Home Blog Page 77
ព្រះសង្ឃ និង យុវជន បំបួសដើម្បីការពារ និងអភិរក្ស នៅតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០២៣។

ព្រះសង្ឃ និងយុវជន បំបួសដើមឈើដើម្បីការពារនិងអភិរក្សព្រៃឈើសេសសល់ចុងក្រោយ

ព្រះសង្ឃ និងយុវជន នាំគ្នាបំបួសដើមឈើ ដើម្បីការពារនិងអភិរក្ស ក្រោយពីមើលឃើញថា ព្រៃឈើមួយចំនួនត្រូវបានរងការកាប់បំផ្លាញស្ទើរទាំងស្រុង និងមានការសោកស្ដាយ ក្នុងគោលបំណងដើម្បីឱ្យយុវជន និងពលរដ្ឋចូលរួមទប់ស្កាត់ព្រៃឈើដែលនៅសេសសល់ចុងក្រោយ។
នៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមយុវជនសមាជិកចលនាមាតាធម្មជាតិ ប្រមាណ១៥នាក់បានធ្វើដំណើរថ្មើរជើងចេញពីផ្សារទំនើបអ៊ីអន១ ក្នុងរាជធានីភ្នំពេញ ដោយក្នុងដៃកាន់ផ្កាឈូក និងបដា ឆ្ពោះទៅកាន់ក្រសួងបរិស្ថានក្នុងគោលបំណងបង្ហាញក្តីស្រឡាញ់ចំពោះកោះកុងក្រៅ និងសាកសួរព័ត៌មានជុំវិញការដាក់បញ្ចូលកោះកុងក្រៅទៅជាឧទ្យាជាតិសមុទ្រ។

ក្រុមយុវជនចលនាមាតាធម្មជាតិ ដាក់បាច់ផ្កានៅក្រសួងបរិស្ថានចំថ្ងៃទិវានៃក្ដីស្រឡាញ់១៤កុម្ភៈ

0
ក្រុមយុវជនចលនាមាតាធម្មជាតិ បានប្រមូលគ្នាធ្វើយុទ្ធនាកា​​រ​​យកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាន នៅចំថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាការផ្ញើសារឱ្យស្ថាប័នជំនាញរបស់រដ្ឋមួយនេះ គួ​​​រ​ផ្ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយរបស់ប្រទេសកម្ពុជា ស​​​ម្រា​ប់មនុស្សជំនាន់ក្រោយៗទៀត។

Q&A៖ ​ការ​ជួញ​ដូរស្រី្ត​នៅ​តែមាន ដែល​ចាំបាច់​ត្រូវ​មានការ​ទប់ស្កាត់​បន្ថែម​

0
ការ​ជួញដូរស្រ្តី នៅ​តែជាបញ្ហា​ដែល​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​​ដល់សាម៉ី​ខ្លួនរបស់ពួកគេ គ្រួសារ ក៏ដូចជាសង្គម ។ បញ្ហា​ទាំងនេះ​នៅតែ​បន្ត​កើតឡើង​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខាង​រាជរដ្ឋាភិបាល ​និង​អង្គការ​ខាងស្រ្តី​និង​កុមារ​នៅ​តែ​បន្ត​ទប់ស្កាត់ ​និង​ចេញ​វិធានការ ​ក៏​ដូចជា​វគ្គបណ្តុះបណ្តាលជារឿយៗ​ក្នុង​រឿង​នេះ។ ខាងក្រោមនេះ​ជា​កិច្ចសម្ភាសន៍​រវាង​អ្នកស្រី ​មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្រ្តី ​និង​កុមារ​នៃសមាគមកាពារសិទ្ធិមនុស្សអាដហុក និងកញ្ញា អ៊ួក ចាន់ធីដា ​ដែល​ជា​សិក្ខាកាម Newsroom Cambodia  កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីការជួញ​ដូរ​ស្រ្តី​នៅកម្ពុជា៖ Q: ជម្រាបសួរ​...

Voxpop៖ ទស្សនៈយុវជន​លើការកកស្ទះចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​

0
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជ​ធា​​នី​ភ្នំពេញ​​​នាពេល​បច្ចុប្បន្ននេះ​គឺ​ជា​បញ្ហា​ប្រឈម​​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំណើរ​ប្រ​ចាំ​ថ្ងៃ​ ព្រម​ទាំង​​ខាត​​ពេលវេលា​យ៉ាងច្រើន និង​​ជះ​​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ផង​ដែរ​។​ Newsroom​ Cambodia​ បាន​​សម្ភាសន៍​យុវជន​ចំនួន៦រូប​ ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ជុំ​វិញ​ការ​យល់​ឃើញ​របស់​ពួក​គាត់​ទៅ​លើ​បញ្ហា​​កក​ស្ទះ​ចរាចរណ៍​សព្វ​ថ្ងៃ​នេះ។​ កញ្ញា​ លឹម​ ស្រីណុច​​ ជានិស្សិតឆ្នាំទី២​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា ការ​កក​ស្ទះ​ចរាចរណ៍​បច្ចុប្បន្ន​នេះ​វា​មាន​ភាព​វឹកវរ​​ និង​​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​គ្រប់​ផ្លូវ​ទាំងអស់​ ហើយ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​មក​រៀន​មុន​ម៉ោង ​យ៉ាង​ហោច​ណាស់​៣០​នាទី​ដើម្បី​កុំឱ្យ​យឺតម៉ោង​​ចូល​រៀន​។ កញ្ញា​បាន​បន្ថែម​ថា​៖ «វា​បង្ក​ការ​លំបាក​ខ្លាំង​ ដោយ​សារ​បច្ចុប្បន្ន​កាល​ខ្ញុំ​ជិះ​ម៉ូតូ​មក​សាលា​រៀន​អញ្ចឹង​ការ​កក​ស្ទះ​ហ្នឹង​វា​មាន​ផល​វិបាក​ប៉ះ​ពាល់​ច្រើន ​ដូច​ជា​ធ្វើ​ឲ្យ​ខ្ញុំ​យឺត​យ៉ាវ​ខាត​ពេលវេលា​។​ បើ​សិន​ជា​គ្មាន​ការ​កក​ស្ទះ​ទេ​ ពីផ្ទះ​ខ្ញុំ​មក​ដល់​សាលា​អាច​ត្រឹម​តែ​​១០​នាទី​អីទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​កក​ស្ទះ​វា​បែរ​ជា​ពន្យា​រ​ពេល​រឹត​តែ​ច្រើន​ ៣០​នាទី​...

ឃុំកសិកម្មគំរូចំនួន១០មុនគេដែលមានមន្រ្តីកសិកម្មសម្របសម្រួលប្រចាំការ

ក្រសួងកសិកម្ម​គ្រោងអនុវត្តឃុំចំនួន១០ ដើម្បីឆ្ពោះទៅការបង្កើត ឃុំកសិកម្មគំរូនៅទូទាំងប្រទេសដែលមានមន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំជួយ​ដល់​ប្រជា​កសិករ​លើបញ្ហាទីផ្សារ និងបច្ចេកទេសនៃការដាំដុះ។ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឃុំកសិកម្មគំរូ គឺជាឃុំ​ដែល​មាន​មន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំដើម្បីជួយដល់ប្រជាកសិករលើបញ្ហាទីផ្សារ និង​បច្ចេកទេស​នៃការដាំដុះ។ លោកបានបន្ថែមថា៖ «ដើម្បីក្លាយជាឃុំកសិកម្មគំរូនេះបាន ប្រជាកសិករនៅឃុំនោះត្រូវតែ​ជាឃុំដែលមានអ្នកជំនាញកសិកម្មធ្វើការប្រចាំការដើម្បីបម្រើកសិករ និងចាប់ផ្តើមពី១០ឃុំ ហើយពង្រីកបន្តបន្ទាប់ទូទាំងប្រទេស ដោយចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម​មុន​គេ។...

ការអនុវត្តសិទ្ធិ​​របស់ពលរដ្ឋកម្ពុជានៅមានកម្រិត ដែលចាំបាច់រដ្ឋាភិបាល​គួរ​​បើក​ចិត្ត​ទូលាយ​ក្នុងការដោះស្រាយ

សិទ្ធិមនុស្ស​ ត្រូវ​បាន​ចែង​​ក្នុង​រដ្ឋធម្មនុញ្ញ​​ដែល​​ជា​​ច្បាប់​កំពូល​របស់​កម្ពុជា​ និង​ក្នុង​​ច្បាប់​អន្តរជាតិ​​ផ្សេងៗ​ទៀត​ដែល​កម្ពុជា​​បាន​​​ផ្តល់​​សច្ចា​ប័ន។ ទោះយ៉ាងណា​គេ​ឃើញ​ថា​ បញ្ហាសិទ្ធិ​មនុស្ស​នៅ​តែ​ត្រូវ​បាន​លើកឡើងថា មិនទាន់​​អាច​អនុវត្ត​បាន​ពេញលេញនៅឡើយ​​​។​​ ​Newsroom Cambodia​ ​បាន​សម្ភាសន៍​លោក​​​​ រស់​​ សារ៉ាត់​ មន្ត្រី​​សម្រប​សម្រួល​​គម្រោង​​បង្កើន​​ការ​​គោរព​​សិទ្ធិ​​នៅ​​កម្ពុជា​ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ និង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​​ ​​ Q៖ ជម្រាបសួរលោក! ខ្ញុំបាទ ស៊ុន រតនៈ ជាសិក្ខាកាមរបស់ Newsroom  Cambodia​។ A៖ បាទ! ជម្រាបសួរ។  Q៖ តើលោកយល់ឃើញបែបណាដែរចំពោះសេរីភាពនៃការអនុវត្តសិទ្ធិនៅកម្ពុជា? A៖...

Voxpop៖ យុវជន​មានភាព​វិជ្ជមាន​លើ​ការ​ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ

កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ​​ដែល​នឹង​ប្រារព្ធនៅកម្ពុជាចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​មានកីឡាករ​ពី​ប្រទេស​នា​នា​​មក​ចូលរួម​ និង​ការប្រកួត​កីឡាប្រភេទ​​ផ្សេងៗ​គ្នា។​ យុវជនចំនួនប្រាំពីររូបបានផ្ដល់​បទ​សម្ភាសន៍​ដល់ Newsroom Cambodia អំពីការ​យល់ឃើញ​លើ​​កីឡា​ស៊ីហ្គេម​នេះ។ លោក លែក ឡែន ជានិសិ្សតនីតិសាស្រ្តលើកឡើងថា លោកចំណាប់អារម្មណ៍លើកីឡាស៊ីហ្គេម ព្រោះជាព្រឹត្តិការណ៍មួយដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងតំបន់អាស៊ី ជាពិសេស​តាម​បណ្តាប្រទេស​ដែល​ជា​សមាជិកអាស៊ាន និងធ្វើឱ្យកម្ពុជាអាចបង្ហាញមុខមាត់ជាថ្មីម្តងទៀតនៅលើឆាកអន្តរជាតិ។ លោកថា៖ «កម្ពុជាអាចធ្វើបាន ម្យ៉ាងវិញទៀតកម្ពុជាក៏អាចចំណេញទៅលើវិស័យទេសចរណ៍ផងដែរ គឺ​ធ្វើ​ឲ្យ​អន្តរជាតិស្គាល់កាន់តែច្បាស់អំពីកម្ពុជា ជាពិសេសកម្ពុជាក៏អាចបង្ហាញថាខ្លួនមាន អត្តពលិក​គ្រប់គ្រាន់​ក្នុងការប្រគួតប្រជែងក្នុងកីឡាស៊ីហ្គេមមួយនេះ...

យុវជនដាក់​​សៀវភៅ​តាមសួន​សាធារណៈប្ដេជ្ញាដាក់សៀវភៅបន្ត​​ទោះបី​រងការរំខាន​ពីអាជ្ញាធរ​

យុវជន​ដែល​ដាក់​សៀវ​ភៅ​អាន​ដោយ​ឥតគិត​ថ្លៃ​នៅ​សួន​សា​ធារណៈ​​មុខ​វត្ត​បុទុមវតី នៅតែ​បន្តប្ដេជ្ញាចិត្ដ​ដាក់សៀវ​ភៅដើម្បី​ឱ្យ​យុវជន​ដទៃ​ទៀត​បាន​អាន​ទោះបី​មាន​ការហាមឃាត់ពីអាជ្ញាធរក៏ដោយ​​។ កញ្ញា ឆែម ស្រីគា អាយុ២០ឆ្នាំ​​ ជានិស្សិតរៀន​នៅសាកលវិទ្យាល័យ​មួយ​នៅ​ក្នុងរាជធានី​​ភ្នំពេញបាន​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ថា កាលពី​ថ្ងៃ​សៅរ៍ ទី៤ ​ខែកុម្ភៈ កញ្ញា​បាន​យក​សៀវភៅ​ទៅ​ដាក់​នៅសួន​ច្បារ​​ខាង​​មុខ​វត្ត​បុទុមវតី​ដើម្បីឱ្យសាធារណជន​​អាន​ដោយ​ឥតគិត​ថ្លៃ តែ​ត្រូវបាន​ហាម​ឃាត់​​ដោយ​អាជ្ញា​ធរ​​​សណ្ដាប់​ធ្នាប់​ខណ្ឌដូនពេញ​។ កញ្ញា​បន្តថា អាជ្ញាធរ​បាន​​លើក​​ហេតុ​​​ផល​ថា​ជា ​នេះ​ជា​បញ្ជា​របស់អភិបាល​ខណ្ឌដូន​ពេញ​​​​​​ និង​ថា ការ​ដាក់សៀវភៅ​ឱ្យ​អាន​នៅ​លើ​សួននេះ ​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​​ដល់សណ្ដាប់​​​ធ្នាប់​សាធារណៈ។​ កញ្ញាលើកឡើងថា៖ «គាត់ ...

Q&A៖ ការបង្កើតឃុំគំរូ​​ដើម្បីជំរុញ​វិស័យ​កសិកម្ម​ទៅជាកសិពាណិជ្ជកម្ម​

0
គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ​ឆ្នាំ​ ២០២៣ បាន​ចេញ​សេចក្តី​សម្រេច​វិសាមញ្ញ​របស់​ខ្លួន​ ​ដោយ​បាន​ដាក់​ចេញ​​គោល​នយោបាយ​មួយ​ចំនួន​ក្នុង​ការ​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​​ជ្រើស​រើស​តំណាង​រាស្រ្ត​នា​ពេល​ខាង​មុខ​នេះ​ ក្នុង​នោះ​​​ ​វិស័យ​កសិកម្ម​ក៏​ជា​គោល​នយោបាយ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង ​ដោយ​​នឹង​ដាក់​ពង្រាយ​មន្រ្តី​ជំនាញ​នៅ​គ្រប់​ឃុំ​ទូទាំង​ប្រទេស។ នេះ​ជាកិច្ច​សម្ភាសន៍​រវាង​​​​លោក​ យ៉ង ​សាំងកុមារ​ រដ្ឋលេខាធិកា​រ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​ជា​មួយ​សិក្ខាកាម​ ​​Newsroom ​Cambodia​ ៖ Q : ជម្រាប​សួ​រ​ លោក​! A : ​បាទ...

រដ្ឋសភាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ​ និង​ការ​គ្រប់គ្រង​ទឹក​ស្អាត

រដ្ឋ​​សភា​​កម្ពុជា​នៅ​ថ្ងៃ​ពុធ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួ​ន២​ គឺសេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ ស្តី​អំពី​លទ្ធ​ផល​សម័យ​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​នី​តិកាល​ទី​៦ ​​បញ្ជាក់ថា ​​សម័យ​​ប្រជុំ​​រដ្ឋ​សភា​​ជា​​វិសាមញ្ញ​​​ ​នី​តិ​កាល​​ទី​​៦​​មាន​ប្រធាន ស​មាជិក​​សមាជិកា​​រដ្ឋសភា​​​​​​​ ​​ចំនួន១០៧​​រូប​​ ដោយ​បាន​ពិភាក្សា​យល់​ព្រម​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ចំនួ​ន២​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ទឹកស្អាត​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋសភា​បាន​បញ្ជាក់​ថា​៖ «សេចក្តី​ព្រាង​ច្បាប់ ​ស្តី​ពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​កសាង​ក្របខ័ណ្ឌ​គតិយុត្ត​គោល​នយោបាយ​​ចាំបាច់​សម្រាប់​ការអនុវត្ត​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធកម្ម​ ឬ​ហៅ​ថា​ ថវិកា​សមិទ្ធ​កម្ម​ សម​ស្រ​បសម្រាប់​កម្ពុជា​ ស្រប​តាម​យុទ្ធសាស្រ្ត​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥​ ​ដែល​ជា​ស្នូល​នៃ​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរិញ្ញវត្ថុ​សាធារណៈ»។​ សេចក្តី​ប្រកាស​ព័ត៌មានដដែល​​បន្ថែ​ម​ថា​ ​​សេចក្តី​ព្រាង​ច្បាប់ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​ ក៏​នឹង​ក្លាយ​ជា​ក្រប​ខណ្ឌ​គតិយុត្ត​មួយ​កំណត់​ពី​គោលការណ៍​ជា​មូលដ្ឋាន​សម្រាប់គ្រប់គ្រង​ហិរញ្ញ​វត្ថុ...

ក្រសួងអប់រំ​​អនុញ្ញាតឱ្យ​បុគ្គលិក​អប់រំ​ផ្លាស់​​កន្លែង​ការងា​រពី​រាជ​ធានី​ខេត្ត​តាម​សហព័ទ្ធ​ជា​មន្រ្តី​រាជការ​

ក្រសួង​អប់រំ ​យុវជន​និង​កីឡា​ ​អនុញ្ញាតឱ្យ​​បុគ្គលិក​អប់រំ​អាច​​ស្នើ​​សុំ​​ផ្លាស់​ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​ឆ្លង​រាជធានី​ ខេត្ត​​បាន​ តាម​សហព័ទ្ធ​ដែល​ជាមន្រ្តី​រាជការ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ដែលបានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ ស្តី​ពី​ការផ្លាស់ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​​​ ឆ្លង​រាជធានី​ ខេត្ត តាម​សហព័ទ្ធ​ជាមន្រ្តី​រាជការ​ បាន​បញ្ជាក់ថា ក្រសួង​ឯកភាព​គោលការណ៍​​ឱ្យ​មាន​ការផ្លាស់ប្តូរ​ទី​កន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ឆ្លង រាជធានី​ ​ខេត្ត​ តាមសហព័ទ្ធ ​(ប្តី/ប្រពន្ធ) ជា​មន្រ្តី​​រាជ​ការ​ ​ក្នុង​ឆ្នាំ​២០២២​​ ស្របតាមគោល​ការណ៍​​ច្បាប់​។​ សេចក្តី​ជូន​ដំណឹង​ដដែល​បាន​​បន្ថែមថា ចំពោះ​ការ​ផ្លាស់​ចូល​អង្គភាព​ថ្នាក់កណ្តាល​ ស្នើ​សុំ​ប្រធាន​អង្គភាព​​បញ្ជាក់​ពី​ភារកិច្ច...

Q&A៖ លោក រ៉ុង ឈុន រៀបរាប់ពីការធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅខេត្តពោធិ៍សាត់

លោក រ៉ុង ឈុន គឺជាប្រធានសហភាពសហជីពកម្មករកម្ពុជា និង​ជាទីប្រឹក្សា​​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ ដែល​បាន​ចូលរួ​ម​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក​ក្នុង​ការតស៊ូ​ទាមទារ​ការតម្លើង​ប្រាក់ខែ​ជូន​គ្រូ​បង្រៀន មន្ត្រីរាជការ ព្រមទាំង​សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និង​ការតម្លើង​ប្រាក់​ខែ​ជូនកម្មករ កម្មការិនីនៅទូទាំងប្រទេស។ កាលពី​ថ្ងៃទី១ ខែកុម្ភៈ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​ធម្មយាត្រា​ពី​រាជធានី​ ទៅកាន់​ខេត្តពោធិ៍សាត់​ ដើម្បីលើកកម្ពស់សីលធម៌សង្គម។ ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក រ៉ុង ឈុន ជាមួយ លោក ខាត់ ណាក់ និង...

Q&A៖ អ្នកជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​ចែករំលែក​​​វិធីសាស្រ្ត​ព្យាល និង​ការពារជំងឺទឹកនោមផ្អែម

លោក គេច សុគន់ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជា​ច្រើនដែលកំពុងកើតមានជំងឺទឹកនោមផ្អែម​។ លោកបានចែករំលែកពីមូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​កើត​មានជំងឺទឹកនោមផ្អែម និង​វិធីសាស្រ្ត​ដើម្បី​ការពា​រ​។ ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក គេច សុគន់ ជាមួយលោក ហ៊ែល កំសាន & លោក ខាត់ ណាក់ មកពី Newsroom Cambodia។ Q៖ ជម្រាបសួរលោក គេច សុគន់! A៖ បាទជម្រាបសួរ! Q៖ តើលោកចាប់ផ្តើមមានជំងឺទឹកនោមផ្អែមតាំងពីពេលណាដែរ? A៖...

Voxpop៖ ទស្សនៈពលរដ្ឋ​លើការផ្លាស់​ប្តូរសេវាទូរស័ព្ទ​ចល័ត​ដែល​អាច​ប្តូរ​​លុយទៅ​កញ្ចប់​គម្រោងថ្មី

សមាគមប្រតិបត្តិករទូរគមនាគមន៍(ស.ទ.ប.ក) បានចេញសេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃទី២២ ខែ១២ ឆ្នាំ២០២២​ ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​នឹងផ្លាស់ប្តូរ​កញ្ចប់​គម្រោង​ដែល​សាធារណជនកំពុងប្រើបច្ចុប្បន្នទៅជាកញ្ចប់គម្រោងថ្មីចាប់ពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ​២០២៣។ សមាគមប្រតិបត្តិករទូរគមនាគមន៍​អះអាង​ថា គម្រោង​នេះ​​ធ្វើឡើង​ដើម្បី​ផ្តល់​តម្លាភាព​ជូន​ដល់​អតិថិជន ដោយ​មាន​ការបែងចែកទំហំទិន្នន័យអ៊ីនធើណិតច្បាស់លាស់ ចំនួន​នាទី​សម្រាប់​ការហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។ សមាគម​ប្រតិបត្តិករទូរគមនាគមន៍បានបញ្ជាក់ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​អស់ និង​បញ្ឈប់​សេវាក​ម្ម​គម្រោង​ប្តូរ​ប្រាក់​ជា​មុ​ន​​នៅ​ថ្ងៃទី០១ ខែ​មីនា ឆ្នាំ២០២៣។ ហើយ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​កាន់​សាខា​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​គម្រោង​ថ្មី។ ចំពោះអតិថិជនដែលមិនបានទៅផ្លាស់ប្តូរគម្រោងថ្មីនេះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក និង​ផ្លាស់ប្តូ​រ​ទៅ​កាន់​គម្រោង​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​មុន​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ​ចំនួន​៦​​នាក់​​បា​ន​ផ្តល់បទសម្ភាសន៍​ដល់...

យុវជន និង​​ព្រះ​សង្ឃ ​​ស្នើអាជ្ញាធរ​ខេត្ដ​កោះកុង​ទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​នៅតំបន់អារ៉ែង

យុវជន និង​​ព្រះ​សង្ឃដែល​ចុះ​ល្បាត​តំបន់​អារ៉ែង ​​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កោះកុង​ជួយ​ទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​នៅតំបន់​នោះ​ ​ជា​ពិសេស​នៅ​​តាម​ដង​ស្ទឹងអារ៉ែងដែល​ពួកគេ​ថា ​ត្រូវ​បាន​កាប់បំផ្លាញជារៀង​រាល់​​ថ្ងៃ។ កាល​ពី​ថ្ងៃទី​២ ដល់​ទី៥ ​ខែ​កុម្ភៈ ឆ្នាំ២០២៣​​ យុវជន​ព្រះសង្ឃ​សិស្ស​និស្សិ​តចំនួន២៥នាក់​និង​អង្គ​បាន​ធ្វើដំណើរទៅតំបន់​អារ៉ែង​ខេត្ដ​​កោះកុង​។ ព្រះ​តេជគុណ​ ប៉ម​ សុខៃវណ្ណៈ ​ដែល​បាន​ចុះ​ទៅល្បាត​តំបន់​អារ៉ែង​ជាមួយ​និស្សិត​ផ្សេងទៀត ​ប្រាប់ Newsroom Cambodia ​​​​​ថា ​បាន​​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ច្រើនជា​ពិសេស​ការ​កាប់​បំផ្លាញ​ដើម​គគីរ និងដើម​ឈើ​​ទាល​ធំៗ ​និង​ដើម​ឈើដែលបាន​បំបួស​កាលពី​ឆ្នាំ២០២២ជា​ច្រើន​ដើម ត្រូវ​បានកាប់​បំ​ផ្លាញ​​ព្រះ​អង្គ​ថា​ការ​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​ធំបែបនេះមិន​មែនកើតឡើង​ដោយ​ពល​រដ្ឋធម្មតានោះ​ទេ ការ​កាប់​បំផ្លាញ​ដើម​ឈើ​នៅក្នុង​តំ​បន់​អារ៉ែង​នៅតែ​កើត​មាន​បែប​នេះ​ដោយ​សារ​មាន​ការ​ឃុប​ឃិត​គ្នារ​រវាង​មន្រ្ដី​ដែល​មាន​សមត្ថកិច្ច និង​ឈ្មួញ​ជា​ពិសេស​អ្នកមាន​លុយ​មានអំណាច​នៅ​ពី​ក្រោយខ្នង​។ ព្រះអង្គមានសង្ឃដីកាថា​៖ «​​ជា​ទូទៅ​រាជរដ្ឋា​ភិបាល​ហ្នឹង​ក្រសួង​ពាក់ពន្ធ័​ទាំង​អស់មន្រ្ដី​ថ្នាក់​មូល​ដ្ឋាន​ទាំង​អស់​នៅ​តំបន់នោះ​យើង​គួរ​តែ​ទប់ស្កាត់​បទ​​​​​ល្មើស​ផ្សេងៗ​យើង​មើលឃើញ​ថា​មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ព្រែ​ឈើ​នៅ​កម្ពុជា​យើង​ថយ​ចុះ​មែនទែន​មានការកាប់​បំផ្លាញជា​ច្រើនមិន​ថានៅតែតបន់​អារ៉ែង​ទេតំបន់​ផ្សេងក៏ដោយ​ហើយ​ក្រសួង​ពាក់ពន្ធ័​ទាំង​អស់​គួរ​តែ​ទប់ស្កាត់​​បទ​ល្មើស​ព្រៃឈើនេះ​ឱ្យទាន់​ស្ថានភាព​ព្រោះ​យើង​ឃើញថាការ​កាប់​បំផ្លាញ​ព្រៃឈើនេះមិន​មែន​ទ្រងទ្រាយតូចទេគឺ​ទ្រង់​ទ្រាយ​​ធំ​ដែរ​ចឹង​ក្រសួងដែល​ពាក់​ពន្ធ័ថ្នាក់ជាតិក៏​ដោយ​ក្រោម​ជាតិ​ក៏ដោយ​គួរ​តែពិនិត្យ​ឡើង​វិញ»។ លោក ស្វាយ​...

លោកថេង សាវឿនយល់ថា គោលនយោបាយកសិកម្មបក្ស​កាន់អំណាច គ្រាន់តែជាយុទ្ធសាស្រ្តថ្មីដើម្បីរកសន្លឹកឆ្នោត

លោកថេង សាវឿនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានយល់ឃើញថាគោលនយោបាយគណបក្សប្រជាជនចំពោះកសិកម្មគ្រាន់តែជាយុទ្ធសាស្រ្តថ្មីដើម្បីស្វែងរកសន្លឹកឆ្នោតពីម្ចាស់ឆ្នោតជាពិសេសប្រជាកសិករតែប៉ុណ្ណោះ។

Latest News