បច្ចុប្បន្នក្នុងវិស័យសារព័ត៌មាន ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមាតិកា ចម្រុះ និងផ្លាស់ប្តូរផ្នត់គំនិតសង្គម។ បើទោះបីជាស្ត្រីប្រឈមមុខនឹងឧបសគ្គជាច្រើន និង ប្រឈមនឹងការវិនិច្ឆ័យរបស់សង្គមក៏ដោយ ស្ត្រីអ្នកសារព័ត៌មានបានបង្ហាញពីភាពក្លាហាន ភាពអត់ធ្មត់ តស៊ូ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។ សរុបមក ស្ត្រីអ្នកសារព័ត៌មានពិតជាបានបង្កើតឥទ្ធិពលវិជ្ជមានក្នុងវិជ្ជាជីវៈនៃអ្នកសារព័ត៌មានកម្ពុជា។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា អ៊ុត រស្មី ជាអតីតនិស្សិតនៅសាកលវិទ្យាល័យកម្ពុជា ផ្នែកព័ត៌មាននិងគមនាគមន៍ជាមួយកញ្ញា ប៉ោក លក្ខិណា ជាសិក្ខាកាមរបស់ Newsroom Cambodia៖
Q៖ ជម្រាបសួរកញ្ញា!
A៖...
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍រូមខេមបូឌា(Newsroom Cambodia) នៅថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះការចេញ សេចក្ដីសម្រេចថាលោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះគ្មានទោស និងបានដោះលែងរូបលោក។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀងដែលវិនិច្ឆ័យដោយគណៈវិនិច្ឆ័យតាមរយៈដំណើរការត្រឹមត្រូវ»។
លោកគ្រី ម៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិកចេញសេចក្ដីសម្រេចថាគ្មានទោសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
លោកគ្រី ម៉ះផល បានត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយលោករងការជាប់ឃុំ នៅអាមេរិច...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសាអង់គ្លេសហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក...
បច្ចុប្បន្ននេះ បច្ចេកវិទ្យាដើរតួរសំខាន់ក្នុងជីវិតប្រចាំ ជាពិសេសក្នុងការសិក្សា។ បច្ចេកវិទ្យា មិនត្រឹមតែជំរុញការសិក្សាក្នុងថ្នាក់រៀននោះទេ ថែមទាំងចូលរួមបង្កើនទំនាក់ទំនងរវាងគ្រូនិងសិស្ស និងរវាងសិស្សនិងសិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យាក៏ផ្តល់ឲ្យមានការចែករំលែកព័ត៌មាន និងទិន្នន័យសម្រាប់ការសិក្សាប្រកបដោយភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាជំនួយដល់ការសិក្សារបស់ពួកគេ។
កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យាបច្ចុប្បន្ននេះ ផ្តល់ងាយស្រួលដល់ការស្រាវជ្រាវលើមុខវិជ្ជាដែលកញ្ញាកំពុងតែសិក្សាផ្ទាល់។
កញ្ញាថ្លែងថា៖...
ក្រសួងអប់រំ យុវជន និងកីឡា គឺជាស្ថាប័នរដ្ឋដែលមានតួនាទីទទួលបន្ទុកវិស័យអប់រំនៅកម្ពុជា។បើយោងតាមរបាយការណ៍ពីក្រសួងអប់រំ ឆ្នាំ២០១៨-២០១៩បង្ហាញថា សាលារៀនទូទាំងប្រទេសមានចំនួនសរុប ១៤.៥២២ ដែលក្នុងនោះមានសាលារដ្ឋចំនួន១៣.៣០០ និង សាលាឯកជនចំនួន១.២២២។
ញូសន៍រូមខេមបូឌា(Newsroom Cambodia) បានសម្ភាសប្រជាពលរដ្ឋចំនួន៥រូបដែលរស់នៅរាជធានីភ្នំពេញអំពីការយល់ឃើញចំពោះគុណភាពអប់រំរបស់សាលារដ្ឋ។
លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនាញនីតិសាស្ដ្រលើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ។ ចំណែកឯប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុងសៀវភៅដោយមិនមានការបញ្ជូលមេរៀនពីខាងក្រៅនោះទេ។
លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។...
ឥណទានប្រាក់រៀល និងបញ្ញើប្រាក់រៀល មានការកើនឡើងក្នុងឆ្នាំ២០២៣ ដោយសារវិស័យមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣» ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ឥណទានជាប្រាក់រៀលកើនដល់២៥%នៃផលបត្រឥណទានសរុប ហើយបញ្ញើប្រាក់រៀល កើតឡើងដល់១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍នេះបង្ហាញពីទំនុកចិត្តនៃប្រជាជនលើការប្រើប្រាស់រូបិយប័ណ្ណជាតិ។
សេចក្តីប្រកាសព័ត៌មាននេះ បន្ថែមទៀតថា ប្រាក់បញ្ញើជាប្រាក់រៀលតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២ពាន់ពាន់លានរៀលនៃសមតុល្យឥណទានប្រាក់រៀលសរុប ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ...
សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើដល់រាជរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិស្ត្រីឱ្យបានប្រសើរជាងមុខ ដោយពួកគាត់ថានៅមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការរឹតត្បិត។
រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តនូវវិធានាការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។
សមាជិកសហគមន៍ព្រៃឈើម្នាក់នៅសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការហាមឃាត់រូបគាត់មិនឱ្យផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រៅស្រុកមួយ ពីសំណាក់អាជ្ញាធរស្រុកឆែប ថាជាការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យយកយានយន្តអង្គភាព ដែលមានផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើប្រាស់ជាលក្ខណៈឯកជនខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេសបើកបរបង្កឱ្យមានការប៉ះពាល់ដល់សង្គម។
ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា២០០នាក់ និងសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមានកុមារីម្នាក់របួស ស្រ្តីម្នាក់សន្លប់ និងស្ត្រីមួយចំនួនទៀតរងរបួស កើតមានឡើងក្រោយមានសកម្មភាពឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍។យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ជំរុញសា្ថប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដោយផ្តោតលើក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ដើម្បីបណ្តុះស្មារតីស្រលាញ់ រួមទាំងអភិរក្សអក្សរនិងភាសាជាតិ។យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលប្រើប្រាស់ភាសាជាតិគ្រប់កាលៈទេសៈទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន និងការកម្សាន្តនានា។ក្រសួងលើកឡើងថា៖ «គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាន...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេសអាចប្រើប្រាស់ឃ្យូអរកូត (QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី...
ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដោយផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រឈមពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេងៗក្នុងបរិវត្តកម្មឌីជីថល។
សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ បានងាប់ ដោយសារការបំពុលពីសំណាក់ជនមិនស្គាល់មុខ។