ក្រសួងប្រកាសឲ្យមានការពង្រឹងការអនុវត្ដច្បាប់ ក្រមសីលធម៍វិជ្ជាជីវៈក្នុងការផ្ដល់សេវាសុខាភិបាល
រដ្ធមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេងបានប្រាប់ទៅឯកឧត្ដម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដ ក្នុងការពង្រឹងការអនុវត្ដច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ធានសុខាភិបាលឯកជន។
អតីតអ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច
អតីតអ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច
គ.ជ.ប.ប្រកាសឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដែលនឹងត្រូវជិតបិទបញ្ចប់
គណៈកម្មធិកាជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
អាជ្ញាធរជាតិអប្សរាបើកឱ្យសាធារណជនចូលរួមកម្មវិធីដោយសេរីក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»
អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឱ្យសាធារណជនចូលរួមដោយសេរីចំពោះកម្មវិធីនានាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គ» ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ខណៈដែលអតិផរណាកើនឡើង ប្រជាពលរដ្ឋត្រូវរងផលប៉ះពាល់
រស់នៅក្នុងបន្ទប់ជួលបួនជ្រុង និស្សិតឆ្នាំទី៥ អាយុ ២៣ ឆ្នាំ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន លោក ញ៉ែត ប៊ុនរុង បានប្រាប់ Newsroom Cambodia ថា សព្វថ្ងៃលោកមិនទាន់មានការងារធ្វើ ហើយក្នុងអំឡុងពេលដែលមានអតិផរណាត្រូវការឱ្យលោកចំណាយថវិកាច្រើនដែលជាបន្ទុករបស់គ្រួសារលោក។
លោកហ៊ុន សែន ប្រកាសថាអង្គរសង្គ្រាននឹងវិលត្រលប់ឆ្នាំក្រោយ
ប្រមុខរដ្ឋាភិបាល លោកហ៊ុន សែន បានប្រកាសថា កម្ពុជានឹងធ្វើអង្គរសង្រ្គានឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីខកខានអស់រយៈពេលរាប់ឆ្នាំដោយសារតែជំងឺកូវីដ១៩។
ក្រុមសង្គមស៊ីវិលនិងយុវជនជំរុញរដ្ឋាភិបាលឱ្យត្រួតពិនិត្យលើបញ្ហាបទល្មើសព្រៃឈើ និងសត្វព្រៃ
ក្រុមអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងយុវជនចំនួន២៤ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រួតពិនិត្យ និងចាត់វិធានការទៅលើសកម្មភាពកាប់បំផ្លាញព្រៃឈើ ការនេសាទ ការប្រមាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីធានាបានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។
ក្នុងលិខិតចំហរបស់ក្រុមសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព និងយុវជន ចំនួន២៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា ឱ្យពង្រឹងការអនុវត្តច្បាប់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ ពិសេសសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានដីព្រៃលិចទឹក ការនេសាទ...
គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ
ក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ ត្រូវបានអង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិដែលហៅកាត់ថាអង្គការយូណេស្កូ យល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានដឹងថា គុនល្បុក្កតោ ត្រូវបានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៧ នៃគណ:កម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលរួមជា មួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន...
បទយកការណ៍៖ អាណាព្យាបាលមួយចំនួនយល់ថាការអប់រំនៅសាលាឯកជនមានគុណភាពល្អជាងសាលារដ្ឋ
ម៉ោងប្រមាណជាជាង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា លោក វ៉ាន់ សុភាព ជាអ្នករត់ម៉ូតូកង់បីម្នាក់ កំពុងសម្រាកពិសារបាយលើម៉ូតូកង់បីរបស់ខ្លួន។ បុរសសម្បុរស្រអែមរូបនេះនិយាយថា លោកមានកូនប្រុសពីរនាក់ ម្នាក់អាយុ២៣ឆ្នាំ និងម្នាក់អាយុ១៧ឆ្នាំកំពុងសិក្សានៅថ្នាក់ទី១១ នៅវិទ្យាល័យហ៊ុន សែន កោះចិន ខេត្តកណ្ដាល ជាប់គល់ស្ពានព្រែកក្ដាម។
លោក សុភាព លើកឡើងថា គុណភាពនៃការអប់រំនៅសាលារដ្ឋ និងឯកជនគឺមានគម្លាតឆ្ងាយពីគ្នាខ្លាំង ដោយសារសិស្សដែលរៀននៅសាលារដ្ឋតែងរងការគាបសង្កត់ពីគ្រូបង្រៀនតាមមុខវិជ្ជា ដោយតម្រូវឱ្យពួកគេទៅរៀនគួរបន្ថែម ដើម្បីទទួលបានពិន្ទុពេញ...
បទយកការណ៍៖ ការកកស្ទះចរាចរណ៍នៅតែជាក្តីរំខានសម្រាប់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ
រាជធានីភំ្នពេញមានសំឡេងយានយន្តបើកបរខ្វែងខ្វាត់ ហើយតាមវិថីខ្លះមានការកកស្ទះស្ទើរតែរាល់ថ្ងៃបើទោះបីជារដ្ឋាភិបាលបានសាងសង់ស្ពានអាកាសជាច្រើនដើម្បីសម្រួលដល់ចរាចរណ៍ក្តី។
ពិព័រណ៍សៀវភៅកម្ពុជានឹងធ្វើឡើងវិញនៅខែធ្នូនេះ ក្រោយផ្អាកអស់២ឆ្នាំដោយសារជំងឺកូវីដ១៩
ពិព័រណ៍សៀវភៅកម្ពុជានឹងត្រូវធ្វើឡើងវិញនៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ បន្ទាប់ពីត្រូវបានផ្អាកចំនួន២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅបណ្ណាល័យជាតិលោក គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈលើកឡើងថា អំឡុងកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ១៩ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានផ្អាកចំនួន២ឆ្នាំ។ លោកថា ដោយសារឆ្នាំ២០២២នេះបញ្ហាកូវីដ១៩បានធូរស្បើយ ទើបមានការរៀបចំឡើងវិញ ដោយនឹងមានស្តង់ច្រើនជាងមុន រហូតដល់ចំនួន១៩៧ស្តង់។
«បន្ទាប់ពីវិបត្តិកូវីដ១៩ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានផ្អាកចំនួន២ឆ្នាំ គឺក្នុងឆ្នាំ២០២០...
ក្រសួងទេសចរណ៍អំពាវនាវដល់ម្ចាស់អាជីវកម្មកុំតម្លើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សក្នុងអំឡុងពេលប្រឡងបាក់ឌុប
ក្រសួងទេសចរណ៍អំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់ កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ។
ក្នុងសេចក្តីអំពាវនាវដែលចេញដោយក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ ដែលជាម្ចាស់ ឬគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី ខេត្ដថា នៅថ្ងៃទី៥ និងទី៦ខែឆ្នូ ឆ្នាំ២០២២នេះ អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ដ ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍បញ្ជាក់ក្នុងសេចក្តីអំពាវនាវនោះតាមន័យដើមថា៖ «សូមអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់...
អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យសហគ្រាសដែលជំពាក់បំណុលពន្ធមកទូទាត់បំណុលត្រឹមដំណាច់ឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យសហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់មកទូទាត់បំណុលពន្ធ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ជាកំហិត។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ អគ្គនាយកពន្ធដាបន្ថែមថា កន្លងមក នៅមានសហគ្រាសមួយចំនួនមិនបានចូលខ្លួនមកទូទាត់បំណុលខ្លួននៅឡើយ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើនលើកច្រើនសារ ឱ្យមកទូទាត់បំណុលពន្ធក៏ដោយ។
អគ្គនាយកដ្ឋានពន្ធដាបន្ថែមថា ដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងជាយថាហេតុចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ អញ្ជើញមកធ្វើការទូទាត់ ឬចូលខ្លួនមកដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលជាអង្គភាពគ្រប់គ្រងសហគ្រាស។
កក្នុងសេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារក៏បានយោងច្បាប់ស្ដីពីសារពើពន្ធ ដោយបញ្ជាក់ថា...
ក្រសួងសាធារណការ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ នៅខេត្តក្រចេះ។
យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងសាងសង់ផ្លូវតភ្ជាប់ដែលមានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ។
ក្រសួងបន្ថែមថា ស្ពានដែលនឹងត្រូវសាងសង់ដើម្បីឆ្លងកាត់ទន្លេមេគង្គ មានប្រវែង ១,៧៦១ម៉ែត្រ...
Q&A: ផលវិបាកនៃការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅក្រៅប្រទេសដោយមិនត្រឹមត្រូវ
របាយការណ៍កម្រាស់ជិត ៣០ ទំព័រចេញផ្សាយដោយធនាគារពិភពលោក បានកត់សម្គាល់ថា ការបម្លាស់ទីរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាបញ្ហាមួយដែលកាន់តែសំខាន់ឡើង។ នៅក្នុងនោះ ប្រទេសនៅអាស៊ាន ដែលរួមមានកម្ពុជាផង ផ្គត់ផ្គង់បាន៨ភាគរយនៃពលករចំណាកស្រុកទាំងអស់របស់ពិភពលោក។ បើតាមធនាគារពិភពលោក កម្ពុជាជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសបញ្ជូនពលករច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក មឿន តុលា ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) បានផ្តល់កិច្ចសម្ភាសជាមួយ កឹម ម៉ានី ដែលជាសិក្ខាកាមរបស់ Newsroom Cambodia...
លោក យ៉ង សាំងកុមារ ក្លាយជារដ្ឋលេខាធិការ ក្រោយសុំចូលរួមជាមួយបក្សកាន់អំណាចដើម្បីអភិវឌ្ឍន៍គោលនយោបាយកសិកម្ម
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានតំណែងជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម បន្ទាប់ពីលោកបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយកសិកម្មប្រាកដនិយមថ្មីនៅកម្ពុជា។
យោងតាមលិខិតចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចបច្ចុប្បន្ននេះ។
នៅក្នុងលិខិតរបស់លោក យ៉ង សាំងកុមារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលថា ដោយសារលោកមានទំនុកចិត្តទៅលើគោលនយោបាយវិស័យកសិកម្ម ដែលរដ្ឋាភិបាលទើបប្រកាសថ្មីៗនេះ។ ក្នុងលិខិតនោះលើកឡើងពីគោលនយោបាយលើកកម្ពស់ជីវភាពកសិករ គោលនយោបាយផលិតពូជសម្រាប់លក់ចែកចាយជូនពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិងជនបទ...