Home Blog Page 41

សមាគមបណ្ណាល័យគំនិត អប់រំកុមារសាលាដូងភ្នំគិរីរម្យឱ្យយល់តម្លៃសីលធម៌ និងអំណាន

ព្រះសង្ឃ និងយុវជននៃសមាគមបណ្ណាល័យគំនិត បណ្តុះគំនិតកុមារជិត ២០០នាក់ នៅសាលាដូងលើភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យយល់ពីតម្លៃសីលធម៌ និងអំណាន ដែលជាផ្នែកមួយជួយដល់វិស័យអប់រំ។

បទយកការណ៍៖ អង្គការជាង២០ ធ្វើធម្មយាត្រា​ថ្មើរជើងពីខេត្តសៀមរាបមកភ្នំពេញ ផ្សព្វផ្សាយ​ទិវាសិទ្ធិមនុស្ស​

ជារៀងរាល់ឆ្នាំ តំណាងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល តែងរៀបចំទិវាសិទ្ធិមនុស្សអន្តរ​ជាតិ ១០ធ្នូ ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំនោះ​ដែរ គឺតំណាង​សមាគម សហជីព និងអង្គការ​សង្គមស៊ីវិល​ជាង២០ រួមនឹងព្រះសង្ឃ និងយុវជន​ប្រមាណ ៤០អង្គ/នាក់ ក៏បានរៀបចំទិវានេះ​ក្រោមប្រធានបទ «សេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។ នៅឆ្នាំនេះ ព្រះសង្ឃ ក្រុមអង្គការ សមា​គម​ទាំង​នោះ បាននាំគ្នា​​ធ្វើធម្មយាត្រាចេញពីសួនព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានី​ភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយ​និមន្ត និងដើរ​ដោយថ្មើជើងយ៉ាងស្ងប់​ស្ងាត់​តាម​ផ្លូវ​ធម៌។

សង្គមស៊ីវិល​អំពាវនាវឱ្យដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងធានាថា​កុមារ​តូចៗអាចទទួលបានការអប់រំពេញលេញ

អង្គការ Save the Children ​បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងធានា​ថា កុមារ​តូចៗអាចទទួលបានការអប់រំបានពេញលេញ ខណៈការវិភាគទិន្នន័យមួយ រកឃើញថា កុមារកម្ពុជា​ជិត ២,៩លាននាក់ បានប្រឈមមុខនឹងគ្រោះមហន្តរាយ​ទាក់ទងនឹងអាកាសធាតុ។

យុវជនចលនាមាតាធម្មជាតិ ទទូចឱ្យមានការដោះលែងអ្នកជាប់ឃុំមនសិការ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ

ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនអ្នកគាំទ្រសិទ្ធិមនុស្ស ទទូចឱ្យ​មានការដោះលែងអ្នកជាប់ឃុំ​មនសិការ​ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥។

បទយកការណ៍៖ ក្រុមយុវជនធ្វើជិះកង់ក្នុងយុទ្ធនាការ១៦ថ្ងៃ ជំរុញឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ

«បើយើងរស់នៅ​ដោយមានការបៀតបៀន ផ្តល់​សម្ពាធ​​​ដោយប្រើប្រាស់​​អំពើ​ហិង្សាទៅលើពួកគាត់[ស្រី និងកុមារ] នោះមិនមែនជាការ​​រស់នៅដែលមាន​សុខសន្តិភាព​នោះទេ»។

មន្ត្រី​លី​កា​ដូថាសកម្មភាពអាជ្ញាធរចុះចាប់ខ្លួនមនុស្ស៤នាក់ក្នុង​ការិយាល័យ​របស់ខ្លួន ជាការរំលោភបំពាន

មន្ត្រីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (ហៅកាត់ថាអង្គការ​លីកាដូ) បានចាត់ទុកសកម្មភាពរបស់​មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលចុះចាប់ខ្លួនមនុស្ស​ ៤នាក់ នៅក្នុងការិយាល័យរបស់ខ្លួន និងតម្រូវឱ្យ​បុគ្គលិកអង្គការនេះលុបរូបភាពពីសកម្មភាពនោះ ថាជាការរំលោភបំពានលើការបំពេញការងាររបស់ពួកគេ។ ​

បទយកការណ៍៖ “មន្ត្រី និងយុវជន” ការប្រយុទ្ធនឹងជំងឺអេដស៍នៅមិនទាន់បញ្ចប់ទេ ដែលទាមទារឱ្យមានការការពារ និងប្រយុទ្ធប្រឆាំងបន្ថែមទៀត

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង ការ​ការពារ ការ​​ទប់ស្កាត់ និងជាការ​បង្ហាញសារដាស់តឿនដល់ពិភពលោក​ និង​សាធារណ​ជន​​ថា មេរោគជំងឺអេដស៍/ជំងឺអេដស៍ នៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។​

រដ្ឋាភិបាលដាក់ចេញគោលនយោបាយអាទិភាពចំនួន៤ ដើម្បីពង្រឹងគុណភាពវិស័យ​​អប់រំ

ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ​ជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យម​សិក្សា​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

គ.ជ.ប កំពុងពិនិត្យពាក្យសុំចុះបញ្ជីឈរឈ្មោះ​​របស់គណបក្សឆន្ទៈខ្មែរ ​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពិនិត្យ​លើពាក្យសុំចុះបញ្ជី និងបញ្ជីបេក្ខជនឈរឈ្មោះ​របស់​គណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ព័ត៌មានស៊ីជម្រៅ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារកឃើញថារដ្ឋាភិបាលរឹតត្បិតសិទ្ធិឌីជីថលតាមអ៊ីនធឺណិត

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ឌីជីថល(Di​​​gi​​t​al Rights)​ តាមរយៈការតាមដានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជុំវិញសេរីភាពបញ្ចេញមតិរប​ស់ពួកគេ​នៅលើប្រព័ន្ធអ៊ីនធឺណិត។ 

ព័ត៌មានស៊ីជម្រៅ៖ ពលរដ្ឋជាង១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅបន្តដាក់​ញត្តិជាថ្មីទៀត

ពលរដ្ឋចំនួន២ស្រុកនៅខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុម​ហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គ័រ​ របស់សមាជិកព្រឹទ្ធ​​ស​​ភាកូតាមកពី​​គណបក្សប្រជាជនកម្ពុជា បានបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀត បន្ទាប់ពីជាប់គាំង​​ដោះមិ​​​នចេ​ញ​​ និងបន្តអូសបន្លាយប្រមាណ១៣ឆ្នាំកន្លងទៅនេះ។

បទយកការណ៍៖ ពលរដ្ឋនៅបឹងតាមោកថា អាជ្ញាធរចាក់ដីធ្វើផ្លូវកាត់បឹង និង​បង្ហូរទឹកស្អុយចូលក្នុងតំបន់ពួកគាត់​រស់នៅ

0
ខណៈព្រះអាទិត្យកំពុងរៀបលិច ខ្យល់ក៏ធ្លាក់មករសៀកៗនៅក្បែរមាត់បឹងតាមោក ក្នុងសង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែខ្យល់នោះ ក៏អមមកជាមួយនូវក្លិនឆ្អេះឆ្អាប ចេញ​ពីប្លុក​ផ្ទៃទឹកមួ​យកន្លែង ខាង​ក្រោយផ្ទះរបស់ប្រជាសហគមន៍សំរោង​ត្បូង ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ផង​ដែរ។ អ្នក​ភូមិ​នៅ​ទី​នោះ ​រស់​នៅ​ដោយ​ពឹង​លើការនេសាទត្រី​ក្នុង​បឹង​​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ថ្វី​បើ​ផ្ទៃ​បឹង​ភាគ​ច្រើន​ត្រូវ​បាន​ចាក់​ដី​បំពេញ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ហើយ​ក្ដី​។​ 

ប្រជាជន​​​ច្រើនកុះករបាន​ចូលរួម​ពិធីបុណ្យ​អុំទូក​​ឡើង​វិញ​ក្រោយ​ផ្អាក​អស់​៣​ឆ្នាំ

ប្រជាជន​​មកពីតាមបណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ច្រើនកុះករ បាន​ចូលរួម​ពិធីបុណ្យ​អុំទូក​ សំពះព្រះខែ បណ្តែត​ប្រទីប និង​អកអំបុក​នៅ​​មាត់​ទន្លេ​ខាង​​មុខ​ព្រះ​បរមរាជវាំង បន្ទាប់ពីផ្អាក​អស់​រយៈពេល​បី​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩។ ពិធីបុណ្យ​អុំទូកនៅ​ឆ្នាំនេះ​​បានប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​រាជធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា។ នៅ​រាជធានី​ភ្នំពេញ​ឃើញ​​មាន​ការតុបតែង​តាម​ដង​ផ្លូវ និង​មាន​​​កម្មវិធី​នានា​ជាច្រើន​ទៀត។ ពិធី​បុណ្យអុំទូក​នេះ​​កើត​​មាន​​ឡើង​តាំង​ពីសម័យអង្គរ​រហូត​មក​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទម្លាប់​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ​ ដើម្បី​​ប្រណាំងទូក​ដែលរចនា​តាម​បែបបុរាណសម័យ ទាំង​បុរស​ និង​ស្ត្រី​​មក​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេសកម្ពុជា​។ កញ្ញា ជូត ស៊ីមួយ ពលរដ្ឋ​ម្នាក់​មកពីខេត្តពោធិ៍សាត់ បាន​ចូលរួម​ពីធីបុណ្យ​អុំទូក​​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើងថា...

រដ្ឋបាលរាជធានី​ហាមយានយន្តប្រកបអាជីវកម្មគ្រប់ប្រភេទ​ធ្វើដំណើរ​ចូល​បរិវេណ​រៀបចំ​ពិធី​បុណ្យអុំទូក​

រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ ម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ធ្វើដំណើរ​ចូល​បរិវេណ​រៀបចំ​ពិធីបុណ្យ​អុំទូក ដើម្បី​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣​។ យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​បញ្ជាក់​ថា គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក មិន​អនុញ្ញាត​ឱ្យ​ចរាចរណ៍​លើ​វិថី​ខេមរៈ​ភូមិន្ទ ផ្លូវលេខ៥ វិថីតេជោដំឌិន វិថីសម្តេចប៉ាន ផ្លូវលេខ២៩៤ កំណាត់វិថីសម្តេចសុធារស រហូត​ដល់​ខាង​ជើង​ស្ថាន​ទូត​រូស្ស៊ី វិថីរដ្ឋសភា និងមហាវិថីព្រះសុរាម្រឹត។ សេចក្តីណែនាំខាងលើបន្តថា៖ «ចំពោះសាឡង់ដឹកខ្សាច់ ទូក...

តុលាការកោះហៅសកម្មជនចលនាមាតាធម្មជាតិ​៧​នាក់​​ពី​បទ​ប្រមាថ​​ព្រះ​មហាក្សត្រ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅសកម្មជនចលនាមាតាធម្មជាតិចំនួន៧រូប ដែលទើបត្រូវ​បាន​ប្រកាស​ជាប់​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត ឱ្យចូលសវនាការនៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពីបទប្រមាថ​ព្រះមហាក្សត្រ និង​រួមគំនិតក្បត់ ខណៈសមាជិក​ក្រុម​នេះ​មួយចំនួន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។ យោងតាមលិខិតអញ្ជើញមេធាវី​ដែល​​ចេញ​ដោយ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិទាំង​ ៧រូប​នោះ​រួម​មាន​ឈ្មោះ ស៊ុន រដ្ឋា ឡុង គន្ធា យឹម លាងហ៊ី...

ស្រ្តី​អាយុ​២១​ឆ្នាំ​ម្នាក់​នៅ​ខេត្តកំពត​​​ឆ្លង​ជំងឺ​ផ្តាសាយបក្សី H5N1

ក្រសួង​សុខាភិបាល​ក្រើន​រំឮកពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្នជំងឺ​ផ្តាសាយ​បក្សី H5N1 បន្ទាប់​ពី​ស្ត្រី​អា​យុ​ ២១​​​ឆ្នាំ​ម្នាក់​ ​រស់​នៅ​ក្នុ​​ង​ភូ​មិ​ត្រ​ពាំ​ង​ឬ​ស្សី​ ​ឃុំ​ដំ​ណា​ក់​សុ​ក្រំ​ ​ស្រុ​ក​ដ​​ង​ទ​ង់​ ​ខេ​ត្ត​​កំ​​ព​ត​ ​បាន​ឆ្លង​​​​​​វី​រុ​សនេះ​​។​​ ​​សេចក្តីប្រកាស​ព័ត៌មាន​របស់​​ក្រសួង​សុខាភិបាល ចេញ​នៅថ្ងៃទី២៤​ ខែវិច្ឆិកាឆ្នាំ២០២៣​ ​បញ្ជាក់ថា កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ត្រីអាយុ២១​​ឆ្នាំម្នាក់ រស់នៅក្នុង​ភូ​មិ​ត្រ​ពាំ​ង​ឬ​ស្សី​ ​ឃុំ​ដំ​ណា​ក់​សុ​ក្រំ ស្រុកដងទង់ ខេត្តកំពត បានចាប់ផ្តើមមានអាការ: រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម...

Latest News