គណបក្សភ្លើងទៀនថ្កោលទោសចំពោះការចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា
គណបក្សភ្លើងទៀនថ្កោលទោសចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
បើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ ដោះលែងលោក ថាច់ សេដ្ឋា ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមគំហែង និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមកលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជន គណបក្សភ្លើងទៀន...
ក្រសួងសុខាភិបាលហាមឃាត់គណនីហ្វេសប៊ុកចំនួន២ដែលផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកា
ក្រសួងសុខាភិបាលហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ Narita Tokyo ផលិតផលជប៉ុន និង Narita Tokyo ផលិតផលជប៉ុន២ ដែលបានផ្សាយលក់ផលិតផលបំប៉នសុខភាព និង ផលិតផលគ្រឿង សម្អាងផ្សេងៗ ដោយគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃទី១៨ ខែមករានេះបញ្ជាក់ថា គណនីហ្វេសប៊ុកទាំងពីរបានលក់ផលិតផលបំប៉នសុខភាពឈ្មោះ Glucosamine OMEGA-3 Calcium...
How Cambodian women are using theatre to speak out against domestic abuse
One in five women in Cambodia report experiencing domestic abuse – now a theatre group in Battambang is producing shows that help survivors talk about what is still a taboo subject.
ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត នឹងលែងផ្តល់គម្រោងប្តូរលុយចាប់ពីខែមីនាឆ្នាំ២០២៣តទៅ
ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់ផ្លាស់ប្ដូរកញ្ចប់គម្រោងដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មី ដោយនឹងលែងមានការផ្តល់សេវាកម្មកញ្ចប់គម្រោងប្តូរប្រាក់ជាមុនទាំងអស់ នៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមប្រតិបត្ដិករទូគមនាគមន៍កម្ពុជា។
បើតាមសេចក្ដីជូនដំណឹងសមាគមប្រតិបត្ដិករទូគមនាគមន៍កម្ពុជា ចេញនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ បញ្ជាក់ថា ប្រតិបត្ដិករផ្ដល់សេវាកម្មសេវាទូរស័ព្ទចល័តទាំងអស់ នឹងផ្លាស់ប្ដូរជាដំណាក់កាលពីកញ្ចប់គម្រោងដែលកំពុងតែប្រើប្រាស់បច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មីនៅត្រឹមថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
សេចក្ដីជូនដំណឹងដដែលបន្ថែមថា ប្រតិបត្ដិករទូរស័ព្ទទាំងអស់នឹងបញ្ឈប់ការផ្ដល់សេវាគម្រោងសេវាប្ដូរប្រាក់ទាំងអស់ត្រឹមថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ ហើយស្នើឱ្យអតិថិជនទាំងអស់អញ្ជើញទៅកាន់សាខាបម្រើអតិថិជនរបស់ប្រតិបត្ដិករចល័តដើម្បីធ្វើការផ្លាស់ប្ដូរទៅកាន់គម្រោងថ្មីដែលអតិថិជនពេញចិត្ត។ហើយចំពោះអតិថិជនដែលដែលខកខានមិនបានធ្វើការផ្លាស់ប្ដូរទៅកញ្ចប់គម្រោងថ្មីមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិបត្ដិករផ្ដល់សេវាទូរស័ព្ទនឹងធ្វើការប្ដូរគម្រោងថ្មីជូនអតិថិជនដោយស្វ័យប្រវត្ដិនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា កញ្ចប់គម្រោងថ្មីបានធ្វើការរៀបចំនៅក្នុងគោលបំណងផ្ដល់ជូនអ្នកប្រើប្រាស់ដោយមានតម្លាភាពកាន់តែប្រសើរ ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធើណេត និងចំនួននាទីក្នុងការហៅចេញ...
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកំសាន្តជិត៤៤ម៉ឺននាក់នាសប្តាហ៍ចុងខែធ្នូនេះ
កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកំសាន្តជិត៤៤ម៉ឺននាក់ នៅសប្ដាហ៍ចុងខែធ្នូនេះ ហើយក្នុងនោះខេត្តព្រះសីហនុនៅតែនាំមុខ ក្នុងការទទួលបានភ្ញៀវទេសចរច្រើនជាងគេ។
យោងតាមការបង្ហោះស្ថិតិភ្ញៀវទេសចរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបមានចំនួន ៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤០២,៣៤៧នាក់ និងភ្ញៀវទេសចរបរទេសមាន ៣៦,៦៩៩នាក់ ដោយគិតចាប់ពីថ្ងៃទី ១៩ ដល់ទី២៥ ខែធ្នូ ឆ្នាំ២០២២។
បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរសំខាន់ៗ រូមមាន...
សហភាពសហជីពកម្ពុជាស្នើឱ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ
សហភាពសហជីពកម្ពុជា ស្នើរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងបើកលំហសិទ្ធិនយោបាយមុនពេលបោះឆ្នោតឆ្នាំ២០២៣ ដើម្បីប្រព័ន្ធអនុគ្រោះពន្ធ (GSP) និងប្រព័ន្ធអនុគ្រោះពន្ធលើកលែងតែអាវុធ (EBA)។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការស្នើរបស់ប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិពេលមកប្រជុំអាស៊ានថ្មីៗនេះ សុំឱ្យកម្ពុជាបើកលំហសិទ្ធិនយោបាយ សេរីភាព និងដោះលែង អ្នកជាប់ឃុំមនសិការមុនពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ ហើយសហភាពអ៊ឺរ៉ុបក៏បានក្រើនរំលឹកដល់កម្ពុជាជាច្រើនលើក សុំឱ្យស្ដារសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។សេចក្ដីថ្លែងការណ៍ដដែលបន្តថា...
WWF ប្រកាសអាសន្នពីការជិតផុតពូជសត្វផ្សោតបើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់
អង្គការ WWF ស្នើអាជ្ញាធរឱ្យចាត់វិធានការទប់ស្កាត់ការនេសាទខុសច្បាប់ជាបន្ទាន់ ក្រោយពីសត្វផ្សោតបីបានស្លាប់ក្នុងចន្លោះរយៈពេលត្រឹមតែ៧ថ្ងៃ ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។
យោងតាមការចុះផ្សាយទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ WWF កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតញីពេញវ័យមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះបានស្លាប់ក្រោយពីជាប់នឹងសន្ទូចរនង។
បើតាមការចុះផ្សាយដដែលបន្តថា សត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦...
ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាជនប្រើប្រាស់ទឹកដោយសន្សំសំចៃអំឡុងដើមឆ្នាំក្រោយ
ក្រសួងធនធានទឹកព្យាករណ៍ថា នៅដើមរដូវវស្សានេះ ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរ និងមានបរិមាណទឹកភ្លៀងធ្លាក់មកមិនទាន់សមល្មមទៅតាមការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងតម្រូវឱ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ទឹកឱ្យមានការសន្សំសំចៃ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីស្ថានភាពអាកាសធាតុលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងតំបន់អេក្វាទ័រ ចាប់ពីខែមករា និងខែមេសាឆ្នាំ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូតអែលនីណូ(EI Nino)២០%និងចាតុភូតអែនសូ(ENSO)៨០%ជាបាតុភូតអន្ដរកាលនៅចន្លោះរវាងឡានីណា(La Nina)និងអែលនីណូ(EL Nino)។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា នៅខែមករា បណ្ដាខេត្តដែលនៅទំនាបកណ្ដាលមានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សារសេ និងអតិបរមា២៩អង្សារសេ ហើយនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ដសីតុណ្ហភាពអប្បបរមាអាចចុះមកក្នុងរង្វង់ពី១៥ ទៅ១៧អង្សារសេ និងនៅខែកុម្ភៈដល់ខែមីនា សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សារសេ និងមធ្យមអតិបរមា៣៣អង្សារសេ ហើយខែមេសា...
ក្រសួងទេសចរណ៍បដិសេធព័ត៌មានដែលថាភ្ញៀវទេសចរត្រូវមានទឹកប្រាក់តាមខ្លួន១ទៅ២ពាន់ដុល្លាមុនមកកម្ពុជា
ក្រសួងទេសចរណ៍បានបដិសេធនូវព័ត៌មានដែលបានលើកឡើងថា ភ្ញៀវទេសចរត្រូវតែមានទឹកប្រាក់ចាប់ពី ១,០០០ ឬ ២,០០០ ដុល្លារសិនមុនចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានឱ្យភ្លៀវទេសចរបង្ហាញទឹកប្រាក់ ១,០០០ ឬ ២,០០០ ដុល្លារ មុនអនុញ្ញាតឱ្យជិះយន្តហោះ។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្មីៗនេះមានព័ត៌មានមួយចំនួនលើកឡើងថា មានការកំណត់ឱ្យភ្ញៀវទេសចរណ៍ត្រូវមានទឹកប្រាក់តាមខ្លួនពី១ពាន់ ទី២ពាន់ដុល្លារ ហើយថា បុគ្គលិកក្រុមហ៊ុនទេសចរណ៍តម្រូវឱ្យភ្ញៀវបង្ហាញទឹកបប្រាក់ទាំងនោះមុនឡើងជិះយន្តហោះ។
ក្រសួងទេសចរណ៍បានបញ្ជាក់ការបដិសេធក្នុងសេចក្តីជូនដំណឹងនោះតាមន័យដើមថា៖ «រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនរយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានទឹកប្រាក់តាមខ្លួនចំនួន ១.០០០...
លោក ហ៊ុន សែន ត្រៀមនឹងសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រំដែនថៃឱ្យបានឆាប់នៅពេលខាងមុខ
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកំពុងធ្វើការសិក្សាសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ពីព្រះសីហនុទៅកាន់ព្រំដែនថៃ ក៏ដូចជាពីភ្នំពេញទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយការលំបាក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
រដ្ឋាភិបាលបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់ឃុំពីស្រុកខ្សាច់កណ្តាល និងពីស្រុកល្វាឯម
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ១១ចេញ ក្នុងមាន៦ឃុំពីស្រុកខ្សាច់កណ្តាល និង៥ឃុំពីស្រុកល្វាឯម។ នេះបើយោងតាមអនុក្រឹត្យចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។
រាជធានីភ្នំពេញប្រកាសបញ្ចៀសចរាចរដើម្បីអបអរខួបបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
រដ្ឋបាលរាជនីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅក្នុងវិធីអបអរសាទរខួបលើទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្ដប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
Upgrades to Ageing Railways In the Works
Cambodia is studying ways to modernize its decades-old rail lines, Prime Minister Hun Sen said.
ក្រសួងសេដ្ឋកិច្ចនឹងចុះត្រួតពិនិត្យការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ
ក្រសួងសេដ្ឋកិច្ចនៅថ្ងៃព្រហស្បត៍នេះបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ដដែលមិនទាន់បានទៅប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ចូននិងយានជំនិះគ្រប់ប្រភេទរួសរាន់ទៅបង់ពន្ធចៀសវាងការហាមឃាតរថយន្ដនិងផាកពិន័យឱ្យបង់ប្រាក់។
សិស្សប្រឡងបាក់ឌុបជាប់ ជាង៩ម៉ឺននាក់ ស្មើនឹង ជាង៧២ភាគរយនៃបេក្ខជនមកប្រឡង
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលនៃការប្រឡងបាក់ឌុបថា សម្រាប់ឆ្នាំ២០២២សិស្សថ្នាក់ទី១២ដែលប្រឡងជាប់មាន ជាង៩ម៉ឺននាក់ ស្មើនឹង ជាង៧២ភាគរយនៃបេក្ខជនមកប្រឡង។
យុវជនចង់ឱ្យរដ្ឋាភិបាលផ្តល់កិច្ចគាំពារសង្គមដល់និស្សិតរងគ្រោះ
យុវជនជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យ និងយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារសង្គមចំពោះជនដែលងាយរងគ្រោះដូចជានិស្សិត ក្រោយពីពួកគេឃើញថាមិនទាន់មានកិច្ចគាំពារសង្គមសម្រាប់ពួកគេនៅឡើយ ។
ការឡើងនឡើងរបស់យុវជន ធ្វើឡើងក្នុងកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីកិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច និងសិទិ្ធឌីជីថលនៅកម្ពុជា «រួមគ្នាដើម្បីអនាគតកាន់តែប្រសើរ» ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋាភិបាលដែលជាក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងយុវជន។
លោក នី វាសនា មន្ត្រីកម្មវិធីវិនិយោគយុវជនដើម្បីការងារ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៃអង្គការ YRDP បានលើកឡើងថា និស្សិតដែលមកបន្តការសិក្សានៅភ្នំពេញពុំទាន់មានក្នុងប្រព័ន្ធកិច្ចគាំពារសង្គមនៅឡើយ ដោយពួកគេទាំងនោះរស់នៅក្នុងស្ថានភាពខ្វះខាត...