ក្រសួងគ្រោងដំឡើងស្ថានីយបញ្ចូលថាមពលអគ្គីសនីជាង២០០នៅទូទាំងប្រទេស
ក្រសួងសាធារណៈការនិងដឹកជញ្ជូនគ្រោងនិងដំឡើងស្ថានីយបញ្ចូលថាមពលអគ្គីសនីជាង២០០នៅទូទាំងខេត្ដក្រុងនៅឆ្នាំ២០២៣ខាងមុខនេះ។
កម្លាំងប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងែទី ១០ ខែធ្នូ ឆ្នាំ ២០២២។
បទយកការណ៍៖ សៀវភៅជាស្នូលនៃចំណេះដឹងមួយផ្នែករបស់យុវជន
កំពុងដែលឈរមើលសៀវភៅជាច្រើនតាមស្តង់ពិពណ៍ លោក លេង ស៊ីដែន និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មម៉ាញេទិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាននិយាយថា លោកចង់ឱ្យយុវជនងាកមកការអានសៀវភៅវិញ ពីព្រោះសៀវភៅជាតម្លៃដ៏សំខាន់មួយសម្រាប់មនុស្សម្នាក់ៗ។
សង្គមស៊ីវិល និងយុវជនបរិស្ថាន ជំរុញឱ្យអាជ្ញាធរបើកសិទ្ធិទូលាយដល់មហាជនក្នុងការចូលរួមការពារបរិស្ថាន
សង្គមស៊ីវិល និងយុវជនបរិស្ថាន ជំរុញឱ្យអាជ្ញាធរបើកសិទ្ធិទូលាយដល់មហាជនក្នុងការរួមការពារបរិស្ថាន។ ពួកគេថាការបិទបាំងព័ត៌មាន ការឹតត្បិតសិទ្ធិសេរីភាពរបស់មហាជន មិនឱ្យចូលរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិវាគឺជាផ្នែកមួយដែលនាំទៅរកមហន្តរាយ ទាំងព្រៃឈើនៅតំបន់ទូទៅ ទាំងព្រៃកោងកាងនៅក្នុងតំបន់មាត់សមុទ្រផងដែរ។
ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣
ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍» ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀត ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅខេត្តព្រះសីហនុ។
Voxpop៖ ទស្សនៈយុវជនស្តីពីសារៈសំខាន់នៃអំណានសម្រាប់យុវជនកម្ពុជា
កម្ពុជាបានអាក់ខានរៀបចំកម្មវិធីពិព័រណ៍សៀវភៅថ្នាក់ជាតិអស់រយៈពេល២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ឆ្នាំនេះកម្ពុជារៀបចំកម្មវិធីពិធីព័រណ៍សៀវភៅលើកទី៩ ក្រោមប្រធានបទ មួយថ្ងៃអាន មួយថ្ងៃដឹង កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ។
យុវជនចំនួន៥រូបបានផ្តល់បទសម្ភាសដល់ Newsroom Cambodia អំពីទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេជុំវិញសារៈប្រយោជន៍នៃការអាននៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
កញ្ញា ថុន ថាវរី ជាអ្នកនិពន្ធ និងសហស្ថានិកនៃសៀវភៅជីវិត យល់ឃើញថា ការអានផ្តល់អត្ថប្រយោជន៍ក្នុងការសម្រេចចិត្ត ព្រោះការអានវាផ្តល់ឱ្យយើងនូវចំណេះដឹងជាច្រើន។ កញ្ញាបានចាប់ផ្តើមអានសៀវភៅតាំងពីឆ្នាំ២០១៦ ដែលកាលនោះនៅកម្ពុជាការអានមិនទាន់មានភាពផុសផុលនៅឡើយ។...
Cambodia Working on ASEAN Plan for Gender Equality
Cambodia is preparing to bolster gender equality as part of a regional initiative across Southeast Asian nations, the Ministry of Women's Affairs said.
អង្គការតម្លាភាពកម្ពុជាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ខណៈអំពើពុករលួយនៅកម្ពុជានៅតែជាបញ្ហាចម្បង
អង្គការតម្លាភាពកម្ពុជា និងអង្គការដៃគូកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ក្រោមមូលបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីសង្គមស្អាតស្អំ»។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងគៀងគរដៃគូពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាស៊ីជម្រៅអំពីបញ្ហាអំពើពុករលួយ ផលប៉ះពាល់ គោលបំណង និងដំណោះស្រាយ ជាពិសេសដើម្បីអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើរពុករលួយអន្តរជាតិ ដោយមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ សហជីព យុវជន និងក្រុមងាយរងគ្រោះដែលជាធាតុផ្សំដ៏សំខាន់នៃសង្គមដែលប្រកបដោយបរិយាបន្ន។
អ្នកតំណាងអង្គការតម្លាភាព និងក្រុមការងារប្រឆាំងអំពើពុករលួយ...
អគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្សបន្ថែម
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស សិទ្ធិបោះឆ្នោត សិទ្ធិដីធ្លី សិទ្ធិកម្មករ សិទ្ធិសហជីព សិទ្ធិនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបន្ថែមទៀត។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន២៨ស្ថាប័នបានរួមគ្នាប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ (ឆ្នាំ១៩៤៨-២០២២) នៅទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការធានាសិទ្ធិនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការកំណត់ជោគវាសនាប្រទេសជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ»។
លោក Patrick Murphy...
លោកស ខេង ជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការឱ្យកាន់តែស៊ីជម្រៅ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេង បានជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធិភាព គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍តាមបែបប្រជាធិបតេយ្យ។
សង្គមស៊ីវិលលើកឡើងថាការចូលរួមរបស់យុវជនក្នុងការប្រយុទ្ធប្រឆាំងពុករលួយនៅមានកម្រិត
កញ្ញាលី ស្រី ស្រស់ ជាអ្នកសម្របសម្រួលកម្មវិធីមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថាការចូលរួមរបស់យុវជន នៅមានកម្រិតទាបក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសចំនួន១៤៨នាក់ចេញពីកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រីចំនួន១០នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ បានបណ្ដេញជនបរទេសចំនួន១៤៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងការធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ...
កម្ពុជាទទួលកម្ចីជាង២ពាន់លានដុល្លារពីកូរ៉េខាងត្បូង
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាទទួលកម្ចីជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិកពីសាធារណរដ្ឋកូរ៉េ ដោយក្នុងនោះមានការចុះហត្ថលេខាដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េពីភ្នំពេញទៅអរិយក្សត្រ ក្នុងទឹកប្រាក់ប្រមាណជា២៤៥លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិកពីកូរ៉េខាងត្បូង សម្រាប់ការគាំទ្រការអភិវឌ្ឍនៅកម្ពុជា។
សារដែលបង្ហោះលើទំព័តហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីដដែលបន្ថែមថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជានឹងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌស្តីពីការផ្តល់សម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារសហរដ្ឋមអាមេរិក។
ក្នុងពិធីនោះ លោក អូន...
សាលាឧទ្ធរណ៍នឹងលើកពេលសវនាការដែលគ្រោងធ្វើនៅខែមករាដើម្បីប្តូរទីតាំងទៅសង្កាត់ព្រែកលៀប
សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះប្រកាសប្តូរទីតាំងទៅសង្កាត់ប្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយនឹងលើកពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី២ ដល់ថ្ងៃទី៣១មករា ឆ្នាំ២០២៣ខាងមុខនេះទៅពេលក្រោយ។
បើតាមសេចក្ដីជូនដំណឹងរបស់សាលាឧទ្ធរណ៍ចេញនៅថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២២ ស្ដីពីការប្ដូរទីតាំងថ្មី របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបញ្ជាក់ថា ទីតាំងចាស់ដែលត្រូវផ្លាស់ប្ដូរស្ថិតនៅក្នុងបរិវេណក្រសួងយុត្ដិធម៍ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យេជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ
ហើយទីតាំងថ្មីគឺស្ថិតនៅអគារសាលាយុត្ដិធម៍ ដែលស្ថិតនៅដីឡូត៍លេខBតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា សាលាឧទ្ធរណ៍នឹងលើកពេលសវនាការដើម្បីរៀបចំកន្លែងការងារ និងសាលសវនាការឲ្យបានរួចរាល់ជាមុន។
សេចកល្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «សាលាឧទ្ធរណ៍សូមធ្វើការលើកពេលសវនាការដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី០២...
រដ្ឋមន្រ្តីមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍បន្ថែមទៀតដើម្បីការពារជីវិតខ្លួន និងគ្រួសារ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមបន្ថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។
យោងតាមការបង្ហោះជាវីដេអូលើទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានចូលរួមទិវាអន្តរជាតិរំឮកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅ សួនមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
ក្នុងវីដេអូដែលមានប្រវែងជិត៧នាទីនោះ លោក...
ក្រសួងសុខាភិបាលបិទមន្ទីសម្រាកព្យាបាលដើមអង្ក្រងករណីរំលូតកូនស្លាប់ក្នុងផ្ទៃគ្មានបច្ចេកទេស
ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរឯកជនមួយឈ្មោះ «ដើមអង្ក្រង» ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ក្រោយពីមានរឿងករណីរំលូតមិនត្រឹមត្រូវតាមបច្ចេកទេស បណ្តាលឱ្យស្រី្ដជនរងគ្រោះមានសភាពធ្ងន់ធ្ងរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះសម្ភពដើមអង្ក្រង ដោយសារគ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការរំលូតយកកូនស្ដ្រីម្នាក់ដែលទារកស្លាប់ក្នុងផ្ទៃ បណ្តាលឱ្យស្រ្តីនោះមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត។
ស្រ្តីដែលរំលូតកូនបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ មានអាស័យដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល...