Home Blog Page 28

អាជ្ញាធរចិនសង្គ្រោះយុវតីខ្មែរ​ម្នាក់​ពី​ការ​បង្ខាំង ក្រោយ​ជន​រងគ្រោះសុំការអន្តរាគមន៍

អាជ្ញាធរប្រទេសចិន បានជួយសង្គ្រោះយុវតីខ្មែរម្នាក់ ពីការបង្ខាំងទុកក្នុងបន្ទប់​នៅខេត្តលីសួយជីងធាន ប្រទេសចិន​ ក្រោយពីក្មេងស្រីរងគ្រោះ បានបង្ហោះវីដេអូស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ​មានសមត្ថកិច្ច​។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៤ ​រដ្ឋបាល​ខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា យុវតី​រងគ្រោះមាន​ឈ្មោះ រុំ ភិផា កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ បានចេញពីផ្ទះទៅធ្វើការនៅ​រោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ និង​បាន​បាត់ដំណឹងក្រោយធ្វើការបានប្រមាណ ៥ទៅ​៦ខែ ប៉ុន្តែគ្រួសារជនរងគ្រោះមិនបានប្ដឹង​សមត្ថកិច្ច​ឡើយ ដោយ​គិតស្មានថា យុវតីរូបនេះ ខឹងសមាជិកក្នុងគ្រួសារ​ហើយ​មិនផ្តល់ដំណឹង។...

កម្ពុជាស្នើបារាំងបន្តជួយអភិវឌ្ឍន៍ធនធានមនុស្សបន្ថែម ដោយបង្កើនជំនួយអាហាររូបករណ៍និងជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ

រដ្ឋាភិបាល​កម្ពុជា ស្នើបារាំងបន្តជំនួយផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស​​បន្ថែម​ទៀត ដោយ​ការ​បង្កើន​ចំនួនអាហារ​រូប​ករណ៍ ជាពិសេសលើផ្នែកសុខាភិបាល និងផ្តល់អ្នកជំនាញ​ការជួយ​រដ្ឋាភិបាល​កម្ពុជា​លើ​ផែន​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ ខណៈរដ្ឋាភិបាលបារាំងផ្តល់​ភ្លើងខៀវដល់កម្ពុជា។ ការស្នើរបស់កម្ពុជា ធ្វើឡើងតាមរយៈជំនួបរវាងគណៈប្រតិភូរដ្ឋសភាកម្ពុជា និងក្រុមការងារនៃគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភាបារាំង អំឡុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋសភាកម្ពុជា នៅប្រទេស​បារាំង ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នៅព្រឹកថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃ នៅបារាំងនេះ អ្នកនាំពាក្យរដ្ឋសភា លោកស្រី ឡោក ខេង...

សង្គមស៊ីវិល និងពលរដ្ឋ​ប្រារព្ធទិវា​អន្តរជាតិនារីដោយជំរុញ​ឱ្យ​រដ្ឋាភិបាល​​លើកកម្ពស់​សិទ្ធិ​ស្រ្តី​

អង្គ​ការ​សង្គម​ស៊ីវិល និង​ពល​រដ្ឋ​ប្រមាណជា​៥០០នាក់ ជួបជុំ​គ្នា​​នៅទីលានប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៨ ខែមិនា​ ដើម្បី​រំឮក​​ទិវា​អន្តរ​ជាតិ​នារី ដោយ​​មានការ​​ទាមទារឱ្យ​រដ្ឋា​ភិបាល​អាណត្តិថ្មី​គោរព​សិទ្ធិ​ស្រ្តី និង​ដោះលែង​សកម្មជន​ទាំងអស់​ដែលកំពុង​ជាប់ឃុំនៅពន្ធធនាគារ។ ​ការប្រារព្ធទិវា​អន្តរជាតិ​នារី ​​លើក​ទី១​១៣ ​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​ នា​ព្រឹក​ថ្ងៃទី៨ ​ខែ​មិនា​​ឆ្នាំ២​០២៤ ធ្វើឡើង​ក្រោម​ប្រធានបទ​ «ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​ និង​យុត្តិធម៌​សង្គម»។ ក្រុម​តំណាង​អង្គការ​ដែល​ធ្វើការ​ផ្នែកផ្សេងៗ​គ្នា​ ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុង​​វិស័យ​របស់​ពួកគេ ពាក់ព័ន្ធ​​នឹង​សិទ្ធិមនុស្ស សិទ្ធិការងារ និង​​​ការ​​ចោទប្រកាន់ និង​ចាប់​ខ្លួន​សកម្ម​ជន​ផ្សេងៗ។​ លោកស្រី យ៉ាង សុភ័ណ្ឌ...

សកម្មជនជាស្ត្រី សហជីព និងសង្គមស៊ីវិល​ស្នើរដ្ឋាភិបាល​គោរព​សិទ្ធិសេរីភាព​របស់ស្ត្រីឱ្យបានប្រសើរជាងមុន​

សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​

ពលរដ្ឋនៅខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរ​ដោះលែងសមាជិកគ្រួសារ និងពលរដ្ឋដែលត្រូវបានចាប់ខ្លួនរឿងវិវាទដីធ្លី

ប្រជាពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារ និងពលរដ្ឋ​ផ្សេងទៀត ដែលអាជ្ញាធរបានចាប់ខ្លួន នៅពេលប៉ះទង្គិចគ្នាដោយហិង្សា ក្នុងរឿងជម្លោះដីធ្លី។

ពលរដ្ឋនៅរុនតាឯក ទទួលបាន​ប្រាក់បណ្ណសមធម៌ឡើងវិញ ក្រោយអាជ្ញាធរ​ខកខានបើកឱ្យពួកគាត់កាលពីដើមឆ្នាំ

ប្រជា​ពលរដ្ឋ​រស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប បានទទួល​ប្រាក់​បណ្ណសមធម៌ ឬបណ្ណក្រីក្រ សម្រាប់ខែមករា និង​ខែ​កុម្ភៈនេះ ពីអាជ្ញាធរ ក្រោយរដ្ឋាភិបាលខកខានមិនបានបើកឱ្យ​ពួកគាត់ និង​មានការ​តវ៉ាពីពលរដ្ឋ​។

រដ្ឋាភិបាលណែនាំស្ថាប័ន​ពាក់ព័ន្ធអនុវត្តវិធានការ​បង្ការ និងទប់ស្កាត់​គ្រោះអគ្គិភ័យ​នៅតាមរោង​ចក្រសហគ្រាស

រាជរដ្ឋាភិបាល បាន​ណែនាំដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និង​អនុវត្ត​នូវវិធានាការ​មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិ​ភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ក្នុងវិស័យ​កម្មន្តសាល និងឧស្សាហកម្មទេស​ចរណ៍។

រដ្ឋាភិបាល​នឹង​ដាក់ចេញវិធានការ​ជា​អាទិភាពមួយចំនួន ដើម្បី​លើក​កម្ពស់​​ស្ដ្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គ្រោងដាក់ចេញនូវវិធានការអាទិភាពចំនួន៨ ដើម្បីលើកកម្ពស់​ស្រី្ត និងកុមារី ក៏ដូចជាសិទ្ធិចូលរួមដោយស្មើភាពជាមួយនឹងបុរស ស្រប​ពេល​ទិវាសិទ្ធិនាទីអន្តរជាតិ​ខិត​ចូល​មក​ដល់​។ តាមរយៈវីដេអូប្រមាណជិត២០នាទីលើទំព័រហ្វេសប៊ុក​ផ្លូវការ នៅថ្ងៃទី០៧ ខែមីនានេះ​​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត បាន​លើកឡើងនូវ​វិធានការ​ជាអាទិភាព​ទាំង៨ ដែលរដ្ឋាភិបាល​គ្រោង​ដាក់ចេញ ក្នុងនោះមាន​ដូចជា​​ ​គោល​នយោបាយ​ជាតិ​ស្តី​ពី​សមភាព​​យេនឌ័រ​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព​ក្នុង​ការ​បញ្ជ្រាប​​​យេនឌ័រ ​និង​បង្កើន​ភាព​អង្គអាច​ដល់​ស្រ្តី​និង​ក្មេង​ស្រី​ ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ ពង្រឹង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ព្រមទាំងការ​ដោះស្រាយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល។ លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកក៏នឹង​យក​ចិត្ត​ទុកដាក់​និង​ជំរុញ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​កម្មវិធី​តុល្យភាព​ជីវិត​គ្រួសារ​និង​ការងារ...

Voxpop៖ ទស្សនៈយុវជនលើការអានព័ត៌មាន

យុវជន ​គឺ​ជា​​កម្លាំង​​ចលករក្នុង​ការ​អភិវឌ្ឍ​ជាតិ ដូចនេះ​​យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការដឹង​ឮ​នូវ​រឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ដែល​កើត​មាន​ក្នុង​សង្គម ដើម្បី​​​យ​ល់​ដឹ​ង​ពី​ចំណុចល្អ និងចំណុចខ្វះខាតរបស់សង្គម យុវជន​អាច​ទទួល​បាន​ដំណឹង​ទាំងនោះ​តាមរយៈ​ការអាន និងស្ដាប់ព័ត៌មាន។ ហើយ​បច្ចុប្បន្ន​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​ទម្រង់​ដូចជា កាសែត ទស្សនាវត្ដី វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដែលផ្ដល់លក្ខណៈ ងាយស្រួ​​ល និងរហ័សជាងមុន។ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពី​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ...

​លីកាដូ​​៖ កងកម្លាំង​​​​​ប្រើ​​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​​​​​​អំឡុង​ការ​ប៉ះទង្គិច​ក្នុង​ជម្លោះ​ដីធ្លី​នៅខេត្តព្រះវិហារ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​​បានផ្សាយ​ថា កងកម្លាំង​​​​បាន​ប្រើប្រាស់​​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​​​​​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ក្នុងខេត្តព្រះវិហារ។ យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកភូមិមួយ ចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ដោយ​មិន​ទាន់ដឹង​អំពីទីតាំង​ជាក់លាក់នៃការឃុំខ្លួននៅឡើយ។ លីកាដូបន្ត​ថា អ្នកភូមិមួយចំនួនបានរាយការណ៍ថា កង​កម្លាំង​ប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បាន​ចូល​ទៅ​ក្នុងតំបន់ជម្លោះនោះតាំងពីមុន​ពេល​ទៀបភ្លឺ  ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​។ ក្នុង​អត្ថបទខ្លីរបស់អង្គការលីកាដូ​ដដែលបន្ថែម​តាមន័យ​ដើម​ថា៖ «ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិ​របស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំង​នោះ អាច​នឹង​ត្រូវ​បាន​កង​កម្លាំង​ទាំងនោះ​បណ្តេញ​ចេញ​ដោយ​បង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា​ទាមទារ​ឱ្យកងកម្លាំង និង​អាជ្ញាធរ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ​។ សកម្មភាពប្រឈមមុខដាក់គ្នានេះត្រូវបាន​អ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំង ប្រដាប់​អាវុធ​បាញ់​គ្រាប់កាំ​ភ្លើង​ពិត​ជាច្រើនដង និង​មានការប្រើប្រាស់​គ្រាប់បែកផ្សែងផងដែរ»។ លោក...

កម្ពុជាស្វាគមន៍ការស្នើរបស់ឥណ្ឌូនេស៊ីក្នុងការចែករំលែកទិន្នន័យចារកិច្ចដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

មន្ត្រីជាន់ខ្ពស់​​ក្រសួងមហាផ្ទៃ បានលើកឡថា កម្ពុជា ​ស្វាគមន៍​ឥណ្ឌូនេស៊ី ចំពោះការស្នើ​ឱ្យ​​ចែក​រំលែកទិន្ន​ន័យ​ និង​ព័ត៌មានចារកិច្ច ជាពិសេសទៅលើការពង្រឹង​សមត្ថភាពនគរបាល​រវាងប្រទេសទាំង២ ក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈបញ្ហានេះជាកង្វល់រួមនៅក្នុងតំបន់ ដែលទាម​ទារកិច្ច​សហការ​ក្នុង​ក្របខណ្ឌពហុភាគីនិយម។ ការស្វាគមន៍របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ(Joko Widodo) បានស្នើមកកាន់ភាគីកម្ពុជា​ឱ្យ​ចែករំលែកទិន្នន័យនិងព័ត៌មានចារកិច្ច ជុំវិញការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារខ្លួនមានការព្រួយបារម្ភទៅលើបញ្ហានេះដែលកំពុងមានសន្ទុះកើនឡើងសម្រាប់ប្រទេសរបស់ខ្លួន។ ការស្នើរបស់ភាគី​​ឥណ្ឌូនេស៊ី ធ្វើឡើងក្នុងជំនួបទ្វេភាគី​រវាង លោក ចូកូ វីដូដូ និង​លោក...

ពលករ​ខ្មែរ​​​២០នាក់ និងកុមារ​៥នាក់​​រងរបួស​ធ្ងន់​ និង​ស្រាល​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​​ថៃ​

ពលករ​ខ្មែរ​ចំនួន​២០នាក់​ និងកុមារ​ចំនួន​៥នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​​ពេល​ធ្វើ​ដំណើរ​ពី​កន្លែង​ស្នាក់​នៅ​ ឆ្ពោះ​​ទៅ​​កន្លែង​ធ្វើ​​ការ​ក្នុង​ស្រុក​ណាឌី ខេត្ត​ប្រា​ជី​នបុរី ប្រទេស​ថៃ​។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា។ ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ការិ​យាល័យ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការអន្តរជាតិ ចេញ​កាល​ពី​ថ្ងៃ​ទី​០​៦​​ ខែ​មីនា​ ឆ្នាំ​២០២៤ បញ្ជាក់ថា ស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះ​កែវ​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញា​ធរ​​​​ថៃ​​ក្នុង​ស្រុក​ណា​ឌី​ ខេត្ត​ប្រា​ជី​បុរី ថា ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​២០២៤​ មាន​ពលករ​ខ្មែរ​ចំនួន​២០នាក់​ និងកុមារ​ចំនួន​៥នាក់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ពី​កន្លែង​ស្នាក់​នៅ​ក្នុង​ភូមិ​ខ្លង​ម៉ា​ហ្វៃ​ ឆ្ពោះ​​ទៅ​​កន្លែង​ធ្វើ​​ការ​ក្នុង​ស្រុក​ណាឌី ខេត្ត​ប្រា​ជី​នបុរី។ សេចក្តី​​ប្រកាស​ព័ត៌មាន​ដដែល​​​បន្ថែម​​ថា​៖...

ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិជួយសម្រួលការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ

ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានណែនាំ​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយ​សម្រប​សម្រួល និង​គាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មាន​លក្ខណៈជា​ប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ខណៈការណែនាំនេះ សង្គម​ស៊ីវិល​មើលឃើញថា​ នឹង​អាចជួយកាត់បន្ថយបញ្ហាដីធ្លី។ រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់តាមរយៈលិខិតចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ថា កន្លងមក ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម...

នគរបាលជាតិ​អំពាវ​នាវ​ឱ្យប្រយ័ត្ន​ចំពោះ​សារដែល​សុំព័ត៌​មានផ្ទា​ល់ខ្លួន​​ពាក់ព័ន្ធនឹង​ធនាគារ

អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​អំពាវ​​នា​វ​​ឱ្យ​​​​ប្រុងប្រយ័ត្ន​​ក្នុង​ករណី​​មាន​សា​​រ (SMS)​​ ​ស្នើសុំ​ព័ត៌មាន​​​ផ្ទាល់​ខ្លួន ​ដែល​អាច​ប្រឈម​នឹងការ​​ទាញ​យក​ព័ត៌មាន​​​ដើម្បី​​​ចូល​​​ទៅ​​​​​គណនី​​​​​ធនា​គារ។ ​សេច​ក្តី​​​អំពា​​វ​នា​​វ​​​សី្ត​​​ពី​​​ក​រណី​​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​សារ (SMS)​ ចេញ​​​ដោយ​អគ្គស្នង​កា​រដ្ឋាន​នគរ បាល​ជាតិ​ នៅ​​​​ថ្ងៃ​ទី​​៥ ខែមីនា​ ​បញ្ជា​ក់​​ថា ​​សាធារណ​​​ជន​​​ទាំង​​​​អស់​ត្រូវ​​​​ប្រុង​​​​ប្រយ័ត្នចំពោះ​​​​សារ (SMS) ​ស្នើ​​សុំ​ព័ត៌​​​មាន​​​​ផ្ទាល់​​​​ខ្លួន​​​ដើ​ម្បី​​​ចូល​​​គណ​​នី​​ធនាគារ ការ​​​​ស្នើ​​​​​​សុំ​​​​លេ​ខ​​​អត្ត​​​សញ្ញាណ​ ​ឬ​​ការ​​​បញ្ជាក់​​​​​នូ​វព័ត៌​​​មា​ន​​​គណនី​​​​​​ធនាគា​រ។​ អគ្គ​​​ស្នង​កា​រ​ដ្ឋាន​​នគរ​បាល​​ជា​តិ​​​ព្រមា​​នថា៖​ «សូម​កុំ​​ចុច​ទៅ​លើ​តំ​ណភ្ជា​ប់ (Link) ដែល​ទទួល​បាន​​នោះ ឬកុំឆ្លើយ​ត​ប និង​ផ្ដល់​នូវព័ត៌​​មាន​​ផ្ទាល់​ខ្លួន ឬ​ព័​ត៌​មាន​​​គណនី​​​ជា​​ដាច់​​ខាត​»។ អគ្គ​​​ស្ន​ង​​​ការ​​​ដ្ឋាន​​នគរ​បាល​​ជាតិ​​បន្ថែ​មថា បើ​​មា​ន​ការ​​មន្ទិល​​សង្ស័យ​​សូម​ទំ​នាក់​​ទំនង​​ទៅ​​កាន់​គ្រឹះ​​ស្ថា​ន​ហិរញ្ញ​​វត្ថុ​​របស់​​ខ្លួន​ដើម្បី​​បញ្ជា​ក់ឱ្យ​​បាន​ច្បា​ស់​​លាស់ ​​មុនចុចទៅលើតំណភ្ជាប់៕

ក្រុម​​កូដ​ករ​​ណា​ហ្គាវើលដ៍ស្នើ​ក្រសួង​​ការងារ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រុមហ៊ុន​

ក្រុម​​​កូដក​រ​​ក្រុមហ៊ុន​​​​ណា​​ហ្គា​​​​វើ​ល​​ដ៍​​ជិ​​ត​១០​​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ប្រមូលផ្តុំ​គ្នា​​​​​​​នៅ​ខាងមុខ​ក្រសួង​​​ការងារ ​​ស្នើ​​​​​​​ជួ​យ​​​​អន្តរាគមន៍​​ឱ្យ​​ក្រុ​មហ៊ុន​​​​ណា​ហ្គា​​វើលដ៍​បង្វិល​​​ប្រាក់​វិភាគ​​ទា​ន​​​សហជីព​​​ដែល​​​បានបង្កក​ទៅ​​ឱ្យពួក​គេ​​​វិញ​ និង​​ស្នើ​​ខាង​ថៅ​កែ​​ប​ញ្ឈប់​​សកម្មភា​ព​​​ហៅ​​​សមាជិក​​​​​សហជីព​​​ឱ្យ​​លាលែង​​​ពី​​​​សហជីព។​ ​ អ្នក​ស្រី សុខ ស្រីនាត ​កូដករ​ម្នាក់​​ដែល​បាន​ចូលរួម​​ក្នុង​ការប្រមូល​​​​​​ផ្តុំ​​នោះ​ ប្រាប់ញូវ​ស៍រូ​មខេម​បូឌា​ថា ក្រុ​ម​​​កូដក​រ​​នៅ​​​​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​​២០២៤  ស្នើ​សុំ​ឱ្យ​​ក្រសួង​ជួយ​អន្តរាគមន៍ទៅថៅ​កែ​​​ក្រុម​ហ៊ុន​​​​ណា​ហ្គា​​វើលដ៍​ឱ្យ​បង្វិល​​​ប្រាក់​វិភាគ​​ទាន​​សហជីព​​​ដែល​​​​បានបង្កក​ទៅ​​ឱ្យពួក​គាត់​​វិញ​ និង​​ស្នើ​​ឱ្យ​​​ក្រុមហ៊ុន​​​ប​ញ្ឈប់​​សកម្មភា​ព​​ហៅ​​​សមាជិក​​​សហជីព​​​​​​ឱ្យ​​លាលែង​​តំណែង​​​ពី​​​សហជីព​ ព្រមទាំង​​ ទទួល​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ដែល​បាន​បញ្ឈប់​ទាំងអស់​ឱ្យ​ចូល​ធ្វើការ​វិញ​ដោយ​គ្មាន​ការរើស​អើង និងគ្មានលក្ខខណ្ឌ។ លោកស្រី​បន្ថែមថា៖ «ខ្ញុំ​យល់ស្របជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលថា​ថៅកែអាចបញ្ឈប់បុគ្គលិកបាន ប៉ុន្តែខ្ញុំស្នើសុំ​ឱ្យ ស្រប​តាម​ច្បាប់​ការងារ​​មាត្រា​ទី​៩៥»។ លោក ឃុន...

អាជ្ញាធរមីន និងមជ្ឈមណ្ឌល GICHD ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះ​​

អាជ្ញាធរមីន និងមជ្ឈមណ្ឌល GICHD ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបបានពី ទំព័ហ្វេសប៊ុក អាជ្ញាធរមីន)

Latest News