ក្រសួងប្រកាសពីការផ្តល់ប្រាក់ឈ្នួលជូនកម្មកររោងចក្រ Y&W ស្របពេលកម្មករផ្ទុះការតវ៉ាសារជាថ្មី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ (Y&W) ហ្គាមេន ស្របពេលកម្មករផ្ទុះការតវ៉ាជាថ្មី នៅថ្ងៃនេះ ដោយបិទកំណាត់ផ្លូវនៅមុខរោងចក្រ ទាមទារឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយ។
នាយករដ្ឋមន្ត្រីណែនាំឱ្យពង្រឹងគុណភាពថ្នាំ និងផ្គត់ផ្គង់ថ្នាំទៅមូលដ្ឋានឱ្យបានគ្រប់គ្រាន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងសុខាភិបាល ឱ្យពង្រឹងគុណភាពថ្នាំ បរិមាណថ្នាំ និងឧបករណ៍បរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាន ដើម្បីកុំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលពិបាកធ្វើដំណើរឆ្ងាយក្នុងការស្វែងរកសេវាព្យាបាលសុខភាព។
សង្គមស៊ីវិលបន្តបារម្ភពីសុវត្ថិភាពកម្មករ ក្រោយមានគ្រោះអគ្គិភ័យឆេះរោងចក្រជាថ្មីទៀត
អង្គការសង្គមស៊ីវិល និងសហជីព បន្តបារម្ភពីសុវត្ថិភាព និងការប្រឈមរបស់កម្មករនិយោជិត ក្រោយមានករណីគ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ។
កាលរសៀលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតចំនួន ២ ២០៥នាក់ កំពុងបំពេញការងារ។ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ ខណៈហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្មករនិយោជិតឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ។
ជុំវិញករណីនេះ លោក ឃុន...
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីផ្កាយ២ម្នាក់ ពីបទឆបោក
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃមួយរូប ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទចោទ «ឆបោក» ។
កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមន្ត្រីពាក់ផ្កាយ២ម្នាក់ ឈ្មោះ អេង សាវឿន ជាអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ថ្ងៃទី២២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ...
អាជ្ញាធរព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះទីតាំងលក់ និងកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់អាជីវករ និងម្ចាស់ទីតាំងលក់ និងយានដ្ឋានដែលកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈបច្ចេកទេស ត្រូវបញ្ឈប់សកម្មភាពលក់ឬកែច្នៃជាបន្ទាន់ បើពុំនោះទេនឹងប្រឈមវិធានការផ្លូវច្បាប់។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា កន្លងមក មានយានយន្តមួយចំនួន បានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះ បានបង្កជាសំឡេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ដើម្បីលុបបំបាត់ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ...
Voxpop៖ ទស្សនៈពលរដ្ឋលើការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់កុមារក្រោម១៨ឆ្នាំ
ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook,Tik Tok, Instagram, Whatsapp,Telegram និងកម្មវិធីជាច្រើនទៀត កំពុងមានការពេញនិយមចំពោះមនុស្សគ្រប់វ័យ ជាពិសេសកុមារក្រោយអាយុ១៨ឆ្នាំដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា។ បណ្តាញទំនាក់ទំនងសង្គមត្រូវបានទទួលស្គាល់ថាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ។
Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋចំនួន៦នាក់ ជុំវិញការយល់ឃើញរបស់ពួកគេទាក់ទងនឹងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់កុមារក្រោមអាយុ១៨ឆ្នាំ៖
លោក វឿន ទិវា អាយុ២៥ ជាទាហាន យល់ឃើញថា ការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារក្រោមអាយុ១៨ឆ្នាំ ធ្វើឲ្យពួកគេយល់ដឹង តាមទាន់បច្ចេកវិទ្យាសម័យថ្មី ប៉ុន្តែអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។
លោកបន្តថា៖ «ចំពោះផលវិជ្ជមានពួកគាត់ អាចយល់ដឹងច្រើនពីសង្គមជាក់ស្ដែង។ ផលអវិជ្ជមានពួកគាត់ អាចញៀនរបស់អស់នឹង នៅពេលដែលគាត់ញៀនច្រើន លេងច្រើន អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់»។
លោក លីប សេងហួរ ជានិសិ្សតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកឡើងថា បច្ចុប្បន្ននេះកុមារមួយចំនួនប្រើជំនាញរបស់ពួកគេ បង្កើតជាជំនួញ (លក់អនឡាញ) ស្របពេលដែលកុមារមួយចំនួនទៀតបង្កើតមាតិកាមិនសមរម្យ ។
លោកបន្តថា៖ « គាត់អាចបង្កើតជា Page(ទំព័រលើបណ្តាញសង្គម)គាត់បង្កើតBusiness(ជំនួញ)ខ្លួនឯងក្មេងខ្លះគាត់ឆ្លាតគាត់ចំណាប់ខាងរកស៊ីប្រើពួកនឹងទៅល្អទម្រាំពួកគាត់ចូលសាកលទៀត ការវិវឌ្ឍន៍របស់ពួកគាត់កាន់តែល្អ»។
លោកបន្ថែមថា៖ «ក្មេងខ្លះទៀតគាត់ប្រើក្រោមរូបភាពមិនត្រឹមត្រូវ ឬ Post (ផ្សព្វផ្សាយ) ប្រភេទរូបភាពមិនល្អធ្វើសកម្មភាពឆ្គាំឆ្គង វាមិនល្អដល់សង្គម មើលទៅមិនល្អសម្រាប់គាត់ នៅក្មេងថតរូបសិចស៊ីបង្ហាញលើ...
Voxpop៖ ការយល់ឃើញរបស់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមនៅរាជធានីភ្នំពេញ
ការទុកដាក់សំរាមនៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពប្រសើរជាងមុនដោយសារតាមទីសាធារណៈមួយចំនួនមានធុងសំរាមច្រើន ប៉ុន្តែគេឃើញថាប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅបន្តបោះសំរាមចោលពាសវាលពាសកាលនៅឡើយ ចំណែកការទុកដាក់សំរាមក៏ហាក់នៅមានកម្រិត។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋជាអាជីវករ និងយុវជនចំនួន៦រូប ដែលរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគាត់លើការទុកដាក់សំរាមនៅរាជធានីភ្នំពេញ៖
កញ្ញា យាង សុខម៉េង មកពីខេត្តត្បូងឃ្មុំ ជានិស្សិតរៀនជំនាញគណនេយ្យ ឆ្នាំទី១ នៅវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា នៅរាជធានីភ្នំពេញមានធុងសំរាមច្រើន ប៉ុន្តែធុងសំរាមខ្លះនៅមានសំរាមក្នុងធុងដែលប្រមូលមិនបានអស់ ចំណែកកន្លែងខ្លះទៀតដែលគ្មានការអនុញ្ញាតឱ្យមានការចោលសំរាមនៅទីនោះ តែមានសំរាមចោលរប៉ាត់រប៉ាយ។
កញ្ញាបញ្ជាក់ថា៖ «បើសិនយើងជាយុវជន ពេលធ្វើដំណើរទៅជួប ឬឃើញសំរាមកន្លែងហ្នឹងហើយ...
ធនាគារជាតិទទួលប្តូរក្រដាសប្រាក់រៀលចាស់មកថ្មីដោយមិនគិតកម្រៃរយៈពេល១០ថ្ងៃ
ធនាគារជាតិនៃកម្ពុជាជូនដំណឹងពីការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា គ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស ចន្លោះពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ សី្តពី «យុទ្ធនាការស្រឡាញ់ប្រាក់រៀល» ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការចេញផ្សាយក្រដាសប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការនឹងគ្រឹះស្ថានធនាគារ...
អង្គការយូនីសេហ្វណែនាំឱ្យមានការការពារទារក កុមារ និងមនុស្សចាស់អំឡុងអាកាសធាតុក្តៅខ្លាំង
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ (UNICEF) ណែនាំឱ្យមានការការពារទារក កុមារ និងមនុស្សចាស់ ដើម្បីទប់ទល់សីតុណ្ហភាពក្នុងរដូវក្តៅដែលអាចនឹងកើនដល់៣៩អង្សារសេ។
បើតាមសារអំពីចំណុចសំខាន់ៗដែលត្រូវយល់ដឹង និងត្រៀមខ្លួន អង្គកាយូនីសេហ្វបានបង្ហោះ ថ្ងៃទី១៩ ខែមីនា បញ្ជាក់ថា ក្នុងអំឡុងសីតុណ្ហភាពកើនកម្តៅក្តៅ សូមពិនិត្យក្មេងឱ្យបានទៀងទាត់ និងឱ្យពួកគេស្លៀកសម្លៀកបំពាក់រលុងដែលអាចបន្ថយការឡើងកម្តៅ និងរលាកដោយសារកម្តៅ។ អង្គកាយូនីសេហ្វបន្ថែមថា សូមឱ្យកុមារញាំទឹកឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ និងចៀសវាងផ្តល់ថ្នាំដោយមិនបានពិគ្រោះជាមួយអ្នកជំនាញ។
អង្គការយូនីសេហ្វបញ្ជាក់ថា៖ «កុំផ្តល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិតបើសិនជាពួកគេមានអាការៈឡើងកម្តៅ»។
អង្គការយូនីសេហ្វបន្ថែមថា កុំទុកទារក...
ពលរដ្ឋនៅបឹងតាមោក ស្នើព្រះមហាក្សត្រជួយអន្តរាគមន៍ឱ្យពួកគាត់មានសិទ្ធិរស់នៅលើដីធ្លីរបស់ខ្លួន
ប្រជាពលរដ្ឋរស់នៅបឹងតាមោក និងក្រុមយុវជនប្រមាណ ១០០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ទៅកាន់អាជ្ញាធរឱ្យមានការដោះស្រាយវិវាទដីធ្លី និងផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។
អ្នកស្រី ស៊ា ដាវី ជាប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក បានឱ្យដឹងថា កាលដែលពួកគាត់នាំគ្នាទៅដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍នេះ ដោយសារតែពួកគាត់មានការបាមរ្ភពីការបណ្តេញចេញដោយបង្ខំ ក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅ កាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ បានជូនដំណឹងឱ្យពួកគាត់រុះរើផ្ទះចេញពីទីតាំងដែលកំពុងរស់នៅសព្វថ្ងៃ។
អ្នកស្រីមានប្រសាសន៍ថា៖ «គោលបំណងពួកខ្ញុំគឺសុំសិទ្ធិរស់នៅ និងកានកាប់ដីធ្លីពួកខ្ញុំរស់នៅតាំងពីឆ្នាំ៩០ រហូតមក ហើយឥលូវនេះបែរជាអាជ្ញាធរខណ្ឌព្រែកព្នៅ ចេញលិខិតឱ្យពួកខ្ញុំរុះរើលំនៅឋានវិញ ចឹងពួកខ្ញុំអត់មានជម្រើសអ្វីក្រៅពីមកព្រះបរមរាជវាំង...
សមត្ថកិច្ចកែប្រែវិធានការត្រួតពិនិត្យគ្រឿងស្រវឹងដោយចាប់ផ្តើមពីម៉ោង១០យប់វិញ ក្រោយមានការណែនាំពីនាយករដ្ឋមន្ត្រី
សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ កែប្រែវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមដងផ្លូវឡើងវិញ ដោយចាប់ផ្តើមពីម៉ោង១០យប់ ដល់ម៉ោង២រំលងអាធ្រាត តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យកងកម្លាំងនៅទូទាំងប្រទេស សាកល្បងផ្លាស់ប្តូរពេលវេលាត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមដងផ្លូវដែលកំពុងអនុវត្ត ដោយចាប់ផ្តើមពីម៉ោង១០យប់វិញ ដើម្បីជួយសម្រួលដល់អាជីវកម្មនៃវិស័យឯកជន ដែលកំពុងត្អូញត្អែរពីវិធានការរឹតបន្តឹងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា វេលានៃការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹង ឬវាស់ជាតិអាកុល តាមដងផ្លូវ កន្លងមក...
Voxpop៖ ទស្សនៈរបស់យុវជនចំពោះកំណែទម្រង់ប្រលងមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី
ក្រោមអាណត្តិទីមួយនៃការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកបានដាក់ចេញឱ្យមានកំណែទម្រង់យ៉ាងច្រើន ដោយផ្តោតជាចម្បងលើការផ្តល់សេវាសុខាភិបាល ការផ្តល់សេវាសាធារណៈ និងវិស័យអប់រំ។ លោកលើកឡើងពីកំណែទម្រង់ជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី ដោយការប្រលងត្រូវតែមានតម្លាភាព សុក្រឹតភាព និងសមត្ថភាព។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ នៅសាកលវិទ្យាល័យពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងកំណែទម្រង់ការប្រលងមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី៖
លោក សែ វិសាល អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ មកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)...
រដ្ឋបាលខេត្តព្រះវិហារ៖ ករណីស្ត្រីម្នាក់សម្លាប់ខ្លួនមិនពាក់ព័ន្ធនឹងករណីអាជ្ញាធរចុះរុះរើផ្ទះអ្នកទន្ទ្រានដីរដ្ឋឡើយ
រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ស្ដ្រីម្នាក់នៅភូមិភ្នំត្បែងពីរ ស្រុកគូលែន ដែលសម្លាប់ខ្លួននោះ មិនពាក់ព័ន្ធនឹងការចុះរុះរើផ្ទះពលរដ្ឋដែលសាងសង់លើដីរដ្ឋ ពីសំណាក់អាជ្ញាធរ ដូចការផ្សព្វផ្សាយតាមបណ្ដាញសង្គមឡើយ។
សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានតឹងរឹងទៅលើបទល្មើសព្រៃឈើ
សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ចំពោះអ្នកបំផ្លិចបំផ្លាញព្រៃឈើ និងមន្រ្តីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយក្នុងសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៩នាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់
អ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍នៃយុទ្ធនាការបង្ក្រាបបទល្មើសកាប់ឈើទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានជិត ៣ ០០០ហិកតា និងបានឃាត់ខ្លួនជនសង្ស័យ ៨នាក់។
កម្មកររោងចក្រY&Wភាគច្រើនមានការងារថ្មី និងខ្លះទៀតនៅបន្តយាមមុខរោងចក្រ ខណៈវិវាទការងារនៅមិនទាន់ដោះស្រាយចប់
កម្មកររោងចក្រកាត់ដេរ Y&W ហ្គាមិន ប្រមាណជិត ៣០០០នាក់ បានទទួលការងារថ្មី ក្រោយក្រសួងការងារប្រកាសពីដំណឹងផ្តល់ឱកាសការងារ និងកម្មករខ្លះទៀតរកការងារថ្មីខ្លួនឯង ដើម្បីដោះស្រាយជីវភាពជាបណ្តោះអាសន្ន ក្នុងអំឡុងពេលរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ នៅកន្លែងការងារចាស់។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់ឱកាសការងារសម្រាប់កម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W garment co.,LTD.) ចំនួន ២...