិក្សា​ផ្ទាល់។ កញ្ញាថ្លែងថា៖​...

Voxpop៖ ទស្សនៈ​​របស់ពលរដ្ឋចំពោះ​គុណភាព​អប់​រំ​សាលា​រដ្ឋនៅកម្ពុជា

ក្រសួង​អប់រំ​ យុវជន​​ និង​កីឡា ​គឺ​ជា​ស្ថាប័ន​​រដ្ឋ​​ដែល​មាន​តួ​នាទី​​ទទួល​​បន្ទុក​​វិស័យ​អប់រំ​​នៅ​កម្ពុជា​​។​បើយោង​តាម​របាយការណ៍ពីក្រសួងអប់រំ ​ឆ្នាំ២០១៨-២០១៩​បង្ហាញថា​ សាលារៀន​ទូទាំង​ប្រទេស​មានចំនួនសរុប​ ១៤.៥២២ ដែលក្នុងនោះ​មានសាលារដ្ឋចំនួន១៣.៣០០ និង សាលា​ឯកជនចំនួន១.២២២។ ញូសន៍រូមខេមបូឌា(Newsroom Cambodia)​ បានសម្ភាស​ប្រជាពលរដ្ឋ​ចំនួន៥រូបដែលរស់នៅ​រាជធានីភ្នំពេញ​​អំពីការយល់ឃើញចំពោះ​គុណភាពអប់រំរបស់សាលារដ្ឋ។ លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ជំនាញ​នីតិសាស្ដ្រ​​​​​​​​​លើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា​​ ជា​ប្រទេស​​​​កំពុង​អភិវឌ្ឍ។​ ចំណែកឯ​ប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុង​សៀវភៅដោយ​មិនមាន​ការបញ្ជូល​មេរៀន​ពី​ខាងក្រៅនោះទេ។ លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។...

វិស័យ​មី​ក្រូហិរញ្ញវត្ថុ ​ជំរុញបង្កើន​ឥណទាន​ និងបញ្ញើប្រាក់រៀល

ឥណទាន​ប្រាក់រៀល និងបញ្ញើប្រាក់រៀល​ មានការកើន​ឡើង​ក្នុងឆ្នាំ​២០២៣ ដោយសារវិស័យ​មីក្រូហិរញ្ញវត្ថុ។ នេះ​បើយោងតាម​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​សមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា​។ ​ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុ​ជួយជំរុញ​កំណើន​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុងឆ្នាំ​២០២៣»  ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣​កន្លង​មកនេះ ឥណទានជាប្រាក់រៀលកើន​ដល់២៥%​នៃផល​បត្រឥណទាន​សរុប ហើយ​​បញ្ញើ​ប្រាក់រៀល​ កើតឡើងដល់​១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍​នេះ​បង្ហាញពីទំនុកចិត្ត​នៃប្រជាជន​លើការប្រើប្រាស់​រូបិយប័ណ្ណជាតិ​។ សេចក្តី​ប្រកាស​ព័ត៌មាននេះ​ បន្ថែមទៀត​ថា ប្រាក់បញ្ញើជា​ប្រាក់រៀល​តាមគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២​ពាន់​ពាន់លានរៀលនៃ​សមតុល្យឥណទាន​ប្រាក់រៀល​សរុប​ ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ...

គ្រូនិងសិស្សនៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ា តវ៉ាទាមទារ​​ដក​នាយក​និងនាយករងពីអង្គភាព​ ដោយចោទថាប្រព្រឹត្តរឿងមិនប្រក្រតី​មួយចំនួន

គ្រូបង្រៀន និងសិស្សានុសិស្សប្រមាណ ៣០០នាក់ នៅ​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានផ្ទុះការ​តវ៉ា រយៈពេល​២ថ្ងៃមកហើយ ដោយ​​ទទូចស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដក​នាយក​ និង​នាយក​រង​វិទ្យាល័យ​នេះចេញពីអង្គភាព ដោយលើកមូលហេតុ​ថា ថ្នាក់ដឹក​នាំ​ទាំង២រូបនេះ​ តែង​តែ​​គាបសង្កត់​​គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

រោងចក្រ អ.ជី ហ៊្វូតវែរ នៅខេត្តកណ្តាល​ ប្រកាសបិទទ្វារបន្ទាប់ពីភ្លើងឆេះទាំងស្រុងនៅដើមសប្ដាហ៍នេះ

រោងចក្រ​ស្បែក​ជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក បានប្រកាសក្ស័យធន និង​បិទទ្វាររោង​ចក្រ​​ ក្រោយ​ជួបគ្រោះអគ្គិភ័យ​ឆេះ​រោង​ចក្រ​​ទាំងស្រុង ដោយ​​​ក្រុមហ៊ុនសន្យាបើក​លុយ​​នៅ​​សល់​ជូនកម្មករទាំងអស់ ត្រឹមថ្ងៃទី១០ ខែមេសាខាងមុខ។ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា)ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) បានឱ្យដឹងថា ក្រុមហ៊ុនបាន​ក្ស័យធនដោយសារមិនអាចស្ដាររោងចក្រឡើងវិញបានទេ ក្រោយភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា...

Voxpop: ទស្សនៈ​របស់​យុវជន​លើការ​សិក្សា​ផង​ និង​ធ្វើការងារផង​​

ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញ​សិស្សនិស្សិត​រៀន​នៅ​មហាវិទ្យាល័យ ​និង​សាកល​វិទ្យាល័យ​​មួយចំនួន​បានជ្រើសរើស​ការសិក្សា​បណ្តើរ ​និង​ធ្វើការងារបណ្តើរ​​ដើម្បីផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់ ​និង​ដើម្បិ​​ទទួលបានបទពិសោធន៍​។​ Newsroom​ Cambodi​a​ បាន​សម្ភាស​យុវជន​ចំនួន​​​​​​៥នាក់​អំពីការយល់ឃើង​របស់ពួក​គាត់លើ​ការសិក្សា​ផង និងធ្វើការងារផង​។  ​កញ្ញា​ កេត ចរិយា ​ជានិស្សិតឆ្នាំទី២​ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ជំនាញគណនេយ្យ​ យល់​ឃើញថា ការធ្វើការងារផង​ និង​ការរៀនផង​ជារឿងល្អ​សម្រាប់ខ្លួនឯង​បើ​ទោះបី​ត្រូវ​ហត់​នឿយ​បន្តិច​។ ​កញ្ញានិយាយថា​៖ «បើ​ចំពោះ​ខ្ញុំអា​ហ្នឹ​ង​វា​អត់​អីបង​គិត​ថាល្អ​វាទីមួយអាចជួយ​ខ្លួនឯង​និង​ជួយ​គ្រួសារ​ហើយ​ណា​មួយ​យើង​អាច​បទ​ពិសោធន៍ថ្មីៗ​ដែល​យើង​ចូល​ធ្វើ​ការ​បើ​ចំពោះខ្ញុំ​ធ្វើកា​រ​ផង​និង​រៀន​ផង​វា​អាច​ហត់​បន្តិច​មែន​ប៉ុន្តែ​ក៏​យើង​អាច​ជួយ​ខ្លួនឯង​បានច្រើន​ព្រោះ​អីយើងសិក្សា​ពីអ្នក​ជុំវិញ​ខ្លួនបាន​ច្រើនយើង​អាចដឹងពី​សង្គមបានច្រើន​»។ លោក ខៀវ ថាវរី​ ជានិស្សិតប​ញ្ចប់ការសិក្សា​ផ្នែកព័ត៌មានវិទ្យា​ យល់​ឃើញ​ថា ​ការ​ធ្វើបែប​នេះអាច​ជួយដោះស្រាយបញ្ហាជីវភាព​ ព្រម​ទាំង​ទទួល​បាន​បទពិសោធន៍​នៅលើការងារ​ ប៉ុន្តែ​អាច​ទទួល​បាន​លទ្ធផល​មិន​ល្អ​លើការសិក្សា​។​ លោក​និយាយថា​៖​...

Voxpop៖ ការយល់ឃើញរបស់ប្រជាពលរដ្ឋ​លើការ​ផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន

សេវាសាធារណៈ គឺជាសេវាកម្មដែលបានផ្ដល់ដោយដោយរដ្ឋ​ ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ទៅកាន់​ប្រជាជនដែល​រស់​នៅ​ក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ដោយផ្ទាល់(តាមរយៈវិស័យ​សាធារណៈ)​ ឬដោយការ​ផ្ដល់​ជា​ហិរញ្ញវត្ថុដល់​ផ្នែកឯកជន ​ក្នុង​គោលដៅ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិត និងប្រជាពលរដ្ឋ​ចំនួន៦នាក់ ​​អំពី​​ការ​យល់ឃើញ​របស់ពួក​គេ​​ ចំពោះការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។កញ្ញា សឿន ម៉ារីណា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ យល់ឃើញថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន គឺមានភាពល្អប្រសើរជាងមុន ដោយសារ​គេមានការកំណត់ចំនួនថ្ងៃបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការផ្តល់ជូន​សេវា។កញ្ញានិយាយថា៖ «នៅពេលដែលខ្ញុំចុះទៅធ្វើសេវាសាធារណៈទៅ...

ក្រសួងធម្មការហាម​មិន​ឱ្យ​លេង​ល្បែង​​ងាយ​បង្កគ្រោះថ្នាក់​នៅ​គ្រប់​វត្តអារាម​​ក្នុង​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ

ក្រសួងធម្មការ និងសាសនាណែនាំ​គ្រប់​វត្តអារាម​ទាំងអស់​មិ​ន​ឱ្យលេងល្បែងស៊ីសង និង​ល្បែង​​ផ្សេងៗ​ដែល​ងាយបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​។​ ​ក្នុង​សេចក្ដីណែនាំរបស់ក្រសួង​ធម្មការ​​ស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចេញ​នៅថ្ងៃទី២០​ ខែ​មីនា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងអំឡុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​​​ខាងមុខនេះ នៅ​តា​​ម​បណ្ដា​វត្តអារាម​ទាំងអស់​មិនត្រូវ​លេង​ល្បែង​ណាដែ​លប​ង្កឱ្យមានគ្រោះថ្នាក់​  គឺ​ត្រូវ​ងាក​មក​លេង​​ល្បែងប្រជាប្រិយខ្មែរ។ ក្រសួងបន្ថែមថា៖ ​«គ្រប់វត្ត​អារាម​មិនត្រូវ​ឱ្យ​មានការ​លេង​ល្បែង​ដែលអាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ បាញ់ទឹក​ ជះ​ទឹក​ ប៉ាត​ម្សៅ​ ល្បែង​ស៊ីសង​ និងគ្រឿង​ផ្ទុះ​ជាដើម​»​។ ក្រសួង​បញ្ជាក់ទៀត​ថា​៖ «គ្រប់វត្តអារាម​រៀបចំ​លេង​ល្បែង​ប្រជា​ប្រិយ​នានា​ដូចជា​ ចោលឈូង បោះ​អង្គញ់​ ទាញ​ព្រ័ត្រ លាក់កន្សែង​ ដណ្ដើមស្លឹកឈើ និងរបាំប្រជាប្រិយខែ្មរដូចជា...

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងពាក់ព័ន្ធទប់ស្កាត់រថយន្តដឹក​លើសទម្ងន់កំណត់​​បើកបរ​លើផ្លូវ​ជន​បទ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ទប់ស្កាត់សកម្មភាពដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​របស់យានយន្តគ្រប់ប្រភេទនៅ​លើផ្លូវជនបទ និងត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទ ឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹក​នៅ​សងខាងផ្លូវ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​គុណភាពផ្លូវ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការ​​​រស់នៅរ​​បស់ប្រជាពលរដ្ឋនៅ​ជនបទ បច្ចុប្បន្ន គឺជាគន្លឹះសម្រាប់ធានានូវចីរភាព​ និង​​ភាព​ធន់​នៃ​ការអភិ​វឌ្ឍ​​សេដ្ឋកិច្ច​ និង​សង្គម ដូច្នេះ​បាន​ជា​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញ​នូវ​វិធានការគន្លឹះមួយចំនួន​​ដើម្បី​ពង្រឹងនៅ​មូលដ្ឋាន ដោយធ្វើ​យ៉ាង​ណា​កាត់បន្ថយគម្លាត​​រវាងក្រុង...

តុលាការ​សម្រេច​​ឃុំខ្លួនមនុស្ស​​២នាក់ទៀត ពីបទ​ ឆបោក និងសម្អាតប្រាក់ ពាក់ព័ន្ធ​​​ក្រុមហ៊ុន​​ប្រ៊ីលាន​​​ស៊ី​ធី​​​វើលដ៍

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ន​នូវ​​ជន​ត្រូវ​ចោទ​ចំនួន ​២នាក់បន្ថែម​​ទៀត ដែល​ជាស​មាជិក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពីបទ ឆបោក និង​សម្អាតប្រាក់​។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​​សាលា​ដំបូងខេត្ត​សៀមរាប ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យ​នាំខ្លួន​​​ជនត្រូវចោទចំនួន​ ២នាក់ រួម​មាន ឈ្មោះ​ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣២ឆ្នាំ...

Voxpop៖ ទស្សនៈ​ពល​រដ្ឋចំពោះ​ការនាំ​ចូល​ផលិតផលកសិកម្ម​ពីក្រៅប្រទេស​

ការនាំចូល​បន្លែ​សាច់ពីក្រៅប្រទេស​ ជាពិសេស​ពី​ប្រទេស​ជិតខាងដូចជាវៀតណាម និង​ថៃ នៅ​តែមាន​ចំនួន​ច្រើន។ ការណ៍នេះ នៅតែ​ជា​កង្វល់​​ស​ម្រាប់កសិករ​ខ្មែរ​​ដែល​​ធ្វើ​កសិកម្ម​​​ក្នុង​ស្រុក​។​ Newsroom Cambodia បាន​សម្ភាសន៍​ពលរដ្ឋ និងនិស្សិត​ចំនួន​៥នាក់​ អំពី​​ការ​យល់​ឃើញ​​​របស់​ពួក​​គេទាក់​ទង​នឹងការ​នាំចូល​ផលិតផល​កសិកម្ម​ក្រៅ​ស្រុក​​៖ អ្នកស្រី​ ជា ដាវី មានអាយុ​៥២ឆ្នាំ សព្វថ្ងៃ​រស់​នៅសង្កាត់​ដេប៉ូ២​ ខណ្ខទួលគោក​ រាជធានីភ្នំពេញ​ប្រកប​របរជា​អ្នកបោស​សម្អាតនៅ​​កន្លែង​ឯក​ជន​មួយ​​ និយាយថា ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម​​​​ពី​ក្រៅ​ប្រទេស​​ អាច​ធ្វើឲ្យគាំង ​ឬងាប់សេដ្ឋកិច្ចក្នុង​ស្រុក​។​ អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ការនាំ​ចូលផលិត​ផលក្រៅស្រុក​គឺ​មិនល្អទេ​​ បើយើង​ប្រើ​ក្នុង​ស្រុកល្អ​ជាង​​ រួមដៃគ្នាដាំ​ដុះ​ លក់ចែកចាយ​​...

ក្រសួង​សាធារណការហាមការបំពាក់​ស៊ីផ្លេ និងភ្លើង​យានយន្ត​ខុស​បច្ចេកទេស​

ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ហាមឃាត់​ការ​បំពាក់​​ស៊ីផ្លេ និង​ភ្លើង​បំភ្លឺ​ ឬភ្លើង​លម្អផ្សេងៗ​ក្រៅពីការ​កំណត់​លក្ខណៈបច្ចេកទេស​របស់​​​​យានយន្ត​។ ក្នុង​សេចក្តី​ជូន​ដំណឹង​​របស់​​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន​ ចេញនៅ​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២៤ បាន​យោង​មាត្រា​២៨ ​​និង​៣០ នៃច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក ដោយបញ្ជាក់ថា ​​ការ​ប្រើប្រាស់​ស៊ីផ្លេ​គឺក្នុងគោល​បំណង​ទប់ស្កាត់​អនាធិបតេយ្យ​​ដែលប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម ​និង​​បង្ក​ឱ្យមានគ្រោះ​ថ្នាក់​ជា​យថាហេតុ​។ សេចក្តី​ជូនដំណឹង​ដដែលបន្ថែមថា​៖ «យានយន្ត​គ្រប់ប្រភេទ​ប្រើប្រាស់ស៊ីផ្លេ​តែ​នៅ​ពេល​ថ្ងៃ​ដើម្បី​ឱ្យ​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត ​និង​ជៀសវាង​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​។ នៅ​ពេលយប់​ត្រូវជំនួស​ដោយ​ការ​ស៊ីផ្លេ​មក​ហ្វា​កូត​ឆ្លាស់គ្នា​ សម្រាប់​ឱ្យ​ដំណឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ និង​សុំជែង​។ ត្រូវ​ប្រើ​រយៈ​ពេល​ខ្លី​ក្នុងការ​ស៊ីផ្លេ​គឺមិន​យូរជាង​ការចាំបាច់​ឡើយ​លើកលែង​​តែ​មាន​ការ​ប្រកាស​អាសន្ន​ ហើយ​សំឡេង​ស៊ីផ្លេ​ត្រូវកំណត់​ពី​៩០dB(A) ទៅ​១០៥dB(A)។ ចំណែក​ស៊ីផ្លេខ្យល់​...

អាជ្ញាធរ​ជាតិព្រះវិហារផ្អាកការឡើង​ប្រាសាទ​ប្រាង្គរយៈពេល​១៧ថ្ងៃ​ដើម្បីជួសជុល​

អាជ្ញាធរ​ជាតិព្រះវិហារ​ ប្រកាសផ្អាក​ការឡើង​ទស្សនា​ប្រាសាទ​ប្រាង្គ ឬប្រាសាទធំ​​ក្នុង​តំបន់កោះកេរ ​សម្រាប់​​​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជួសជុលជណ្តើរឈើចាស់ទ្រុឌទ្រោម​​រយៈពេល​១៧ថ្ងៃ។ យោងតាម​សេចក្តី​ជូនដំណឹង​សី្តពី «​ការផ្អាក​ជា​បណ្តោះ​អាសន្ន​ការឡើង​ទស្សនា​ប្រាសាទប្រាង្គ​នៅក្នុងរមណី​យដ្ឋាន​ប្រាសាទ​កោះកេរ​» ចេញផ្សាយ​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា អាជ្ញាធរជាតិ​ព្រះវិហារ​​កំពុងជួសជុល​ជណ្តើរឈើ​ឡើងលើប្រាសាទប្រាង្គ ឬប្រាសាទធំ ដែលមាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ដើម្បីសុវត្ថិភាព​ភ្ញៀវ​ទេសចរមកទស្សនាលើ​ប្រាសាទ​។ សេចក្តីជូនដំណឹងដដែល​​បន្ថែមថា អាជ្ញាធរជាតិ​ព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្នការ​ឡើង​ទស្សនា​ប្រាសាទ​ប្រាង្គ​ ចាប់ពីថ្នាក់​ទី៥​ ដល់ថ្នាក់ទី​៧ ចាប់ពីថ្ងៃទី ២០ មីនា ដល់ថ្ងៃទី​៥​ ខែមេសា ឆ្នាំ​២០២៤...

Latest News