fbpx
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការ​កាប់​បំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
ក្រុមមេធាវីតំណាង​គណបក្សប្រជាជនកម្ពុជា បាន​ដាក់ពាក្យបណ្តឹង ប្តឹង​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក ទៅ​​កាន់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​​ស្នើឱ្យ​តុលាការ​ចាត់ការ​​ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជន​កម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយ​ពី​មាន​​បុគ្គលមួយចំនួន បាននិងកំពុង​​ផ្សព្វផ្សាយ​ឱ្យប្រើប្រាស់វ៉ាក់សាំង​នេះ នៅលើបណ្តាញសង្គម។
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជា​មន្ត្រី​គណបក្ស​នយោបាយ នោះ​តុលាការពិបាក​​ឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់​ជូន​​ជ​ន​រង​គ្រោះ​ ខណៈ​សហជីព​​មួយ​​ចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិន​តុលាការ​ ​ព្យាយាម​​ដោះ​ស្រាយ។
កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និង​មនុស្ស​ជាច្រើននាក់ទៀត បាន​រងរបួសក្នុងហេតុការណ៍​គ្រឿងអគ្គីភ័យ ដែលបានកើតឡើង​នៅ​​​រោងចក្រកាត់ដេរសម្លៀកបំពាក់​ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិល​ធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ​ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​សមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារ​​​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
រាជរដ្ឋាភិបាល សម្រេច​បង្កើតក្រុងថ្មីមួយទៀត នៅខេត្តសៀមរាប គឺក្រុងរុនតាឯកតេជោសែន​ ដោយកាត់​យក​​​ឃុំ​ចំនួន២ ជាឃុំចំណុះ​ឱ្យទីក្រុងថ្មីនោះ ហើយ​ក្នុងនោះមាន​ឃុំរុន​តាឯក ជា​​ទីតាំងលំនៅ​​ឋាន​ថ្មីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ​ ​​​ដែលត្រូវអាជ្ញាធរ​ឱ្យរុះរើផ្ទះចេញ​​​ពី​តំបន់រមណីយ​ដ្ឋាន​អង្គរ។
សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​និងកំពុង​សាកសួរ​ប្រធានស្តីទីគណៈ​កម្មា​ធិការប្រតិបត្តិគណបក្សភ្លើង​ទៀន​ប្រចាំនៅ​រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រមាណ​៧​ឆ្នាំ ​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅ​ភូមិ​កោះ​ជឹម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​នៅថ្ងៃ​​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ បាន​បញ្ជាក់​ថា ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​បាន​ស្លាប់​នោះ​មាន​ភេទ​ឈ្មោល​ ប្រវែង​១,៩៤​ម៉ែត្រ ​ទម្ងន់​៦៥​គីឡូ​ក្រាម​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «តាម​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF​ សន្និដ្ឋាន​ថា ​ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​រដ្ឋ​បាល​ជល​ផល​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​នេះ ​និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ តាម​ច្បាប់​ស្តី​ពី​ជល​ផល​។
Cambodia, which aspires to middle-income status by 2030, must do more to tackle corruption. While it has many tools at its disposal, asset declaration has proven an effective instrument at improving public-sector transparency. What...
ពលរដ្ឋលើកឡើងថា ឈើក្រញូងជាឈរកម្រក្នុងតំបន់អង្គរក្រុងសៀមរាប នៅតែមានគេលួចកាប់បន្តបន្ទាប់ បើទោះមន្ត្រីពាក់ព័ន្ធជាច្រើនត្រូវបានដាក់ពង្រាយឃ្លាំមើលនៅតំបន់នោះ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានបើកការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មការិនី កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម។
ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅតែមានជំនឿជឿទៅលើការសែនកាត់ឆុងដែលបានគោរពនិងជឿតៗគ្នា។ ឥទ្ធិពលនៃជំនឿនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្លះមានភាពមិនស្រណុកកាយ ឬសប្បាយចិត្តឡើយប្រសិនបើពួកគេមិនបានធ្វើតាមរបៀបដែលបុគ្គលមានឥទ្ធិពលនៃជំនឿនោះបានផ្សព្វផ្សាយ។
សិស្សនិស្សិតមួយចំនួនមិនបានរៀបចំគម្រោងឱ្យបានត្រឹមត្រូវក្នុងការចាយវាយប្រចាំថ្ងៃ​​នោះទេ។ នៅពេលដែលពួកគេឃើញរបស់ ឬសម្ភារ:ទំនើបទើបនឹងនាំចូលមកថ្មីៗ ក៏​ចាប់ផ្ដើម​នាំគ្នាទៅទិញប្រើបង្អួតគ្នីគ្នានៅសាលារៀន ទាំងដែលខ្លួនគេ​មិន​បាន​គិត​អំពីហានិភ័យនៃ​ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ សិស្សនិស្សិតដែល​កំពុងរៀនពីរ ឬបីសាលា ត្រូវការ​ការចំណាយ​ច្រើន​លើ​ការបង់​ថ្លៃ​សាលា និងការចំណាយទៅលើសម្ភារ:សិក្សាមួយចំនួនធំ។​ មិនត្រឹមតែប៉ុណ្ណោះ​ វា​ក៏​គួបផ្សំជា​មួយនឹ​ង​ថ្លៃផ្ទះជួល ម្ហូបអាហារ សៀវភៅ ឍសម្ភារ: និងថ្លៃ​សម្រាប់ធ្វើដំណើរ​ ​របស់ពួកគេ។ ចំណាយមិនមានចំណូល​ វាគឺជាហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ របស់ពួ​កគេ​ដែល​កំពុង​បន្ត​ការសិក្សានៅទីក្រុងភ្នំពេញ។ យ៉ាង​ណា​មិញ សិស្សនិស្សិត​ដែល​កំពុង​តែ​ពេញ​វ័យ​សប្បាយភ្លើតភ្លើន បាននាំគ្នាសម្រុកទៅទិញសម្ភារ:ទំនើបៗ ដោយ​យក​ជា​ល្បែង​កម្សាន្ត​ពេញ​និយម ដោយភ្លេច​គិតថា ខ្លួនគេ​ត្រូវ​ការចំណាយច្រើន​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃ។ ជាការពិតណាស់មានសិស្សនិស្សិតមួយចំនួនដែលកំពុងពេញវ័យ ភាគច្រើន​ពួកគេ​កំពុ​ង​តែ​កាត់បន្ថយការធ្វើសកម្មភាព ដូចជាការអានសៀវភៅនៅផ្ទះ...
ក្នុងអំឡុងពេល​កំពុងសិក្សានៅវិទ្យាល័យ ឬក៏បញ្ចប់បាក់ឌុប សិស្សានុសិស្សគ្រប់រូបគួរតែគិតទុកជាមុនថា ​ខ្លួន​នឹង​ត្រូ​​​វ​ជ្រើ​​​សរើ​​ស​ជំ​នាញ​អ្វីមួយ​ក្នុងការ​ចូលរៀ​ននៅសា​ក​ល​វិ​ទ្យាល័​​យ ជាពិសេ​ស​សិស្ស​ដែ​​​ល​មា​ន​​បំណង​​ច​​ង់​​​​​​​​​​ចូ​ល​រៀ​​នផ្នែក​ភាសាប​​រ​ទេស​។​ យើងដឹងហើយថាការសិក្សាភាសាបរទេសមិនមានភាពងាយស្រួលនោះទេសម្រាប់សិស្សានុសិស្សមួយចំនួនដែលមិនមានមូលដ្ឋាន​គ្រឹះមុនពេ​ល​ចូ​លរៀ​ន​​។ ​មូល​​​​ដ្ឋា​ន​​គ្រឹះ​​ជា​​រឿ​ង​​សំ​​ខា​​ន់​ណា​ស់​​ក្នុ​​ង​កា​​រ​​ជួ​យ​​ជំ​​រុ​​ញ​​​​​​​ដើ​ម្បី​ក​សា​ងចំ​ណេះដឹ​​ង​ឲ្យកា​​ន់តែ​ល្អប្រ​សើរ ព្រោះបើសិនជាពួកគាត់មិនទាន់មានគ្រឹះនោះទេ ​វាពិបាកក្នុ​ង​កា​រ​សិ​ក្សារៀនសូត្រហើយអាចចាប់មិនទាន់ ឬមិនអាចតាមទាន់គ្រូបង្រៀនផងដែរ​។ អ្វីដែលកាន់តែសំខាន់​ទៀ​ត​​​នោះ​​​​​​​​​​​​ចំពោះ​ការ​​រៀ​នភា​សា​បរទេស​គឺទា​ម​​ទារ​​​​​យ៉ាង​​ណា​ត្រូ​វឲ្យ​​យើង​ចេះ​​​​​​​នៅ​ព្យ​ព្ជានៈ​ស្រះ និង​វេយ្យាករណ៍​ផ​​ង​​ដែ​រ ព្រោះ​ទាំ​​​ង​នេះ​​​​គឺ​​ផ្នែកមួយយ៉ាងសំ​ខា​ន់​​ដែ​ល​​អា​ច​​​​​​ជួ​​យឲ្យ​យើង​ងាយស្រួល​ក្នុង​ការរៀន​សូត្រ​។​​​ ទន្ទឹមនឹងគ្នានោះដែរ អ្វីដែលសំខាន់សម្រាប់សិក្សានុសិស្សគួរតែគិតពិចារណានោះថា តើគួរ​ជ្រើសរើស​ភាសា​​​​ណាដែ​លខ្លួ​ន​ស្រ​​​លា​ញ់​ និ​ង​គិត​ថា​ខ្លួន​អា​ចទៅ​រួ​ចដោយពុំ​មានការបង្ខិតបង្ខំពីគ្រួសារ ឬជ្រើសរើស​ទៅ​តា​ម​ការអូសទាញពីសំណាក់​មិ​ត្ដ​​​ភ​ក្តិនោះទេ​ ។ ម៉្យា​ង​វិញ​ទៀ​តត្រូវ​សិក្សាស្វែងយល់ និងគិត​ខ្លួន​ឯងឲ្យ​បា​ន​ច្បា​ស់​​ថា ​ជំ​នាញ​ដែ​ល​ខ្លួ​ន​កំ​​ពុងជ្រើ​សរើស​គឺស្រប​​ទៅតាម​ត​ម្រូ​វកា​រ​ទី​ផ្សា​​​​​​រ​​​កា​រ​ងារ​​នៅ​ពេល​អនា​គត​ដែ​រ​ ឬទេ និ​ង​​ត្រូ​វ​គិ​​តថា​នៅ​ពេល​ដែ​​​លបញ្ចប់​កា​រសិ​ក្សា​រយៈពេល៤ឆ្នាំ​នេះ​ យើងគួរ​ធ្វើ​កា​រ​អ្វី​ដែ​ល​ស​ម​នឹ​ង​ជំ​នា​ញ​​​ដែ​លបា​​ន​ជ្រើ​​​ស​រើ​​​ស​...