Home Blog Page 32

សត្វស្លាបព្រៃជាច្រើនក្បាល​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានងាប់ដោយសារការបំពុល

សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារ​ទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និង​ស្រុកកោះ​អណ្តែត ខេត្តតាកែវ បាន​ងាប់ ដោយសារការបំពុល​ពីសំណាក់ជនមិនស្គាល់មុខ។

ការ​ដ្ឋាន​​សាងសង់ស្ពា​នឆ្លង​កាត់ទន្លេបាសាក់ពី​ចាក់អង្រែក្រោមទៅព្រែកប្រា​ចាប់បើក​ដំណើរ​ការ​

ការ​ដ្ឋាន​​សាងសង់ស្ពា​នឆ្លង​កាត់ទន្លេបាសាក់​ ពីចាក់អង្រែក្រោមទៅព្រែកប្រា ដែល​​គ្រោង​​​ចំណាយ​ទឹក​ប្រាក់​​​៦០​លាន​ដុល្លារសហរដ្ឋ​អាមេរិក​​ ត្រូវ​បានបើកជាផ្លូវការ នៅ​ព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​​ ឆ្នាំ២០២៤។ ស្ពានបេតុងភ្លោះឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ នឹង​តភ្ជាប់ពីត្រើយខាងលិចទន្លេបាសាក់ ក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មាន​ជ័យ​ ទៅ​ត្រើយខាងកើតខាងកើតទន្លេបាសាក់​ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពានថ្មីនេះ គ្រោងនឹងសាងសង់ក្នុងរយៈពេល ៤២ខែ មានប្រវែង ៨៤៥,៧ ម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៧​។ ថ្លែងក្នុង​ពិធី​បើកសម្ពោធការដា្ឋនសាងសង់ស្ពាន​​កាត់ទន្លេបាសាក់​ នៅព្រឹក​ថ្ងៃ​ចន្ទនេះ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន...

នាយករដ្ឋមន្ត្រីព្រមានចាត់វិធានចំពោះអ្នកផលិតមាតិកាប៉ះពាល់ដល់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ព្រមានដល់បុគ្គល​ទាំង​ឡាយ​ណា​​ដែល​​យក​​កម្ពុជា ជាទី​តាំងដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិ​​ន​ល្អ ហើយ​​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ហើយ​ត្រូវ​អនុ​វត្តតាម​​ច្បាប់។​

គណៈកម្មាធិការប្រឡងថ្នាក់ជាតិប្រកាស​​ចាត់វិធានការ​ផ្លូវច្បាប់​លើ​​បេក្ខជន​ប្រឡង​ជំនួស​​​ចំនួន​​៤ករណី​

គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល រកឃើញ​​បេក្ខជន​បន្លំ​អត្ត​សញ្ញាណ​ប្រឡ​ងជំនួសក្នុងការប្រឡងថ្នាក់ជាតិ ដើម្បីចូលរៀនឆ្នាំមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន៤ករណី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាល​ក្នុងវិស័យសុខាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ​បង្ហាញ​ថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានរកឃើញ​ករណី​បេក្ខជន​ក្លែង​បន្លំ​អត្តសញ្ញាណ​​ដើម្បីប្រឡង​ជំនួសបេក្ខជនដទៃ ក្នុងការប្រឡងថ្នាក់ជាតិ ចំនួន៤ករណី។ សេចក្តីប្រកាសព័ត៌មានដដែល​បញ្ជាក់​​ថា៖ «គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងមាន វិធានការ តាមផ្លូវច្បាប់ចំពោះករណីទាំងបួនខាងលើ រួមទាំងបុគ្គលសមគំនិតដោយមិនមានការអត់ឱន»។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ​​បន្ថែម​ដោយ​អំពាវនាវដល់ជនទាំងឡាយ​ណា​ដែលកំពុងប្រព្រឹត្តនូវអំពើខុសច្បាប់ទាំងអស់ក្នុងការប្រឡងនេះ សុំដកខ្លួនចេញពីការប្រឡងជា​បន្ទាន់។​ ក្នុងករណីគណៈកម្មាធិការប្រឡងថ្នាក់ជាតិរកឃើញនឹងបន្តស្នើចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត៕​​

​​ស្នងការរាជធានី​​​អំពាវនាវ​ឱ្យ​​ពលរដ្ឋកុំ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​​ក្នុង​រាជធានី​ដូចការ​ផ្សាយ​របស់​ស្ថានទូត​រុស្ស៊ី​

0
អ្នកនាំពាក្យ​នៃ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​​ជាតិ និង​អន្តរជាតិ កុំ​មានការព្រួយ​បារម្ភ​អំពីបញ្ហា​សន្តិសុខ​​ក្នុង​រាជធានី​ភ្នំពេញ​ដូចការ​ចុះ​​ផ្សាយ​របស់​ស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា។​ ​អ្នកនាំពាក្យ​នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ឡើង បន្ទាប់ពីស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហោះ​សារ​លើទំព័រហ្វេសប៊ុក​របស់​ខ្លួន​​អំពី​ការ​កើនឡើង​នូវ​បញ្ហាចោរកម្ម​តាម​ដង​ផ្លូវ ​ដែល​​ជន​រងគ្រោះ​រួម​មាន​ជន​ជាតិ​រុស្ស៊ី​។ ស្ថានទូតសហព័ន្ធ​រុស្ស៊ី​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​​មាន​ការ​ប្រុង​ប្រយ័ត្ន មិនត្រូវយកឯកសារដើម និង​របស់​មាន​តម្លៃ​ជាប់​ខ្លួន​ ព្រមទាំង​​​ដាក់​នាមប័ណ្ណ ឬ​ចំណាំ​លេខ​ទូរសព្ទ័​ក្នុង​លិខិត​ឆ្លងដែន​​ដើម្បី​ងាយ​ស្រួល​ក្នុងការ​​ស្វែង​រក និងប្រគល់ជូនម្ចាស់វិញជាដើម។ ស្នងការនគរបាលរាជធានីភ្នំពេញ​បន្ថែម​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា​ បច្ចុប្បន្ន​នេះ​ស្ថានភាព​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ ​និងរបៀប​រៀបរយនៅទីក្រុងភ្នំពេញ​មាន​ភាព​ល្អប្រសើរ មិនដូចអ្វីដែល​ស្ថានទូត​សហព័ន្ធរុស្សី​លើកឡើងឡើយ។ ​​​ស្នង​ការ​នគរបាល​រាជធានី​​​បន្ថែមថា​៖...

បទយកការណ៍៖ អាជីវករ​​​មុខ​​អង្គរត្អូញ​ត្អែរ​ពី​ការធ្លាក់ចុះ​​​ការលក់ដូរ​ក្រោយ​​អាជ្ញាធរ​អប្សរា​រៀប​ចំ​កែ​លម្អ​បរិវេណ​អង្គរ​ជា​ថ្មី

នា​រសៀល​​ថ្ងៃទី​១៤​ ខែមករា​ ក្នុង​តូប​លក់​បាយម្ហូប​​មួយ​ដែល​មាន​ភ្ញៀវ​ ៣​ទៅ​ ៤​ ​នាក់​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជា​អាជីវករ​លក់​បាយ​​ម្ហូប​នៅ​បរិវេណ​មុខប្រាសាទ​​អង្គរ​វត្ត​​តាំងពី​ឆ្នាំ​១៩៩៨ ​លើកឡើង​ថា ​ការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​អន់ថយ​ជា​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​​អាជ្ញាធរ​​ជាតិ​​អប្សរា​ចាប់ផ្តើម​ជីក​ប្រលាយ​ និង​ដាំ​កូនឈើ​មុខ​បរិវេណ​អង្គរ​មក​។ និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ ស្រ្តី​វ័យ​ ៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​​ថា ​ការ​លក់​ដូរ​មាន​ការ​ថយចុះ​ពី​៣០ម៉ឺន​ ​ទៅ​៤០ម៉ឺនរៀល​​ក្នុង​មួយថ្ងៃ​ មក​​នៅ​ត្រឹម​៤ម៉ឺន​ ទៅ​១០ម៉ឺន​រៀល​​ក្នុង​មួយ​​ថ្ងៃ​​។​  អ្នកស្រី​និយាយ​​ថា៖​ «ខ្សោយ​ណាស់​ ពី​មុន​ធ្លាប់​លក់​បាន​លុយ​ ឥឡូវ​លក់​អត់​បាន​លុយ​ទេ ​វា​អត់​រហូត​ ​វា​អត់​ទាល់​តែ​​ថ្ងៃ​ណា​បាន​៤​ទៅ​១០ម៉ឺន​​ទិញ​អត់​គ្រប់​វិញ​ទេ​ ពិសេស​ត្រី​អី​សល់​ចោល​»​។ ​អ្នកស្រី​ សម្បត្តិ​...

គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់លើបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់​ ខណៈការបោះឆ្នោត​ព្រឹទ្ធសភាជិតមក​ដល់

គណៈ​កម្មការជាតិរៀបចំការបោះឆ្នោត (គ​.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយដែលគ្មានឈ្មោះក្នុងបញ្ជីបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងញុះញង់ទៅលើអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សខ្លួន ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់។

តុលាការផ្តន្ទាទោសជនជាតិចិន(តៃវ៉ាន់)២នាក់ ដាក់ពន្ធនាគារ២ឆ្នាំ ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយសកម្ពុជា​​

សាលាដំបូងខេត្តព្រះសីហនុ សម្រេច​ផ្តន្ទាទោសជនជាតិចិន​(តៃវ៉ាន់)ចំនួន ២នាក់ ដាក់​ពន្ធនាគាររយៈពេល​ ២ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤លា​នរៀល ពីបទ ញុះ​ញង់​បង្ក​ឱ្យមាន​ភាពវឹក​វរ​ធ្ងន់ធ្ងរ​ដល់ស​ន្តិសុខ​សង្គម ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយស និង​សណ្ដាប់ធ្នាប់​នៅខេត្តព្រះសីហនុ។

ពលរដ្ឋបារម្ភពីសុវត្ថិភាពចំណីអាហារ ខណៈអាជ្ញាធរបង្ក្រាបការនាំចូលសាច់គ្មានគុណភាពជាហូរហែរ

ប្រជា​ពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ ខណៈ​អាជ្ញាធរ​រក​ឃើញ​សាច់​គ្មានគុណ​ភាព សាច់​បង្កក និងគ្រឿងសមុទ្រមានចាក់សារធាតុចាហួយជាហូរហែរ។

នាយករដ្ឋមន្ត្រី​បញ្ជាឱ្យអាជ្ញាធរ​ចាត់វិធានលើ​​ទីតាំងល្បែង​ផ្សងសំណាងទូទាំងប្រទេស​

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត​ ត្រួត​​ពិនិត្យ​ទីតាំងល្បែង​​ផ្សង​​សំណាង​​ទូទាំងប្រទេស​ ហើយ​​ក្នុង​ករណី​មាន​បន្ត​បើក​ថ្មី​ទៀត ត្រូវ​​ចាត់វិធានការបិទ​ជាបន្ទាន់។​

សង្គមស៊ីវិលជាង៥០ ស្នើ​បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់​ដើម្បី​ដាក់​គំនាប​លើ​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស

អង្គការសង្គមស៊ីវិលចំនួន៥៥ ស្នើភាគីដើមបណ្តឹង​ដកពាក្យបណ្តឹង និងអំពាវនាវ​ឱ្យ​មានការ​​​បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់​​គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែន​ករុណា។

ពលរដ្ឋ​បង្ហាញការព្រួយបារម្ភ​ខ្លាចបាក់​ច្រាំងទន្លេបន្ត​ខណៈផ្ទះ៥ខ្នង​នៅខេត្តព្រៃវែងត្រូវបាក់ស្រុតចូលទន្លេ​

ពលរដ្ឋឥផើនៅស្រុកពារាំង ខេត្តព្រៃវែង បង្ហាញការព្រួយបារម្ភដីបាក់ស្រុតបន្តទៀត បន្ទាប់ពីផ្ទះចំនួនខ្នង​​បាក់​​ធ្លាក់ចូ​​លទន្លេកា​​ល​​ពីសប្តាហ៍មុននេះ។

អាជ្ញាធរជាតិអប្សរា ​រៀបចំផ្លូវ​ក្នុងព្រៃធម្មជាតិនៃសួនរុក្ខជាតិអង្គរសម្រាប់​ឱ្យអ្នកទេស​ចរកម្សាន្ត និង​​ស្វែងយល់ពីជីវៈចម្រុះ​

អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលអនុញ្ញាតិឱ្យ​អ្នក​ទេសចរ ធ្វើដំណើរកម្សាន្តបែប Trekking និង​ស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃ​ទំហំ ១៥០​ហិកតា ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប។​

ក្រសួងថា ការនាំចូល​ប្លាស្ទិកថយចុះជាបន្តបន្ទាប់ក្នុងត្រីមាសនិមួយៗ​​​ឆ្នាំ២០២៣ ប៉ុន្តែ​​​សង្គមស៊ីវិលថា​ការប្រើប្រាស់​ប្លាស្ទិក​​ហាក់​​​មិន​​​​ថម​​​​ថយ

របាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មានកា​រ​ថយចុះ​ប្រមាណ ៥០% នៅត្រីមាសទី៤ បើប្រៀបធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ប៉ុន្តែសង្គមស៊ីវិល និងក្រុមយុវជនផ្នែកបរិស្ថាន​ថា ការនាំចូល​ថយចុះនេះ មិនបា​នធ្វើឱ្យអត្រា​នៃការប្រើប្រាស់​ថយចុះនោះ​ទេ។​

ម៉ាស៊ីន​ថត​ជាង ៤០០​គ្រឿង​បន្ថែម​ទៀត​ នឹង​ត្រូវ​បំពាក់​​ដើម្បី​​តា​ម​ដាន​​សកម្ម​​ភាព​​សត្វ​​ព្រៃនៅ​​តំប​ន់​ជួរភ្នំ​ក្រវាញ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ម៉ាស៊ីនថតចំនួន ៤១០គ្រឿងបន្ថែមទៀត នឹងត្រូវបំពាក់ នៅក្នុងព្រៃនៃតំបន់អភិរក្សជួរភ្នំក្រវាញ ដើម្បីតាមដានសកម្មភាពសត្វព្រៃ និងបម្លាស់ទីរបស់​ពួក​គេ ព្រមទាំងជាផ្នែកមួយនៃការការពារ និងអភិរក្សសត្វព្រៃ​។

ក្រសួងរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីលើក្មេងប្រុស​ម្នាក់ទៀតនៅខេត្តក្រចេះ

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។

Latest News