Home Blog Page 27

សង្គមស៊ីវិលស្នើក្រសួងមហាផ្ទៃ ចុះធ្វើ​អធិការកិច្ច​ចំពោះ​វិធានការអាជ្ញាធរខេត្តព្រះវិហារ​លើពលរដ្ឋ​ជុំវិញបញ្ហា​​ដីធ្លី​

អង្គការ​សម្ព័ន្ធ​ភាព​សិទ្ធិមនុស្សកម្ពុជា ស្នើ​ក្រសួង​មហាផ្ទៃចុះ​ធ្វើ​អធិការកិច្ចលើវិធានការរបស់អាជ្ញាធរខេត្តព្រះវិហារ ទៅលើប្រជា​ពលរដ្ឋចំនួន ១៣១​គ្រួសារ នៅឃុំត្បែងពីរ និងឃុំស្រយង់ ស្រុក​គូលែន ដែលរងការ​ចោទ ថាបាន​ទន្ទ្រានដីរដ្ឋ។

ខេមបូចារកឃើញ​​ការ​យាយី​លើ​អ្នក​សារ​​ព័ត៌​​មាន​ ៣ករណី នៅដើម​ឆ្នាំ២០២៤​នេះ

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញរបាយការណ៍ថ្មីមួយ បង្ហាញ​ថា អ្នកសារព័ត៌មានចំនួន ៣រូប ត្រូវបាន​​ក្រុមហ៊ុនឯកជនប្តឹង ​និងរងការព្រមាន​ពីសំណាក់​អាជ្ញាធរ។ យោង​​តាម​​របាយការណ៍របស់​​ខេមបូចា(CamboJA) ដែលផ្សព្វផ្សាយ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​ ​នៅថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ បាន​រៀប​រាប់​ពីករណីយាយីអ្នកសារព័ត៌មានចំនួន ៣ករណី ដែលកើតឡើងក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន​​ករណី​ក្រុម​ហ៊ុន​ឯក​ជនមួយនៅខេត្តតាកែវ ​ប្ដឹង​អ្នក​សារ​ព័ត៌មា​នម្នាក់ ​នៅ​គេហទំព័រ​សារព័ត៌មាន​ «ពេញចិត្ត» ដោយ​ចោទថាបានផ្សាយព័ត៌មាន ​ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់​​ក្រុមហ៊ុន...

សង្គមស៊ីវិល​​បន្តបារម្ភពីការបាត់បង់ព្រៃឈើ ខណៈ​បទ​ល្មើស​​និង​ការកាប់ឈើធ្វើអាជីវកម្ម​ខុសច្បាប់​​នៅបន្តកើតមាន

ក្រុមអង្គការ​​​សង្គម​ស៊ី​វិល និងយុវជន បន្តព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ជាពិសេស​នៅ​តំបន់​ការ​ពារធម្មជាតិ​ ដោយពួកគេ​សង្កេតឃើញថា ​ស្ថានភាពនៃការកាប់រាន​​ព្រៃយកដីធ្វើកម្មសិទ្ធិ បទល្មើស​ព្រៃឈើ និងការកាប់ឈើយកធ្វើអាជីវកម្ម​ដោយខុសច្បាប់​ នៅតែបន្ត​កើតមាន។ ការព្រួយបារម្ភ​នេះ បានធ្វើឡើង​ស្របពេល​ដែលអង្គការ សមាគម និងក្រុមយុវជន​ចំនួន ០៦ស្ថាប័ន បានសហការរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោម​មូល​បទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ» ដែលរៀបចំ​ឡើងរយៈពេល​១០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៤។ បើតាមអង្គការបណ្តាញយុវជនកម្ពុជា ទិវានេះធ្វើឡើង​ក្នុងគោលបំណង​អបអរ​ទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤...

ក្រុមសិទ្ធិមនុស្សអន្តរជាតិទទូចឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនថៃ តាមការស្នើរបស់ UN

ក្រុមអង្គការ​​សិទ្ធិមនុស្សអន្តរជាតិ បាន​ទទូច​ឱ្យ​រដ្ឋាភិបាលកម្ពុជា បើក​ការ​ស៊ើប​អង្កេត​ទៅ​លើករណី​បាត់​ខ្លួន​សកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម ដែលបានបាត់ខ្លួននៅរាជធានី​ភ្នំពេញ កាលពីអំឡុង​ឆ្នាំ២០២០ ខណៈ​គណៈ​កម្មាធិការ​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានស្នើឱ្យកម្ពុជាពិនិត្យមើលការអនុវត្តរបស់ខ្លួនចំពោះ​អនុសញ្ញាអន្តរជាតិសម្រាប់ការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ ក្រុមសិទ្ធិមនុស្សអន្តរជាតិទាំងនោះ​ រួមមាន​​ អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH), មូលធិនិមូលនិធិកាកបាទវប្បធម៌ (CrCF) និងអង្គការមេធាវីថៃដើម្បី​សិទ្ធិ​មនុស្ស(TLHR)។ តាមរយៈសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៤ អង្គការ​អន្តរជាតិទាំង​៣នេះ បាន​​​ជំរុញឱ្យអាជ្ញាធរកម្ពុជាប្រញាប់អនុវត្តនូវអានុសាសន៍របស់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើករណីបាត់ខ្លួនដោយបង្ខំដែលមានឡើងនៅកម្ពុជា ជាពិសេសករណីបាត់ខ្លួន​សកម្មជនយោបាយថៃ លោក វ៉ាន់ចាឡើម...

Voxpop៖ ទស្សនៈ​​សង្គម​ស៊ីវិល​ចំពោះ​​ការអនុវត្ត​​គោល​​នយោបាយ​​សមភាព​យេនឌ័រ​នៅកម្ពុជា​

ប្រទេស​កម្ពុជាជាប្រទេស​កាន់របប​ប្រជាធិបតេយ្យ មានរដ្ឋធម្មនុញ្ញ​បានចែង​អំពី​ការគោរព​សិទ្ធិមនុស្ស ការគោរព​នូវ​ភាពចម្រុះ​គ្នា ការលើកស្ទួយ​ឱ្យមាន​បរិយាប័ន្ន និង​ការគាំទ្រ​ជនងាយ​រងគ្រោះ ជាពិសេស​ការលើក​កម្ពស់​សិទ្ធិនារី​ដែលជា​ជនងាយ​រងគ្រោះ គឺជា​ការគោរព​សិទ្ធិមនុស្ស។ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤​ កន្លង​មកនេះ Newsroom Cambodia បានសម្ភាស​ក្រុមអង្គការ​សង្គម​ស៊ីវិល ដែល​មាន​ចក្ខុវិស័យ​ក្នុងការ​លើកស្ទួយ​សិទ្ធិមនុស្ស​ចំនួន ៥ស្ថាប័ន ជុំវិញ​ទស្សនៈ​​របស់ពួកគាត់​ទៅលើ​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​នៅក្នុង​ប្រទេសកម្ពុជា៖ កញ្ញា ស្តើង ភារ៉ុង នាយិកា​ប្រតិបត្តិ​​អង្គកា​រ​បន្ទាយស្រី លើកឡើង​ថា តាមរយៈ​ផែនការណ៍​យុទ្ធសាស្ត្រ​នារីរតនៈ​របស់​ក្រសួង​កិច្ចការនារីដែល​អនុវត្ត​ដោយ​អន្តរ​ក្រសួង​នានា មានគន្លឹះ​ល្អសំខាន់ៗច្រើន​ដើម្បី​ជំរុញ​ស្ត្រីមាន​តួនាទី​ក្នុងថ្នាក់ដឹកនាំ និង​លុបបំបាត់​អំពើហិង្សា​យេនឌ័រ ប៉ុន្តែ​ការអនុវត្ត​នៅ​មាន​កម្រិត​​នៅឡើយ។...

Voxpop: ទស្សនៈយុវជន​លើការ​ចូលរួម​​សិក្ខាសាលា​ ឬការបណ្តុះបណ្តាល​វគ្គខ្លី

ការបណ្តុះបណ្តាល​ ឬសិក្ខាសាលា​​ផ្សេងៗ​រយៈពេលខ្លី ដែល​រៀបចំ​​​ដោយ​អង្គការ​សង្គមស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ តែង​ធ្វើ​ឡើង​​ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព​ជំនាញ​សម្រាប់​យុវជន​បន្ថែមក្រៅពីការសិក្សា​​នៅ​សាលា​របស់​ពួកគេ​។ បច្ចុប្បន្ន​គេសង្កេតឃើញថា យុវជន​ដែល​បាន​ចូលរួម​រៀន​ក្រៅ​ប្រព័ន្ធ​បន្ថែម​ពី​ជំនាញ​ដែល​គាត់​រៀន​នៅ​សាលា ពួកគេមានការច្នៃប្រឌិត គិតទូលាយ យល់ពី​ស្ថានភាព​ជាក់ស្តែង​នៃ​សង្គម និង​មាន​​គំនិត​វិភាគ​ដោះស្រាយ​បញ្ហា​សង្គម​។ កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសន៍​ក្រុមយុវជន និង​និស្សិត​ចំនួន៦​នាក់​មក​ពី​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា អំពី​ការយល់​ឃើញ​របស់​ពួកគេ​ទាក់ទង​នឹង​ការ​ចូលរួម​សិក្ខាសាលា ឬ​ការបណ្តុះបណ្តាល​វគ្គខ្លី៖ កញ្ញា នៃ សៀកម៉ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​លើក​ថា...

កម្ពុជា​​ត្រៀម​ស្នើ​ដាក់​បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​របស់​​អង្គការ​យូណេ​ស្កូ

មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា កម្ពុជា ត្រៀមស្នើដាក់​បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ​ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។​ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា ការដែលកម្ពុជា ​គ្រោងស្នើដាក់បញ្ចូល អាពាហ៍​ពិពាហ៍​ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនេះ ក្នុងគោលបំណង​ដើម្បី​រក្សាទុក​នូវ​វប្បធម៌ ប្រពៃណីដ៏សម្បូរ​​បែប ដែល​ប្រជាពលរដ្ឋកម្ពុជា ខិតខំថែរក្សាតាំងពីបូរាណកាល​រហូតមកដល់សព្វថ្ងៃនេះ។ លោកបានថ្លែង​ថា៖ «នៅក្នុងវប្បធម៌ នៅស្រុកណាក៏មានវប្បធម៌របស់ខ្លួន...

នាយករដ្ឋមន្ត្រី​ អំពាវនាវ​​ឱ្យ​អ្នកលក់​ឡេ​​គិតគូរពីសុវត្ថិ​ភាព​អ្នកប្រើប្រាស់ ក្រោយ​ទាហាន​ម្នាក់ចូល​​ពេទ្យដោយ​​សារ​ការ​ប្រើឡេ​គ្មានគុណភាព

លោកលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត អំពាវនាវ​ឱ្យអ្នកលក់ផលិតផល​ឡេ​លាប​ឱ្យ​ស្បែក​ស​ទាំង​អស់ គិតគូរដល់សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​កុំ​ដើម្បីតែភាពជោគជ័យ​​ក្នុង​ជំនួញខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។​ ​​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» កាលពី​​ថ្ងៃ​ទី​១៣ ខែមី​នា ឆ្នាំ២​០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹង​ថា កន្លងមក ធ្លាប់មាន​មន្ត្រីទាហានម្នាក់ បាន​​រងគ្រោះ និង​ត្រូវបាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីរូបគាត់បានប្រើប្រាស់​ឡេលាប​​​ឱ្យ​ស្បែកស​លឿន។ ករណីនេះ លោក​អំពាវនាវ​ដល់​​អ្នកផលិត​ និងអ្នកលក់ផលិត​ផល​ឡេលាបស្បែក​ទាំងតាមអនឡាញ និងនៅលើទីផ្សារទាំង​អស់...

លោកស្រ៊ុន ស្រ៊ន គ្រោង​ដាក់​ពាក្យបណ្តឹងប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ

សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គ្រោង​​ដាក់​ពាក្យ​​បណ្តឹង​​​ប្តឹង​​មន្ទីរបរិស្ថានខេត្តសៀមរាប ទៅតុលាការ ពីបទ​បរិហាកេរ្តិ៍ជា​សាធារណៈ បន្ទាប់ពីមន្ទីរបរិស្ថានខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន​មួយចោទរូបលោក និងក្រុមការងារ ថាបានបំផុសចលនាឱ្យ​ពលរដ្ឋរំលោភយកដីរដ្ឋដោយខុសច្បាប់។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​លើកឡើង​ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ មានទំព័រហ្វេសបុកឈ្មោះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្តីពីកម្ពុជា ដែលបានរៀបចំដោយបុគ្គល ឈ្មោះ ស្រ៊ុន...

ជប៉ុនផ្តល់​ឥណទានសម្បទាន​ប្រមាណ ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់​​គម្រោង​អភិវឌ្ឍន៍​មន្ទីរ​ពេទ្យក្នុងតំបន់

រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់ឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២១ ១០៤​លាន​យ៉េន ឬស្មើ​ប្រមាណ ១៥៤លានដុល្លារអាមេ​រិក ដល់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុ​វត្ត​គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

តុលាការ​​ចេញដីការឹបអូសបណ្តោះអាសន្ន​នូវទ្រព្យសម្បត្តិរោងចក្រY&W ក្រោយថៅកែរត់ចោលក​​ម្មករ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ​ក្នុងរោង​ចក្រ​វ៉ាយ​អេន​ឌាប់​បែល​យូ ហ្គាមិន (Y&W garment)​ ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិតនៃក្រុមហ៊ុននេះ។

សាលាដំបូងខេត្តសៀមរាប កំពុងសាកសួរ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​​ ពាក់​ព័ន្ធនឹ​ង​បទ​ល្មើស​ឆបោក

តុលាការ​សាលាដំបូងខេត្តសៀមរាប នៅថ្ងៃពុធនេះ កំពុង​សាកសួរ​​ឧកញ៉ា​ ឡេង ចាន់ណា​ អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្សពួក ២នាក់ទៀត​​ ក្រោយ​​សមត្ថ​កិច្ចខេត្ត បាន​ចាប់​ឃាត់ខ្លួនអ្នកស្រី និងបក្ខពួក ​ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យដឹងថា សមត្ថកិច្ចខេត្ត​សៀមរាប ​បាន​ឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក កាលពីរសៀលថ្ងៃទី១២...

តុលាការខេត្តព្រះវិហារសម្រេច​ឃុំខ្លួនពលរដ្ឋ២៥នាក់ ដោយចោទ​ថាបានទន្ទ្រានដីរដ្ឋ តែពលរដ្ឋ​ច្រាលចោលការចោទនេះ

ចៅក្រមស៊ើបសួរនៃ​សាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និងបន្តចេញដីកា​​ឱ្យ​​តាម​ចាប់​ខ្លួន​មេក្លោង​ ក្រោម​ការចោទពីបទ ទន្ទ្រានដីរដ្ឋដែលបានចុះបញ្ជីរួចរាល់ ដោយខុសច្បាប់។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការ​បាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយ​អាវុធ និង​មន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិ​សាស្ត្រ​​ឃុំ​ត្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ច​ក៏បានចាប់ឃាត់ខ្លួន​ពលរដ្ឋ​ប្រមាណ ៣០​​នាក់​ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ហើយពួកគេបញ្ជាក់ថា ពលរដ្ឋ​ដែល​ត្រូវបានចាប់ខ្លួននោះ ភាគច្រើន​ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន​​ទៅតុលាការ...

សង្គមស៊ីវិលនិងសហគមន៍ជាង៦០ ស្នើ​អាជ្ញាធរអនុញ្ញាតឱ្យអង្គការសមាគម​​ធាងត្នោត​​បន្តតាំង​ពិព័រណ៍រូបថតឡើងវិញ

ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍​ចំនួន៦២ ស្នើអាជ្ញាធររាជធានីភ្នំពេញ អនុ​ញ្ញាត​​ឱ្យ​អង្គការសមាគម​ធាងត្នោត បន្តតាំង​ពិព័រណ៍រូបថត​ឡើងវិញ​ ដោយគ្មានការរំខាន។ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌច្បារអំពៅ បាន​បញ្ជាឱ្យ​ម្ចាស់ភោជនីយដ្ឋានសួន​ចំប៉ី បញ្ឈប់ និងរុះរើ​ពិព័រណ៍​រូបថត ក្រោមប្រធានបទ «ផ្ទះ និងជីវិត» ដែលរៀបចំដោយ​អង្គការ​សមាគមធាងត្នោត ដោយមិនបានជូនដំណឹងជាមុន និង​បញ្ជាក់ពីមូលហេតុ។ តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពី ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ...

កម្ពុជា​កំពុង​​ចូល​រួម​ជាមួយ​ប្រទេសសមាជិកអាស៊ាន រៀបចំកិច្ចព្រមព្រៀងក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងថា កម្ពុជា​បាន​និង​​កំពុង​ចូល​រួម​ជាមួយ​ប្រទេសសមាជិក​អាស៊ាន ក្នុងការ​ជំរុញ​ការ​រៀបចំ​កិច្ចព្រមព្រៀងក្រប​ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែល​រំពឹង​ថា នឹង​ជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ានពី ១ទ្រីលាន​ដុល្លារ ដល់២ទ្រីលាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០៣០។ វេទិកានេះ ធ្វើឡើងក្នុងគោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍ នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នកជំនាញបរិវត្តកម្មឌីជីថល​នៃ​បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។ ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

កងកម្លាំង ៥០០នាក់ ត្រូវបានដាក់ពង្រាយក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ​នៅខេត្ត​ពោធិ៍សាត់

កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងប្រមាណ ៥០០នាក់ ក្នុង​យុទ្ធនាការ​ទ្រ​ង់ទ្រាយធំ ដើម្បី​​ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា ក្នុងកិច្ច​ប្រជុំ​មួយ កាលពីរសៀល​ថ្ងៃអាទិត្យ​ រវាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត និង​នាយឧត្តមសេនីយ៍ សៅ...

Latest News