Home Blog Page 42

សាលាអនុគណក្រុងសៀមរាប​​ថា ព្រះសង្ឃ និង​អ្នក​នៅ​វត្ត​ពោធិលង្កា​នឹង​ត្រូវ​ចូលស្នាក់នៅ​វត្ត​វិញ​​ក្រោយ​​​រៀបចំរចនាសម្ព័ន្ធថ្មីរួច

សាលាអនុគណក្រុងសៀមរាប​​អះអាងថា ការ​មិនអនុញ្ញាតឱ្យព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត សរុប​១៧១ អង្គនាក់ បន្ត​គង់ និងស្នាក់នៅវត្តពោធិលង្កា ខេត្តសៀមរាប ដោយមូលហេតុដើម្បី​​រៀបចំរចនាសម្ព័ន្ធថ្មី។​ កាលពី​ដើម​ខែ​វិច្ឆិកា មានការ​​ប្រកាស​ពី​ការ​បិទ​វត្តពោធិលង្កា ​ក្នុង​ខេត្តសៀមរាប ជា​បណ្តោះអាសន្ន និង​ត្រូវបាន​ផ្សព្វផ្សាយ​លើបណ្តាញ​សង្គម។ អ្នកប្រើ​បណ្តាញ​សង្គម​បាន​​បញ្ចេញ​​យោបល់​ផ្សេងៗ​គ្នា ​ហើយ​នៅថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ​គណៈសង្ឃនាយកនៃកម្ពុជា​បាន​ចេញ​សេចក្តីបំភ្លឺ​ថា ​គណៈសង្ឃ​ក្នុងវត្តពោធិលង្កា​មិនមាន​សាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិន​គោរព​ធម៌វិន័យ​បាត់បង់​សណ្តាប់ធ្នាប់...

អ្នកជំនាញ​ជំរុញ​ឱ្យ​អាស៊ាន​កែ​ទម្រង់​ដើម្បី​​​ធានា​ឱ្យ​​មានសន្តិភាព​ប្រកប​ដោយ​ចីរភាព

សាស្ត្រាចារ្យ និងអ្នកជំនាញ​​ផ្នែកអាស៊ានបានចងក្រងរបាយការណ៍ទាក់ទងនឹង​បញ្ហាអាស៊ានដោយ​ស្នើ​សមាគម​​​អាស៊ាន​​កែ​ទម្រង់គោលការណ៍ និង​បង្កើន​សហប្រតិបត្តិការ​របស់ខ្លួន ​ដើម្បី​ធានា​ឱ្យ​​មានសន្តិភាព​ប្រកប​ដោយ​ចីរភាព។ ការិយាល័យមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ខេមបូឌា (Konrad-Adenauer-Stiftung​​ Cambodia) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បាន​បើក​សន្និសីទ​ប្រកាសផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការ​វាយតម្លៃ និង​កំណែទម្រង់​ជាក់ស្តែងរបស់អាស៊ាន (ASEAN’s Critical Assessment and Practical Reform) កាលពីថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ក្នុង​សន្និសីទ​នេះដែរ លោក ជេសុន...

បទយកការណ៍៖ ក្រុមស្ត្រីថ្ងៃសុក្រ បន្ត​​ការដើរហែក្បួន​ទាមទារឱ្យដោះលែងសកម្មជន​នយោបាយដែលជាប់ឃុំ

នាព្រឹកព្រលឹម​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ត្រីថ្ងៃសុក្រ​ចំនួន ១១​នាក់ បាន​នាំគ្នា​ធ្វើ​ ដំណើរដោយ​ថ្មើរ​ជើង ចេញ​ពី​ស្ថានីយ​ប្រេង​សូគីម៉ិច ក្បែរគល់​ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ផ្សារថ្មី​ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ដើម្បីទាម​ទារ​ឱ្យ​មាន​ការ​ដោះលែងសកម្មជន​នយោបាយ និងអ្នកទោសមន​សិការ ដែល​កំពុង​​ជាប់ឃុំក្នុងពន្ធនា​គារ​។

សាលាឧទ្ធរណ៍​ព្រះសីហនុ​ប្រកាស​ទំលាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​ដីធ្លី​១៩៧​

សាលាឧទ្ធរណ៍ខេត្ត​ព្រះសីហនុ​​ទំលាក់​បទ​ចោទប្រកាន់ ប្រឆាំងសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៨នាក់ ក្នុ​​ង​​ជម្លោះដីធ្លីដែលអូសបន្លាយជិត២០ឆ្នាំមកហើយ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រុមយុវជនស្នើ​ឱ្យ​រដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណ​នាំឈើចេញទៅបរទេស​របស់ក្រុមហ៊ុនឯកជនមួយ​

ក្រុមយុវជនជាង ២០នាក់ ​ស្នើដល់រដ្ឋាភិបាល​កម្ពុជា​ លុបចោលអាជ្ញាប័ណ្ណ​នាំចេញ​ឈើទៅបរទេស រប​​ស់​ក្រុ​មហ៊ុ​​នអ​​ង្គរផ្លាយវូត​ ខណៈ​ពួកគេបារម្ភអំពីវិនាសកម្មព្រៃឈើកាន់តែកើនឡើង។

Q&A៖ បញ្ហា​ប្រឈម​នៃ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ក្រៅ​ស្រុក

ការ​ហូរ​ចូល​នៃ​ផលិតផល​កសិកម្ម​ក្រៅ​ស្រុក​ កំពុង​ជា​បញ្ហាចម្បង​ដែល​ធ្វើឲ្យ​ប្រជាកសិករ​ក្នុង​ស្រុក​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកបរិភោគ។ ខាង​ក្រោម​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាង​លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា​ CCFC​ Cambodia​ ជាមួយ​កញ្ញា តេង នាតី ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia)៖ Q: ជម្រាប​សួរ​ លោក! A: បាទ! ជម្រាបសួរ! Q: តើ​ផលិតផល​កសិកម្ម​ដែល​នាំចូល​មក​កាន់​កម្ពុជា​ភាគ​ច្រើន​មកពីប្រទេស​ណា ហើយ​ប្រភេទ​អ្វី​ខ្លះ? A: ផលិតផល​ដែល​នាំចូល​មក​ប្រទេសកម្ពុជា​គឺ​ភាគច្រើន​មាន​ពី​ប្រទេសថៃ ប្រទេសវៀតណាម ហើយ​មានជា​បន្លែ ផ្លែឈើ...

Q&A៖ ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋមទប់ស្កាត់​ការវិវត្ត​ទៅរក​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ

សុខ​ភាព​ផ្លូវ​ចិត្ត​​​កំពុង​ជាបញ្ហា​​ដែលមានការ​ជជែក​ និង​យកចិត្ត​ទុក​ដាក់​នៅ​​កម្ពុជា​ និង​នៅ​លើ​ពិភព​លោក​។ ប្រសិន​បើ​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ស្រាល និង​មធ្យម​មិន​ត្រូវ​បាន​​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ ​នោះ​នឹងអាច​​បង្ក​ផល​ប៉ះ​ពាល់​ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។​​ ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ ជា​វិធី​សាស្រ្ត​មួយ​​ក្នុង​ការ​​លើក​កម្ពស់​ផ្លូវ​ចិត្ត​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឱ្យ​បាន​ប្រសើរ​ និង​​ទប់​ស្កាត់​ការវិវត្ត​ទៅរក​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ លោក អ៊ុំ​ ផ្លាកទីន ​ជាប្រធានសមាគម​​ អ៊ី. អឹម.ឌី.អា (EMDR) កម្ពុជា​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​សិក្ខា​កាម​ Newsroom Cambodia ​គឺ​កញ្ញា ​ឌុច​ ស្រី​ផា​នីន​ អំពី​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​៖​ Q. ជម្រាប​សួរ​លោក​គ្រូ​! A....

Q&A៖ ​ប​ណ្ដា​ញ​ស​ង្គ​ម​កំ​ពុ​ង​ជះ​ផ​ល​អ​វិ​ជ្ជ​មា​ន​​ខ្លាំ​ង​ដ​ល់​កុ​មា​រ​ក​ម្ពុ​ជា

បណ្ដាញសង្គមកំពុង​​មានការ​និយម​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវវ័យ។ ហើយ​ស្ទើ​ជារៀងរាល់ថ្ងៃ គេ​កត់​សម្គាល់​ឃើញ​ថា ចំនួន​កុមារ​ប្រើប្រាស់​​បណ្ដាញស​ង្គមមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេល​ដែល​បណ្ដាញសង្គម​កំពុ​ង​តែជះ​ផ​ល​អ​វិ​ជ្ជ​មា​ន​យ៉ា​ង​ខ្លាំ​ង​ដ​ល់​កុ​មា​រ​ក​ម្ពុ​ជា​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន។ ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា ជា​មួយ​លោកថុង វណ្ណយ៉ារ៉ូ សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​បូ​ឌា (​Newsroom Cambodia)៖ Q: ជម្រាប​សួរលោក មាស ប៊ុនលី​​​​!​ A: បាទ​!​ ជម្រាប​សួរប្អូន។ Q: តើអ្វីទៅជាបណ្ដាញសង្គម? A: បណ្ដាញសង្គម គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យមនុស្សទូទៅក៏ដូចជា...

លោក រ៉ុង ឈុន ប្រកាសជំហរមិនដើរចេញពីទ្រនំដែលទើបទទួលបានតួនាទីថ្មីៗ

ទីប្រឹក្សាគណបក្សកម្លាំងជាតិប្រកាសជំហរ មិនដើរចេញពីទ្រនំថ្មីដែលអង្គសមាជផ្តល់សេចក្តីទុកចិត្ត ក្នុ​​ង​តួ​នាទីកំពូលនៃគណបក្សថ្មីថ្មោងមួយនេះ បើទោះជាត្រូវរងការគំរាមរំលាយក្រោម​​ហេតុផល​​ន​​យោ​​បាយ​​ក្តី​​។

បទយកការណ៍៖សាលាបឋមសិក្សាក្នុងភូមិរំចេកខេត្តកំពង់ធំអាចប្រឈមមុខបិទទ្វារ

នៅ​​ពីខាងក្រោយអាគារ២ខ្នងដែលធ្វើដោយឈើ ​​ព្រៃប្រឹក្សាដុះត្រឈឹងត្រឈៃ ជាពិសេសមាន​​ចម្ការរបស់​​អ្ន​​ក​​​ភូមិនៅក្បែរទីតាំងនេះ ដែលមានបន្លែ​​ប​​ង្កា​​​រ​​ច​​ម្រុះ​​គ្រប់​​ភេទ​​ថែមទៀត។អា​​គារ២ខ្នងដែល​​មានសភា​ព​ច្រា​​​​​ស់​​ទ្រុឌទ្រោមបន្តិចទៅហើយត្រូវស្មៅ​ដុះ​​​​​​ស្ទើ​​​រ​​​​ជុំ​​​​​ជិត និ​ងមានព្រៃរបោះអមជាមួយផង។ តាមពិតទៅ ​ទីនេះ​​ហើ​​​​​​​​​​​​​​យ ដែលគេស្គាល់ថា​​​​ជា​​​​​សាលារៀនកម្រិតបឋមសិក្សាមួយកន្លែង ហើយសិ​​ស្សា​​​​នុ​​សិ​​ស្ស យូរៗទើប​​​​ចូល​​រៀ​​ន​ម្តង​ ដែលជំរុញឱ្យ​​សាលា២ខ្នងនេះ​​​​​ស្ទើរតែត្រូវគេបោះបង់ចោល ហើយបា​​​​ន​​​ក្លា​​យ​​ទៅជាក​​ន្លែ​​ង​​ចង​​គោរ​​​បស់​​​អ្ន​​ក​​ភូមិសុខសាន្ត ជំនួសដោយ​​កា​​​​​​​​ររៀ​​នសូ​​ត្រ​​រ​​ប​​ស់​​សិស្សនុសិស្សទៅវិញ។

ពលរដ្ឋស្នើឱ្យមានការពន្យល់​លម្អិត​បន្ថែម​​អំពី​អាជ្ញាធរជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ

អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​​តុលាការ​​ ទើប​ត្រូវ​បាន​បង្កើតឡើងក្នុង​គោល​បំណងជួយ​ដោះស្រាយ​វិវាទ​ពលរដ្ឋ​នៅ​មូលដ្ឋានឱ្យកាន់តែល្អប្រសើរ ​ខណៈ​ដែល​ពលរដ្ឋ​មួយចំនួន​ចង់​ឱ្យ​មាន​​ការ​ផ្សព្វផ្សាយ​អំពី​​​អាជ្ញាធរ​នេះ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​យល់​។​ ​​ក្នុង​​​​ព្រះរាជក្រឹត្យ​​ស្តីពីការ​បង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចេញ​នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ​បញ្ជាក់​ថា អាជ្ញាធរជាតិ​នេះ​មាន​គោល​បំណង​ជួយ​កាត់​បន្ថយ​ការកក​ស្ទះសំ​​ណុំ​រឿង​នៅ​តាម​សាលា​ជម្រះ​ក្តី បង្ខិត​ការដោះស្រាយ​វិវាទ​ឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និង​យុត្តិធម៌សង្គម។ ​​​​ព្រះរាជក្រឹត្យដដែល​​បន្ថែម​ថា វិវាទរបស់ពលរដ្ឋ​ដែលអាចត្រូវបានយក​ទៅ​ដោះស្រាយ​​​ដោយ​អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការ មាន​ដូចជា វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈ​ការសម្រុះសម្រួលផ្សះផ្សា​ដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬ​ដែល​​ភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះ​សម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុនៃការ​សម្រុះសម្រួល​ផ្សះផ្សា​តាម​កំណត់​របស់​ច្បាប់។ ពលរដ្ឋម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​ ឡុង ណារិន អាយុ​២៨ឆ្នាំ លើក​ឡើងថា...

Q&A៖ ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា

កម្ពុជាបាននិងកំពុងបោះជំហានទៅមុខ​ក្នុង​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយផ្តោត​លើ​ការបង្កើន​សមត្ថភាព​ថាមពល​កកើត​ឡើង​វិញ​របស់​ខ្លួន ជាពិសេសនៅក្នុងវិស័យថាមពលព្រះអាទិត្យ និងវារីអគ្គិសនី។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការកាត់បន្ថយការ​បញ្ចេញ​កាបូន​​ និង​ធានា​ឱ្យ​មាន​អនាគត​ថាមពល​ប្រកប​ដោយ​និរន្តរភាព និងមិត្តភាពបរិស្ថានសម្រាប់ប្រទេស។ ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​​រវាងកញ្ញា ជិន សូនីតា ​អ្នក​គ្រប់គ្រង​គម្រោង​នៅ​អង្គការ​ EnergyLap Cambodia ជា​មួយ​កញ្ញា អេង សិតសុខលីលី សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​​បូ​ឌា (​Newsroom Cambodia)៖ Q. ជម្រាបសួរ កញ្ញា! A. ចា៎ ជម្រាបសួរ! Q....

គណបក្សកម្លាំងជាតិនឹងតែងតាំងលោក រ៉ុង ឈុន ក្នុងជួរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំបក្ស

គណបក្សកម្លាំងជាតិប្រកាសថានឹងតែងតាំង លោក រ៉ុង ឈុន​ ដែលជា​អតីតអនុប្រធានគណបក្សភ្លើងទៀ​​ន​​ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីថ្មោងមួយនេះ អំឡុងពេលសមាជជាលើកដំបូងរបស់ខ្លួននាថ្ងៃអា​​ទិ​​ត្យ​​នៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រសួងយុត្តិធម៌បានព្រមានជាថ្មីថា អតីតមន្រ្តីជាន់ខ្ពស់កូតាមកពី​​​ប​ក្សភ្លើងទៀនរូបនេះ មិនអាចឈរឈ្មោះឱ្យបោះឆ្នោតបានទេ។

កម្មកររោងចក្រ ML នៅប៉ោយប៉ែតតវ៉ា​ជាថ្មីក្រោយថៅកែពន្យារពេលបើកប្រាក់ខែ

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ML នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតជិត៤០០នាក់ បាន​តវ៉ា​ទាមទារឱ្យថៅកែបើកប្រាក់ខែទៀងទាត់ ផ្ដល់ប្រាក់រង្វាន់ និងឱ្យសម្រាកថ្ងៃបុណ្យជាតិ បន្ទាប់ពីក្រុមហ៊ុនពន្យារពេលបើកប្រាក់បៀវត្សជាញឹកញាប់។ លោក គឹម តូនិច តំណាងកម្មករ​ក្នុងការត​វ៉ា​នោះ​បានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ​ថា​ ក្រុមកម្មករបានទៅប្រមូលម្ដុំគ្នាមុខរោងចក្រអឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដោយសារ​ថៅកែ​រោងចក្រ​នេះលើ​ក​ថ្ងៃ​បើក​ប្រាក់​ខែ​កម្មករ​ពីថ្ងៃទី៨ ខែ​វិច្ឆិកា ទៅថ្ងៃទី១០...

បក្សប្រឆាំង និងអ្នកឃ្លាំងមើលបារម្ភវិបត្តិសង្គមកើតឡើងបើរដ្ឋឱ្យជនបរទេសទិញផ្ទះក្នុងបុរីស្របច្បាប់

មន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំងមើលបង្ហាញការបារម្ភពីវិបត្តិសង្គមកម្ពុជាកើតឡើងប្រសិនបើរដ្ឋាភិបាលអនុ​​ញ្ញា​​តឱ្យជនបរទេស អាចមានសិទ្ធិទិញផ្ទះ និងដីបានដោយស្របច្បាប់នៅក្នុងបុរីដូចពលរដ្ឋកម្ពុជាដែរ។

លោក​ ហ៊ុន ម៉ាណែត ថា សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​​យុទ្ធសាស្ត្រ​​បញ្ចកោណ​

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត លើកឡើង​ថា ​សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា ជា​យន្តការ​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដើម្បី​​ជំរុញ​​ការលើក​កម្ពស់ និង​ការ​​ចូល​រួម​របស់​ស្ត្រី​​ក្នុង​សង្គម ខណៈ​​សង្គម​ស៊ីវិល​​បន្ត​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​ឱកាស​ជូន​ស្ត្រី​​ក្នុង​តួនាទី​ជា​ថ្នាក់​ដឹកនាំ។ ក្នុង​ពិធី​បើក​មហា​សន្និបាត​​មិត្ត​កាយឫទ្ធិ​​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​​ខេត្ត​សៀមរាប នា​ថ្ងៃទី​០៥ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២៣ លោក ហ៊ុន​ ម៉ាណែត ​ថ្លែងថា សមាគម​កាយឫទ្ធិ​នារី​​​​កម្ពុជា​​មាន​បេសកកម្ម​​ក្នុងការ​សម្រេច​ឱ្យ​បាន​​ចំពោះ​កុមារី ស្ត្រីវ័​យក្មេង​កម្ពុជា​រស់នៅ​ក្នុង​សីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និង​​អត្តសញ្ញាណ​របស់​ខ្លួន។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា...

Latest News