ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ កម្មការនីរោងចក្រ និងសហជីពជាច្រើនរយនាក់បានជួបជុំគ្នាដើម្បីប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំគ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងការងារ ឲ្យជួយពន្លឿនដោះស្រាយវិវាទការងារ និងរកវិធានការឆ្លើយតបទៅនឹងការរំលោភបំពានពីនិយោជក។
អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ឲ្យដឹងថាអ្នកស្រីត្រូវបាននិយោជកខ្លួនបញ្ឈប់ពីការងារដោយសារអ្នកស្រីសម្រេចចូលរួមបង្កើតសហជីពឡើង។ ជុំវិញករណីនេះ...
ក្រសួងព័ត៌មាន កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចេញផ្សាយលទ្ធផលស្ទង់មតិសរុបមួយ ដែលក្រសួងអះអាងថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ យល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរឡើង។ បើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។
ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅមានភាពខ្វះខាតនៅឡើយ។ ហើយពួកគេទទូចឱ្យរាជរដ្ឋាភិបាលធានាសុវត្ថិភាព ជួយគាំទ្រផ្នែកច្បាប់ និងសហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធកាសែតកម្ពុជា (CamboJa) បានប្រាប់ Newsroom...
អ្នកតាមដានសង្គម ចង់ឃើញប្រសិទ្ធភាពនៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ចកម្ម គ្រឿងស្រវឹង និងទទូចឲ្យមានការបញ្ឈប់ការផ្សាយពាណិជ្ជកម្ម ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារអ្នកបើកបរស្រវឹង។
ការលើកឡើងនេះ កើតមានឡើងក្រោយរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹងដែលហៅកាត់ថាក.គ.ផ.ស.ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មានជាប្រធាន។ យោងតាមសេចក្តីសម្រចដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ ក្រុមការងារនេះ ទទួលបន្ទុកកំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់នៃការគ្រប់គ្រងការផ្សាយពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងជាសាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។
សេចក្តីសម្រេចបង្កើតក្រុមការងារដដែល ដែល Newsroom Cambodia បានទទួលនៅថ្ងៃទី២៩ ខែមេសា...
សិប្បកម្មតម្បាញសូត្រ រមណីយដ្ឋានចម្ការស្នេហ៍ មានទីតាំងស្ថិតនៅភូមិតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សិប្បកម្មតម្បាញសូត្រនេះ បានជួយសម្រួលជីវភាពប្រជាជននៅកោះឧកញ៉ាតី និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ។ ការតម្បាញសូត្រពីដង្កូវនាង ជាមុខរបរបែបប្រពៃណីមួយក្នុងសង្គមខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ការផលិតសូត្រមានលក្ខណៈស្មុគស្មាញ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល តាំងពីការចិញ្ចឹម និងថែទាំដង្កូវនាង រហូតដល់ការតម្បាញសូត្រ។
ក្រុមយុវជនប្រមាណជាង៤០នាក់ បានចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក អតីត មេដឹកនាំខ្មែរក្រហម កំឡុងពេលទៅទស្សនកិច្ចជីវចម្រុះនៅព្រៃសង្ឃសហគមន៍រុក្ខាវ័នរៀបចំដោយក្រុម Guardians of Right and Eco-Nature(GREN) កាលពីថ្ងៃទី២៤ ដល់២៨ ខែមេសា ២០២៤។
រមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតា ហៅបឹង...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់និងខូចគុណភាពជាង ៤តោន ខណៈសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើអ្នកនាំចូល និងអ្នកនៅពីក្រោយការនាំចូលខុសច្បាប់ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើងជាបន្តបន្ទាប់ទៀត។
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០គ្រាប់ ដាំតាមព្រំដីសហគមន៍ ដើម្បីបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ ទាំងជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។
ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ការធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ...
មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែលមានចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបានទូលំទូលាយ និងមានប្រសិទ្ធិភាព។ ការលើកឡើងនេះ កើតមានក្រោយក្រសួងកិច្ចការនារី បានដាក់សម្ពោធ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦» កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។
ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨នេះ គឺជាផែនការមេដើម្បីបង្កើនការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរួមមានសង្គមស៊ីវិលផងដែរ ដើម្បីលើកកម្ពស់ ចក្ខុវិស័យសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា។
នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២ លើកកម្ពស់សីលធម៌សង្គម...
អាជ្ញាធរកម្ពុជា និងគណៈកម្មការទន្លេមេគង្គ បានលើកឡើងថា ការក្រឡាប់រថយន្តដឹកសារធាតុគីមី នៅប្រទេសឡាវមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកទន្លេមេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយរថយន្តដឹកសារធាតុគីមីបានក្រឡាប់នៅប្រទេសឡាវ កាលពីសប្តាហ៍មុន ដែលបង្កឱ្យសារធាតុគីមីមួយចំនួនហូរចូលទៅក្នុងស្ទឹងក្នុងប្រទេសឡាវ ដែលជាដៃទន្លេមេគង្គ។
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅខេត្តហ្លួងប្រាបាងនៃប្រទេសឡាវមានរថយន្តដឹកសារធាតុគីមី អាស៊ីតស៊ុលផួរិចប្រហែល៣០តោនបានក្រឡាប់ ចាក់សារធាតុគីមីមួយចំនួនចូលទៅក្នុងស្ទឹងណាមខាន់ ដែលជាដៃទន្លេមេគង្គ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
លោក មាស សុភ័ក្ត្រ អ្នកជំនាញផ្នែកការចូលរួមរបស់ភាគីពាក់ព័ន្ធទន្លេមេគង្គ...
ល្បែងប្រជាប្រិយខ្មែរមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ និងប្រវត្តិសាស្ត្រសម្បូរបែបរបស់កម្ពុជា និងត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែផ្តល់ការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានចំណែកផ្សាភ្ជាប់ពលរដ្ឋកម្ពុជាឲ្យត្រលប់ទៅកាន់ប្រវត្តិសាស្ត្រខ្លួនផងដែរ ។ យ៉ាងណាមិញ ពេលវេលាបានផ្លាស់ប្តូរទំនៀមទម្លាប់មួយចំនួន ហើយមានឥទ្ធិពលទំនើបៗកាន់តែច្រើន ដែលជាហេតុនាំឱ្យល្បែងប្រជាប្រិយខ្មែរប្រឈមនឹងការបាត់បង់។ តាមរយៈការស្វែងយល់ និងស្រាវជ្រាវចងក្រងល្បែងប្រជាប្រិយឱ្យបានច្បាស់លាស់ កម្ពុជាអាចរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជាបេតិកភណ្ឌពិភពលោកផងដែរ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាជាមួយនឹងកញ្ញា ប៉ោក លក្ខិណា ជាសិក្ខាកាមរបស់...
ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដូចនេះប្រជាជនមានសិទ្ធិស្របច្បាប់នៅក្នុងការបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះរឿងរ៉ាវអ្វីមួយ។ មតិរបស់ប្រជាជនគឺ សំខាន់ណាស់នៅក្នុងការកែតម្រូវការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាកែប្រែចំណុចខ្វះខាតរបស់សង្គមឱ្យកាន់តែប្រសើរឡើង។ កញ្ញា ភឹង សោភា កំពុងបំពេញការងារខាងផ្នែកសិទ្ធិមនុស្ស និងជាអតីតនិសិត្សបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ចេញមតិទាក់ទងនឹងបញ្ហាផ្សេងៗដែលកើតឡើងក្នុងសង្គម។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កញ្ញា ឃីម សុគន្ធី បានសម្ភាសជាមួយកញ្ញា ភឹង សោភា...
ក្រសួងបរិស្ថានអះអាងថាស្ថានភាពនៃការបំពុលខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃមានកម្រិតល្អប្រសើរ មិនទាន់ក្លាយជាក្ដីបារម្ភដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណៈនៅឡើយទេ ខណៈអ្នកធ្វើការផ្នែកអភិរក្សបរិស្ថានទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការការពារគម្របព្រៃដើម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។
ហូលពិតាន ជាផ្ទាំងក្រណាត់សម្រាប់បាំងនៅក្រោមដំបូល ឬជាឆាកសម្រាប់ពិធីបុណ្យសាសនាផ្សេងៗ។ ហូលពិតាន មានរំលេចពីសាច់រឿង និងរូបភាពផ្សេងៗក្នុងជំនឿសាសនា ដូចជារឿងពុទ្ធប្រវតិ្ត រឿងទសជាតក ព្រះពុទ្ធប្រាំអង្គ ទេវកថា សំណង់សាសនា គ្រឿងបូជា រូបមនុស្ស សត្វ ទង់ ដើមឈើ ទូក និងសំពៅជាដើម។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុងរងផលប៉ះពាល់ និងអាចបាត់បង់។
ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ...
ការសិក្សា គឺជាកំណប់ទ្រព្យដ៏ឧត្តុង្គឧត្តមសម្រាប់មនុស្សលោកដែលត្រូវការគ្រប់ទីកន្លែង។ នៅកម្ពុជាមានការអប់រំបែងចែកជា៣កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជាមានភាពប្រសើរឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មានចំនួនកុមារចុះឈ្មោះចូលរៀនប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការយូនីសេហ្វ។ ទោះជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាពអវិជ្ជមានផងដែរ ដូចជាការបោះបង់ការសិក្សារបស់សិស្សជាដើម។
កញ្ញា កេង ចាន់នូ ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom...
ប្រព័ន្ធអប់រំកម្រិតសាកលវិទ្យាល័យកម្ពុជាកំពុងមានភាពរីកចម្រើនគួរកត់សម្គាល់ ដោយមានស្ថាប័នជាច្រើនផ្តល់កម្មវិធីសិក្សាផ្សេងៗគ្នាសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ខណៈពេលដែលសាកលវិទ្យាល័យមួយចំនួនមានកម្មវិធីសិក្សាបែបទូលំទូលាយ (General Education) ទៅលើមុខជំនាញណាមួយ សាកលវិទ្យាល័យខ្លះទៀតផ្តល់ឯកទេស ឬហៅជាភាសាអង់គ្លេសថា Specialization ឬ minor ដើម្បីឱ្យនិសិ្សត ឆ្នាំទី៣ឬទី៤ ជ្រើសរើសយកការសិក្សាស៊ីជម្រៅលើផ្នែកណាមួយក្នុងមុខជំនាញមួយនោះ។
ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សាដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សាអប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុងមុខជំនាញដែលពួកគេជ្រើសរើស?
Newsroom Cambodia បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗគ្នាដើម្បីស្វែងយល់ពីគំនិតរបស់ពួកគេលើភាពចាំបាច់ទាំងនេះ។
កញ្ញា គីម ជាលីន អាយុ២៣ឆ្នាំ...
ភ្នំពេញ៖ ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាភាពស្អាត ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនាបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនាមួយនៃភាពស្អាតនិងធ្វើឱ្យប្រជាជនកម្ពុជាទទួលបានបរិស្ថានស្អាត។
សេចក្តីជូនដំណឹងលើកឡើងថា៖«ប្រជាពលរដ្ឋទាំងអស់មិនថាព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល កម្មការីរោងចក្រ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តចូលរួម ការពារបរិស្ថានស្អាតតាមរយ:ការកាត់បន្ថយថង់ប្លាស្ទិកជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ»។
ការចូលរួមចំណែកនៃចលនាភាពស្អាតនេះ នឹងធ្វើឱ្យបរិស្ថានគ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីកម្សាន្ត និងរមណីយដ្ឋាននានា ជាពិសេសនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកន្លែងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាបុណ្យចុលឆ្នាំខ្មែរខាងមុខ។
សេចក្តីជូនដំណឹងដដែលបន្ថែមទៀតថា៖«ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមចលនាភាពស្អាតនិងបោសសំរាម...