Home Blog Page 85

ASEAN Moves Ahead with Women’s Empowerment Plan

The Association of Southeast Asian Nations this week launched a region-wide campaign to fight gender-based violence and elevate the role of women in government. The...

រាជរដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងបរិក្ខារឆ្មបដល់កម្ពុ​​ជា​ដើម្បី​សង្គ្រោះ​ជី​វិតស្ដ្រី និងទារក

រដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅ​ថ្ងៃពុធ​នេះ​​ បាន​ប្រគល់​សម្ភារៈ​ឆ្មប​ចំនួន​២៩០​កញ្ចប់ គ្រែ​សម្រាល​ចំនួន​១៥០​គ្រែ ឧបករណ៍​បូម​ទារក​ចេញ​មក​ក្រៅ​ពេល​សម្រាល​ចំនួន​៥០​ឈុត និង​ឧបករណ៍​មួយចំនួន​ទៀត​​​ដល់​មជ្ឈមណ្ឌលគាំពារមាតា និងទារក ដើម្បី​​​ប្រើប្រាស់​សង្គ្រោះ​ជី​វិតស្ដ្រី និងទារក។ ក្នុងសេចក្ដីប្រកាសព័ត៌មាន​រួម​ចេញ​ដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)​ក្រសួង​សុខាភិបាល​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា​ ចេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ភារបរិក្ខារវេជ្ជសាស្ដ្រជាសារវ័ន្ដសម្រាប់ថែទាំ សម្រាលបន្ទាន់ ​ត្រូវ​បាន​ប្រគល់​បន្ដទៅ​ដល់​មូលដ្ឋាន​សុខា​ភិបាល​សាធារណៈ ដើម្បីរួមចំណែក​បន្ថែម​ដល់​ឆ្មប និង​អ្នក​ផ្ដល់​សេវាសុខាភិបាល​ប្រើប្រាស់​សង្គ្រោះ​ជី​វិតស្ដ្រី និងទារក។ សេចក្ដីប្រកាសព័ត៌មានដដែល​បន្ថែម​ថា សម្ភារៈ​សេវា​សម្រាប់​ឆ្មប​មាន​ឧបករណ៍​ចាំបាច់​ក្នុង​ការជួយ​ដល់​ការសម្រាល​ដែល​ទារក បរិក្ខារ​សង្គ្រោះជីវិតមួយ...

ធនាគារពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា​កើន៤,​៨​%​​​នៅឆ្នាំ​២០២២ ហើយ​នឹង​កើន​ដល់​៥,២%​នៅ​ឆ្នាំ​២០២៣

ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ​​បង្ហាញ​ថា នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​៤,៨ភាគ​រយ ហើយ​នឹង​អាច​កើនដល់​៥,២​​ភាគរយ ​​តែ​អាច​ប្រឈម​នឹង​ហានិភ័យ​​​ដោយសារ​​វិបត្តិ​នៅ​ក្រៅ​​ប្រទេស។​ យោងតាម​របាយការណ៍​ធនាគាពិភពលោក​ ​ចេញ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​បញ្ជាក់ថា នៅឆ្នាំ​២០២២នេះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​គឺ៤,៨​ភាគរយ​​ដោយសារ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោ​យជំងឺ​កូវីដ​១៩ និង​ការកើន​ឡើង​​​ចំនួន​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ។​ ធនាគារ​ពិភពលោក​ក៏​បាន​ព្យាករណ៍​ថា ​​សេដ្ឋកិច្ច​កម្ពុជា​​​នឹង​​កើន​​ឡើង​​ដល់​​៥,២​ភាគ​រយ​​នៅ​​ឆ្នាំ​២០២៣ ដោយសារកំណើន​នៃ​ការ​ជួល​មនុស្ស​ធ្វើការ​​កាន់​តែ​ជួយ​​ដល់​​ការ​កើន​ឡើង​​នៃ​ការ​ទទួល​​ទាន​​ប្រើប្រាស់​​​ក្នុង​​ស្រុក និង​ការ​ធ្លា​ក់​​ចុះ​​នៃ​​អតិផរណា។​ ទោះយ៉ាង​ណា ​ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា ​ដោយសារ​វិបត្តិសកល​ដូចជា​សង្រ្គាម​រុស្ស៊ី​ និង​​អ៊ុយក្រែន នយោបាយ​កូវីដសូន្យ​របស់ចិន និងវិបត្តិ​នយោបាយ​នៅមីយ៉ាន់ម៉ា សេដ្ឋកិច្ច​​ពិភពលោក​​នឹង​ធ្លាក់ចុះ​ដល់​២,៩ភាគរយ​នៅឆមាស​ទី២ឆ្នាំនេះ​។​ ធនាគា​ពិភពលោក​បព្រមានពីការជះឥទ្ធិពល​អាក្រក់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ​ដោយសារ​​វិបត្តិ​សកល​មួយ​ចំនួន​ដូចជា វិបត្តិ​ថាមពល ហិរញ្ញវត្ថុ​ និងអតិផរណា​ខ្ពស់។...

Blog: សិស្ស​ដែល​ចង់​សិក្សា​ជំនាញ​ភាសាបរទេសនៅ​សាកលវិទ្យាល័យគួរ​មាន​មូលដ្ឋានគ្រឹះ​ភាសាជាមុន

ក្នុងអំឡុងពេល​កំពុងសិក្សានៅវិទ្យាល័យ ឬក៏បញ្ចប់បាក់ឌុប សិស្សានុសិស្សគ្រប់រូបគួរតែគិតទុកជាមុនថា ​ខ្លួន​នឹង​ត្រូ​​​វ​ជ្រើ​​​សរើ​​ស​ជំ​នាញ​អ្វីមួយ​ក្នុងការ​ចូលរៀ​ននៅសា​ក​ល​វិ​ទ្យាល័​​យ ជាពិសេ​ស​សិស្ស​ដែ​​​ល​មា​ន​​បំណង​​ច​​ង់​​​​​​​​​​ចូ​ល​រៀ​​នផ្នែក​ភាសាប​​រ​ទេស​។​ យើងដឹងហើយថាការសិក្សាភាសាបរទេសមិនមានភាពងាយស្រួលនោះទេសម្រាប់សិស្សានុសិស្សមួយចំនួនដែលមិនមានមូលដ្ឋាន​គ្រឹះមុនពេ​ល​ចូ​លរៀ​ន​​។ ​មូល​​​​ដ្ឋា​ន​​គ្រឹះ​​ជា​​រឿ​ង​​សំ​​ខា​​ន់​ណា​ស់​​ក្នុ​​ង​កា​​រ​​ជួ​យ​​ជំ​​រុ​​ញ​​​​​​​ដើ​ម្បី​ក​សា​ងចំ​ណេះដឹ​​ង​ឲ្យកា​​ន់តែ​ល្អប្រ​សើរ ព្រោះបើសិនជាពួកគាត់មិនទាន់មានគ្រឹះនោះទេ ​វាពិបាកក្នុ​ង​កា​រ​សិ​ក្សារៀនសូត្រហើយអាចចាប់មិនទាន់ ឬមិនអាចតាមទាន់គ្រូបង្រៀនផងដែរ​។ អ្វីដែលកាន់តែសំខាន់​ទៀ​ត​​​នោះ​​​​​​​​​​​​ចំពោះ​ការ​​រៀ​នភា​សា​បរទេស​គឺទា​ម​​ទារ​​​​​យ៉ាង​​ណា​ត្រូ​វឲ្យ​​យើង​ចេះ​​​​​​​នៅ​ព្យ​ព្ជានៈ​ស្រះ និង​វេយ្យាករណ៍​ផ​​ង​​ដែ​រ ព្រោះ​ទាំ​​​ង​នេះ​​​​គឺ​​ផ្នែកមួយយ៉ាងសំ​ខា​ន់​​ដែ​ល​​អា​ច​​​​​​ជួ​​យឲ្យ​យើង​ងាយស្រួល​ក្នុង​ការរៀន​សូត្រ​។​​​ ទន្ទឹមនឹងគ្នានោះដែរ អ្វីដែលសំខាន់សម្រាប់សិក្សានុសិស្សគួរតែគិតពិចារណានោះថា តើគួរ​ជ្រើសរើស​ភាសា​​​​ណាដែ​លខ្លួ​ន​ស្រ​​​លា​ញ់​ និ​ង​គិត​ថា​ខ្លួន​អា​ចទៅ​រួ​ចដោយពុំ​មានការបង្ខិតបង្ខំពីគ្រួសារ ឬជ្រើសរើស​ទៅ​តា​ម​ការអូសទាញពីសំណាក់​មិ​ត្ដ​​​ភ​ក្តិនោះទេ​ ។ ម៉្យា​ង​វិញ​ទៀ​តត្រូវ​សិក្សាស្វែងយល់ និងគិត​ខ្លួន​ឯងឲ្យ​បា​ន​ច្បា​ស់​​ថា ​ជំ​នាញ​ដែ​ល​ខ្លួ​ន​កំ​​ពុងជ្រើ​សរើស​គឺស្រប​​ទៅតាម​ត​ម្រូ​វកា​រ​ទី​ផ្សា​​​​​​រ​​​កា​រ​ងារ​​នៅ​ពេល​អនា​គត​ដែ​រ​ ឬទេ និ​ង​​ត្រូ​វ​គិ​​តថា​នៅ​ពេល​ដែ​​​លបញ្ចប់​កា​រសិ​ក្សា​រយៈពេល៤ឆ្នាំ​នេះ​ យើងគួរ​ធ្វើ​កា​រ​អ្វី​ដែ​ល​ស​ម​នឹ​ង​ជំ​នា​ញ​​​ដែ​លបា​​ន​ជ្រើ​​​ស​រើ​​​ស​ ជៀសវាងខាតពេល​វេ​លា ​កម្លាំ​ង​កា​យ​ចិ​ត្ដដែ​​ល​ខំសិ​ក្សាហើ​​យ​មិន​អា​ចរ​ក​​ការងា​​រ​ធ្វើ​​បា​​ន៕

អង្គការលីកាដូស្នើឱ្យ​បិទមណ្ឌលឃុំខ្លួនព្រៃស្ពឺ​បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ជំរុញ​ឱ្យ​អាជ្ញាធរ​បិទ​មណ្ឌលឃុំ​ខ្លួន​ព្រៃ​ស្ពឺ​ ដោយ​សារ​តែ​មាន​អ្នក​ជាប់​ឃុំ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ ដែល​បណ្ដាល​មក​ពី​​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ ការទុក​អ្នក​មាន​ជំងឺធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់ កង្វះ​អាហារ​ ​ការ​រំលោភ​បំពាន​​ និង​ការ​វាយ​ដំ​ជាដើម។​ យោង​តាម​លិខិត​​ចេញ​នៅ​​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០២២ អង្គការ​លីកាដូ​ បាន​ស្នើ​ឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ ​និង​បញ្ចប់​ស្ថាន​ភាព​អាក្រក់​ដែល​ប្រឈម​ដោយ​មនុស្ស​ជាប់​ឃុំ​នៅ​ទី​នោះ​ ដោយមាន​ការ​ស្លាប់​អ្នក​ជាប់​ឃុំ​ជា​ច្រើន​នាក់ហើយ​​ត្រូវ​បាន​រាយ​ការណ៍​នៅ​មណ្ឌល​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​។ ​​អង្គការ​លីកាដូ​​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​ឱ្យ​បិទ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ថា ដោយសារ​មាន​ការ​ស្លាប់​ថ្មីៗ​នេះ​ទៅ​លើ​ស្រ្តី​ម្នាក់​ និង​បុរស​ម្នាក់​ ដែល​ឈឺ​នៅ​ក្នុង​មណ្ឌល​ ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់​គ្រាន់​ឡើយ​។ ចំពោះ​សាក្សី​ដែល​បាន​ឃើញ​ការ​ស្លាប់​របស់​ជន​ជាប់​ឃុំ​ទាំង​ពីរ​ បាន​រៀប​រាប់​ថា​ អ្នក​ទាំង​ពីរ​នាក់​នោះ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ រហូត​ដល់​ស្លាប់​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ ក្រោយ​​មក​សាក​សព​ត្រូវ​បាន​បុគ្គលិក​នៅ​ក្នុង​មណ្ឌល​យក​ចេញ​។ លិខិត​ដដែល​នោះ​បាន​យោង​លើសម្តី​របស់​​សាក្សីនៅ​ក្នុង​វត្ត​មួយ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បូជា​សព​មក​ពី​មណ្ឌល​ព្រៃ​ស្ពឺ​...

ក្រសួងការងារ​ពន្យារ​ពេល​​ការ​​ស្នើ​សុំ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​​ដល់ខែ​មករា​ឆ្នាំ​២០២៣

0
ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ពន្យារពេល​ការ​ស្នើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ឆ្នាំ​​២០២៣ រហូត​ដល់​ខែមករា ឆ្នាំ​២០២៣ ដោយ​សារ​រោង​ចក្រ ឬ​សហ​គ្រាស​មួយ​ចំនួនមិន​ទាន់​យល់​ច្បាស់​ពី​ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យ​រួម​ពាក់ព័ន្ធនឹង​​វិស័យ​ការងារ​ ដែល​នាំឱ្យ​មិនមាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប់​ស្នើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ (កូតា​)។ ហត្ថ​ពល​កម្ម​បរទេស​ (កូតា) គឺ​ជា​លិខិត​អនុញ្ញាត​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស​ ហើយ​ក៏​ជា​ឯក​សារ​ចាំ​បាច់​សម្រាប់​ស្នើ​សុំ​បណ្ណ​ការងារ​ជូន​បុគ្គលិក​បរទេស​ផង​ដែរ​។ យោង​តាម​សេចក្តី​ជូន​ដំណឹង​ របស់​ក្រសួង​ការងារ​ ចេញនៅ​​​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​​ ឆ្នាំ២០២២​​ បាន​ជូន​ដំណឹង​ដល់ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ សហ​គ្រាស​ ក្នុង​ន័យ​ដើម​ថា​៖ «​ក្រសួង​បាន​ពន្យារ​ពេល​សម្រាប់​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ហត្ថ​ពលកម្ម​បរទេស (កូតា​) សម្រាប់​ឆ្នាំ​២០២៣​ រហូត​ដល់​ដំណាច់​ខែ​មករា​...

កម្ពុជានឹងបញ្ចូលផែនការសកម្មភាពទាក់ទងនឹង​ស្រ្តី សន្តិសុខ និងសុវត្ថិភាពក្នុងផែនការសកម្មភាព​ជាតិ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋមន្រ្តីក្រសួង​កិច្ចការនារីលើកឡើងថា កម្ពុជា​នឹង​រៀបចំ​ផែនការ​សកម្មភាពជាតិ​ស្តីអំពី​ស្ត្រី សន្តិសុខ និងសុវត្ថិភាព​នៅឆ្នាំក្រោយ បន្ទាប់ពីអាស៊ាន​ទើប​បាន​សម្ពោធ​ផែនការសកម្ម​ភាព​​ក្នុង​តំបន់ឱ្យ​ប្រទេស​នៅអាស៊ាន​​អនុវត្ត​តាមប្រទេស​នីមួយៗ។​ ផែនការសកម្មភាពក្នុង​តំបន់​ស្តី​អំពី​ស្ត្រី សន្តិសុខ និង​សុវត្ថិភាព​ដែល​ទើប​សម្ពោធ​ដាក់​ឱ្យ​ប្រទេស​​ក្នុង​តំបន់​អាស៊ាន​អនុវត្ត​កាល​ពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ថៃ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងពិធីសម្ពោធ​ដាក់​ដំណើរការ​ផែនការ​សកម្មភាពក្នុងតំបន់អាស៊ាន​​ស្តីពីស្ត្រី សន្តិភាព និងសុវត្ថិភាព (ASEAN RPA on WPS) នៅ​រាជធានីភ្នំពេញ​ថា កម្ពុជាតែងតែផ្តោតលើសមភាពយេនឌ័រ...

អាស៊ានដាក់ឱ្យ​ដំណើរផែនការសកម្មភាពក្នុងតំបន់ដើម្បីលើកកម្ពស់សន្តិសុខ និង​សុវត្ថិភាព​ស្រ្តី

សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ (អាស៊ាន) កាលពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​ដាក់​ដំណើរ​ការ​​ផែនការ​សកម្មភាព​ក្នុង​តំបន់​ស្តីពីស្ត្រី សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ាន (ASEAN RPA on WPS) សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​ជាតិ​របស់​ប្រទេសនីមួយៗ។ ប្រកាស​​ដា​ក់​ដំណើរ​ការ​​ផែនការ​សកម្មភាព​ក្នុង​តំបន់​ស្តីពីស្ត្រី សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​នេះ ធ្វើ​ឡើង​​​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ​នៅរាជធានីភ្នំពេញ ដោយ​​មានកម្ពុជា​ជា​អ្នកដឹកនាំ​អាស៊ាន​​ សហការ​ជាមួយ​​អង្គការ UN Women និង​ភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​កិច្ច​​អភិវឌ្ឍន៍​​អន្តរជាតិ (USAID) និង​មាន​អ្នក​ចូលរួម​ពី​តំណាង​ប្រទេស​នានា​ក្នុង​តំបន់...

យុវជន​៣០នាក់​ជិះកង់​ជាង៣០០គីឡូម៉ែត្រ​ដើម្បីអបអរ​​ទិវាសិទ្ធិមនុស្សអន្តរជាតិ និង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស

​​យុវជន​​៣០​​នាក់​​​ដែល​ជា​អ្នកធ្វើ​ការ​ងារ​​សង្គម​ ​នាំគ្នា​​​​ជិះ​​កង់​​ជាង​៣០០​គីឡូ​ម៉ែត្រ​​​រយៈពេល​៥​ថ្ងៃ ដើម្បី​អប​អរ​សាទរ​ទិវា​​សិទ្ធិ​​មនុស្ស​អន្តរ​ជាតិ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​​ច្បាប់ជាតិ-​អន្តរជាតិ​​​​។​ បើ​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេស​បុក​​របស់​​ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ហៅ​ថា ​CYN កាល​ពី​ព្រឹក​ថ្ងៃទី​០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២២ បញ្ជាក់ថា សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ​និង​អង្គការ​សង្គមស៊ីវិល​ចំនួន​៣​ផ្សេង​ទៀត​ សហ​ការ​គ្នា​រៀប​ចំ​យុទ្ធនា​ការ​ជិះ​កង់​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៦​​ ដល់​ថ្ងៃទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។ ​យុទ្ធនាការ​ជិះ​កង់​នោះ​ ត្រូវ​​ធ្វើ​ដំណើរ​រយៈ​ពេល​​៥ថ្ងៃ​ ចាប់​ផ្តើម​ពី​មុខប្រាសាទ​អង្គ​វត្ត​ខេត្ត​សៀមរាប​ បន្ត​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​រួច​ឆ្ពោះ​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានីភ្នំពេញ​ថ្ងៃទី​១០​ ខែធ្នូ​...

ADB ផ្ដល់​កម្ចី​៥០លានដុល្លារដើម្បី​​ជួយស្ដារសេដ្ឋកិច្ចកម្ពុជា​​ឱ្យ​រីកចម្រើន​ក្រោយកូវីដ​១៩

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានផ្ដល់ប្រាក់កម្ចី​ចំនួន​៥០លានដុល្លារ​សម្រាប់​កម្មវីធិ​ពាណិជ្ជកម្ម​ និងសមត្ថភាព​ប្រកួត​ប្រជែង​ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ​ ជំរុញសមត្ថភាព​ប្រកួតប្រជែងជា​សកល ​និងគាំទ្រ​ដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ​-១៩ របស់កម្ពុជាផង​។ ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​របស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ចេញ​នៅថ្ងៃទី​៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២២ បញ្ជាក់​ថា ការផ្ដល់​​កម្ចី​នេះ​គឺដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ច​របស់​កម្ពុជា​​ក្រោយវិបត្តិកូវីដ១៩ ​តាមរយ:​ការជួយ​ដល់កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល​​ដើម្បី​បង្កើន​ការ​វិនិយោគ​ និង​បរិយាកាស​ធុរកិច្ច​ ជំរុញ​កំណើន​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ (MSMEs) និងកែលម្អ​គោល​នយោបាយ​ពាណិជ្ជកម្ម​ និងកិច្ច​សម្រួល​ពាណិជ្ជកម្ម​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ស្រង់​សម្តី​របស់​សេដ្ឋ​​វិទូ​​ជាន់ខ្ពស់​​របស់​​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី ADB លោក...

អាជ្ញាធរ​ខ្មែរ និង​ថៃ​បើក​ច្រកទ្វារ​តំបន់​ព្រំ​ដែន​​៤០០ ស្រុកសំឡូតឡើងវិ​ញ​​បន្ទាប់​ពីជំងឺកូវីដ១៩បានធូរស្រាល

0
អាជ្ញាធរ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ត្រាត​ប្រទេស​ថៃ បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​ ៤០០​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ទល់​នឹង​ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​បានម៉ាក់មួង​ ស្រុក​បរ៉ៃ​ ខេត្ត​ត្រាត បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ប្រសើរ​ឡើង។​ យោង​តាម​លិខិត​របស់​​រដ្ឋបាល​ខេត្ត​បាត់ដំប​ង​ ជូន​ទៅ​អភិបាល​ខេត្ត​ត្រាត កាល​ពី​ ​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បញ្ជាក់​ថា ​ដោយសារ​បច្ចុប្បន្ន​ចំនួន​អ្នកឆ្លង​កូវីដ​១៩​​​មាន​ការថយ​ចុះ ហើយ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ បាន​យ៉ាង​ពេញ​លេញ​ និង​មាន​ប្រសិទ្ធ​ភាព ទើប​សម្រេចឱ្យ​បើក​ច្រកទ្វារ​នេះ​ឡើង​វិញ។​ ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ដើម្បី​បន្ត​សហ​ប្រតិបត្តិ​ការ​ រវាង​ព្រះរាជា​ណាចក្រ​​កម្ពុជា​...

Q&A៖ មនុស្សចាស់នៅ​កម្ពុជា​នៅ​តែខ្វះ​​ការ​យក​ចិត្ត​ទុក​ដាក់​​​ពីអ្នក​ពាក់ព័ន្ធ

ការ​ស្រាវជ្រាវមួយ​​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​ កាលពី​ឆ្នាំ​២០១៩​​រក​ឃើញ​ថា​ ​មនុស្ស​ចាស់​មាន​ទំនោរ​ និង​ការ​វិវត្ត​នៃ​ជំងឺ​ និង​ពិការភាព​ខ្ពស់។ ​ មនុស្ស​ដែល​មាន​វ័យ​កាន់​តែច្រើន​ មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​នឹង​ជំងឺ​ឆ្លង​ ជំងឺ​មិន​ឆ្លង ​ចំណេះ​ដឹង​នៃ​ការ​ថែទាំ​សុខភាព ​និង​ការ​មិន​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សេវា​នានា។​ ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​រវាង​លោក​ ដូ​ង​ ដាវីឌ​ និង​លោក​ ទុំ​ វីរ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​នៅ​​​ថ្ងៃទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។ Q: ជម្រាបសួរលោក ទុំ វីរ៉ា​! A: បាទ...

បេក្ខជនរាប់ពាន់ចាប់ផ្តើមប្រលងមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅទូទាំងប្រទេស

បេក្ខជនរាប់ពាន់បានចាប់ផ្តើមប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ដោយមានការរឹតបន្តឹងខ្លាំង រួមមានការត្រួតពិនិត្យកូនសិស្សមិនចូលមណ្ឌលនិងការដាក់ពង្រាយកំលាំងសន្តិសុខផងដែរ។

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃប្រកាសពីការផ្ដល់ ឬប្ដូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

0
អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងដល់អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សានីកម្ម និងអង្គភាពនានាអំពីនីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារA ទីស្ដីការក្រសួងមហាផ្ទៃ។

លោក​វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​ ផ្តល់​អនុសាសន៍​​ស្តី​ពី​កំ​ណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​

លោក​វេជ្ជ​បណ្ឌិត​គួច​ ម៉េង​លី​​ បានផ្តល់​អនុសាសន៍​ទៅ​ក្រសួង​អប់រំ​ថា ​ការរឹតបណ្តឹង​ទៅ​លើ​តែ​ការ​ប្រឡង​របស់​សិស្ស​នៅ​ថ្នាក់​បាក់ឌុប​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះទេ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅកម្ពុជា​ តែត្រូវ​បន្ថែម​ការ​ធ្វើ​កំណែ​ទម្រង់​គ្រូ​បង្រៀន​គ្រប់​កម្រិត​ និង​រឹតបណ្តឹង​ម៉ោង​សិក្សា​របស់​សិស្ស​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេស​បុក​ផ្លូវការ​របស់​លោក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​០២​ ខែធ្នូ​ ឆ្នាំ២០២២​។

គ្រួសារ​នារី​រង​គ្រោះ​ថា​ក្រុម​គ្រូពេទ្យ​គ្មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​ និង​ស្នើរ​​​យុត្តិធម៌​ជូន​គ្រួសារ​របស់​ខ្លួន​

ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ដោយ​ការ​រំលូត​កូន​ ហើយ​បង្កផល​ប៉ះ​ពាល់​ដល់​ស្ដ្រីជា​ម្ដាយ​ បាននិយាយថា​ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​ សម្ភព​ដើម​អង្ក្រង​គ្មាន​បច្ចេកទេស​គ្រប់​គ្រាន់​ និង​ស្នើ​ឱ្យ​ពួកគេ​ផ្ដល់​យុត្តិធម៌​ជូ​ន​សមាជិក​គ្រួសារ​របស់​ខ្លួន​បន្ទាប់​ពី​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ដល់​សុខភាពធ្ងន់​ធ្ងរ​។​

Latest News