Home Blog Page 40

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជី​គម្រោង​វិនិយោគ​​ចំនួន​​១៥​ ទុន​​ជាង​​២៤៧​​លាន​​ដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី​សំណើ​គម្រោងវិនិយោគចំនួន ១៥ ដែល​មាន​ទុន​សរុបជាង ២៤៧ លានដុល្លារ​សហរដ្ឋ​​អាមេរិ​​ក ដោយអាច​បង្កើត​ការងារ​ជាង​១៦,០០០​កន្លែង។​ តាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ចេញ​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា គម្រោងវិនិយោគចំនួន ១៥ ក្នុង​នោះ​មា​​ន​គម្រោង​វិនិយោគ​តាម​វិស័យ​ឧស្សាហកម្ម​ចំនួន ១៤ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សេងៗ​ចំនួន​១។​ សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែម​​ថា គម្រោង​វិនិយោគដែ​លទទួល​បាន​ការអនុម័ត​រួមមាន គម្រោង​វិនិយោគ​ស្ថានីយ​ន៍​​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និង​កាបូប...

សង្គមស៊ីវិល ជំរុញ​រដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនដែលពលករចំណាកស្រុកកំពុងប្រឈម

សង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ ជំរុញទៅរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំណារសសង្គមដល់ពលករចំណាកស្រុក​​​ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈម​មួយចំនួន ដែលពលករខ្មែរចំណាកស្រុកកំពុង​ជួប​ប្រទះ។

បទយកការណ៍៖ ពិព័រណ៍សៀវភៅជួយលើកស្ទួយទម្លាប់អានរបស់ពលរដ្ឋកម្ពុជា

នារសៀលម៉ោង៤ ​​ម​នុស្សម្នាបានមកប្រជុំគ្នាមើល និងទិញសៀវភៅ​​តាមស្តង់ជាច្រើន​នៅក្នុ​ង​ពិព័រណ៍​សៀវភៅប្រចាំឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​កោះ​ពេជ្រ រាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៧ ខែធ្នូ​។ កំពុង​​អាន​សៀវភៅ​ក្នុង​ស្តង់​មួយ​នៃ​ពិព័រណ៍នោះ ព្រះតេជគុណព្រះនាម ទ្រី ប៉ូ ដែល​ ​មាន​សង្ឃដីកា​ថា ព្រះអង្គបាន​ចូលរួម​ពិព័រណ៍​សៀវភៅ​មិន​ដែលខា​ននោះ​ទេ​ដើម្បី​ទិញ​សៀវភៅ​អាន​បង្កើន​ចំណេះដឹង។ ព្រះអង្គមានសង្ឃដីកាថា៖ «ចំពោះអាត្មា អាត្មា​បាន​ចូលរួម​កម្មវិធី​នេះតាំ​ង​ពី​បួន​ឆ្នាំ​មុន​ជាប់​មក​ដល់​ឥឡូវ តាំងពី​អាត្មា​ឡើង​មក​នៅ​ភ្នំពេញ គឺ​អាត្មាចា​ប់​ផ្តើម​សិក្សា​ស្វែង​យល់​ពី​ការតាំង​ពិព័រណ៍​សៀវភៅ ក្នុង​គោល​បំណង​អី​គឺ​ក្នុង​គោល​បំណង​ទិញ​សៀវភៅ​ដើម្បី​សិក្សា​រៀន​សូត្រស្វែងយល់ពីចំណេះដឹងដើម្បីបើក​ចិត្តបើគំនិតឲ្យទូលំទូលាយដើម្បីការអភិវឌ្ឍន៍ប្រចាំថ្ងៃ និងដើម្បីបន្តជីវិតរបស់គាត់ឲ្យប្រសើរទៅថ្ងៃមុខ»។ ប្រជាពលរដ្ឋជាពិសេសយុវជនយុវតីនា​ពេល​បច្ចុប្បន្ននិយម​ប្រើគ្រឿ​ង​អេឡិច​ត្រូនិច​ច្រើន ​ដូចជាទូរស័ព្ទ ឬអាយផេត (iPad) ជាដើម...

អគ្គនាយកដ្ឋានពន្ធដាររំឭកឱ្យម្ចាស់យានយន្តទៅ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ឆ្នាំ​២០២៣​

អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំឮកឱ្យម្ចាស់យានយន្តដែលខកខានមិនបានប្រកាស​បង់​ពន្ធ​លើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣កន្លងទៅ ត្រូវរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវ​តាមច្បាប់ជាធរមាន។ ក្នុង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញ​នៅ​ថ្ងៃទី​១៨ ខែធ្នួ បាន​បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចុះត្រួតពិនិត្យការ ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំ​ឆ្នាំ២០២៣​នៅ​តាម​គោលដៅ​មួយ​ចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៅ​រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ តាមសេចក្ដីជូនដំណឹងដដែល​បន្ថែម​ថា៖ «ក្នុង​ករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាសបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​២០២៣​កន្លងទៅ សូមមេត្តារួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ពន្ធបន្ថែម​ចំពោះការ​យឺតយ៉ាវ​ក្នុងការ​​ប្រកាស​បង់​ពន្ធ​តាម​ច្បាប់​ជាធរមាន​​»។ អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ថែម​ថា ការបង់ពន្ធ​អាច​ធ្វើ​ឡើង​​នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ​នៅ​ធនាគារ​ដែល​ជា​ដៃគូ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន ឬអាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដើម្បីចៀសវាង​​​អាជ្ញាធរ​មាន​សមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ...

គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលពិនិត្យនិងដោះស្រាយបញ្ហាបំណុលវ័ណ្ឌករបស់ពលរដ្ឋ

គណបក្សកម្លាំងជាតិស្នើ​រដ្ឋាភិបាលជួយពិនិត្យ និង​ដោះស្រាយវិបត្តិ​បំណុល​របស់ពលរដ្ឋ​ដែល​បាន​ខ្ចី​ពី​គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក​​ដែលគ្មានលទ្ធភាពសងបំណុលត្រលប់ទៅវិញ ។

អ្នកតវ៉ា​ប្រមាណជា​៤០០​នាក់ទាមទារ​ឱ្យ​ប្រធាន និង​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​ចុះ​ចេញពី​តំណែង​

ពលរដ្ឋប្រមាណជា៤០០​នាក់ដែលអះអាងថាជាសមាជិកគណបក្សភ្លើងទៀន​បាន​ចេញ​​ញត្តិថ្កោលទោស និង​ឈរ​​​នៅ​មុខ​ការិយាល័យ​​កណ្តាលគណបក្សភ្លើងទៀន ទាមទារឱ្យប្រធាន​គណបក្ស និងអគ្គលេខាធិការ​ចុះចេញពី​តំណែង។ អ្នកតវ៉ា​ដែល​​អះអាងថាជា​សមាជិក​គណបក្ស​ភ្លើងទៀន​​ទាំងនោះ​​មាន​ពាក់អាវ ​និង​មួក​ដែល​មាន​សញ្ញា​គណបក្ស​ភ្លើង​ទៀន បាន​​ឈរ​​នៅមុ​ខ​ការិយាល័យ​​កណ្តាល​របស់គណបក្ស​ដែលមានទីតាំងនៅ​ផ្ទះលេខ៣២០Eo ភូមិ​បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ពួកគេ​មាន​កាន់​បដាដែល​សរសេរ​​ទាមទារ​​ឱ្យ​​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ គោរព​សិទ្ធិ​សមាជិក​ក្នុង​ការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ខ្លួន បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និង...

ក្មេង​ស្រី​អាយុ​ ៤ឆ្នាំ​ម្នាក់​កើត​ជម្ងឺ​ផ្ដាសាយប​ក្សី​ H5N1

ក្រសួង​សុខា​ភិបាល បាន​ជម្រាប​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ មាន​អ្នក​​ជម្ងឺ​ផ្ដាសាយ​បក្សី​១​ករណី​ទៀត​ ​​កើត​លើ​កុមារី​​អាយុ​៤ឆ្នាំម្នាក់នៅ​ខេត្ត​កំ​ពត​​​ ដែល​មាន​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ (H5N1) នេះបើ​តាម​ការ​បញ្ជាក់​ពី​វិទ្យា​ស្ថានសុខភាព​សាធារណៈ​និង​វិទ្យា​ស្ថាន​​ប៉ាស្ទ័រ។

ភ្ញៀវ​ទេសចរណ៍​​មក​លេង​រមណីយ​ដ្ឋាន​ភ្នំ​ទឹក​ធំ​អំ​ឡុង​ពេល​បុណ្យ​អ៊ុំ​ទូក​នៅ​ខេត្ត​កំពត

នៅក្នុង​ខេត្ត​កំ​ពត​ មានរមណីយ​ដ្ឋាន​ជាច្រើន​ ប៉ុន្តែមានរមណីយ​ដ្ឋាន​មួយ​ដែលទើបតែចាប់​ផ្ដើម​​អភិវឌ្ឃន៍​ ​និង​កសាង​​នៅ​អំឡុង​​ ខែមករា ឆ្នាំ​២០២៣ ដោយ​ព្រះ​ចៅ​ធិការ​វត្ត​ភ្នំ​រាប​ ឈ្មោះ ​ភិក្ខុ​សង្ឃ សុត ដាវី​ ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬស្សី​ស្រុកខាង​កើត ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​​​ (ជាប់​ព្រំ​ប្រទល់ កម្ពុជា វៀត​ណាម) ហើយមាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ច្រើននៅ​អំឡុង​ពេល​បុណ្យ​អ៊ុំ​ទូក។​

ក្រសួងរកឃើញ​ឱសថ​ក្លែង​ក្លាយ ​៦​មុខ​កំពុង​ចែក​ចាយ​នៅ​លើ​ទី​ផ្សារ​​អន​ឡាញ​

ក្រសួង​សុខា​ភិបាល​​បានប្រកាសកាលពីពេល​​ថ្មីៗ​នេះថា ​មន្រ្តី​ជំនាញ​នាយក​ដ្ឋាន​ឱសថ​បាន​រក​ឃើញ​ឱសថ​ ​ក្លែង​ក្លាយចំនួន៦​មុខ​ ដែលកំ​ពុង​ចរា​ចរ​នៅ​លើ​ទី​ផ្សារ​អន​ឡាញ​( Online) ​ស្ថិត​​​នៅ​ក្នុងកំពង់ចាម។​

យុវជនស្នើឱ្យមានប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់យុវនិស្សិត​នៅ​តាមគ្រឺះស្ថានឧត្តមសិក្សា

យុវជននៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន បានលើកឡើងពីក្តីកង្វល់របស់ពួកគេ និងទទូចស្នើសុំឱ្យ​មានប្រព័ន្ធគាំពារសង្គមផ្នែកសេវាថែទាំសុខភាពសម្រាប់ពួកគេ កំឡុងពេលដែលពួកគេកំពុងបន្តការសិក្សានៅ​ថ្នាក់ឧត្តមសិក្សា។​

សមត្ថកិច្ចមិនទាន់រកឃើញអ្នកវាយលោកនី ណាក់ កាលពី៣ខែមុននៅឡើយខណៈជនរងគ្រោះមិនរំពឹងបានយុត្តិធម៌

សមត្ថកិច្ចរាជធានីភ្នំពេញ នៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់ដែលវាយដំលើអ្នក​ជំនាញកសិ​កម្ម លោក​ នី ណាក់ កាលពី៣ខែមុន​បាននៅឡើយទេ ដោយអះអាងថា កំពុង​តែស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់លើករណីនេះ ខណៈជនរងគ្រោះមិនរំពឹងថាទទួលបានយុត្តិធម៌។

យុវជន​បង្ហាញ​គំនូរ​ និង​រូបថត​ដើម្បី​ផ្លាស់ប្តូរ​គំនិត​អំពី​អំពើ​ពុករលួយ​

យុវ​ជន​ដែល​ស្រ​លាញ់​សិល្បៈ​គំនូ​រ និង​ការ​ថត​រូប​បាន​ដាក់​​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ក្រោមប្រ​ធាន​បទ ​«អំពើ​ពុក​រលួយ​ និង​ផល​ប៉ះ​ពាល់​» ក្នុង​គោល​បំ​ណង​ចង់​ឱ្យ​មានការ​កាត់​បន្ថយ​អំពើ​ពុករលួយ​ ​។​ ការ​ដាក់​តាំង​រូប​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​ទិ​វា​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ អង្គ​ការ​តម្លា​ភាព​កម្ពុជា​ នៅ​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​នៅ​រាជធានី​​ភ្នំពេញ ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ ទិវា​ប្រ​ឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ​ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រ​ជា​ជន​បាន​ដឹង​ពី​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ស្តាប់​កិច្ច​ពិភាក្សា​និង​ពិព័រណ៍​រូប​ភាព។ លោក ភួង ខេមរា ​និស្សិតផ្នែក​​​សារ​ព័ត៌មាន​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​យុវជន​មួយ​រូប​ដែល​បាន​ដាក់តាំង​រូប​ថត​​ដែល​មាន​រូប​ដៃ​កាន់​លុយ និង​កាន់ខ្សែ​ ​​លើកឡើង​ថា ​រូបថត​​របស់​លោក​​​​គឺ​​ចង់​​បង្ហាញ​ពី​ជំងឺ​សង្គម​មួយ...

ក្បាលម៉ាស៊ីនគ.ជ.បថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌

សមាសភាពក្បាលម៉ាស៊ីននៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែង​ថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ជាធរមាន ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ឱ្យប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

មន្ត្រីថា រដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យ​ក្រុមហ៊ុនវៀតណាមបើកអាជីវកម្ម​តាក់ស៊ីនៅកម្ពុជា​ទេ​

មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា កម្ពុជា មិន​បានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើ​ក្រុម​ហ៊ុន Vingroup របស់ប្រទេសវៀត​ណាម ដែលចង់បើកក្រុមហ៊ុន​តាក់ស៊ីដោយប្រើរថយន្ត​អគ្គិសនី នៅរាជធានីខេត្តចំនួន ៣ នៅក្នុងប្រទេសកម្ពុជានោះទេ។

ពលរដ្ឋនៅ​បឹងតាមោក២រូប ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយរងបណ្តឹងពីអាជ្ញាធរ

ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ ក្នុងចំណោម៣នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

Debate Club Crowns First Champion

0
More than 65 high-school students faced off in the first Cambodian Debate League Open, held in early December at the American University of Phnom Penh.

Latest News