សមាជិកសហគម៍ចាត់ទុកការហាមរូបគាត់ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីសំណាក់អាជ្ញាធរ ថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិ
សមាជិកសហគមន៍ព្រៃឈើម្នាក់នៅសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការហាមឃាត់រូបគាត់មិនឱ្យផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រៅស្រុកមួយ ពីសំណាក់អាជ្ញាធរស្រុកឆែប ថាជាការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រសួងពីរ រំលឹកដល់កងកម្លាំងកុំឱ្យប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ខ.ម និង ន.ប ខុសគោលការណ៍
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យយកយានយន្តអង្គភាព ដែលមានផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើប្រាស់ជាលក្ខណៈឯកជនខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេសបើកបរបង្កឱ្យមានការប៉ះពាល់ដល់សង្គម។
កាសែតភ្នំពេញប៉ុស្តិ៍ នឹងបញ្ឈប់ការបោះពុម្ពផ្សាយកាសែតនៅចុងខែមីនាដោយសារបញ្ហាហិរញ្ញវត្ថុ
ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាសអំពីការបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេសរបស់ខ្លួនត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដោយសារបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយវិបត្តិជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
សេចក្តីដដែលបន្តថា៖ «ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤»។
គួរកត់សម្គាល់ផងដែរថា ភ្នំពេញប៉ុស្តិ៍...
ក្រុមហ៊ុន Emirates នឹងបើកជើងហោះហើរឡើងវិញពីឌូបៃមកភ្នំពេញ ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ការត្រលប់មកហោះវិញនៃជើងហោះហើរពីទីក្រុងឌូបៃឌូបៃមកភ្នំពេញរបស់ Emirates តាមរយៈប្រទេសសិង្ហបុរី នាថ្ងៃទី១ ខែឧសភាខាងមុននេះ នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ ដោយតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់កម្ពុជា។ នេះបើយោងតាមវេបសាយផ្លូវការរបស់ Emirates បានចេញផ្សាយនៅថ្ងៃទី ២៩ ខែកុម្ភៈ។
វេបសាយផ្លូវការរបស់ Emirates Airlines បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមានមូលដ្ឋានក្នុងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម (UAE)នេះ នឹងត្រលប់មកហោះវិញក្រោយផ្អាកការហោះហើរក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ការហោះហើរមកកាន់ទីក្រុងភ្នំពេញឡើងវិញនេះ គឺដើម្បីបង្កើនការតភ្ជាប់ពីមជ្ឈិម បូព៌ាមកកាន់តំបន់អាស៊ាន។
លោក Adnan Kazim...
កម្ពុជាទទួលបានពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី
ប្រទេសកម្ពុជា ទទួលបានពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី ជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៣ ពី World Travel Awards។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីនគរបាលដែលឱ្យអាវុធទៅអ្នកដទៃខ្ចី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានបណ្ដេញមន្ត្រីចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីនគរបាលរូបណាដែលឱ្យលិខិតបេសកកម្ម និងអាវុធទៅឱ្យអ្នកដ៏ទៃខ្ចី ហើយបង្កឱ្យកើតមានការបាញ់បោះសេរី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស ក្នុងប្រការណាមួយ។
ជនជាតិដើមភាគតិចគួយរងបណ្ដឹងក្រុមហ៊ុនចិន ស្នើតុលាការខេត្តព្រះវិហារទម្លាក់បទចោទលើពួកគេ
ជនជាតិដើមភាគតិចកួយចំនួន ៤នាក់ នៅឃុំឆែប ខេត្តព្រះវិហារ ដែលរងបណ្ដឹងពីក្រុមហ៊ុនចំការអំពៅចិន ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លី ស្នើឱ្យតុលាការខេត្ត ទម្លាក់ចោលការចោទប្រកាន់ចំពោះពួកគេ ដោយថាការប្តឹងរបស់ក្រុមហ៊ុនទៅលើពួកគាត់ជារឿងអយុត្តិធម៌។
ពលរដ្ឋបឹងតាមោក តវ៉ាជាថ្មីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយដីធ្លីជូនពួកគេ
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ រស់នៅតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងសហគមន៍ជាថ្មីទៀត នៅរសៀលថ្ងៃពុធនេះ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់ មុននឹងមានការអភិវឌ្ឍណាមួយ។
ពលរដ្ឋម្នាក់សន្លប់ និងច្រើននាក់ទៀតរងរបួសក្នុងករណីប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅ និងសហគមន៍
ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា២០០នាក់ និងសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមានកុមារីម្នាក់របួស ស្រ្តីម្នាក់សន្លប់ និងស្ត្រីមួយចំនួនទៀតរងរបួស កើតមានឡើងក្រោយមានសកម្មភាពឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍។យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ...
សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហានៅបឹងតាមោកដោយសន្តិវិធី
សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋរស់នៅបឹងតាមោក ដោយសន្តិវិធី កុំយកអំពើហិង្សាជាត្រីមុខ ក្រោយមានការប៉ះទង្គិចរវាងអាជ្ញាធរមូលដ្ឋាន ជាមួយពលរដ្ឋនៅបឹងតាមោករហូតមានពលរដ្ឋខ្លះបានសន្លប់ កាលពីថ្ងៃម្សិលមិញ។
ក្រសួងអប់រំណែនាំឱ្យមានការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ជំរុញសា្ថប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដោយផ្តោតលើក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ដើម្បីបណ្តុះស្មារតីស្រលាញ់ រួមទាំងអភិរក្សអក្សរនិងភាសាជាតិ។យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលប្រើប្រាស់ភាសាជាតិគ្រប់កាលៈទេសៈទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន និងការកម្សាន្តនានា។ក្រសួងលើកឡើងថា៖ «គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាន...
កម្ពុជា និង ម៉ាឡេស៊ី ចុះកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេសអាចប្រើប្រាស់ឃ្យូអរកូត (QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី...
កម្ពុជាឈរលេខរៀងទី១០ ជាប្រទេសផលិតអង្ករច្រើនជាងគេលើពិភពលោក
កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមប្រទេសដែលផលិតអង្ករច្រើនជាងគេក្នុងពិភពលោក នៅឆ្នាំ២០២៣ ដោយផលិតអង្ករបានចំនួន ៥.៩៣ លានតោន។
កម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រទេសទាំង២និងតំបន់
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។
អគ្គិសនីកម្ពុជា សម្រេចផ្តល់ថាមពលអគ្គិសនីកម្លាំងធំដល់ពលរដ្ឋ សម្រាប់ពេលពិធីបុណ្យតាមគេហដ្ឋាន
ភ្នំពេញ៖ អគ្គិសនីកម្ពុជា សម្រេចផ្តល់ថាមពលអគ្គិសនីកម្លាំងធំដល់ពលរដ្ឋក្នុងពេលពិធីបុណ្យផ្សេងៗតាមការស្នើសុំរបស់ពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាដែលNewsroom ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ។
យោងតាមសេចក្ដីជូនដំណឹង ចេញកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បញ្ជាក់ថាដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់អគ្គិសនីកម្លាំងធំ ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋានរបស់ពលរដ្ឋ អគ្គិសនីកម្ពុជា ផ្តល់ការប្រើប្រាស់ដល់ 3ph x 100Aឬ 70kVA (ចេញពីខ្សែបណ្ដាញចែកចាយសាធារណៈ)។ សេចក្ដីជូនដំណឹងដដែលបន្ថែមថា ពលរដ្ឋដែលមានបំណងស្នើសុំ ការប្រើប្រាស់អគ្គិសនី កម្លាំងធំ ក្នុងរយៈពេលខ្លី អាចស្នើសុំតាម...
ពលរដ្ឋ និងសង្គមស៊ីវិល ស្នើក្រសួងពាក់ព័ន្ធពង្រឹងវិធានការច្បាប់ពេលផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន ស្នើក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការច្បាប់ ស្របពេលអគ្គនាយកដ្ឋានគយ ដាក់ចេញវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែនាពេលខាងមុខ ដោយពួកគេយល់ឃើញថា ការផ្អាកនេះ អាចនឹងមិនមានប្រសិទ្ធិភាព បើការអនុវត្តច្បាប់មិនទាន់តឹងរ៉ឹងគ្រប់គ្រាន់។