លោក យ៉េង វីរៈនឹងប្រគល់តំណែងប្រធានបក្សឱ្យទៅយុវជន
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម.) លោក យ៉េង វីរៈ ប្រកាសថានឹងលាលែងពីតួនាទីត្រឹមចុងឆ្នាំនេះ ដើម្បីផ្តល់ឱកាសឱ្យក្រុមយុវជនដឹកនាំបន្ត ខណៈការបោះឆ្នោតបួនលើកកន្លងទៅ មិនទទួលបានសំឡេងឆ្នោតគាំទ្រ សម្រាប់តំណែងក្នុងសភា និងមេឃុំ-ចៅសង្កាត់ នៅថ្នាក់មូលដ្ឋាន ។
កូដករណាហ្គាវើលដ៍នឹងប្រើជម្រើសចាស់ដើម្បីជំរុញរដ្ឋាភិបាលថ្មីស្តារសិទ្ធិសហជីព
កូដករណាហ្គាវើលដ៍លើកឡើងថា កូដកម្មអហិង្សានឹងបន្តធ្វើឡើងវិញក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការបញ្ឈប់មេដឹកនាំសហជីពរាប់រយនាក់ ដ៏ចម្រូងចម្រាស ដើម្បីទម្លាយភាពទាល់ច្រកដែលបានអូសបន្លាយជិត២ឆ្នាំ ដោយសង្ឃឹមថាឈានថ្មីបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ នឹងស្តារបញ្ហានេះឡើងដើម្បីការពារសិទ្ធិសហជីពដែលកំពុងរងការរំលោភបំពាន។
អាជ្ញាធរវៀតណាមឃុំខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន៥នាក់ពីបទបំពានច្បាប់វៀតណាម
រដ្ឋាភិបាលវៀតណាមបានឃុំខ្លួនបណ្តោះអាសន្នពលរដ្ឋខ្មែរក្រោមចំនួន ៥នាក់នៅក្នុងពន្ធនាគារ ក្រោយពួកគេធ្វើសកម្មភាពលើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោមក្នុងទឹកដីកំណើតរបស់ខ្លួន។
បទយកការណ៍៖ សហគមន៍រកឃើញអ្នកលួចដឹកឈើក្នុងតំបន់ការពារព្រៃឡង់បង់លុយឱ្យមន្ត្រី
បើទោះជាច្រើនឆ្នាំមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសឱ្យប្រើអាវុធស្វ័យប្រវត្តិ រហូតប្រើឧទ្ធម្ភាគចក្រដើម្បីទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក្តី តែសកម្មជនការពារព្រៃឈើនៅតែប្រាប់មកថា សកម្មភាពលួចដឹកឈើក្នុងតំបន់ការពារព្រៃឡង់ នៅតែបន្តកើតមានដោយគ្រាន់តែបង់លុយឱ្យទៅមន្ត្រីប្រចាំការនៅទីនោះ ។
បទយកការណ៍៖ កូដកររំពឹងរដ្ឋាភិបាលថ្មីអាចរកច្រកចេញ ដើម្បីបញ្ចប់វិវាទការងារនៅណាហ្គាវើលដ៍
ម៉ោងជាង៣រសៀលទៅហើយ គេឮសូរសំឡេងវាយស្គរបានលាន់សូររណ្តុំចេញពីខាងមុខអាគារណាហ្គាវើលដ៍២ អមដោយបដាជាច្រើនផ្ទាំង ដែលក្រុមកូដករភាគច្រើនជាស្រ្តី បានប្រើប្រាស់ដើម្បីទាមទារសិទ្ធិការងារ ដែលបានជាប់គាំងប្រមាណ២ឆ្នាំមកនេះ ដោយពុំមានដំណោះស្រាយ។
លោក ហ៊ុន សែន នឹងក្លាយជាសមាជិករដ្ឋសភាក្រោយចុះពីអំណាច
នាយករដ្ឋមន្រ្តីចាំផ្ទះប្រកាសនៅថ្ងៃសៅរ៍នេះថាមុននឹងក្លាយជាប្រធានព្រឹទ្ធសភាក្នុងរយៈពេល៦ខែខាងមុខនេះ លោកធ្វើជាតំណាងរាស្រ្តនៅក្នុងរដ្ឋសភាជាមុនសិន ក្រោយចុះចេញពីតួនាទីកំពូលជានាយករដ្ឋមន្រ្តី ស្របពេលគណៈរដ្ឋមន្រ្តីចាស់របស់លោកគឺនៅរក្សាទុកដូចដើម មិនមានការផ្លាស់ប្តូរអ្វីទេ។
សាលាដំបូងរាជធានីភ្នំពេញនឹងលើកយកសំណុំរឿងលោក ថាច់ សេដ្ឋ មកជំនុំជម្រះឆាប់ៗនេះ
សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកការជំនុំជម្រះសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន ក្នុងពេលឆាប់ៗខាងមុខនេះខណៈមេធាវីការពារចុងចោទទាមទារឱ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលថាការឃុំខ្លួនក្នុងដំណាក់ការស៊ើបអង្កេតរបស់តុលាការត្រូវបានបិទបញ្ចប់ទៅហើយ។
គណបក្សភ្លើងទៀនអំពាវនាវឱ្យបក្សជាប់ឆ្នោតអាណត្តិថ្មីបន្ថយការរឹតត្បិតខាងនយោបាយ
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អំពាវនាវគណបក្សដែលជាប់ឆ្នោតនៅក្នុងអាណត្តិទី៧នេះ បើកលំហរសេរីភាពខាងនយោបាយឱ្យបានទូលំទូលាយ ដើម្បីបើកផ្លូវឱ្យពួកគេអាចបំពេញភារកិច្ចទៅតាមតួនាទី ដូចច្បាប់បានកំណត់ ខណៈសកម្មជន និងក្បាលម៉ាស៊ីនដឹកមួយចំនួនត្រូវបានចាប់ខ្លួនបន្តបន្ទាប់ ក្រោមហេតុផលផ្សេងៗទាំងមុន និងក្រោយការបោះឆ្នោតបានបិទបញ្ចប់។
វិស័យអចលនទ្រព្យនឹងបន្តធ្លាក់ចុះ បើរដ្ឋាភិបាលថ្មីមិនកំណែទម្រង់ប្រព័ន្ធទីផ្សារ
មន្ត្រីជំនាញរដ្ឋាភិបាលនិយាយថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តធ្លាក់ចុះ បើរដ្ឋាភិបាលអាណត្តិថ្មីអាណត្តិទី៧នេះ មិនធ្វើកំណែទម្រង់ទាន់ពេល ដោយសំអាងថា សារវិស័យនេះវាបានហក់ឡើងដល់កំពូលកាលពីជិត៤ឆ្នាំកន្លងទៅ ហើយត្រូវធ្លាក់ចុះវិញជាកត្តាស្វ័យប្រវត្តិ ។
សហជីពថារោងចក្រនៅតាមបណ្តោយផ្លូវេងស្រេងត្រៀមបញ្ឈប់កម្មករជាង១០០នាក់
សហជីពដែលទ្រទ្រង់សិទ្ធកម្មករនិយោជិត រកឃើញថាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតនៅតាបណ្តោយផ្លូវវេងស្រេង ត្រៀមបញ្ឈប់កម្មករជាង១០០នាក់ នៅខែសីហាខាងមុខនេះ ក្រោមហេតុផលថាមិនមានការបញ្ជាទិញ ខណៈកម្មករបង្ហាញការព្រួយបារម្ភពីកង្វះការងារធ្វើបើរោងចក្រពិតជាត្រូវបានបញ្ឈប់ទៅតាមផែនការពិតមែន។
ព័ត៌មានស៊ីជម្រៅ៖ មន្រ្តីរដ្ឋាភិបាលនៅតែមានជំនឿកម្ពុជា និងអាមេរិកគ្មានភាពប្រេះឆានយោបាយការទូត
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមានសុទិដិ្ឋនិយមថាកម្ពុជានឹងនៅតែអាចរក្សាទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចផ្នែកប្រជាធិបតេយ្យនេះបានតាមយន្តការដទៃទៀត បើទោះជានៅពេលនេះ សហរដ្ឋអាមេរិកចាត់ទុកដំណើរការបោះឆ្នោត ដែលទើបបានបិទបញ្ចប់ទៅថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងពីបំណងរបស់ពលរដ្ឋក្តី។
ក្រុមសិទ្ធិមនុស្សចង់ឱ្យរដ្ឋាភិបាលថ្មីទប់ស្កាត់អ្នកប្រើតុលាការយកប្រៀបក្នុងជម្លោះដីធ្លី
ក្រុមអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលថ្មីចាត់វិធានការអ្នកប្រើតុលាការគំរាមកំហែងអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ ដោយសំអាងថាដើម្បីធានាឡើងវិញលើយន្តការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម តាមគន្លងប្រជាធិបតេយ្យ។
អ្នកនាំភ្ញៀវនៅតំបន់អង្គររិះគន់ការបង្កើតជម្រើសកំណត់ម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត
ក្រុមមគ្គុសទេសទេសចរណ៍នៅខេត្តសៀមរាប រិះគន់វិធានការថ្មីដែលចេញដោយអាជ្ញាធរជាតិអប្បរាថាជាការបង្កភាពស្មុគ្រស្មាញ ដល់ភ្ញៀវទេសចរដែលមានបំណងឈ្វេងយល់ពីប្រាង្គប្រាសាទបុរាណខ្មែរ ខណៈអាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការសាកល្បងនូវជម្រើសថ្មីមួយ ដោយកំណត់ម៉ោងចូលទស្សនា ប្រាសាទអង្គរវត្ត និងប្រសាទបន្ទាយស្រី ដែលនឹងចាប់អនុវត្តពីដើមខែសីហា ឆ្នាំ២០២៣ តទៅ។
សង្គមស៊ីវិលស្នើគ.ជ.បចាត់វិធានការច្បាប់ដោយស្មើភាពចំពោះអ្នកធ្វើឱ្យបែកធ្លាយការសម្ងាត់ការបោះឆ្នោត
អង្គការសង្គមស៊ីវិលជំរុញឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត(គជប)ចាត់វិធានការច្បាប់ដោយស្មើភាពគ្នាចំពោះអ្នកដែលធ្វើឱ្យបែកធ្លាយការសម្ងាត់នៃការបោះឆ្នោតមិនថាអ្នកគាំទ្រគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចទេ ប៉ុន្តែ គ.ជ.ប លើកឡើងថា ចំណាត់ការអាចធ្វើទៅបានលុះត្រាមានដើមបណ្តឹងទើបអាចបន្តនីតិវិធីប្រឆាំងការដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់ គ.ជ.ប។
បទយកការណ៍៖ ក្តីបារម្ភបាត់មុខរបរធ្វើឱ្យពលរដ្ឋខ្លះរស់នៅតំបន់អង្គរមិនទាន់ចាកចេញ
បើគេធ្វើដំណើរទៅដល់ភូមិមួយនៅខាងលិចជិតប្រាសាទអង្គរ គេនឹងឃើញសំណល់ផ្ទះបែកបាក់រប៉ាត់រប៉ាយ ខ្លះប្រក់កៅស៊ូ ខ្លះបាំងស័ង្កសី និងខ្លះទៀតនៅសល់តែគ្រឹះ អមដោយដើមដូង ស្វាយ ចេក និងដើមត្នោតនៅជុំវិញ លាយឡំនិងសំណល់ប្តាស្ទីករប៉ាត់រប៉ាយ ។
ក្រសួងអប់រំកំណត់យកថ្ងៃទី៦ ខែវិច្ឆិកា សម្រាប់ការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាការប្រឡងបាក់ឌុប នឹងប្រព្រឹត្តនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ខាងមុខនេះ ក្រសួងបានកំណត់សម័យប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបន្ថែមដោយជូនដំណឹងឱ្យបេក្ខជន អាណាព្យាបាល និងសាធារណជនត្រូវត្រៀមលក្ខណៈជាមុនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា នៅអំឡុងមុនឆ្នាំ២០២០ ការកំណត់សម័យប្រឡងតែងតែប្រព្រឹត្តនៅក្នុងខែសីហាជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ត្រូវបានលើកទៅខែបន្តបន្ទាប់៕






















