fbpx
ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។ ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​? Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។ កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​ ជា​និស្សិតនៃ​​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​...
ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋចូលរួមថែ​​រក្សាភាពស្អាត​ ទុក​ដាក់សំរាម​ឱ្យ​មាន​របៀបរៀបរយ​ និងកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នា​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។ ​នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ចេញ​នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤។​ ​​ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​​​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់​​ប្លាស្ទិកទេ» ដែលបាន​ក្លាយជា​ចលនា​មួយ​នៃ​ភាព​ស្អាត​និងធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​បរិស្ថាន​ស្អាត។ សេចក្តី​ជូន​ដំណឹងលើកឡើងថា​៖«ប្រជាពលរដ្ឋទាំងអស់​មិនថា​ព្រះសង្ឃ​ អង្គការ​មិនមែន​​រដ្ឋា​​​ភិបាល​​​ កម្មការីរោងចក្រ​ លោកគ្រូ​អ្នកគ្រូ​ សិស្សា​នុសិស្ស​បន្ត​ចូលរួម​ ការពារ​បរិស្ថាន​ស្អាត​តាម​រយ:ការកាត់បន្ថយ​ថង់​ប្លាស្ទិកជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​»។​ ការចូលរួម​ចំណែក​នៃ​ចលនា​ភាពស្អាតនេះ​ ​នឹងធ្វើឱ្យ​បរិស្ថាន​គ្មានសំរាម​ សំណល់ប្លាស្ទិក​នៅតាម​ទីកម្សាន្ត​ និងរមណីយដ្ឋាននានា ​ជាពិសេស​នៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ និងកន្លែង​សេវាកម្មទាំងអស់​ដែលនឹងផ្តល់​ភាព​រីករាយ​ និង​សុខុមាលភាព​នាបុណ្យ​ចុល​ឆ្នាំ​ខ្មែរ​ខាង​មុខ។​
បច្ចុប្បន្ន​ក្នុង​វិស័យសារព័ត៌មាន ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមាតិកា ចម្រុះ និងផ្លាស់ប្តូរផ្នត់គំនិត​សង្គម​។ បើ​ទោះ​បីជាស្ត្រី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​ និង ប្រឈមនឹងការ​វិនិច្ឆ័យ​​របស់​សង្គម​ក៏ដោយ​ ស្ត្រីអ្នកសារព័ត៌មានបានបង្ហាញពីភាពក្លាហាន​​ ភាព​​អត់ធ្មត់​ តស៊ូ​ និង​​ការ​​ប្តេជ្ញាចិត្ត​​ខ្ពស់​​ក្នុង​​ការ​​បំពេញ​​កាតព្វ​កិច្ច​​របស់​​ពួក​គេ​។ សរុបមក​ ស្ត្រី​អ្នកសារព័ត៌មាន​ពិតជា​បាន​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុង​វិជ្ជាជីវៈ​នៃ​អ្នកសារព័ត៌មាន​កម្ពុជា​។ ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​រវាង​កញ្ញា​ អ៊ុត​ រស្មី​ ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ ផ្នែក​ព័ត៌មាន​និង​គមនាគមន៍​ជា​មួយ​កញ្ញា​ ប៉ោក លក្ខិណា​ ជា​សិក្ខាកាម​របស់​ Newsroom Cambodia៖ Q៖ ជម្រាប​សួរកញ្ញា​! A៖ ចាស...
ភ្នំពេញ៖ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍​រូមខេមបូឌា(Newsroom Cambodia) នៅ​ថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះ​ការចេញ សេចក្ដី​សម្រេច​ថា​លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ​ និង​ជីវៈចម្រុះគ្មានទោស និង​បាន​ដោះលែង​រូបលោក។ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរព​ឯករាជ្យ​​ភាព​របស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀង​ដែលវិនិច្ឆ័យដោយ​គណៈវិនិច្ឆ័យ​​តា​​មរយៈដំណើរការត្រឹមត្រូវ»។ លោកគ្រី ម៉ះផល​ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិក​ចេញ​សេចក្ដី​សម្រេច​​ថាគ្មានទោសនៅថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤។ លោកគ្រី ម៉ះផល បាន​ត្រលប់​មក​​ប្រទេស​កម្ពុជា​វិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយ​លោក​រងការជាប់ឃុំ នៅអាមេរិច រយៈពេល...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសា​អង់គ្លេស​​ហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញា​អន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាម​អនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។​ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំង​ចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ដើរតួរ​សំខាន់ក្នុងជីវិត​ប្រចាំ ជាពិសេសក្នុង​ការសិក្សា។ បច្ចេកវិទ្យា​ មិនត្រឹមតែជំរុញការ​សិក្សា​​ក្នុងថ្នាក់​រៀននោះទេ ថែមទាំងចូលរួមបង្កើន​ទំនាក់ទំនង​រវាង​គ្រូនិងសិស្ស​ និងរវាងសិស្សនិង​សិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យា​ក៏ផ្តល់ឲ្យមានការ​ចែករំលែក​ព័ត៌មាន និងទិន្នន័យ​សម្រាប់​ការសិក្សា​ប្រកប​ដោយភាពរហ័ស និង​មានប្រសិទ្ធភាព​ខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញ​ពាក់ព័ន្ធ​នឹងការ​ប្រើ​បច្ចេកវិទ្យា​ជំនួយដល់​ការសិក្សា​របស់ពួកគេ។ កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យា​បច្ចុប្បន្ននេះ​ ផ្តល់​ងាយស្រួលដល់ការ​ស្រាវជ្រាវលើមុខវិជ្ជា​ដែលកញ្ញា​កំពុងតែសិក្សា​ផ្ទាល់។ កញ្ញាថ្លែងថា៖​ «ខ្ញុំយល់ថាបច្ចេកវិទ្យា វាជួយដល់ខ្ញុំច្រើន​ ជាពិសេសនៅក្នុងការសិក្សា ជាពិសេសពេល​គ្រូ​ដាក់ Assignment...
ក្រសួង​អប់រំ​ យុវជន​​ និង​កីឡា ​គឺ​ជា​ស្ថាប័ន​​រដ្ឋ​​ដែល​មាន​តួ​នាទី​​ទទួល​​បន្ទុក​​វិស័យ​អប់រំ​​នៅ​កម្ពុជា​​។​បើយោង​តាម​របាយការណ៍ពីក្រសួងអប់រំ ​ឆ្នាំ២០១៨-២០១៩​បង្ហាញថា​ សាលារៀន​ទូទាំង​ប្រទេស​មានចំនួនសរុប​ ១៤.៥២២ ដែលក្នុងនោះ​មានសាលារដ្ឋចំនួន១៣.៣០០ និង សាលា​ឯកជនចំនួន១.២២២។ ញូសន៍រូមខេមបូឌា(Newsroom Cambodia)​ បានសម្ភាស​ប្រជាពលរដ្ឋ​ចំនួន៥រូបដែលរស់នៅ​រាជធានីភ្នំពេញ​​អំពីការយល់ឃើញចំពោះ​គុណភាពអប់រំរបស់សាលារដ្ឋ។ លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ជំនាញ​នីតិសាស្ដ្រ​​​​​​​​​លើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា​​ ជា​ប្រទេស​​​​កំពុង​អភិវឌ្ឍ។​ ចំណែកឯ​ប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុង​សៀវភៅដោយ​មិនមាន​ការបញ្ជូល​មេរៀន​ពី​ខាងក្រៅនោះទេ។ លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។ មួយទៀតគុណភាព​គ្រូ​របស់​យើង​មិនទាន់ទូលំទូលាយណាស់ណាទេ...
ឥណទាន​ប្រាក់រៀល និងបញ្ញើប្រាក់រៀល​ មានការកើន​ឡើង​ក្នុងឆ្នាំ​២០២៣ ដោយសារវិស័យ​មីក្រូហិរញ្ញវត្ថុ។ នេះ​បើយោងតាម​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​សមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា​។ ​ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុ​ជួយជំរុញ​កំណើន​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុងឆ្នាំ​២០២៣»  ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣​កន្លង​មកនេះ ឥណទានជាប្រាក់រៀលកើន​ដល់២៥%​នៃផល​បត្រឥណទាន​សរុប ហើយ​​បញ្ញើ​ប្រាក់រៀល​ កើតឡើងដល់​១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍​នេះ​បង្ហាញពីទំនុកចិត្ត​នៃប្រជាជន​លើការប្រើប្រាស់​រូបិយប័ណ្ណជាតិ​។ សេចក្តី​ប្រកាស​ព័ត៌មាននេះ​ បន្ថែមទៀត​ថា ប្រាក់បញ្ញើជា​ប្រាក់រៀល​តាមគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២​ពាន់​ពាន់លានរៀលនៃ​សមតុល្យឥណទាន​ប្រាក់រៀល​សរុប​ ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ បញ្ចាក់ពីការចូលចិត្តសន្សំ​ប្រាក់រៀល​របស់​សាធារណ​ជន​។​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...
សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​
រាជរដ្ឋាភិបាល បាន​ណែនាំដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និង​អនុវត្ត​នូវវិធានាការ​មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិ​ភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ក្នុងវិស័យ​កម្មន្តសាល និងឧស្សាហកម្មទេស​ចរណ៍។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។
សមាជិក​សហគមន៍​​ព្រៃឈើម្នាក់​​នៅសហគមន៍​ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការ​ហាម​ឃាត់រូបគាត់មិនឱ្យ​ផ្តល់​សម្ភាសន៍​​ជាមួយ​សារព័ត៌មាន​ក្រៅស្រុក​មួយ ពីសំណាក់អាជ្ញាធរ​ស្រុកឆែប ថាជាការ​រិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រសួងមហាផ្ទៃ និង​ក្រសួងការពារ​ជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យ​យក​យាន​យន្ត​អង្គភាព ដែលមាន​ផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើ​ប្រាស់ជាលក្ខណៈឯកជន​​ខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេស​​បើកបរ​បង្កឱ្យមានការប៉ះពាល់​ដល់​សង្គម។​​
ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាង​អាជ្ញាធរខណ្ឌ​ព្រែកព្នៅប្រមាណ​ជា​២០០​នាក់ ​ និងសហគមន៍សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក កាលពីព្រឹក​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមាន​កុមារីម្នាក់​របួស​ ​ស្រ្តីម្នាក់​សន្លប់​ និង​ស្ត្រីមួយចំនួនទៀតរង​របួស កើតមាន​ឡើង​ក្រោយមានសកម្មភាព​​​​ឈូសឆាយដីដែលកាន់កាប់ដោយសមាជិក​សហគមន៍។​យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះ​ដី​ធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។​ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ ហើយ​បង្គាប់ឱ្យពលរដ្ឋបញ្ឈប់ការតាំងលំនៅ និងចូលរួមសហការជាមួយអាជ្ញាធរក្នុងការឈូសឆាយតំបន់នោះ។អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង បានប្រាប់ញូវស៍រូមខេមបូឌាថា ការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋជា​ទង្វើរំលោភសិទ្ធិមួយយ៉ាង​សាហាវ​ព្រៃផ្សៃមកលើស្ត្រី និងកុមារ។អ្នកស្រីបានថ្លែងថា៖ «ពួកបងជាស្រីៗ កុមារដែលចុះទៅទប់គ្រឿងចក្រហ្នឹង ហាមឃាត់គ្រឿងចក្រ​ដើម្បីស្វែងរកដំណោះស្រាយសិន ហើយត្រូវពួកគាត់ប្រើហិង្សាយ៉ាងសាហាវ...
ភ្នំពេញ៖ ក្រសួង​​អប់រំ​យុវជន និង​កីឡា ជំរុញសា្ថប័នពាក់ព័​ន្ធទាំង​ថ្នាក់​ជាតិ និង​​ក្រោមជាតិ​​ឱ្យយក​​ចិត្ត​​ទុក​ដា​ក់​លើ​ការ​ប្រើប្រា​​ស់សំណេរ និង​អក្ខ​រាវិ​រុទ្ធ​ភាសា​ខ្មែរ​ ដោយ​ផ្តោ​តលើ​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យា​ករណ៍ ដើម្បី​បណ្តុះ​ស្មារតី​ស្រលាញ់ រួម​ទាំង​អភិរក្ស​អក្សរ​​និ​ងភាសា​ជាតិ។​យោង​​​តាម​​សេចក្តី​ណែ​នាំ​របស់​ក្រសួង​​អប់រំ​យុវជន និង​កីឡាចេញផ្សា​យ​​​​នៅ​ថ្ងៃទី២៣ ខែកុ​​ម្ភៈ​ ឆ្នាំ២០២៤ បានលើក​ឡើង​ថា សិស្សា​​នុ​សិស្ស​ យុវជន​ និង​ពល​រដ្ឋ​ទាំ​ងអស់​ត្រូវ​មាន​កា​រប្រុង​​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់នៅ​ពេល​ប្រើ​ប្រាស់​ភាសា​ជាតិ​គ្រប់​កាលៈទេសៈ​ទាំង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ឬទំនាក់ទំនង​ផ្ទាល់ កា​រ​ផ្សព្វ​ផ្សាយ ឬចែ​ករំលែ​កព័​ត៌មាន និង​ការកម្សាន្តនានា។​ក្រសួង​លើក​ឡើ​ងថា៖ «គណៈ​គ្រប់​គ្រង​គ្រប់​គ្រឹះ​ស្ថា​នសិក្សា​សាធា​រណៈ និង​ឯក​ជន​ទាំង​អស់​ត្រូ​វ​ជំរុញ​ឱ្យ​មាន​​កា​រប្រឡង​ប្រជែង​អាន និង​សរសេ​រ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អាន និង​សរសេ​រភាសាខ្មែរ​ឱ្យ​បាន​​ត្រឹម​​ត្រូវ និងផុស​​ផុល»។សេច​ក្តី​​​ណែ​​នាំ​​ដដែ​ល ​ក៏បានលើកទឹកចិត្ត មាតា​បិ​តា អាណា​​ព្យាបា​ល​សិស្ស​ និង​​គ្រូ​ប​ង្រៀន ឱ្យបន្តជំរុញ​កូន​ចៅ និង​សិស្សា​នុសិស្ស​ឱ្យមានទម្លាប់​ប្រើ​ប្រាស់​​អក្សរខ្មែរ សម្រាប់​​កត់ត្រា និង​សរសេរ​​ភាសាខ្មែរ និង​គួរចៀស​វាងប្រើភាសាបរទេសផងដែរ៕​​
ភ្នំពេញ៖​ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺ​ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេស​អាចប្រើប្រាស់ឃ្យូអរកូត ​(QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួល​ដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំង​ជួយ​ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់​នេះ ក្រោមអធិបតីភាព​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង...