Home Blog Page 45

ការស្លាប់របស់សំបូរជាការបាត់បង់ធំបំផុតក្នុងវិស័យទេសចរណ៍

សំបូរជាដំរីដែលមានវ័យចំណាស់ជាងគេនិងជាវីរជនបម្រើវិស័យទេសចរណ៍ បានស្លាប់ដោយសារជម្ងឺនៅ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងអាយុ៦៣ឆ្នាំ។

ក្រសួងបរិស្ថានស្នើ​​​វិស័យឯកជន​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក

ក្រសួងបរិស្ថានស្នើ​​ម្ចាស់​រោងចក្រ សហគ្រាស និង​​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់ ចូលរួម​​ជំរុញ​​យុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លា​ស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើប្លា​ស្ទិកទេ»  ដើម្បី​ថែរក្សា​បរិស្ថានឲ្យបានស្អាត និងរក្សា​អនាម័យ​សុខភាព សុខុមាលភាពសាធារណៈ។ បើ​តាមលិខិត​របស់​ក្រសួង​បរិស្ថានជូន​ទៅម្ចាស់​សហគ្រាស ក្រុមហ៊ុន​ វិស័យឯកជន​ ចេញ​នៅ​​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ បានឱ្យដឹងថា ​ក្នុងរយៈពេលមិនដល់៦០​ថ្ងៃ ក្រោយ​ដាក់​ចេញ​នូវយុទ្ធនាការ​ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្លា​ស្ទិកទេ» មាន​សិស្សានុសិស្ស​ទូទាំង​ប្រទេស ព្រមទាំង​លោកគ្រូ អ្នកគ្រូ បានចូលរួមប្រមាណជាង​២​លាននាក់ មកពីសាលាជាង ៩០០០ បានចូលរួម។ លិខិត​ដដែល​​បន្ថែម​ថា៖...

រដ្ឋបាលស្រុកព្រៃឈរខេត្តកំពង់ចាម ស្នើរឱ្យគ្រប់ម្ចាស់អាជីរកម្មធ្វើការរុះរើផ្លាកយីហោឱ្យបានរួចមុនថ្ងៃកំណត់

រដ្ឋបាលស្រុកព្រៃឈរខេត្តកំពង់ចាម បានស្នើរឱ្យគ្រប់គណបក្សនយោបាយ ម្ចាស់គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុន អាជីវករធ្វើការរុះរើ និងដកស្លាកសញ្ញាគណបក្ស ព្រមទាំងផ្ចាំងយីហោគ្រប់ប្រភេទនៅតាមសងខាងផ្លូវជាតិលេខ៧ ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការស្ថាបនាពង្រីកផ្លូវ។

ជំងឺភ្នែកក្រហម កំពុងឆ្លងរីករាលដាលយ៉ាងលឿនគួរឱ្យកត់សម្គាល់

ជំងឺភ្នែកក្រហម ជាជំងឺកើតថ្មីដែលបាននឹងកំពុងឆ្លងរីករាលដាលយ៉ាងលឿនគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ តាមរយៈវីរុស និងបាក់តេរីដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតយ៉ាងងាយស្រួល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

តុលាការខេត្តកំពង់ធំ នឹងប្រកាសសាលក្រមលើសំណុំរឿងដីធ្លីប្រឆាំងនឹង​ជនជាតិដើមភាគតិចកួយ២រូប នៅខែក្រោយ

តុលាការខេត្តកំពង់ធំ នឹងប្រកាសសាលក្រមលើសំណុំរឿងដីធ្លីប្រឆាំងនឹង​ជនជាតិដើមភាគតិចគួយ២រូប នៅខែក្រោយ

ជប៉ុននឹង​ផ្ដល់ជំនួយ​ឥត​សំណងជិត​១០លាន​ដុល្លារ​ដើម្បី​​​​គាំទ្រក្នុងការវាស់​វែង​​ និង​ចុះបញ្ជី​ដីធ្លី​

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​​ដល់​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការវាស់​វែង ​និង​ការ​ចុះបញ្ជី​ដីធ្លី​តាម​រយៈ​ការដំ​ឡើង​ស្ថានីយ៍​វាស់​វែង​អចិ​ន្ត្រៃ​យ៍​ដោយ​ផ្កាយ​រណប​​​។ តាម​​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​​ចេញនៅ​​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​​​​២០២៣​ លោក​ សុខ​ ចិន្ដាសោភា​​ រដ្ឋមន្ត្រី​ការបរទេ​​ស​ និងលោក​​ អូណូ អាតស៊ូស៊ី (​UENO Atsushi) ឯកអគ្គ​រាជទូត​ជប៉ុន​​ប្រ​ចាំ​​កម្ពុជា ​នឹង​ចុះ​ហត្ថលេខា​រួមគ្នា​នៅ​ថ្ងៃទី​២៦ ខែតុលា​ នៅ​ទី​ស្ដី​ការ​ក្រ​សួង​ការបរទេស​ ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញ​​​សប្ប​ទាន​ឥត​សំ​ណង​របស់​រដ្ឋា​ភិបាល​ជប៉ុន​ ដែល​មាន​ទឹក​ប្រាក់ប្រមាណ​ជា​ ៩.៧​លាន​ដុល្លារ​ ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ការ​កសាង​បណ្ដាញ​ស្ថានីយ​វាស់​វែង​អចិន្ត្រៃ​ដោយ​ផ្កាយ​រណប​ទូទាំង​ប្រ​ទេស​។ តាមសេច​ក្ដី​ប្រកាស​ព័ត៌មាន​​ដដែល​​​បន្ថែមថា​ គោល​បំ​ណង​នេះ​គឺ​ដើ​ម្បី​ពន្លឿន​​ការ​អង្កេត​វាស់​វែង​សុរិ​យោ​ដី​​ ព្រម​ទាំង​ពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​ការ​ចុះ​បញ្ជី​ដី​ធ្លី​...

ក្រសួងអប់រំហាម​​មិនឱ្យ​សិស្ស​​ប្រើ​ទូរស័ព្ទ​ ឬឧបករណ៍​អេឡិច​ត្រូ​និច​​ខុស​គោលដៅអប់រំ

ក្រសួងអប់រំ​ យុវជន និង​កីឡា ហាម​ឃាត់​សិស្សា​នុសិស្ស​មិន​ឲ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​ ឬឧបករណ៍​អេឡិច​ត្រូ​និច​ក្នុងថ្នាក់រៀន និង​ក្នុង​បរិវេណ​សាលា​​ ដែល​​មិន​​បម្រើ​​ឲ្យ​​សកម្មភាព​​សិក្សា​​។ ក្នុង​សេចក្តី​ណែនាំ​ស្តីពីការ​ពង្រឹង​វិន័យ និង​បង្កើនប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេកិចត្រូនិច​ក្នុងបរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ ចេញ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣​បញ្ជាក់ថា ក្រសួង​អប់រំ​ណែនាំ​ដល់​គ្រប់​​ស្ថាប័ន​សិក្សា​សាធារណៈ​ គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​អនុវត្ត​ន​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ទាំង​នៅ​ក្នុង​ថ្នាក់រៀន និង​ក្នុង​បរិវេណ​សាលារៀន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ស្របនឹង​គោល​បំណង​នៃការ​អប់រំ។​ សេចក្តី​ណែនាំ​នោះ​បន្ថែម​ថា៖ «ហាមឃាត់​ការប្រើប្រាស់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់រៀន ឬម៉ោ​ងសិក្សា ដែលមិន​បម្រើឱ្យសកម្មភាពសិក្សា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូកំ​ពុង​បង្រៀន ជាពិសេសការលេងហ្គេម...

បទយការណ៍​៖​ កុមារ​​មួ​យចំ​នួន​​នៅ​ស្រុក​ភ្នំស្រុកកំពុងប្រឈមមុខ​មិនចេះ​សរសេរ ​​​

អាគារធ្វើអំពីឈើ ដែលមានសភាពទ្រុឌទ្រោម និងមានអាយុកាលជាង២០ឆ្នាំមកនេះ ត្រូវហ៊ុមព័ន្ធទៅ​​​ដោ​យ​​វា​ល​​​​​ស្មៅ និងអាងទឹកដែលបន្សល់ទុកតាំងពីសម័យខ្មែរក្រហម។ តាមពិតទីនេះ គឺជាសាលារៀនមួ​​យខ្ន​ង​​ដែ​​លទឹកតែងជនលិចនៅក្នុងរដូវវស្សា ដែលពេលខ្លះសិស្សានុសិស្សត្រូវបង្ខំចិត្តផ្អាកការរៀនសូត្រ ដោយ​​ត្រូ​​វ​​រង់ចាំដល់ទឹកស្រកទៅវិញ ទើបអាចចូលរៀនក៏មានដែរ។ បើទោះជាសាលាបឋមសិក្សានេះ នៅ​មិនឆ្ងា​យ​ពី​ទី​ប្រជុំ​ជនប៉ុន្មានដែលមានចម្ងាយប្រហែល​​ជាង១០គីឡូ​​ម៉ែ​​​ត្រក្តី ក៏ទីតាំងសាលានេះមើលទៅហាក់មានសភាពស្ងប់ស្ងាត់ ក្នុងពេលដែលកុមារ និងយុវជន​​រស់នៅ​​ទី​​នោះ គ្មានអ្នកណាម្នាក់អាចរៀនបញ្ចប់ថ្នាក់ទុតិយភូមិ ឬបាក់ឌុបឡើយ។ កត្តាច​​ម្បងដែលនាំ​​ឱ្យសិស្សា​​នុ​​សិ​​ស្ស មិនអាចសម្រេចក្តីបំណងរបស់ខ្លួនបាន គឺដោយសារបញ្ហាជីវភាព និងខ្វះអគារសិក្សា។ លោក ឃិន ចាន់ចាវ ជាគ្រូប​ង្រៀនម្នាក់ រស់នៅភូមិត្រពាំងថ្ម​​ស្រុកភ្នំស្រុកត្អូញត្អែថាក្នុងមួយថ្ងៃៗខ្លួន​​​ត្រូវ​ធ្វើ​​ដំណើរដោយម៉ូតូក្នុងរយៈចម្ងាយដីជាង១០គីឡូម៉ែត្រ ទៅបង្រៀនជារៀងរាល់ថ្ងៃ។ លោកបន្ត​​ថាអ្វីដែល​​ជា​​​​ផលលំបាកនោះគឺ ​សិស្ស​ភាគ​ច្រើន​មិន​សូវ​ចាប់​​បាន​មេរៀនដែលគ្រូ​បង្រៀន។នេះក៏ជាមូលហេតុ​​មួយដែ​​ល​ធ្វើ​​ឱ្យពួ​​កគេមិនសូវចេះអាន និង​​សរសេ​រអក្ស​​​រ។ ប្រភពដដែលបន្តថាបញ្ហាទាំងនេះដោយសារកុមារពុំមានថ្នាក់បតេយ្យសិក្សាជា​មូលដ្ឋាន មុនចូ​​​លថ្នា​ក់​​​ទី​​​១​​។​​មួយវិញទៀត កុមារ​ភាគ​ច្រើន​មិន​បាន​រៀន​សូត្រ​ថែម​នៅ​ផ្ទះ​ព្រោះអាណាព្យាបាលភា​​គមិន​​សូ​វ​​ចេះ​​​អ​​ក្ស​​រ ស្រ​​បពេលដែលឱ​ពុកម្ដាយ​មួយ​ចំនួន​ទៀត​ ត្រូវធ្វើចំណាក​ស្រុកទៅរកការងារនៅប្រទេស​​ជិតខាង​​កម្ពុ​​ជា​​​​​។​​លើ​សពីនេះទៀត សិស្សានុសិស្ស មករៀនមិនបានទៀងទាត់ ដោយសារសាលាត្រូវ​​ផ្អាកព្រោះ​​តែទឹ​​ក​​ជន់​​លិ​​ច និងមានសភាពទ្រុឌទ្រោមផង។ លោកបន្តថា៖​« បញ្ហាកុមារពុំសូវចេះអក្សរនេះវាមានកត្តាច្រើនបណ្ដា​មក​ពី​ពុំ​មាន​អគារសិក្សា​ត្រឹម​ត្រូវ​ សិ​​ស្ស​​​​ពុំ​បាន​រៀន​ទៀងទាត់​ពេល​រដូវ​វស្សា ហើយអ្វីដែលសំខាន់ទៀតនោះ កត្តា​ជីវភាព​គ្រួសារ​ខ្វះខាត ​ដែល​​ធ្វើឱ្យ​​កុមាការភាគច្រើនទៅនេសាទត្រីជាមួយពុកម្ដាយ ដូច្នេះ​កុមារ​ពុំ​បាន​រៀន​សូត្រ​ថែម​នៅ​ផ្ទះ​ទេ​»។ សាលា​បឋមសិក្សាមួយខ្នងដែលគេស្គាល់ថា«​គោកធ្លក»នេះមាន២បន្ទប់ ។ទោះ​ជា​មាន​​ពីរ​ប​ន្ទ​​​​ប់​ក្តី​ សា​​លា​​​​​​បឋមសិក្សាមួយនេះបានដើរតួនាទីក្នុងការបង្រៀនសិស្ស ចាប់ពីថ្នាក់ទី១ទីថ្នាក់៦។ ដោយសារ​តែ​មិន​មា​ន​បន្ទ​​​ប់​រៀន​គ្រ​​ប់​​​គ្រាន់​ អ្នកចាត់ការទូទៅរបស់សាលាកម្រិតបឋមមួយខ្នងនេះ ​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​សិស្ស​មក​ពី​ថ្នាក់​ផ្សេង​គ្នា​រៀ​​ន​ក្នុង​បន្ទប់​តែ​មួយ​ក្នុ​​ង​​​ពេល​ជា​មួយ​គ្នា​។ គេសង្កេតើឃើញថា សម្រាប់សិស្សថ្នាក់ទី១ និងទី២ ត្រូវ​រៀន​ក្នុង​បន្ទប់​តែ​មួយ ក្នុងពេលដែល​សិស្ស​ថ្នា​​ក់​​​ទី​៥​ ត្រូ​​វ​​រៀន​ក្នុ​ង​​បន្ទប់​ជា​មួ​​យ​​សិស្ស​ថ្នាក់​ទី​៦ដូចគ្នាដែរ​។ក្នុងពេលរៀនសិស្សានុសិស្ស ត្រូវអង្គុ​​យបែរខ្នង​​ដា​​ក់​​​​​គ្នាដើម្បី​បែង​ចែ​ក​​​ថ្នាក់​រៀន​ជា​ពីរ​ថ្នាក់។រីឯគ្រូបង្រៀនវិញ ត្រូវបង្រៀនពីរថ្នាក់ក្នុងពេលតែមួយ ជា​រៀង​រា​​ល់​​​​​ថ្ងៃ​។គ្រូបង្រៀនបានលើកឡើងថាមធ្យោបាយបង្រៀនដូចសព្វថ្ងៃនេះ បានជំរុញឱ្យកុមារ​ភាគ​ច្រើន​មិនសូវ​ចេះ​អក្សរ និងបង្ខំចិត្តបោះបង់ការសិក្សាតែម្តង។ នាយកសាលាបឋមសិក្សាគោកធ្លក លោក ស្មាន់ សំកុក រស់នៅភូមិត្រពាំងថ្ម ស្រុក​ភ្នំ​ស្រុក​ លើក​ឡើង​ដោ​​យ​​សម្ដីៗ​មួយ​ថា ក្នុងនាមថ្នាក់ដឹកនាំគឺលោកស្នើឱ្យរដ្ឋាភិបាលជួយផ្តល់អគារសិក្សាឱ្យបានសមរម្យ និងឱ្យ​​គ្រប់ទៅតាមតម្រូវការជាក់ស្តែង ដែលសាលាកំពុងជួបបញ្ហាដូចសព្វ​​ថ្ងៃនេះ។លោកបន្តថាក្រៅពីតម្រូវ​​ការ​​សា​​​លា​​ហើយ បញ្ហាគ្រូបង្រៀនក៏ជាផ្នែកចាំបាច់ និងសំខាន់ដែរ បើមិនដូច្នេះទេ ការផ្ទេរចំណេះដឹងនៅ​​តែ​​ជួ​ប​​បញ្ហាមិនចប់ បើទោះជាមានសាលារៀនល្អយ៉ាងណាក៏ដោយ។ លោក​បន្តថា៖«ខ្ញុំ​ចង់​បាន​ឱ្យ​រដ្ឋាភិបាល​ជួយ​ ជួយ​អគារ​សិក្សា​បាន​៤​បន្ទប់​សម្រាប់​សិស្សានុសិស្ស​រៀន​ឱ្យ​សមរម្យ។ សូម​លោក​គ្រូ​(មន្ទីរអប់រំ)​បញ្ជូន​គ្រូ​មក​ទៀត​ ដើម្បី​កុំ​ឱ្យ​បង្រៀន​គួប ព្រោះ​គោលការណ៍​បង្រៀន​គួប នេះ​វា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​។ វា​ពុំ​បាន​ស្មើ​គ្រូ​បង្រៀន​ ក្នុង​មួយ​ថ្នាក់​ទេ» ។ បើតាមលោក ស្មាន់ សំកុក កុមារដែលកំពុងរៀននៅសាលាបឋមសិក្សានេះ មាន​ជាង​៣០​នាក់​ ហើយក្នុង​​មួយ​​ថ្នាក់ មាន៦នាក់ ទៅ៧នាក់។ ប៉ុន្តែ​ពួក​គេ​មិន​សូវ​បាន​មក​រៀន​ទៀងទាត់​នោះ​ទេ​ ដោយ​សារ​​សាលា​ខ្វះ​សម្ភារៈ​សិ​​ក្សា ចំណែក​​អគារ​សិក្សាវិញក៏មានភាពខ្វះមុខខ្វះក្រោយ​។ របាយការណ៍របស់នាយកសាលា បង្ហាញថាកាលពី៤ ទៅ៥ឆ្នាំមុន មានសិស្សសរុបជិត៧០នាក់ ក៏ប៉ុន្តែ​​ពួក​​​គេ​ភាគ​ច្រើន​ត្រូវ​បោះបង់​​កា​​រ​​សិក្សា​នៅ​ពេល​រៀន​ដល់​ថ្នាក់​ទី​៥ ឬ​​ទី៦ ព្រោះតែកត្តា​ជីវភាព​ រួមទាំង​​ក​ង្វះ​​ការលើក​​ទឹកចិត្តពីឱពុកម្តាយ ជាពិសេស​​មិន​ខ្វល់ខ្វាយ​ពី​សំណាក់​អាជ្ញា​​ធ​​រ​​​ពាក់​​ព័ន្ធ។ ​​​អង្គការ​យូនីសេហ្វ (unicef) ចេញផ្សាយរបាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ​បង្ហាញ​ថា នៅ​ពេ​​ល​​​បច្ចុប្បន្ន​នេះ កុមារ​នៅ​តាម​ជនបទការសិក្សារបស់ពួកគេមិន​ទាន់មាន​ស្តង់ដារ​ ដែលស្របទៅតា​មអា​​យុ​​រប​​ស់​​ពួ​​ក​​គេនៅ​​ឡើ​​យ។របាយការណ៍បង្ហាញទៀតថា នៅ​កម្រិត​បឋម​សិក្សាកុមា​​ររៀ​ន​​ថ្នា​ក់ទី៣ ជិត២៥ ភា​​គ​​​រយ​មិន​ចេះ​​សរសេរ​សូ​​ម្បី​​ពាក្យ​មួយ​ម៉ាត់​​ ពេល​សរសេរ​តាម​អាន។បន្ថែ​​មពីលើនេះ កុមារ​អាយុ​ពី​៣ ទៅ៥ឆ្នាំ ប្រមា​​ណ​​២៧ ភាគ​រយ​ រកឃើញថាមាន​ការ​អភិវឌ្ឍន៍​ចំណេះ​ដឹង​ផ្នែកអក្សរ និង​លេខ​ស្រប​ទៅ​តា​ម​អាយុ​រប​​ស់​​​ពួក​​​គេ​​។​ទន្ទឹមនឹងនេះ ​ក្មេង​ជំ​​ទង់ចំនួន​ ៥៥ភាគ​រយ ​ត្រូវបោះបង់​​ការ​សិក្សា​...

សាលាឧទ្ធរណ៍ព្រះសីហនុកោះហៅសកម្មជនដីធ្លី៩នាក់ឡើងសវនការប្រឆាំងបទចោទបរិហារកេរ្តិ៍

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ កោះហៅតំណាងសហគមន៍ដែលមានទំនាស់ដីធ្លីឈ្មោះ«សហគមន៍១​​៩​​៧ »​​ ចំនួន០៩នាក់ ឱ្យចូលសវនការនៅថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះ ក្រោយពួកគេបានប្តឹងទាស់​ប្រឆាំងសាលាក្រមសាលាដំបូងខេត្តកោះកុង ដែលចោទប្រកាន់ពួកគេពីបទបរិហារកេរ្តិ៍ និងញុះញង់។

ក្រសួងធនធានទឹក​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​​ខ្យល់មូសុងដែល​អាច​បង្កជា​ជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម​​​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ សមុទ្រ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពស់រាប​​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ស្ថាន​ភាព​ខ្យល់​មូសុង​​​ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយ​នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ​ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ រួមជាមួយលំហូរខ្យល់បក់មកពីទិសខាងត្បូង ខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅ​តាម​បណ្តា​ខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួមទាំងរាជធានីភ្នំពេញ​នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ...

មគ្គទ្ទេសក៍ទេសចរណ៍កែច្នៃរ៉ឺម៉កជើងសម័យដើមមកប្រើប្រាស់ជាមធ្យោបាយដឹកនាំភ្ញៀវទេសចរណ៍នៅតំបន់អង្គរ

0
រ៉ឺម៉កជើងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកដំណើរទាំងភ្លៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរទស្សនាបា្រសាទនៅលើដងផ្លូវវង់តូច និងវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ។

ក្រុមសិទ្ធិមនុស្សចាត់ទុកការតម្កល់សាលក្រមដោយឧទ្ធរណ៍ភ្នំពេញគឺមិនផ្តល់យុត្តិធម៌សម្រាប់ឈឹមសុីថរ

ក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកការសម្រេចរបស់ សាលាឧទ្ធរណ៍ភ្នំពេញដែលតម្កល់សាលក្រមរប​​ស់​​​​​តុលាការដំបូងគឺជាផ្នែកមួយមិនបានផ្តល់យុត្តិធម៌សម្រាប់មេដឹកនាំ​​សហជីពប្រចាំក្រុមហ៊ុន​​ណាហ្គាវើល​​ដ៍​​ទេ។

សាលាដំបូងរាជធានី​ភ្នំពេញ​កោះហៅសកម្មជន​បឹងតាមោក​៣នាក់​ ទៅ​បំភ្លឺជុំវិញបណ្ដឹងប្រឆាំងនឹងមន្រ្តីរាជការ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅសកម្មជន​បឹងតាមោកចំនួន ៣នាក់ដែលសកម្ម​ក្នុងការតវ៉ា​រឿង​ដីធ្លី ឱ្យចូលខ្លួនទៅ​បំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

អាជ្ញាធរ​​ខេត្ត​កំពង់ស្ពឺ​ផ្អាក​ចរាចរណ៍រថយន្តដឹកទំនិញធុន​ធ្ងន់​លើកំណាត់​ផ្លូវជាតិលេខ​៣ដោយសារ​ទឹកជំនន់​

មន្ទីរសារធារណ​ការ​ និង​ដឹកជញ្ជូនខេត្ត​​កំពង់ស្ពឺជូនដំណឹង​ដល់​ពលរដ្ឋ​ជាម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទាំងអស់​ឱ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជាបណ្ដោះ​អាសន្ន​លើកំណាត់ផ្លូវ​ជាតិ​លេខ៣​ចន្លោះ​គ.ម៤៧​​ ដល់​៤៨ និង៥១ ដល់៥២ ​ស្ថិត​នៅ​ឃុំ​ស្នំ​ក្រពើ​​ ខេត្តកំពង់​ស្ពឺ ដោយសារ​ជំនន់​ទឹក​ភ្លៀង​។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរសារ​ធារណ​ការ​ខេត្តកំពង់ស្ពឺ​ចេញ​កាលលពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​បញ្ជាក់​​ថា កាលពី​ថ្ងៃ១៥ ខែតុលា​ ឆ្នាំ​២០២៣​​​ ​ដោយស្ថានភាព​ទឹកភ្លៀង​នៅរដូវវស្សា​ឆ្នាំ​នេះ​បានធ្លាក់​ច្រើន​ បង្កឲ្យ​មានជំនន់​ទឹកភ្លៀង​ ដែលអាច​បង្ក​ឲ្យមាន​ផល​ប៉ះពាល់ដល់​មនុស្ស​ សត្វ​ និងហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន​​​ជាយថា​ហេតុ មន្ទីរ​សារណការ​សូមធ្វើការ​ផ្អាក​ចររាចរណ៍​រថយន្ត​ធុនធ្ងន់គ្រប់ប្រភេទ។​ តាមសេចក្ដី​ជូនដំណឹង​ដដែលបានបន្ថែម​ថា​៖ «​ដោយ​ស្ថានភាព​​ទឹកភ្លៀង​នៅរដូវវស្សា​ឆ្នាំ​នេះ​បានធ្លាក់​ច្រើន​ បង្កឲ្យ​មានជំនន់​ទឹកភ្លៀង​ដែលអាច​បង្ក​ឲ្យមាន​ផលប៉ះពាល់ដល់​មនុស្ស​ សត្វ​ និងហេដ្ឋារចនា​សម្ព័ន្ធ...

ក្រសួងសុខា​ភិបាល​អំពាវនាវកុំ​​ឱ្យព​លរដ្ឋជឿ​ការលក់​ផលិតផលតាម​អនឡាញដែលគ្មានប្រភពច្បាស់​លាស់

ក្រសួង​សុខាភិ​បាលបាន​​អំពាវ​នាវដល់​​សាធារណៈជន​កុំឲ្យ​ជឿ​លើកា​​រ​ផ្សាយ​ពាណិជ្ជកម្ម​​​លើ​ប្រព័ន្ធ​អនឡាញ​ ដូចជា​​​ផលិតផល​បំប៉នសុខភាព​ ឱសថ​សម័យ​​ ឱសថ​បុរាណ​ គ្រឿងសម្អាង គ្លីនិក និង​​ពហុព្យាបាល​មួយ​ចំនួន​ដែល​គ្មាន​ការអនុញ្ញាត​។ បើ​តាមសេច​ក្ដី​ប្រកាសព័ត៌មាន​​របស់​​ក្រសួង​សុខាភិបាល​ ចេញ​កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២៣ បញ្ជាក់​ថា ក្រសួង​​បាន​សម្គាល់​ឃើញ​​ថា​ការ​ផ្សាយពាណិជ្ជកម្ម​តាម​អនឡាញ​ពីការលក់​ផលិត​ផល​បំប៉ន​សុខភាព​ ថ្នាំសម័យ​​ ថ្នាំបុរាណ​​​ គ្រឿងសម្អាង​​ គ្លីនិក និង​​ពហុព្យា​បាល​មួយ​ចំនួន​​​​​​គ្មាន​​ការអនុញ្ញាតដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សុខភាពធ្ងន់ធ្ងរ។ តាមសេចក្ដី​​ប្រកាស​​ព័ត៌មាន​ដដែល​បន្ថែមថា​៖ «​ក្រសួង​សុខាភិ​បាល​​អំពាវនាវ​ដល់​សាធារណ​ជន​ មិនត្រូវជឿ ឬទិញ​ផលិតផល​ បំប៉ន​សុខភាព​ ឱសថ​សម័យ​ ឱសថ​​​បុរាណ​ គ្រឿងថែ​រក្សា​សម្រស់​...

ជនជាតិដើមភាគតិចស្នើដាក់​បញ្ចូល​ទិវា​អន្ត​រ​ជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភព​លោក ​ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ប្រតិ​ទិន​ជាតិ

ជនជាតិដើមភាគតិច ស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ជាថ្ងៃ​ឈប់​សម្រាក​​​ទៅក្នុងប្រតិទិនជាតិ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់​សិទ្ធិជនជាតិដើមភាគតិច​នៅកម្ពុជា។

Latest News