Home Blog Page 82

ធនាគារពិភព​លោក​ផ្ដល់​ហិរញ្ញប្បទាន​ ២៧៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​កម្ពុជា​ស្តារ​សេដ្ឋកិច្ច

0
កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​២៧៤​លាន​ដុល្លារ​អាមេរិក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (IDA) ដែល​ជា​មូលនិ​​ធិ​របស់​ធនាគារ​ពិភព​លោក​​ ដើម្បី​ជួយ​ដល់​កំណែ​ទម្រង់​សម្រាប់​ជំរុញ​កំណើន​ និង​ពង្រឹង​ភាព​ធន់​របស់​កម្ពុជា​ឡើង​វិញ ​បន្ទាប់​ពី​ប៉ះ​ទង្គិច​នឹង​ជំងឺ​រាត​ត្បាត​កូវីដ១៩។ យោង​តាមប្រកាស​ព័ត៌មាន​​​របស់​ធនាគារ​ពិភព​លោក​ ចេញ​នៅ​ថ្ងៃ​ទី២១​ ខែ​ធ្នូ​ ឆ្នាំ២០២២​​បាន​ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​​បាន​រង​ការ​ខូច​​ខាត​​ធ្ងន់​ធ្ងរ​ពី​សំណាក់​​ជំងឺ​រាត​ត្បាត​កូវីដ​​១៩​ ដោយ​​​ធ្វើ​​ឱ្យ​​ផលិត​ផ​ល​ក្នុង​ស្រុ​ក​សរុប​បាន​ធ្លាក់​ចុះ​ដល់​​ ៣,១​ ភាគ​រយ​ ក្នុង​ឆ្នាំ​​២០២០​ ដែល​ជា​ការធ្លាក់​ចុះ​ដ៏​ខ្លាំង​​លើក​ដំបូង​ក្នុង​​រយៈ​ពេល​​៣០​ឆ្នាំ​ចុង​​ក្រោយ​នេះ​​។ សេចក្តីប្រកាស​ព័ត៌មាន​​របស់​ធនាគារ​ពិភព​លោក​បន្ថែម​ថា​ ​ការវិភាគ​​ទិន្នន័យ​​បាន​​បង្ហាញ​ថា​ អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​កើន​ឡើង​ចំនួន​ ២,៨​ភាគ​រយ​ ដោយ​​រុញ​​មនុស្ស​​ប្រហែល​ ៤៦០,០០០​នាក់​ ឱ្យ​​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ​វិញសម្រាប់​កម្ពុជា​​​។ រដ្ឋា​ភិបាលបានឆ្លើយតបយ៉ាងរហ័សថា​ បើ​ទោះ​ជា​​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២១​ និង​២០២២​ មែន​ក្តី​​...

សត្វផ្សោតមួយក្បាលស្លាប់ និង​​អណ្ដែត​​តាម​​ទន្លេ​​​ត្រង់​​​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង

0
សត្វផ្សោតឈ្មោលមួយក្បាល​ ​ទម្ងន់​​១៦២​ គីឡូក្រាមត្រូវបាន​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​​តាម​ទឹក​ទន្លេ​​ក្បែរ​អន្លង់កោះ​ដំបង​ ត្រង់​​​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​។ បើតាម​ការបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ អង្គការ​ WWF​ កាលពី​ថ្ងៃ​អង្គារ​ បាន​ឱ្យ​ដឹង​ថា​ សត្វ​ផ្សោត​ដែល​បាន​ស្លាប់នោះ​គឺ​ជា​​ផ្សោត​ឈ្មោល​ អាយុ​ចន្លោះ​ពី​ ១៥-២០​ ឆ្នាំ​  មាន​ប្រវែង២៣០​សង់ទីម៉ែត្រ​ និង​ទម្ងន់​១៦២​ គីឡូក្រាម។​ សាកសព​សត្វផ្សោត​នេះ​ត្រូវ​បាន​​ប្រទះ​ឃើញអណ្ដែត​ តាម​ទឹក​ទន្លេ​ ក្បែរ​អន្លង់កោះ​ដំបង​ ត្រង់​ទី​តាំង​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​។ បើតាម WWF សត្វ​ផ្សោត​នេះ​បាន​ស្លាប់​ដោយ​សារ​ជាប់នឹង​មង​នេសាទតាម​ការ​សន្និដ្ឋាន​​ ក្រោយ​ពី​​ពិនិត្យ​សោក​សព​កាល​ពី​ថ្ងៃ​ទី​១៨​...

បទយកការណ៍៖ កសិករស្រុក​ថ្មគោល​មួយចំនួន​បន្ថែម​មុខរបរ ខណៈមួយចំនួន​ទៀត​បង្ខំ​ចិត្ត​បន្ត​ធ្វើ​ស្រែ​បន្ទាប់ពី​ស្រូវ​ចុះ​ថោក

0
កំពុង​អង្គុយ​​នៅ​ក្រោម​ផ្ទះប្រក់​ពី​​​ស័ង្កសីពណ៌​សលាយ​ច្រែះ​​ពណ៌​​ក្រហម​  ​អ្នក​ស្រី​ រឿន​ ស៊ីណេត​ អាយុ ​៣០​ឆ្នាំ  ជា​កសិករ​ធ្វើ​ស្រែវស្សារស់នៅ​ភូមិ​អង់ ឃុំ​តាពូង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ប្រាប់​​​ Newsroom Cambodia​ ថា​ អ្នកស្រី​មាន​ដី​៥​ហិចតា​សម្រាប់​ធ្វើ​ស្រែ ប៉ុន្តែ​​ធ្វើ​បាន​តែ​ស្រូវ​វស្សា​ប៉ុណ្ណោះ។ អ្នកស្រី​ថា​​​ សម្រាប់​ឆ្នាំនេះ ​ស្រូវ​របស់​អ្នកស្រី​ត្រូវ​បាន​​លិច​ទឹក​អស់​​ ដោយ​សារ​​​ទឹក​ភ្លៀង​​ និង​ទឹក​ជំនន់​​​។ អ្នក​ស្រី​​​បន្តថា​៖ «និយាយ​រួម​គឺ​លិច​បី​ដងហើយ​​ បើនិយាយ​ពី​ស្រូវ​ដែល​លិច​នោះ​គឺ​នៅ​សល់​តែ​មួយ​ដើមៗ​ ហើយ​ឆ្នាំ​មុនៗ​ក៏​លិច​អ៊ីចឹង​ដែរ​...

ក្រសួង​ធនធាន​ទឹក​ជូន​ដំណឹងឱ្យ​ពលរដ្ឋ​យកចិត្តទុក​ដាក់​ថែសុខភាព​ខណៈ​អាកាសធាតុ​បន្ត​ចុះ​ត្រជាក់​

ក្រសួងធនធានទឹក​នៅ​ថ្ងៃ​អង្គារ​នេះ​ ជូនដំណឹង​ពី​ស្ថានភាពធាតុអាកាសនៅតែបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២១ ដល់២៧ ខែធ្នូ និង​​អំពាវនាវ​​ឱ្យប្រជា​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​ធាតុ​អាកាស​ដែលនៅ​បន្ត​ចុះត្រជាក់​។ បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​​ចេញ​​នៅថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់ (ចិន) និងខ្យល់​មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​ ដែលស្ថានភាព​បែបនេះ​នឹង​ធ្វើឱ្យ​បី​តំបន់​មានការ​ប្រែប្រួល​ ដែល​រួមមាន​​តំបន់​​ទំនាប​​កណ្ដាល​ មាន​សីតុណ្ហភាព​អប្ប​បរមា​​ពី​១៨-២០ អង្សាសេ ហើយ​សីតុណ្ហភាព​អតិ​បរមា​មានពី ២៩-៣១ អង្សាសេ នឹង​អាកាស​ធាតុចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។ ក្រសួង​បន្ត​ថា ចំពោះ​នៅ​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្ប​បរមា​មានពី១៦-១៨ អង្សាសេ...

ក្រសួង​រំឮក​​​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​​ជំងឺ​កូវីដ១៩​ និង​សុខភាព ខណៈអាកាសធាតុ​​​ចុះ​ត្រជាក់

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទនេះ ​អំពាវ​នាវ​​ឱ្យ​​ប្រជាពលរដ្ឋ​​​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​​ពី​​​ជំងឺ​កូវីដ​​១៩​ និង​ការពារ​សុខភាព ​អំឡុង​ពេល​ធាតុ​អាកាស​ចុះ​ត្រជាក់​ខ្លាំង​ និង​​​ខណៈ​ដែល​​ស្ថាន​ភាពជំងឺ​​កូវីដ​១៩​​កំពុង​​ងើប​​ឡើង​វិញ​​លើ​សកល​លោក​។ ​នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រសួង​សុខា​ភិបាល​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយ​ក្រើន​រំឮក​ទៅ​កាន់​ប្រជាជន​ទូទាំង​ប្រទេស​ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​សុខ​ភាព​ចំពោះ​ជំងឺ​​កូវីដ​១៩​ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​ទន្ទឹម​គ្នា​នឹង​ស្ថានភាព​ជំងឺ​កូវីដ​១៩​លើ​សកល​លោក​កំពុង​តែ​ងើប​ឡើង​វិញ​។​ ​សេចក្តី​ជូន​ព័ត៌មាន​​នោះ​បញ្ជាក់​យ៉ាង​​ដូច្នេះ​ថា៖​ «ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ឈាន​ចូល​ជា​បណ្តើរៗ​ ដល់​ពេល​វេលា​ដែល​អាកាស​ធាតុ​ត្រជាក់​នៃ​រដូវ​រងារ​បាន​នឹង​កំពុង​មក​ដល់​ ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ​ឱ្យ​បាន​ល្អ​ និង​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ​បណ្តាល​មក​ពី​អាកាស​ធាតុ​ចុះ​ត្រជាក់​នេះ​»។ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​ចាប់​ផ្តើម​ចុះ​ត្រជាក់​ពី​ថ្ងៃ​ទី​១៤​ ដល់​ ២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ខណៈ​ពេល​ដែល​កម្ពុជា​រក​ឃើញ​ចំនួន​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ កើន​ដល់​ ៣២​ករណី​សម្រាប់​ថ្ងៃ​ទី​១៨​...

ការ​បង្កើត​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​យុវជន​គំរូ​ត្រាប់​ ជា​ការ​ជំរុញ​ដល់​យុវជន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុម័ត​ច្បាប់​ជាតិ​

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ត្រូវ​បាន​ព្រម​ព្រៀង​និង​ដាក់​ទៅ​ដល់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ហើយ​ ប៉ុន្តែ​រូប​រាង​របស់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចុង​ក្រោយ​មិន​ទាន់​មាន​អ្នក​បាន​ឃើញ​នៅ​ឡើយ​ទេ។​

សកម្មជនបរិស្ថានទាមទារដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ

លោករដ្ឋា ជាសកម្មជនបរិដ្ឋានក្រុមមាតាធម្មជាតិ បានរៀបរាប់ទាំងទឹកមុខអង់អាច នៅតែបន្តសកម្មភាពការពារកោះកុងក្រៅដើម្បីឱ្យក្លាយជាតំបន់ធម្មជាតិរបស់សារធារណជន​ ទាមទារមិនឱ្យមានការអភិវឌ្ឍន៍ក្រោមក្រុមហ៊ុនឯកជនណាមួយដែលប៉ះពាល់ដល់សម្បត្តិសាធារណជន ដែលជាសម្បត្តិរបស់រដ្ឋ បើទោះបីជាមានការចាប់ខ្លួនពីអាជ្ញាធរក៏ដោយ។

សង្គម​ស៊ីវិល​ថា​ ផ្នត់​គំនិត​បុរាណ​ និង​ខ្វះ​បទ​ពិសោធន៍​ការងារ​ជា​ការ​រារាំង​ដល់​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​​នយោបាយ​​

អង្គការ​ និង​អ្នក​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ពី​​សកម្មភាព​យុវជន​ បាន​បង្ហាញ​របាយការណ៍​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​លើ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ គឺ​មាន​ចំនួន​តិច​ជាង​បុរស​ និង​បាន​លើក​ឡើង​ថា​ ដោយ​សារ​ផ្នត់​គំនិត​បុរាណ​ដែល​ប្រកាន់​ចំពោះ​ស្រ្តី​ និង​ការ​ខ្វះ​បទ​ពិសោធន៍​ការងារ​។

សង្គម​ស៊ីវិល​​ធ្វើ​យុទ្ធនាការ​​​ឱ្យ​ដោះ​លែង​ កញ្ញា​ ឈឹម​ ស៊ីថរ​ ​ដោយឥតលក្ខខណ្ឌ

អង្គការ​សង្គម​ស៊ីវិ​ល​មួយចំនួន​​​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​​​ធ្វើ​​យុទ្ធនាការ​​​​ «៣​​សប្ដាហ៍​ក្នុង​ពន្ធនា​គារ»​ ដោយ​អំពាវ​នាវ​ឱ្យ​តុលាការ​កម្ពុជា​​​ដោះ​​លែង​​កញ្ញា​​ ឈឹម​​ ស៊ីថរ​​ ថ្នាក់ដឹកនាំ​សហជីព​ណា​ហ្គា​វើលដ៍​​​ជា​បន្ទាន់​ដោយ​ឥត​​លក្ខខណ្ឌ​។ ​ អង្គការ​ស​ង្គម​ស៊ីវិល​ដែល​រួម​មាន​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(CCHR)​ សមាគម​អាដហុក​​ ​អង្គការ​លីកាដូ​ និង​អង្គការ​សង់​ត្រាល់​ជាដើម​ បាន​ធ្វើ​​យុទ្ធនាការ​​ ៣​​សប្ដាហ៍​​ក្នុង​​ពន្ធនាគារ​ ក្នុង​គោល​បំណង​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា​ ឈឹម​ ស៊ីថរ​ ជា​បន្ទាន់​ ដោយ​មិន​មាន​លក្ខខណ្ឌ។ យុទ្ធនាការ​ធ្វើ​ឡើង​ ​បន្ទាប់ពី​​កញ្ញា​ ឈឹម...

​CITA គ្រោងជួបជុំទាមទារឱ្យ​ដោះលែង​សកម្មជន​នយោបាយ និងសង្គមនៅ​ថ្ងៃទី​៣០ ខែធ្នូ​

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ​នឹង​រៀប​ចំ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ ទាម​ទារ​ឱ្យ​ដោះ​លែង​​សកម្ម​ជន​នយោ​បាយ​ សកម្មជន​សង្គម​ និង​សហជីពឱ្យ​មាន​សេរីភាព​ឡើង​វិញ​​ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ នៅ​ថ្ងៃទី​៣០ ខែធ្នូ​នេះ។​ យោង​តាម​លិខិត​ចេញ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០២២ សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ​ សកម្មជន​សង្គម​ និង​សហជីព ដាក់​ទៅ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យបាន​បញ្ជាក់​ក្នុង​លិខិត​នោះថា​ ការ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០២២ ចាប់​ពី​ម៉ោង​ ៨:០០នាទី​ព្រឹក​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ សមាជិកា​សមាគម​...

សត្វក្រៀល២៦ក្បាល​ត្រូវបានប្រទះឃើញ​នៅ​តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

សត្វ​ក្រៀល​ចំនួន​២៦ក្បាល​ មាន​វត្ត​មាន​នៅ​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​ ខេត្ត​តាកែវ​ ដោយ​ស្ថិត​ក្រោម​​ការ​តាម​ដាន​របស់​ក្រសួង​បរិស្ថាន ​និងកំពុង​​សហការ​ជា​មួយ​អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា​ ដើម្បី​ការ​ពារ​ទី​ជម្រក​សត្វ​​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​នេះ​។ យោង​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០២២ បញ្ជាក់​ថា លទ្ធ​ផល​ជំរឿន​សត្វ​ក្រៀល​ឆ្នាំ​២០២២ ​កម្ពុជា​មាន​សត្វ​ក្រៀល​ចំនួន១៩៤​ក្បាល​ នៅ​ឆ្នាំ​២០២១​ ហើយ​មាន​ការ​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​១៦៤​ក្បាល​។ ក្រសួង​បន្ថែម​ថា​ ​មក​ដល់​ឆ្នាំ​២០២២​នេះ​ របាយ​ការណ៍​បណ្ដោះ​អាសន្ន​បង្ហាញ​ថា​ ចំនួន​សត្វ​ក្រៀល​បាន​​បន្ត​ធ្លាក់​ចុះ​សល់​ត្រឹម​ជាង​ ១៥០​ក្បាល​ប៉ុណ្ណោះ​។ ក្នុង​សារ​របស់​ក្រសួង​បរិស្ថាន​​ដដែល​បញ្ជាក់​ថា​ សត្វ​ក្រៀល​តែង​បង្ហាញ​វត្តមាន​នៅចំនួន​ ៣​​ទីតាំង​ គឺ​នៅ​អាង​ត្រពាំង​ថ្ម​ ខេត្ត​បន្ទាយ​មាន​ជ័យ​ តំបន់​ការ​ពារ​ទេស​ភាព​អន្លង់​ព្រីង​...

​បារាំង​ និង​កម្ពុជា​អំពាវ​នាវ​ឱ្យ​រុស្សី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន

0
ប្រធានា​ធិបតី​បារាំង​ និង​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បាន​អំពាវ​រួម​គ្នា​ឱ្យ​ប្រទេស​រុស្សី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ទៅ​ដល់​ប្រជាជន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ ហើយ​លោក​ជំរុញ​ឱ្យ​ប្រទេស​ជា​ដៃ​គូអន្តរជាតិ​ចូលរួម​ជាមួយ​ការ​អំពាវនាវ​នេះ​។​

ចំណូល​ពន្ធ​កម្ពុជាកើន​ឡើង​​ ជាង​៦៤០​លាន​ដុល្លារ​ បើ​ធៀប​នឹង​១១​ខែ​ដូចគ្នា​នៅ​ឆ្នាំ​២០២១​

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានប្រកាស​ថា​ ចំណូល​ពន្ធ​រយៈ​ពេល​១១​ខែ​​ ក្នុង​ឆ្នាំ​២០២២​ កើន​ឡើង​ ៦៤៨,១៧​លាន​ដុល្លារ​ ស្មើ​នឹង​២៥,២៩%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​នៅ​ឆ្នាំ​២០២១​ និង​ចំពោះ​ចំណូល​ពន្ធ​ប្រចាំ​ខែ​វិច្ឆិកា​ នៅឆ្នាំ​២០២២​ កើន​ឡើង​ ២៣,៤៦ ​លាន​ដុល្លារ​ ស្មើ​នឹង​៩,៦០%​ បើ​ធៀប​នឹង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​។ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។

ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃពុធ​នេះ បានមានប្រសាសន៍ថា ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​ចុះ​អនុ​ស្សរណៈ​​ជំរុញ​ការ​នាំ​ចូលពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​មួយ​​ហូឡង់​

វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម​ និង​ស្រាវ​ជ្រាវ​ (TTRI) នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​មជ្ឈមណ្ឌល​សម្រាប់​ជំរុញ​ការ​នាំ​ចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (CBI) នៃ​ក្រសួង​ការ​បរទេស​ហូរឡង់​ ក្រោម​ការ​អញ្ជើញ​ជា​អធិបតី​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​។

ការ​មិន​ផ្ដល់​ឱកាស​ កត្តា​គ្រួសារ​ និង​ការ​បើក​លំហ​​ ជា​ឧបសគ្គ​របស់​យុវជន​ក្នុង​សង្គម​ និង​នយោបាយ​​

របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​ជា​សាធារណ:​បាន​បង្ហាញ​ថា​ យុវជន​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​ និង​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​ ដោយ​សារ​មិន​មាន​ឱកាស​​ បញ្ហា​គ្រួសារ​ និង​លំហនយោបាយ​ក្នុង​ប្រទេស​នៅ​មា​​ន​កម្រិត​។​

Latest News