Home Blog Page 31

សង្គមស៊ីវិលថា ការ​មិនអនុញ្ញាតឱ្យតាំងពិព័រណ៍រូបថត​ពីសំណាក់អាជ្ញាធរ​ ជា​ការ​​រំលោភ​​សិទ្ធិ​ខាង​សមា​​គម

សង្គមស៊ីវិល លើកឡើងថា ការ​​បញ្ឈប់ការដាក់តាំង និងរុះរើរូបថតដែលបានដាក់បង្ហាញក្នុងពិព័រណ៍រូបថត ស្តីពី ផ្ទះ និងជីវិត របស់អង្គការ​សមាគមធាងត្នោត ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជា​រំលោភសិទ្ធិ​សេរីភាព​ខាង​សមាគម​។

គ.ជ.ប អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់នៅ​ថ្ងៃស​ មុន​ការ​បោះឆ្នោតជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា​

គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ ភ្នាក់ងារ​​គណបក្ស​នយោបាយ សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់ប្រភេទ​ រួមទាំងប្រជាពលរដ្ឋ​ទាំងអស់ រក្សាភាពស្ងប់ស្ងាត់នៅ «ថ្ងៃស» ​​​មុន​​​ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា​​​​​។ យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចេញ​​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប បាន​អំពាវនាវ​​ដល់​គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ រួមទាំង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់ប្រភេទ​​​​ ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​ចាប់ពីម៉ោង១០:០០យប់...

ជនជាតិដើមភាគតិចថាវប្បធម៌ និងការនិយាយភាសាកំណើតរបស់ខ្លួននៅក្នុងសហគមន៍មានការធ្លាក់ចុះ

ជនជាតិដើមភាគតិចមួយចំនួន លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការ​​និយាយភាសាជនជាតិដើមភាគតិច​​នៅក្នុង​សហគមន៍ ​ហាក់​មានការធ្លាក់ចុះ ដោយ​សារ​មានការជ្រៀតចូល​នូវ​វប្បធម៌​ខាងក្រៅ ខណៈយុវជនបច្ចុប្បន្នហាក់មានការខ្មាស់អៀនក្នុងការនិយាយភាសាដើម។​

យុវ​ជន​​​មាតា​ធម្មជាតិ​​ថា ទឹក​ធ្លាក់​​រូ​ង​ប្រជៀវ​កំពុង​រង​ផល​​ប៉ះពាល់​ដោយ​សារ​​អាជីវកម្ម​ថ្ម​របស់​ក្រុម​ហ៊ុន​​មួយ

យុវជន​ចលនា​មាតាធម្មជាតិ បានអះអាងថា ទឹកធ្លាក់ធម្មជាតិរូងប្រជៀវ ស្ថិត​នៅ​តំបន់​អេកូទេស​ចរណ៍ជីផាត ស្រុកស្រែអំបិល ខេត្ត​កោះកុង បាននិងកំពុងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្កដោយក្រុមហ៊ុន​អាជីវកម្មរ៉ែថ្មមួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។

ក្រសួង​​សុខា​​ភិបាល​​ប្រាប់​​​សាធារ​ណ​​ជ​ន​​កុំ​​​ឱ្យ​​​ប្រើ​​ប្រាស់​​​ថ្នាំ៤មុ​ខ​​ដែល​​គ្មាន​​បញ្ជិកា​

ក្រសួង​​​សុខាភិ​បាល​​​​កម្ពុជា​​​​​​​​​ប្រាប់​​​​​​​​​ប្រជា​​ពល​រដ្ឋ​​​​ឱ្យ​​​​​​​ប្រុ​ង​​ប្រយ័ត្ន​​​​ក្នុង​​​​ការ​​​ប្រើ​ប្រាស់​​​ថ្នាំ​​៤​​មុ​ខដែល​​​​គ្មាន​​លេ​​ខ​បញ្ជិ​កា​​​ពី​​​ក្រសួ​​ង​សុខា​​​ភិ​បាល ក្នុង​​នោះ​​មាន​​ឱសថ CRESTOR 5mg  CRESTOR 10mg NEXIUM 20mg និង​NEXIUM 40mg ។​ ​ ​បើ​​​តាម​​​​សេចក្តី​​​​ប្រកាស​​ព័​ត៌​​មាន​​​របស់​​​ក្រសួង​​​សុខា​ភិបាល ​ចុះ​ថ្ងៃ​​ទី២១​ ខែកុម្ភៈ ​ឆ្នាំ​​២០២៤​ ​ឱ្យ​ដឹង​​​​ថា ​ថ្មីៗ​នេះ ​ឱស​​ថទាំង​៤​មុខខាងលើ​​កំពុ​​ងតែ​​ចរាចរ​​នៅ​លើ​​ទីផ្សា​រ ដោយ​មាន​​​​រូបរាងប្រហាក់ប្រហែល​នឹ​​​​ង​​​​ឱស​ថ​មា​ន​លេ​ខ​​បញ្ជិកា និ​ង​​​​កំពុង​​​ចែក​ចា​​យ​​ដោ​យ​​​ក្រុមហ៊ុ​ន​ MGH​KH-Hea​lthcare Co., Ltd។ សេចក្តីប្រកាសព័ត៌មានដដែល​បន្ថែម​ថា អ​នុ​​​​លោ​ម​​តាមច្បាប់​​​​ស្តី​​​​ពី​​​កា​រ​​គ្រប់​​គ្រ​ង​​​ឱសថ...

និស្សិតកម្ពុជានៅអ៊ីស្រាអែលព្រួយបារម្ភពីសុវត្តិភាពខណៈសង្គ្រាមនៅបន្ត

និស្សិត​កម្ពុជា​​ដែល​​កំពុង​​ហាត់​ការ​​នៅ​​អ៊ីស្រាអែល​(Israel) បង្ហាញការព្រួយបារម្ភ​ពីសុវត្តិភាព​របស់ខ្លួន និ​​ង​​​ទាមទារឱ្យរដ្ឋាភិបាលជួយសង្រ្គោះពួកគេតាមរយៈការធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ ​បើ​ទោះ​​បី​ជា​​នៅពេលនេះ ពួកគេ​បាន​នៅ​តំបន់​ដែល​មាន​សុវត្តិភាព​ហើយ​ក៏ដោយ ស្របពេលដែល​សង្គ្រាម​​នៅតែ​បន្ត​កើតឡើង។

លោក ហ៊ុន​ សែន ទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ផ្ទះ​នៅ​បាងកក​

លោក ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី​កម្ពុជា​​​នៅ​ថ្ងៃ​ពុធ​នេះ បាន​ទៅ​​សួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់ភូមិគ្រឹះ ក្នុងក្រុងបាងកក ប្រទេសថៃ ក្រោយ​​លោក​ថាក់ស៊ីន ត្រូវបាន​លើកលែងទោស​កាលពីប៉ុន្មាន​ថ្ងៃ​មុន​។ លោក​ ហ៊ុន​ សែន អតីតនាយករដ្ឋម​ន្រ្តី​ និង​ជា​ប្រធាន​គណបក្ស​កាន់អំណាច​ បាន​បង្ហោះ​​​សារ​លើ​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវការ​​របស់​លោក​​ នៅ​​ព្រឹកថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ ដោយ​​ភ្ជាប់​រូបភាព​​​លោកកំពុង​អង្គុយ​​ក្នុងយន្តហោះឯកជនថា​៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង​បាងកក​ដើម្បី​សួរ​សុខទុក្ខ​បងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន...

ក្មេងស្រីអាយុ១៧ឆ្នាំនៅខេត្តកំពតរកឃើញឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5N1

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លង​ជំងឺផ្ដាសាយបក្សីមួយករណី​ទៀត​​​ដែល​កើត​​លើ​​ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់​ នៅខេត្តកំពត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីជំងឺផ្ដាសាយបក្សីលើក្មេងស្រី​​អាយុ១៧ឆ្នាំ ចេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា ក្មេងស្រី​មាន​ទីលំនៅ​ក្នុង​ភូមិ​ដំណាក់ទ្រព្យ​ខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ សេចក្តីប្រកាសព័ត៌មាន​​ដដែលបន្ថែម​​​ថា ​អ្នកជំងឺ​មាន​អាការៈ​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដកដង្ហើម។ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការថែទាំពី​សំណាក់​ក្រុមគ្រូ​ពេទ្យ។ សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែមថា៖ «តាមការសាកសួរបង្ហាញថា ប្រហែល៥​ថ្ងៃ មុនចាប់ផ្ដើមឈឺ​នៅផ្ទះ អ្នកជំងឺមាន​មាន់ងាប់ចំនួន៧ក្បាល»។ ក្រសួង​សុខាភិបាល​ក៏​បាន​​ណែនាំឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់ចិត្ត​ទុកដាក់​លើ​ជំងឺ​ផ្ដាសាយ​ ព្រោះ​ជំងឺ​ផ្ដាសាយ​បក្សី...

ពលរដ្ឋ​​​ស្នើឱ្យរដ្ឋាភិបាលពិនិត្យរឿងកម្ចីប្រាក់​តាមអនឡាញឡើងវិ​ញដើម្បីកុំឱ្យមានការឆបោកបន្តទៀត​

ប្រជា​ពលរដ្ឋមួយចំនួន​ ស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញរឿងកម្ចីប្រាក់តាមអនឡាញ​ និងចាត់វិធានការ​ទប់ស្កាត់បញ្ហានេះ ឱ្យមានប្រសិទ្ធិ​ភាព ​ខណៈ​នៅមានប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកកម្ចី​អនឡាញជាហូរហែរ។

អ្នកនាំពាក្យនាយករដ្ឋមន្រ្តីថា​ លោក​​ ហ៊ុន ម៉ាណែត មិននៅពីក្រោយ​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី

អ្នកនាំពាក្យនាយករដ្ឋមន្រ្តី​បំភ្លឺថា លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ​ដូចការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​​នោះ​ទេ។​ យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យខុទ្ទកាល័យ​​នាយករដ្ឋម​ន្រ្តី​​​ចេញ​​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត មិន​បាន​ជាប់ពាក់​ព័ន្ធ ឬនៅពីក្រោយ​ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ដូច​វីដេអូ​​ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនោះទេ។ សេចក្ដីបំភ្លឺព័ត៌មានដដែលបានបន្ថែមក្នុងន័យដើមថា៖​...

នាយករដ្ឋមន្ត្រីប្រកាសចាត់វិធានការចំពោះមន្ត្រីរាជការស៊ីវិលណាដែលពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ប្រកាសប្រើវិធាន​ការក្តៅ​ចំពោះមន្ត្រីរាជការស៊ីវិលទាំង​ឡាយ​​​ណា​ដែល​រកឃើញ និងពាក់ព័ន្ធគ្រឿងញៀន នឹង​ត្រូវ​បណ្តេញចេញពីក្របខណ្ឌដូចគ្នា​នឹងកម្លាំងប្រដាប់អាវុធដែរ។

សង្គមស៊ីវិល​២៣​ស្ថាប័ន​ស្នើ​​រដ្ឋាភិបាល​​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​គ្រឿងស្រវឹង

អង្គការសង្គមស៊ីវិល និង​សហគមន៍​ចំនួន​២៣ រួមគ្នា​ស្នើឱ្យ​រដ្ឋាភិបាល​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង ដោយសារការប្រើប្រាស់​គ្រឿងស្រវឹង​​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់​សុខភាពសាធារណៈ និង​សីលធម៌សង្គម។ បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង​២៣ ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ លើកឡើងថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន   សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។ លោក រស់...

រដ្ឋាភិបាលចេញបទបញ្ជា​​ឱ្យមានការបណ្តេញចេញ​រាល់មន្រ្តី​​ស្ថាប័ន​រដ្ឋ​​ដែល​ពាក់ព័ន្ធនឹង​គ្រឿងញៀនខុសច្បាប់​

រាជរដ្ឋាភិបាល​ដាក់ចេញបទបញ្ជា​ឱ្យបង្កើន​ការត្រួតពិនិត្យ​​ជាប្រចាំ និង​បណ្តេញ​ចេញ​ពីក្រប​ខណ្ឌដោយគ្មានការលើកលែង​ចំពោះមន្រ្តី​​រាជការ មន្រ្តី​នគរ​បាលជាតិ យោធិន និងមន្រ្តីជាប់កិច្ចសន្យា​គ្រប់​ស្ថាប័ន​រដ្ឋ​ដែលត្រូវបានរកឃើញ​ថា​មាន​​​ការ​ប្រើប្រាស់ ឬពាក់ព័ន្ធនឹង​គ្រឿងញៀនខុសច្បាប់​។ យោងតាមបទបញ្ជា​ស្តីពី​ការដាក់ចេញ​វិធានការម៉ឺងម៉ាត់​ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចេញកាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា​ គ្រប់​ក្រសួង ​ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ត្រូ​វ​បង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រី​នគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើ​ការប្រើ​ប្រាស់​​គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ បទបញ្ជាដដែលបន្ថែម​ថា៖ «គ្រប់​​ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវ​ចាត់​វិធាន​ការ​បញ្ចប់​មុខ​តំណែង និងបណ្តេញ​ចេញពីក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើក​លែង...

ក្រសួង​​​​​កិ​ច្ច​​​​​កា​​រ​​​​នា​រី​នឹង​ប្រារព្ធ​ទិវានារីអន្តរជាតិ​ក្រោមប្រធានបទ​​ «ស្រ្តី និ​ងក្មេង​ស្រីក្នុង​បរិវត្តកម្មឌីជីថល»

ក្រសួង​​​​កិច្ច​​ការ​​​​នារី​នឹង​ប្រារព្ធយុទ្ធ​​នា​ការ​​​​ទិវា​​​អន្ត​រ​​ជាតិ​​​នារី​​ ក្រោម​ប្រធាន​​​បទ «ស្រ្តី​ និង​ក្មេង​​ស្រី ក្នុង​​​បរិវត្ត​​​កម្ម​​​ឌីជី​ថល​» ​ក្នុងរយៈពេល​មួយ​ខែមីនា​ពេញ​ ដើម្បី​រំលេច​សក្តានុពល និងភាពចាំ​បាច់​នៃ​ការលើក​ក​ម្ពស់​ការចូលរួម និងភាពជាតំ​ណាងរបស់ស្រ្តី និងក្មេង​ស្រី ក្នុងវិស័យឌីជីថល ប្រកប​ដោយ​ប្រសិទ្ធភាព និងសុវត្ថិ​ភាព។ យោង​​តាម​លិខិត​​​ប្រកាស​​ព័ត៌​​មាន​​​របស់​​​ក្រសួង​​​កិច្ច​កា​រ​​នារី ដែ​លត្រូវ​​បានផ្សាព្វផ្សាយ​​​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ បង្ហាញថា ជារៀងរាល់ឆ្នាំ​ យុទ្ធ​​នាការ​​ទិវា​​អ​ន្ត​រ​ជាតិ​​​នារី ៨មី​នា ធ្វើ​​ឡើ​ង​​ដើម្បី​​រំឮក​​​ពីកា​រ​តស៊ូ​​​ទាម​ទា​​រសិ​ទ្ធិ​​ស្មើ​គ្នា​ សេរី​ភាព និង​ឆ្លុះ​​បញ្ចាំង​​អំពី​វ​​ឌ្ឍន​​ភាព...
កិច្ចសន្ទនាយុវជន ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទស្តីពី «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅអគារ CJCC រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ គ្រោងធ្វើ​យុទ្ធនាការ១ខែដើម្បីលើកកម្ពស់សមភាពយេនឌ័រ​ក្នុងវិស័យឌីជីថល

ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរ​ទិវាសិទ្ធិនារី​អន្តរជាតិ ៨មីនា ដោយផ្តោតលើការលើក​កម្ពស់សមភាពយេនឌ័រ និងបង្កើនភាព​អង់​អាច​ដល់​ស្រ្តី និង​ក្មេង​ស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រ​ឈម​​​ពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេង​ៗក្នុងបរិវត្តកម្មឌីជីថល។

ព័ត៌មានស៊ីជម្រៅ៖ អ្នកច្បាប់ចាត់ទុកការបង្កើតគណៈកម្មាធិការកែទម្រង់ច្បាប់ថាជាការជួយកិ​ច្ចការរបស់រដ្ឋ​សភា​​មួ​​​យផ្នែក

ក្រុមអ្នកច្បាប់យល់ឃើញថាការបង្កើតគណៈកម្មាធិការដើម្បីកែទម្រង់ច្បាប់នេះគឺជាផ្នែក​​មួយនឹងជួយឱ្យការប្រព្រឹ​ត្ត​​​ទៅនៃ​ដំ​ណើ​​​​រការច្បា​ប់មានភាពកាន់តែប្រសើរនៅកម្ពុជា ស្របពេលគណៈកម្មាធិការមួយនេះ ត្រូវបានបង្កើត​​ចេ​​ញ​​ជារូបរាង ក្នុងន័យជំរុញឱ្យវិស័យច្បាប់ អាចបម្រើសេចក្តីត្រូវការចាំបាច់សម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

Latest News