fbpx
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ព្រមានដល់បុគ្គល​ទាំង​ឡាយ​ណា​​ដែល​​យក​​កម្ពុជា ជាទី​តាំងដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិ​​ន​ល្អ ហើយ​​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ហើយ​ត្រូវ​អនុ​វត្តតាម​​ច្បាប់។​
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការ​កាប់​បំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
ក្រុមមេធាវីតំណាង​គណបក្សប្រជាជនកម្ពុជា បាន​ដាក់ពាក្យបណ្តឹង ប្តឹង​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក ទៅ​​កាន់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​​ស្នើឱ្យ​តុលាការ​ចាត់ការ​​ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជន​កម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយ​ពី​មាន​​បុគ្គលមួយចំនួន បាននិងកំពុង​​ផ្សព្វផ្សាយ​ឱ្យប្រើប្រាស់វ៉ាក់សាំង​នេះ នៅលើបណ្តាញសង្គម។
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជា​មន្ត្រី​គណបក្ស​នយោបាយ នោះ​តុលាការពិបាក​​ឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់​ជូន​​ជ​ន​រង​គ្រោះ​ ខណៈ​សហជីព​​មួយ​​ចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិន​តុលាការ​ ​ព្យាយាម​​ដោះ​ស្រាយ។
កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និង​មនុស្ស​ជាច្រើននាក់ទៀត បាន​រងរបួសក្នុងហេតុការណ៍​គ្រឿងអគ្គីភ័យ ដែលបានកើតឡើង​នៅ​​​រោងចក្រកាត់ដេរសម្លៀកបំពាក់​ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិល​ធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ​ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​សមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារ​​​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
រាជរដ្ឋាភិបាល សម្រេច​បង្កើតក្រុងថ្មីមួយទៀត នៅខេត្តសៀមរាប គឺក្រុងរុនតាឯកតេជោសែន​ ដោយកាត់​យក​​​ឃុំ​ចំនួន២ ជាឃុំចំណុះ​ឱ្យទីក្រុងថ្មីនោះ ហើយ​ក្នុងនោះមាន​ឃុំរុន​តាឯក ជា​​ទីតាំងលំនៅ​​ឋាន​ថ្មីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ​ ​​​ដែលត្រូវអាជ្ញាធរ​ឱ្យរុះរើផ្ទះចេញ​​​ពី​តំបន់រមណីយ​ដ្ឋាន​អង្គរ។
សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​និងកំពុង​សាកសួរ​ប្រធានស្តីទីគណៈ​កម្មា​ធិការប្រតិបត្តិគណបក្សភ្លើង​ទៀន​ប្រចាំនៅ​រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រមាណ​៧​ឆ្នាំ ​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅ​ភូមិ​កោះ​ជឹម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​នៅថ្ងៃ​​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ បាន​បញ្ជាក់​ថា ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​បាន​ស្លាប់​នោះ​មាន​ភេទ​ឈ្មោល​ ប្រវែង​១,៩៤​ម៉ែត្រ ​ទម្ងន់​៦៥​គីឡូ​ក្រាម​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «តាម​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF​ សន្និដ្ឋាន​ថា ​ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​រដ្ឋ​បាល​ជល​ផល​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​នេះ ​និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ តាម​ច្បាប់​ស្តី​ពី​ជល​ផល​។
Cambodia, which aspires to middle-income status by 2030, must do more to tackle corruption. While it has many tools at its disposal, asset declaration has proven an effective instrument at improving public-sector transparency. What...
ពលរដ្ឋលើកឡើងថា ឈើក្រញូងជាឈរកម្រក្នុងតំបន់អង្គរក្រុងសៀមរាប នៅតែមានគេលួចកាប់បន្តបន្ទាប់ បើទោះមន្ត្រីពាក់ព័ន្ធជាច្រើនត្រូវបានដាក់ពង្រាយឃ្លាំមើលនៅតំបន់នោះ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានបើកការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មការិនី កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម។
ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅតែមានជំនឿជឿទៅលើការសែនកាត់ឆុងដែលបានគោរពនិងជឿតៗគ្នា។ ឥទ្ធិពលនៃជំនឿនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្លះមានភាពមិនស្រណុកកាយ ឬសប្បាយចិត្តឡើយប្រសិនបើពួកគេមិនបានធ្វើតាមរបៀបដែលបុគ្គលមានឥទ្ធិពលនៃជំនឿនោះបានផ្សព្វផ្សាយ។
សិស្សនិស្សិតមួយចំនួនមិនបានរៀបចំគម្រោងឱ្យបានត្រឹមត្រូវក្នុងការចាយវាយប្រចាំថ្ងៃ​​នោះទេ។ នៅពេលដែលពួកគេឃើញរបស់ ឬសម្ភារ:ទំនើបទើបនឹងនាំចូលមកថ្មីៗ ក៏​ចាប់ផ្ដើម​នាំគ្នាទៅទិញប្រើបង្អួតគ្នីគ្នានៅសាលារៀន ទាំងដែលខ្លួនគេ​មិន​បាន​គិត​អំពីហានិភ័យនៃ​ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ សិស្សនិស្សិតដែល​កំពុងរៀនពីរ ឬបីសាលា ត្រូវការ​ការចំណាយ​ច្រើន​លើ​ការបង់​ថ្លៃ​សាលា និងការចំណាយទៅលើសម្ភារ:សិក្សាមួយចំនួនធំ។​ មិនត្រឹមតែប៉ុណ្ណោះ​ វា​ក៏​គួបផ្សំជា​មួយនឹ​ង​ថ្លៃផ្ទះជួល ម្ហូបអាហារ សៀវភៅ ឍសម្ភារ: និងថ្លៃ​សម្រាប់ធ្វើដំណើរ​ ​របស់ពួកគេ។ ចំណាយមិនមានចំណូល​ វាគឺជាហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ របស់ពួ​កគេ​ដែល​កំពុង​បន្ត​ការសិក្សានៅទីក្រុងភ្នំពេញ។ យ៉ាង​ណា​មិញ សិស្សនិស្សិត​ដែល​កំពុង​តែ​ពេញ​វ័យ​សប្បាយភ្លើតភ្លើន បាននាំគ្នាសម្រុកទៅទិញសម្ភារ:ទំនើបៗ ដោយ​យក​ជា​ល្បែង​កម្សាន្ត​ពេញ​និយម ដោយភ្លេច​គិតថា ខ្លួនគេ​ត្រូវ​ការចំណាយច្រើន​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃ។ ជាការពិតណាស់មានសិស្សនិស្សិតមួយចំនួនដែលកំពុងពេញវ័យ ភាគច្រើន​ពួកគេ​កំពុ​ង​តែ​កាត់បន្ថយការធ្វើសកម្មភាព ដូចជាការអានសៀវភៅនៅផ្ទះ...