Home Blog Page 38

សមត្ថកិច្ច​បានរកឃើញជនបង្កដែលផ្សព្វផ្សាយជ្រើសរើសពលករទៅ​ប្រទេស​អ៊ីស្រាអែល​​

សមត្ថកិច្ច​​ ​បាន​រកឃើញជន​បង្ក​​ម្នាក់​ដែល​​បានផ្សព្វ​​ផ្សាយ​​​​​​ប្រកាស​ជ្រើស​​រើស​​ពលករទៅ​​បម្រើការងារនៅប្រទេស​អ៊ីស្រាអែល នៅតាមបណ្តាញ​សង្គម ខណៈដែលកម្ពុជា និងអ៊ីស្រាអែល នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយក្នុងការបញ្ជូនពលករទៅធ្វើការនៅទីនោះនៅឡើយ។

លោក ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តកម្មវិធីជាតិជំនួយ​សង្គម​​ឆ្លើយ​តប​នឹង​គ្រោះអាសន្ន

លោកនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត ប្រកាសឱ្យ​អនុវត្ត​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​កិច្ចគាំពារ​សង្គម​ឆ្លើយតបនឹង​គ្រោះអាសន្ន នាខែមេសា ឆ្នាំ២០២៤ខាងមុខ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ជនងាយរងគ្រោះក្រោយពីត្រូវបានបិទបញ្ចប់កម្មវិធីប្រយុទ្ធកូវីដ១៩។ ថ្លែងក្នុង​ពិធីប្រកាសឱ្យអនុវត្តកម្មវិធីគោលការណ៍ណែនាំស្ដីពី​​ក្របខណ្ឌ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​​ និងគោលការណ៍ណែនាំស្ដីពី​ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា គោលការណ៍ណែនាំ ពាក់ព័ន្ធ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹង​ក្លាយ​ជា​ផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និង​ប្រព័ន្ធ​គាំពារ​សង្គម ។ លោកបញ្ជាក់ថា៖ «តាំងពីសម័យបញ្ចប់សង្រ្គាមមក ជីវភាព​របស់​ប្រជាជន​ហាក់​ដូចជា​មាន​ការរីក​ចម្រើន​ឡើង...

ចលនាមាតាធម្មជាតិ ថាការឃាត់ខ្លួនសកម្មជន១៣នាក់របស់ខ្លួនពីអាជ្ញាធរ ជាការរឹតត្បិតសិទ្ធិសេរីភាព

ចលនាមាតាធម្មជាតិ ចាត់ទុកការនាំខ្លួនសកម្មជនរបស់ខ្លួន​ ១៣នាក់ ទៅសួរនាំ​​ពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ ពេលកំពុងផ្សព្វផ្សាយអំពីតំបន់ធម្មជាតិ​កោះកុងក្រៅនោះ​ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។

មន្ត្រីនគរបាល ១២រូប ត្រូវបាន​ដកមុខតំណែង និងលុបចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យ

មន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសនឹងវិន័យកងកម្លាំង។

រដ្ឋា​ភិបាល​កំ​ណត់​យក​ថ្ងៃ​២៩ ​ធ្នូ​ ជាទិវា​សន្តិ​ភាព​នៅ​កម្ពុជា​ជាថ្ងៃឈប់​សម្រាក​​ផ្លូវ​ការ​

រ​ដ្ឋា​ភិ​បាល​កំ​ណត់​យក​ថ្ងៃ​២៩​ធ្នូ​ ជា​ទិវា​សន្តិភាពនៅ​កម្ពុជា ​និង​ជា​បុណ្យ​ជាតិ​​​ដែល​មានការ​ឈប់សម្រាកជា​​ផ្លូវ​ការ ខណៈ​អ្នក​វិភាគ​​ចង់ឱ្យ​រដ្ឋាភិបាល​ប្រកាន់​យក​ការ​អនុវត្ត​បែប​​សន្តិភាព គ្មាន​អំពើ​ហិង្សា​​​ដូចការ​បង្កើត​ទិវា​នេះ​​។​ បើតាម​មាត្រា​១​នៃ​អនុក្រឹត្យ​ចេញ​កាល​ពីថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤​ស្តីពី​ទិវា​សន្តិភាព​នៅ​កម្ពុជា សម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី២៩ ខែធ្នូ​ ជារៀងរាល់ឆ្នាំ ជា​ទិវាសន្តិភាព​នៅកម្ពុជា ជាការ​ឆ្លើយតប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​​ស្រលាញ់សន្តិភាព ស្អប់ខ្ពើម​សង្គ្រាម និង​ជាការ​រំឮក​ដល់​ការ​សម្រេច​បាន​នូវ​ការ​បញ្ចប់​សង្គ្រាម​ទាំងស្រុងជាដើម។​ លោកបណ្ឌិត​ មាស នី​ ជា​អ្នក​សិក្សា​ពីការ​វិវត្ត​សង្គម និង​ជាអ្នកវិភាគ​នយោបាយ​មួយរូប​​​យល់ថា ទិវា​សន្តិភាព​​នេះ​មាន​ន័យ​ថា​គូ​​ភាគី​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​សង្គម​គឺ​ត្រូវ​តែ​ឈ្នះ​ទាំង​អស់​គ្នា​ និង​​មាន​សុទ្ធ​ចិត្ត​ទាំង​អស់​គ្នា​ ទើប​អាច​ទទួល​យក​ថាជា​ទិ​វា​ជាតិ​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​ភាគី​ទាំង​សង​ខាង​ពេញ​ចិត្ត​ទាំង​អស់​គ្នា​​។ លោក​បន្ត​ទៀត​ថា​៖ «ប៉ុ​ន្តែ​​សម្រាប់​ទិវា​​ឈ្នះ​ឈ្នះ​រ​ដ្ឋា​ភិបាល​ប្រ​កាស​នេះ​ខ្ញុំ​ក៏​មិន​​ទាន់​យល់​ដែរ​ប្រ​សិន​បើ​​គេ​ចង់និ​យាយ​ថា​នេះ​ជា​​ទិ​វា​ឈ្នះ​ឈ្នះ​របស់​គណ​បក្ស​កាន់​អំ​ណាច​ អា​ហ្នឹង​វា​ត្រូវ​របស់​គាត់​ហើយ​...

តុលាការឃុំខ្លួនលោក នី ណាក់ អ្នករិះគន់​ផ្នែកកសិកម្ម​ជា​បណ្តោះអាសន្ន​ពី​បទញុះញង់ និងបរិហាកេរ្តិ៍

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក នី ណាក់ សកម្មជនសង្គម និង​ជា​អ្នក​ជំនាញ​កសិកម្មក្នុង​ពន្ធធានាគារ​ជាបណ្តោះអាសន្នពីបទ​បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង លើបណ្តាញសង្គម។ យោងតាមដីកាបង្គាប់ខ្លួនដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បាន​បញ្ជាក់ថា លោក នី ណាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការមិនរាងចាល​ក្នុង​បទ​មជ្ឈឹម​បន្ទាប់​ពី​ការផ្តន្ទាទោសបទបទបរិហាកេរ្ត៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែល​ប្រព្រឹត្តិ​នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ អ្នកស្រីសុខ ស៊ីណែត ភរិយាលោក នី ណាក់ បានប្រាប់ញូវស៍រូមខេមបូឌា...

ព័ត៌មានស៊ីជម្រៅ៖ ខេមបូចារកឃើញថាឆ្នាំ២០២៣ អ្នកសារព័ត៌មានកឯករាជ្យកម្ពុជាប្រឈមការយាយី និងរឹតត្បិតសិទ្ធិ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤ ​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ ​២០២៣​ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​នៅ​មុន​ការ​បោះ​ឆ្នោត​សកលត្រូវចាបើផ្តើម​។

សកម្មជនបរិស្ថានជំរុញឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ

ក្រុមចលនាមាធម្មជាតិបានរៀបចំយុទ្ធនាការនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយជំរុញឱ្យក្រសួងបរិស្ថាន ដា​​​​ក់​​កោះកុងក្រៅឱ្យប្រែក្លាយទៅជា«ឧទ្យានជាតិសមុទ្រ » ក្នុងន័យដើម្បីអភិរក្ស និងជាការកៀរគរភ្ញៀវទេ​​ស​​ច​​​​រ​​​​ណ៍ឱ្យមកកំសាន្តទីនេះឱ្យបានច្រើនជាងមុន ខណៈស្ថាប័នសាម៉ីមួយនេះមិនបានបំពេញការឆ្លើយ​​តបរប​​ស់​​ខ្លួ​​នអស់​​រយៈពេលជា​​ច្រើនឆ្នាំ​មកហើ​​យ​​ដែ​​​លបានសន្យាដាក់កោះមួយនេះជាឧទ្យានជាតិសមុទ្រ​​។

ក្រសួងការងារ​កំពុងមានវិធានការ​​ចំពោះករណី​ផ្សព្វផ្សាយ​ជ្រើសរើសពលករ​ទៅធ្វើការនៅអ៊ីស្រាអែល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមត្ថកិច្ច​ តាមរកអត្តសញ្ញាណ​​ជន​​ដែល​ប្រកាសពីការជ្រើស​រើស​ពលករទៅបម្រើការងារនៅប្រទេស​អ៊ីស្រាអែល ដើម្បីចាត់វិធានការ​ទៅតាមផ្លូវច្បាប់ ខណៈ​​កម្ពុជាមិនទាន់មានកិច្ចព្រមព្រាងលើករណីនេះជាមួយប្រទេសអ៊ីស្រាអែលនៅឡើយ។

យុទ្ធនាការ​១៦​ថ្ងៃ​ដើម្បី​បញ្ចប់អំពើ​ហិង្សា​លើ​ស្រ្តី​ជំរុញ​ឱ្យ​សកម្មជនជាស្រ្តីទទួលបានការគាំពារបន្ថែម

ក្រុម​សកម្មជន​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្នុងគោលបំណង​លើកតម្កើង​សកម្មជនជា​​ស្រ្តី​ និង​​ក្រើន​រំឮកអំពី​​បញ្ហាដែល​ពួកគេ​​ជួបប្រទះ។ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល​សិទ្ធមនុស្សកម្ពុជា (CCHR) បាន​រៀបចំ​កម្មវិធី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ធ្នូ ដែល​ប្រារព្ធ​ឡើង​ដើម្បី​លើកតម្កើង​សកម្មជន​ស្រ្តី​ ក៏​ដូចជា​ចង់​ក្រើន​រំលឹក​បញ្ហាដែល​ស្រ្តីជា​សកម្មជន​បាន​ជួបប្រទះ។ លោក លឹម បុរិន អ្នក​សម្របសម្រួល​គម្រោង និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអំពីយេនឌ័រ និងលក្ខណៈភេទ (SOGIESC) នៅមជ្ឈមណ្ឌល​សិទ្ធមនុស្សកម្ពុជា ប្រាប់ Newsroom Cambodia...

ក្រុមការងារ​​គម្រោងពាក់ព័ន្ធនឹង​ជលផល​នៅ​​កម្ពុជា​ទទួល​បាន​​ពានរង្វាន់​លើកកម្ពស់​សមភាព​យេនឌ័រ​ឆ្នាំ២០២៣

ក្រុមការងារ​គម្រោង​អភិវឌ្ឍ​ជលផល​ក្រោយ​ប្រមូល​ផល​ (CAPFISH-Capture)​ នៅប្រទេសកម្ពុជា បានទទួល​ពានរង្វាន់​លើក​កម្ពស់​សមភាព​យេនឌ័រ (GEM Award) ឆ្នាំ២០២៣ ក្រោម​ប្រធានបទ​នៃពានរង្វាន់​គឺ ​«ការធ្វើ​ឱ្យសមភាព​យេនឌ័រ​ក្លាយជាការពិត​នៅក្នុង​ឧស្សាហកម្ម»។ ការប្រគល់​ពាន​រង្វាន់​ធ្វើ​ឡើង​​ក្នុងមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ​(UNIDO) ដែលប្រព្រឹត្ត​ទៅនៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ស្តីពី​គម្រោង​អភិវឌ្ឍន៍ ជលផល​ក្រោយ​ប្រមូលផល​(CAPFISH-Capture) ចេញនៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា​ ពានរង្វាន់នេះ​គឺឆ្លុះបញ្ចាំងការខិតខំ...

ព្រឹត្តិការណ៍ «​រំឮក​គុណ​អង្គរ» ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ទី២​នៃខែធ្នូ

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ប្រារព្ធ​ពិធី «រំឮកគុណអង្គរ» ដើម្បី​អបអរសាទរ​ខួប ៣១ឆ្នាំ នៃ​ការចុះរមណីយដ្ឋាន​​អង្គរទៅក្នុងបញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​នេះ​​ប្រារព្ធ​ឡើងរយៈ​ពេល ១០ថ្ងៃ ដែលគិត​ចាប់តាំង​ពី​ថ្ងៃទី​ ០៧ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុង​រមណីយដ្ឋាន​អង្គរ។ នេះបើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា​ចុះថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រាសាទ​អង្គរវត្ត​ត្រូវបាន​ចុះបញ្ជីបេតិកភណ្ឌ​ពិភពលោក​នៅថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុង​កិច្ចប្រជុំ​លើក​ទី​១​៦​ ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ​​នៅ​ទីក្រុង​សាន់​តា​ហ្វេ​ ​សហរដ្ឋអាមេរិក​។​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំកម្មវិធីនេះ​ឡើង​ គឺដើម្បី​រំឮក​គុណ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​បាន​កសាង...

អ្នកជំនាញ​ថា យុវជន​គួរ​ចូលរួម​ក្នុងការ​បង្កើតគោលនយោបាយ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស

អ្នកជំនាញ​លើកឡើង​ថា យុវជន​គួរតែ​ចាប់យក​ឱកាស​​ក្នុងការ​​​បង្កើនសមត្ថភាព​ និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈការ​ចូលរួម​បង្កើត​គោលនយោបាយ​សង្គម។​ កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ការិយាល័យ​មូលនិធិខុនរាដ អាដិនណៅអ៊ែរ ស្ទីវតាំង (Konrad-Adenauer-Stiftung Cambodia) និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោល​នយោបាយ​សាធារណៈ​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Institute for International Studies and Public Policy)បានបង្កើត​វេទិកា​បញ្ចកោណ​ស្តីពី​ការលើក​កម្ពស់​ការអភិវឌ្ឍន៍​សមត្ថភាព​របស់​យុវជន និង​ការចូលរួម​ក្នុង​ដំណើរ​ការបង្កើត​គោលនយោបាយ​ ដែលប្រព្រឹត្ត​ឡើងនៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន។ លោក​បណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ...

អគ្គិសនីកម្ពុជា​បញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មក្នុងវិស័យទេសចរណ៍

អាជ្ញាធរអគ្គិសនីកម្ពុជាបានសម្រេចកាត់បន្ថយថ្លៃអគ្គិសនីដែលភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងក្របខ័ណ្ឌជាតិ ដើម្បីកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC ) ចេញ​កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) និង​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ជូនដំណឹងឱ្យ​អនុវត្ត​​ការ​អនុគ្រោះ​តម្លៃ​អគ្គិសនី​សម្រាប់បរិមាណ អគ្គិសនី​ដែល​ប្រើប្រាស់​លើស​ពី​មធ្យមភាគ​ក្នុង​រយៈពេល ៣ ខែ ចាប់​ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤​ ដើម្បី​ជំរុញ​សហគ្រាសទេសចរណ៍នៅចុងឆ្នាំ២០២៣​ និងដើមរដូវឆ្នាំ២០២៤​។ សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល...

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ SATTOCHI ដែលគ្មានលេខបញ្ជិកា

ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណៈជនទាំងអស់មិនត្រូវទិញ ឬប្រើប្រាស់ឱសថឈ្មោះ SATTOCHI ដែលគ្មានលេខបញ្ជិកាពីក្រសួង ដើម្បី​ជៀសវាង​ផល​ប៉ះពាល់ដល់សុខភាព ឬអាចមានគ្រោះថ្នាក់ដល់​អាយុជីវិតរបស់អ្នកប្រើប្រាស់ ។ តាមសេចក្ដីជូនព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួង​សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យការលក់ថ្នាំ SATTOCHI ដែល​ជា​ថ្នាំ​គ្មាន​អាជ្ញាប័ណ្ណ​ដែលបាន និង​កំពុង​ផ្សព្វផ្សាយ​លក់​នៅ​តាម​​បណ្ដាញសង្គមហ្វេសប៊ុក (facebook)  ឈ្មោះ​មជ្ឃមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ដែល​ភ្ជាប់ទៅ​នឹង​វេប​សាយ​ https://www.sattochidiabetes.com/campuchia ។ តាមសេចក្ដីជូនព័ត៌មានដដែលបានបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ ស្ដីពី​ការគ្រប់គ្រងឱសថ និងច្បាប់​ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ...

ខួប១០ឆ្នាំនៃការបង្រ្កាបយ៉ាងហិង្សាលើកូដករផ្លូវវេងស្រេង ជនរងគ្រោះបន្តទាមទារយុត្តិធម៌

ជនរងគ្រោះនៃការបង្រ្កាបដោយហិង្សា ​ពី​សំណាក់​ក្រុម​កង​កម្លាំង​ចម្រុះ​ និង​​ក្រុម​​ទាហាន​​ឆ័ត្រ​យោង​​៩១១ កាល​ពី​​ឆ្នាំ​​២០១៤ បានជួបជុំ​គ្នាក្នុង​ខួប​១០​ឆ្នាំ ដើម្បីបន្តទាមទាររកយុត្តិធម៌ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាលថ្មីស្វែងអ្នកប្រើប្រាស់អំពើហិង្សាទទួលទោសតាមច្បាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

Latest News