ពលរដ្ឋខ្មែរក្រោមចោទអាជ្ញាធរវៀតណាមនៅពីក្រោយការរឹតត្បិតតម្កល់រូបសំណាកឧកញ៉ា សឺន គុយ ក្នុងវត្តអារាមខ្មែរ
ពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជាក្រោម ចោទអាជ្ញាធរវៀតណាមថាបានដាក់គំនាបដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោម មិនឱ្យតម្កល់រូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងវត្តអារាមខ្មែរ។
ព្រះសង្ឃ និងយុវជន រៃអង្គាសថវិកាដើម្បីជួយសាលារៀននៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ធំ
ព្រះសង្ឃ និងយុវជនមួយចំនួន បានរៃអង្គាសថវិកា និងសម្ភារសិក្សា ដើម្បីជួយដល់សិស្សានុសិស្សនៅសាលារៀនបឋមសិក្សាព្រៃដុំ នៅក្នុងស្រុកបារាយណ៍ ខេត្ដកំពង់ធំ ដែលកំពុងជួបការលំបាក និងខ្វះខាតខ្លាំង។
យុវជនធ្វើយុទ្ធនាការពីផលប៉ះពាល់គ្រឿងស្រវឹង ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម
យុវជនបាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ប្រយុទ្ធប្រឆាំងការប្រើប្រាស់និងផ្សព្វផ្សាយក្នុងន័យលើកកម្ពស់អំពីគ្រឿងស្រវឹង ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមក្នុងពេលខាងមុខនេះ ធ្វើយ៉ាងណាជំរុញឱ្យពលរដ្ឋកុំប្រើប្រាស់គ្រឿងស្រវឹង ដែលពួកគាត់ចាត់ទុកថានាំឱ្យប៉ះពាល់មុខមាត់របស់ប្រទេស។
សមាគម CYN ធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមលើកកម្ពស់សិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គម
សមាគមបណ្ដាញយុវជនកម្ពុជា ដែលហៅកាត់ថា ស៊ីវាយអ៊ិន (CYN) បានរៀបចំយុទ្ធនាការតាមបណ្ដាញសង្គមក្នុងរយៈពេល៧ខែ ស្ដីពីសិទ្ធិការងារ និងប្រព័ន្ធគាំពារសង្គម ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន និងជំរុញឱ្យរដ្ឋាភិបាលធានាបាននូវការសន្យារបស់ខ្លួន ដែលជាការឆ្លើយតបចំពោះតម្រូវជាក់ស្តែងឱ្យបានពេញលេញសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ពលរដ្ឋខ្មែរក្រោមដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ដើម្បីរម្លឹកពីវីរភាពស្នេហាជាតិ
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជាក្រោម បានប្រារព្ធពិធីដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងគោលបំណងបណ្ដុះការចងចាំ និងដឹងគុណចំពោះអ្នកស្នេហាជាតិរូបនេះ ដែលបានពលីកាយថ្វាយជីវិតដើម្បីថែរក្សាវប្បធម៌សម្រាប់ជាតិសាសន៍ខ្មែរនៅកម្ពុជាក្រោម។
បទយកការណ៍៖ សកម្មជនមូលដ្ឋានបារម្ភការរឹតត្បិតផ្សាយពីបញ្ហាព្រៃឈើ ក្រោយរដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ប្រជាសហគមន៍នៅមូលដ្ឋានដែលសកម្មក្នុងការឃ្លាំមើលពីការកាប់បំផ្លាញព្រៃឈើ បង្ហាញការព្រួយបាម្ភពីការធ្លាក់ចុះនៃការផ្សព្វផ្សាយករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្ស ក្រោយពេលរដ្ឋាភិបាលបានបិទស្ថាប័នព័ត៌មានឯករាជ្យជាបន្តបន្ទាប់។
ពលរដ្ឋនៅខេត្តកោះកុងស្នើឱ្យបង្កើតអនុវិទ្យាល័យក្នុងភូមិ ដើម្បីឱ្យសិស្សអាចបន្តការសិក្សា
ពលរដ្ឋរស់នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ស្នើឱ្យបង្កើតអនុវិទ្យាល័យមួយនៅក្នុងភូមិ ដើម្បីឱ្យកូនៗរបស់ពួកគេអាចបន្តការសិក្សា។
បទយកការណ៍៖ អំពើពុករលួយក្នុងវិស័យបរិស្ថានបង្កក្ដីបារម្ភមហន្តរាយព្រៃនៅតំបន់អភិរក្ស
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ខេត្តព្រះវិហារ នៅតែបន្តបង្ហាញក្តីព្រួយបារម្ភអំពីបញ្ហាបាត់បង់ព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរកា ដោយពួកគេអះអាងថា មានករណីដឹកឈើចេញពីតំបន់មួយនេះជារៀងរាល់ថ្ងៃ ដែលពាក់ព័ន្ធនឹងការស៊ីសំណូកពីជនល្មើស ជាថ្នូរនឹងការបើកដៃឱ្យមានការកាប់បំផ្លាញដើមឈើប្រណិតៗដោយសេរី។
យុវតីដែលស្ម័គ្រចិត្តបង្រៀនមិត្តរួមថ្នាក់ក្នុងខេត្តព្រះសីហនុកំពុងទទួលបានការគាំទ្រនៅលើបណ្ដាញសង្គម
យុវតីដែលមកពីគ្រួសារក្រីក្រនៅខេត្តព្រះសីហនុម្នាក់ កំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន តាមរយៈឃ្លីបវីដេអូរបស់នាងត្រូវបានគេចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ទាក់ទងសកម្មភាពនៃការបង្រៀនសិស្សជំនួសគ្រូបន្ទុកថ្នាក់ ពេលគ្រូអវត្តមាន ដែលកត្តានេះត្រូវគេចាត់ទុកថាជាគំរូដល់សិស្សដទៃទៀតគួរពង្រឹងសមត្ថភាពឱ្យគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាសសម្រាប់ខ្លួនឯងផង និងជួយដល់សិស្សរួមថ្នាក់ផ្សេងទៀតផង។
យុវជនចាប់ផ្ដើមស្រឡាញការតែងនិពន្ធដោយចង់រក្សាអក្សរសិល្ប៍និងស្នាដៃកវីនិពន្ធជំនាន់ដើម
យុវជនមួយចំនួនចាប់អារម្មណ៍លើការតែងនិពន្ធ ទោះបីជាមានភាពលំបាកបន្តិចក្ដី ក៏ពួកនៅបន្តជម្នះភាពស្មុគស្មាញនេះ ព្រោះចង់រក្សាមត៌កអក្សរសិល្ប៍ និងវណ្ណកម្មជំនាន់ដើមឱ្យបានគង់វង្ស ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា យុវជនគួរចូលរួមលើកកម្ពស់ឱ្យបានច្រើនគ្នា លើវិថីតែងនិពន្ធនេះ។
យុវជនក្នុងគ្រួសារក្រីក្រខេត្តកំពង់ចាមប្រឹងរៀនជំនាញដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ
ព្រោះតែកត្តាជីវភាព យុវជន២រូបមកពីមកគ្រួសារក្រីក្រ ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តជ្រើសរើសជំនាញវីជ្ជាជីវៈផ្នែកកាត់សក់ រហូតជំរុញឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចបើកអាជីវកម្ម រកស៊ីដោយខ្លួនឯង ដោយមិនពឹងផ្អែកការជួយពីឪពុកម្ដាយដូចមុនទៀតឡើយ ហើយថែមទាំងអាចជួយទំនុកបម្រុងត្រលប់ទៅគ្រួសារវិញបានទៀតផង។
យុវជនមួយក្រុមនៅស្រុកឈូក ខេត្តកំពត ស្ម័គ្រចិត្តបង្រៀនអង់គ្លេសដល់កុមារក្នុងសហគមន៍
យុវជនវ័យក្មេងមួយក្រុមស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស និងចំណេះដឹងទូទៅផ្សេងទៀត ដល់កុមារតូចៗនៅមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងឱ្យកុមារទាំងនោះបានចេះភាសាបរទេសពីថ្នាក់មូលដ្ឋាន ជាពិសេសចង់បង្ហាញគំរូឱ្យយុវជនផ្សេងទៀត និងកុមារដែលកំពុងរៀន បានឃើញ ដើម្បីបន្តសកម្មភាពទាំងនេះនៅពេលពួកគេធំឡើង។
ព្រះសង្ឃនៅស្ទឹងត្រែងអំពាវនាវរកជំនួយក្រោយអគ្គិភ័យឆាបឆេះកុដិ
ព្រះសង្ឃគង់នៅវត្តសិលារតនារាម ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងអំពាវនាវរកស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រគេនព្រះសង្ឃក្នុងវត្តដែលប្រឈមការខ្វះខាតខ្លាំង និងថវិកាដើម្បីសាងសង់កុដិថ្មី ក្រោយពេលមានអគ្គិភ័យឆេះកុដិ ដោយសារឆ្លងចរន្តអគ្គិសនី។
ក្រុមយុវជនយល់ឃើញខុសៗគ្នាក្រោយរដ្ឋាភិបាលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី
យុវជនលើកឡើងខុសៗគ្នា ជុំវិញការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដោយពួកគេចាត់ទុកថា ការបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះ វាហាក់ដូចជាការបំបាត់សំឡេងពលរដ្ឋដែលរងគ្រោះនៅតាមសហគមន៍នានាជាច្រើន ហើយក៏ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា ដែលឈរនៅកណ្ដាល ត្រូវបាត់សំឡេងដែរ ខណៈក្រុមអង្គការមិនមែនរដ្ឋាភិបាលលើកឡើងពីការខាតប្រយោជន៍ដែលរដ្ឋាភិបាលត្រូវទទួលបានពីជ្រុងម្ខាងទៀត នៃដំណឹងក្នុងការកែលម្អសម្រាប់អនុវត្តទៅលើគោលនយោបាយរបស់ខ្លួន។
សមាគមផ្នែកការពារបរិស្ថានជំរុញឱ្យយុវជនយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបង្កើតកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅតំបន់ដែលកំពុងរងការគំរាមគំហែង ក្នុងគោលដៅបណ្ដុះស្មារតីយុវជនឱ្យគិតគូរពីបញ្ហាជាតិដែលកំពុងកើតមាន។
អង្គការផ្នែកប្រព័ន្ធផ្សព្វផ្សាយរួមគ្នាបញ្ជ្រាបអក្ខរកម្មព័ត៌មានទៅដល់ពលរដ្ឋ
ក្រុមអង្គការដែលធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ បានជួបជុំគ្នាដើម្បីបង្កើនកិច្ចសហការក្នុងគោលដៅបញ្រ្ជាបចំណេះដឹងផ្នែក អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀតក្នុងយុគសម័យឌីជីថលថ្មីនេះ។