សហជីពទាមទារឱ្យសណ្ឋាគារសូហ្វីតែលភ្នំពេញ គោរពតាមកិច្ចសន្យា និងចុះហត្ថលេខាលើអនុសញ្ញារួម
សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ទាមទារឱ្យភាគីសណ្ឋាគារ គោរពតាមកិច្ចព្រមព្រៀងនាពេលកន្លងមក និងចុះហត្ថលេខាលើអនុសញ្ញារួម ដែលភាគីទាំងពីរបានពិភាក្សា។
ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការប្រើវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga
ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយពីមានបុគ្គលមួយចំនួន បាននិងកំពុងផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅលើបណ្តាញសង្គម។
គណបក្សកម្លាំងជាតិ ថាតុលាការពិបាកឯករាជ្យ បើមន្ត្រីតុលាការជាមន្ត្រីនៃគណបក្សនយោបាយ
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជាមន្ត្រីគណបក្សនយោបាយ នោះតុលាការពិបាកឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់ជូនជនរងគ្រោះ ខណៈសហជីពមួយចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិនតុលាការ ព្យាយាមដោះស្រាយ។
កម្ពុជារកឃើញជំងឺអុតស្វាមួយករណីទៀតខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន
កម្ពុជារកឃើញជំងឺ«អុតស្វា»មួយករណីថ្មីបន្ថែមទៀត ខណៈក្រសួងសុខាភិបាលបន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ទុកដាក់ និងការពារឱ្យខ្ពស់។
សង្គមស៊ីវិលស្នើឱ្យតុលាការពន្លឿននីតិវិធីស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នៅស្ពានឫស្សីកែវ
អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សស្នើឱ្យតុលាការជាន់ទាប់ពន្លឿននីតិវិធីតាមផ្លូវច្បាប់ឱ្យបានឆាប់ នៅចំពេលស្ថាប័នដែលគេជឿថាអាចស្វែងរកយុត្តិធម៌មួយនេះបើកផ្លូវឱ្យមានការស៊ើបក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្ពានឫស្សីកែវ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
លោក ហ៊ុន ម៉ាណែត ស្នើឱ្យអគ្គស្នងការនគរបាលជាតិពង្រឹង និងត្រួតពិនិត្យការផ្សព្វផ្សាយស្រាបៀរឡើងវិញ
លោកនាយរដ្ឋមន្រ្តី បានកំណត់ឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ និងបញ្ឈប់ការយកមនុស្ស ឬតម្រូវឱ្យពិធីករ-ពិធីការិនីទៅគាស់ស្រាបៀរលើឆាកប្រគុំតន្រ្តី។
គណបក្សភ្លើងទៀន ស្នើអាជ្ញាធរពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយយុត្តិធម៌
គណបក្សភ្លើងទៀន អំពាវនាវដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធនានា ពន្លឿនការផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ-សង្កាត់ ស្របទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីធានាឱ្យការបោះឆ្នោតអសកលឆ្នាំ២០២៤ អាចប្រព្រឹត្តទៅដោយសេរី ស្មើភាព និងយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារម្ភថាគ្រោះថ្នាក់ចរាចរណ៍អាចឈានចូលបន្ទាត់ក្រហម បើមិនមានការចូលរួមពីភាគីពាក់ព័ន្ធ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បង្ហាញការព្រួយបារម្ភថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤នេះ អាចឈានចូលបន្ទាត់ក្រហម បើមិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្ការ និងទប់ស្កាត់។
សហជីពស្នើឱ្យមានគណៈកម្មការសុខភាព និងសុវត្ថិភាពនៅគ្រប់រោងចក្រដើម្បីបង្ការអគ្គិភ័យ
សហជីព និងកម្មករមួយចំនួន ស្នើដល់ក្រសួងការងារ និងភាគីរោងចក្រ រៀបចំឱ្យមានគណៈកម្មការផ្នែកសុខភាព និងសុវត្ថិភាព នៅតាមបណ្តារោងចក្រសហគ្រាសនានា ដើម្បីបង្ការគ្រោះអគ្គិភ័យ និងធានាសុវត្ថិភាពទៅដល់កម្មករ ខណៈពួកគេមើលឃើញថា ការអនុវត្តស្ដង់ដាបង្ការអគ្គិភ័យនៅតាមរោងចក្រនៅមានកម្រិត។
សង្គមស៊ីវិលស្នើរដ្ឋាភិបាលកសាងស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព»នៅភ្នំពេញ
សហជីព និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៥ បានស្នើរដ្ឋាភិបាលសាងសង់ស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព» នៅរាជធានីភ្នំពេញ និងបន្តទាមទាររកយុត្តិធម៌ជូនសព លោក ជា វិជ្ជា មេដឹកនាំសហជីព ដែលត្រូវឃាតករបាញ់សម្លាប់កាលពី ២០ឆ្នាំមុន ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
បទយកការណ៍៖ កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួនក្នុងខេត្តសៀមរាបប្រឈមនឹងការដួលរលំដោយសារតម្លៃជ្រូកធ្លាក់ចុះខ្លាំង
អ្នកស្រី សាន សាវ៉ូន ជាកសិករចិញ្ចឹមជ្រូកម្នាក់នៅក្នុងភូមិឃុនមោយ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងរយៈពេល១៣ឆ្នាំដែលអ្នកស្រីបើកកសិដ្ឋានចិញ្ចឹមជ្រូក អ្នកស្រីមិនដែលប្រឈមននឹងបញ្ហាតម្លៃជ្រូកធ្លាក់ចុះខ្លាំងដូចឆ្នាំនេះនោះទេ។ អ្នកស្រីនិយាយថា ក្នុងរយៈពេលប្រហែល៣ខែកន្លងមកនេះ កសិដ្ឋានចិញ្ចឹមជ្រូកស្ទើរតែទាំងអស់ ជួបការលំបាកក្នុងការចិញ្ចឹមជ្រូក ខណៈតម្លៃធ្លាក់ចុះខ្លាំង ហើយស្ទើរតែមិនមានឈ្មួញចុះមកទិញ ព្រោះតែវត្តមានសាច់ជ្រូកបង្កកនាំចូលរាប់តោន។
ស្រ្តីវ័យ៤២ឆ្នាំរូបនេះនិយាយថា៖ «ខាតតែមួយពេញទំហឹងហ្នឹងឯង ឧទាហរណ៍ របស់យើងធ្លាប់ចិញ្ចឹមត្រូវបានចំណេញ១០០០រៀល(ក្នុងមួយគីឡូ) ក៏ចូលដើម១០០០រៀល ទៅ១៥០០រៀលទៀត (ក្នុងមួយគីឡូ) ធ្លាក់ខ្លាំងណាស់ ធ្លាក់សឹងដល់ចំណុចសូន្យ...
ក្រសួងការងារនឹងជួបស្ថាប័នពាក់ព័ន្ធ ដាក់ចេញយុទ្ធនាការបង្ការគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នៅសប្តាហ៍ក្រោយ ដើម្បីដាក់ចេញនូវវិធានការ និងធ្វើយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស។
សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានប្រមាណ៤តោន និងឃាត់ខ្លួនមនុស្សជិត ២ម៉ឺននាក់ ក្នុងឆ្នាំ២០២៣
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីគ្រឿងញៀន ដោយរឹបអូសបានវត្ថុតាងប្រមាណ ៤តោន និងបានចាប់ខ្លួនជនល្មើសបានប្រមាណ ២ម៉ឺននាក់។
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ស្នើអាជ្ញាធរធ្វើកិច្ចសន្យាកំណត់ពេលនៃការធ្វើប្រព័ន្ធលូឱ្យបានច្បាស់
ពលរដ្ឋរស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីគម្រោងធ្វើប្រព័ន្ធលូបង្ហូរទឹក ស្នើអាជ្ញាធរធ្វើកិច្ចសន្យាបញ្ជាក់អំពីពេលវេលាច្បាស់លាស់នៃការអនុវត្តគម្រោងនេះ និងផ្តល់សំណងចំនួន ៣០០ដុល្លារក្នុងមួយខែ សម្រាប់ឱ្យពួកគាត់ដោះស្រាយការបន្តស្នាក់នៅតំបន់ផ្សេងជាបណ្តោះអាសន្ន។
កម្មការិនីម្នាក់ស្លាប់ និងមនុស្សច្រើននាក់រងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនៅរោងចក្រយីដា
កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រឿងអគ្គីភ័យ ដែលបានកើតឡើងនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រសួងរ៉ែប្រកាសពីការរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាស់នៅខេត្តត្បូងឃ្មុំចំនួន ៣ករណីបន្ថែមទៀត
ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់នៅស្រុកមេមត់ បានចំនួន ៣ទីតាំងបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ទ្រង់ទ្រាយធំ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងបានព័ត៌មាន និងរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន ៣ទីតាំងបន្ថែមទៀត នៅក្នុងស្រុកមេមត់ដដែលនេះ។
សេចក្តីប្រកាសព័ត៌មាន...