Home Blog Page 29

ក្រុមកម្មករណាហ្គាវើលដ៍ បន្តស្នើកិច្ចអន្តរាគមន៍ពីក្រសួងការងារ ខណៈពួកគេបន្តរងការយាយី

ក្រុមកម្មករ​​និយោជិត​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដោយពួកគេ​​ថាអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ បន្តធ្វើទុកបុកម្នេញ និងយាយី​លើ​សមាជិក​សហជីព​ដែល​កំពុង​បម្រើការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន។ 

Voxpop: ទស្សនៈ​របស់​យុវជន​លើការប្រលងចេញ និងសរសេរសារណាក្នុងការបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ជាទូទៅ​ និស្សិត​​សាកល​វិទ្យាល័យ​កម្ពុជា​ដែល​​ជិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​​បាន​កើត​ឡើង​រវាង​ការប្រឡងចេញ និងការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា។ ជម្រើសទាំងពីរនេះបង្ហាញពីឱកាស និង​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន។​​ Newsroom Cambodia នៅ​ថ្ងៃទី២៤ ​ខែកុម្ភៈ ​ឆ្នាំ២០២៤នេះ ​បាន​សម្ភាស​និស្សិត​ដែល​កំពុង​សិក្សា និង​បាន​បញ្ចប់​ការសិក្សា​​​ចំនួន​​៦រូប​ អំពីការ​យល់ឃើញ​របស់​ពួកគេ​​ទាក់​ទង​ទៅ​នឹង​ជម្រើសទាំងពីរនេះ៖ លោក សកល អាយុ២៤ឆ្នាំ ជានិស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​លើកឡើង​​ថា ការសរសេរ​​​សារណា​​មាន​សារសំខាន់​ណាស់ ​ពិសេស​នៅ​ក្នុង​វិស័យ​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​ការសរសេរ លើស​ពីនេះ​ទៅ​ទៀត​សម្រាប់​អ្នក​មាន​បំណង​បន្ត​សិក្សាថ្នាក់អនុបណ្ឌិត។ លោកបានប្រាប់ថា៖ «កាលពីអតីតកាលនៅក្នុងការរៀននោះ ខ្ញុំបានប្រលងចេញទេ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​បម្រើ​ការងារ​នៅ​​ក្នុង​​អង្គការ​អន្តរជាតិ​មួយ​តួនាទី​ជា Grant Officer...

Voxpop: ទស្សនៈពលរដ្ឋលើបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ​

បញ្ហាកកស្ទះចរាចរណ៍ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និង​សង្គម​។ ហើយការកកស្ទះ​ចរាចរណ៍​ក៏​បានបំពុល​បរិស្ថាន និង​ធ្វើ​ឱ្យប៉ះពាល់ដល់​ផ្លូវចិត្ត​របស់​អ្នកធ្វើដំណើរ​ផង​ដែរ។ ការកកស្ទះចរាចរណ៍ក៏បង្កឲ្យមានការជិះបំពានភ្លើងស្តុប ការជិះមិនគោរពសិទ្ធិគ្នា ខុសច្បាប់ចរាចរណ៍ បង្កឲ្យកើតមានជម្លោះជាដើម។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និង​នគរូបនីយកម្ម​នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានឲ្យដឹងថា ប្រមាណ​ជាង​មួយ​ទសវត្ស​ចុងក្រោយ​មកនេះ ការធ្វើដំណើរទៅមកក្នុងទិសដៅផ្សេងៗ ក្នុងរាជធានី​​ភ្នំពេញ តែងតែ​កើត​មាន​ការកក​​ស្ទះ​ស្ទើរ​រាល់​ថ្ងៃ ជាពិសេស​ក្នុងម៉ោងមមាញឹក ពេលព្រឹក​ចន្លោះ​ម៉ោង៦:៣០ ដល់៨:៣០​នាទី​ព្រឹក ពេលល្ងាចចន្លោះ​ម៉ោង​ ៥:៣០ ដល់ ៨:៣០ល្ងាច។ Newsroom Cambodia...

លទ្ធផលផ្លូវការ៖ គណបក្សចំនួន២ ទទួលបានអសនៈក្នុងការ​បោះឆ្នោតជ្រើស​​​តាំងសមាជិក​ព្រឹទ្ធសភា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត​ច្រើន​លើសលុប​ជាងគេ ដោយទទួលបាន​ជាង ៥០អសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៣អសនៈ។ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយ​ចំនួន៤ បានចូលរួមក្នុងការប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។​ យោងតាមការ​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន...

ផ្ទុះរថ​យន្តដឹកភ្ញៀវទេសចរនៅមុខប្រាសាទអង្គវត្តបណ្តាលឱ្យ​មនុស្ស២នាក់រងរបួស

រថយន្តដឹកភ្ញៀវទេសចរ​៤៥កៅអី​ ១គ្រឿង​បាន​ផ្ទុះ​​​នៅ​ចំណតរថយន្តមុខប្រាសាទអង្គរ​វត្តដោយសារ​បញ្ហា​បច្ចេកទេស​ បណ្តាល​ឱ្យ​មនុស្ស​​២នាក់​រង​របួស​ និង​ខូច​ខាត​រថយន្ត​ស​រុប ​៣គ្រឿង​ ដោយសារ​តែ​បញ្ហា​​បច្ចេកទេស។ នេះបើតាម​​រដ្ឋបាល​ខេត្តសៀមរាប​​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​​សី្តពី​ករណី​ឆេះ​ផ្ទុះ​រថយន្តនៅក្នុង​ក្រុង​សៀម​រាប​ ចេញដោយរដ្ឋបាលខេត្តសៀមរាប​ នៅ​ថ្ងៃទី​៥ ខែមីនា​ ​បញ្ជាក់​ថា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ពេលវេលាម៉ោង៥ និង ៥០នាទីព្រឹក រថយន្តដឹក​ភ្ញៀវ​ទេសចរប្រភេទ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3E-4674 ចត​ក្នុង​ចំណត​​រថយន្តវមុខប្រាសាទអង្គរវត្ត ក្រោយពេល​បានទម្លាក់ភ្ញៀវទេស​ចរ ចូលមើល​ថ្ងៃរះក្នុងប្រាសាទ​​អង្គរវត្ត...

កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ

កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម​ និងការិនិយោគរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមានការបង្កើតនូវយន្តការមួយបន្ថែមទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ជួបពិភាក្សាការងារ​ជាមួយ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business...

រដ្ឋាភិបា​ល​ណែនាំ​​អាជ្ញាធរ​​​មូលដ្ឋាន​​​ពង្រឹង​ការ​​​​បម្រើ​ប្រជាពលរដ្ឋ​

រដ្ឋាភិបាលកម្ពុជា​​បាន​​ណែនាំ​អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​មាន​​សមត្ថកិច្ច​ឱ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​​ទំនួល​ខុសត្រូវ ​និងដោះស្រាយ​បញ្ហា​នៅតាមមូលដ្ឋាន​​ឱ្យបាន​​ទាន់ពេលវេលា​។​ ក្នុង​សេចក្ដីណែនាំរបស់រដ្ឋាភិបាល​ស្ដីពី​ «ការពង្រឹង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​​ការងារ​​របស់ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន» ចេញ​កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤​ ឱ្យដឹងថា រាជធានី ខេត្ត​ ដែលមិនទាន់​រៀបចំក្រុមការងារ​ថ្នាក់មូលដ្ឋាន​ ត្រូវជំរុញ​ចាត់​តាំង​ឱ្យ​រួចរាល់​យ៉ាង​យូរ​ត្រឹម​ខែ​មីនា ឆ្នាំ២០២៤ និង​រាយការណ៍​អំពី​ការចាត់តាំង​មក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​​នៅ​ដើម​ខែមេសា​។ ចំណែក​អភិបាលនៃគណៈអភិបាល​ជា​អនុប្រធាន​អចិន្រ្ដៃយ៍ក្រុមការងារ ត្រូវ​ពិនិត្យ​និងរៀបចំ​ឡើងវិញ​​ កែសម្រួលផ្លាស់ប្ដូរក្រុមការងារ ប្រជុំ ចុះបំពេញការងារតាមមូលដ្ឋាន ធ្វើរបាយការណ៍...

Vox Pop: ទស្សនៈរបស់ពលរដ្ឋលើការប្រើប្រាស់បារីអេឡិចត្រូនិច ឬ e-cigarette

បច្ចុប្បន្ននេះទោះបីជាមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការប្រើប្រាស់​បារីអេឡិចត្រូនិច ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី យ៉ាងណាក្ដី យើង​សង្កេត​ឃើញ​ថា​នៅ​តែមានការ​ប្រើប្រាស់ ជាពិសេសនៅក្នុងស្រទាប់យុវជនមួយចំនួន ដែល​បារី​អេឡិច​ត្រូនិចមានឈ្មោះជាច្រើនដូចជា E-cigs, Mods, Vape pens, Vapes ជាទូទៅគេហៅថា Vaping។ នេះបើតាម​ក្រសួង​សុខាភិបាល។​ Newsroom Cambodia បាន​​សម្ភាសន៍ប្រជាពលរដ្ឋចំនួន​៧នាក់​​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច៖ លោក លីណា  ជាអ្នកបកប្រែភាសាចិន​យល់​ថា ការប្រើប្រាស់​បារី​អេឡិចត្រូនិច​ធ្វើ​ឱ្យ​ខូច​សុខភាព ធ្វើឲ្យ​អ្នកប្រើប្រាស់ប្រឈមមុខជាមួយជំងឺផ្សេងៗ និង​​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ។​ លោកបន្ថែម​ថា៖​...

តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរនិងពលរដ្ឋក្នុងខេត្ត​ប្រើប្រាស់ទឹកសន្សំសំចៃ ខណៈរដូវប្រាំងអាចអូសបន្លាយ

តំណាងរាស្ត្រ​មណ្ឌលកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បង្កើនការយកចិត្ត​ទុកដាក់ និងប្រើ​ប្រាស់ទឹកដោយសន្សំសំចៃ ខណៈការព្យាករ​អាកាសធាតុបង្ហាញថា រដូវប្រាំង​នៅកម្ពុជា អាចនឹងបន្តអូសបន្លាយពេលយូរ ជាមួយនឹងការប្រឈមនឹងចរន្ត​កំដៅអែលនីណូ។ តាមរយៈសារជាសំឡេង​នៅក្នុងបណ្តាញសង្គម​ Telegram កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បាន​លើកឡើង​ថា បាតុភូតកម្តៅ​​អែលនីណូ នឹងជះឥទ្ធិពលដល់កម្ពុជា ដែលបណ្តាលឱ្យរដូវប្រាំងអាចមានរយៈពេលយូរ។ ករណីនេះ លោកបានអំពាវនាវ​ឱ្យ​ប្រជាកសិករ​រៀបចំ​ផែនការ​ប្រើប្រាស់​ទឹក​...

ក្រសួងធនធានទឹក​ប្រាប់ឱ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន​ចំពោះ​ការ​កើនឡើងកម្តៅ និង​​​កង្វះទឹក​

បាតុភូតអេលនីណូ (EI Nino) នឹង​បង្ក​ឱ្យអាកាសធាតុនៅ​កម្ពុជា​​​កើន​កម្ដៅ និង​ថយ​ចុះ​​បរិមាណ​​ទឹក​ភ្លៀង ដោយ​​មាន​​ភ្លៀងធ្លាក់​​កក់​​​ខែ​​តិច ភ្ជាប់​ជាមួយ​នឹង​មាន​ផ្គរ​រន្ទះ​ពី​​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ២០២៤​។​ នេះ​បើតាម​សេចក្តី​ជូនដំនឹង​របស់​ក្រសួង​ធនធាន​ទឹក​។ ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​ស្តីពីការព្យាករ​អាកាសធាតុ​លើកទី​២​សម្រាប់​រដូវ​ប្រាំង​ពីខែ​មីនា ដល់ដើមរដូវវស្សា​​​​ ខែឧសភា ឆ្នាំ​២០២៤​បញ្ជាក់ថា ធាតុភូត​សកល​ក្នុង​រយៈពេល​ពី​ខែមីនា ដល់ខែមេសា​ ឆ្នាំ២០២៤ នេះ​នឹង​មាន​អត្រា​បាតុភូតអែលនីណូ (EI Nino) ខ្ពស់​ជាង​​៧០% នៅ​បន្តមានឥទ្ធិពល​លើតំប​ន់​ជុំវិញ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ហើយចាប់ពី​ខែ​​ឧសភា​ ឆ្នាំ​២០២៤តទៅ...

មន្ត្រីថា ២ខែដើមឆ្នាំនេះ​នគរបាលបង្ក្រាបទីតាំងល្បែងខុសច្បាប់​ ៣០០កន្លែង និងឃាត់ខ្លួនមនុស្សជិត​ ៥០០នាក់

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា រយៈ​ពេល​២​ខែ​ដើម​​​​ឆ្នាំ​២០២៤នេះ សមត្ថកិច្ច​ក្រសួងមហា​ផ្ទៃ​ បាន​ចុះប​ង្ក្រាបទីតាំងល្បែងស៊ីសង​ខុស​ច្បាប់​ចំនួន ៣០០កន្លែង​ ក្នុង​ភូមិ​សាស្ត្រគោល​ដៅ ១៩រាជធានី-ខេត្ត និង​​បាន​ឃាត់ខ្លួនមនុស្ស ៤៩២នាក់

មន្ត្រីនគរបាលនៅខេត្តកំពត​៣នាក់​នឹងត្រូវដកតួនាទី ​ក្រោយរកឃើញថាជាប់​ពាក់ព័ន្ធបញ្ហា​គ្រឿងញៀន

ស្នងការដ្ឋាន​នគរបាលខេត្តកំពត បាននិងកំពុងធ្វើរបាយការណ៍ និងប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដកតួនាទីមន្ត្រីនគរបាល​​ចំនួន ០៣រូប ក្រោយ​រកឃើញថាមានពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

Vox​ Pop៖ ទស្សនៈ​ប្រជាពលរដ្ឋ​លើការផ្សព្វ​ផ្សាយគ្រឿងស្រវឹង​

ការផ្សព្វផ្សាយគ្រឿងស្រវឹង​ តាមរយៈទូរទស្សន៍ បណ្តាញទំនាក់ទំនងសង្គម​ និងតាមដងផ្លូវ ក្លាយជា​ប្រធានបទក្តៅនៅ​កម្ពុជា​ ដែលធ្វើឲ្យ​មាន​ការពិភាក្សាអំពីភាព​សមរម្យ​ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេង​ទៀតជុំវិញ​ការផ្សព្វផ្សាយនេះ។   ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋ​ចំនួន​៦រូប ជុំវិញ​ការ​យល់​ឃើញ​របស់ពួក​គាត់ទៅ​លើបញ្ហានៃ​ការផ្សព្វ​ផ្សាយ​គ្រឿ​ង​ស្រវឹង​​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ និងនៅតាម​ទី​សាធារណៈ​​។ អ្នកស្រី គិម ពុទ្ធារី​ អាយុ ៥៨ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅសុ្រកកៀនស្វាយ ខេត្តកណ្តាល...

Vox Pop៖ ទស្សនៈ​របស់​និស្សិត​ទៅ​លើ​ទីផ្សា​រ​ការងារ​នៅ​កម្ពុជា​ក្រោ​យ​ពេល​បញ្ចប់​ការ​សិក្សា

ភ្នំពេញ​​៖ គោលបំណង​សំខាន់​របស់និស្សិត​ភាគ​ច្រើន​ គឺរំពឹងថាក្រោយពេល​​ទទួលបាន​ការ​សិក្សារៀនសូត្រច្រើន​ និស្សិតទាំងនោះ​នឹង​ទទួល​បាន​ការងា​រ​ល្អ និងប្រាក់ខែខ្ពស់ ជា​ពិសេស ពួកគេចង់បាន​​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ និងអាច​យក​​ជំ​នាញ​​ដែល​​ខ្លួនបាន​​រៀន​​សូត្រ​​កន្លង​មក​​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ការងារ​​។​ និស្សិត​ទាំងនោះ​ សង្ឃឹម​ថា​ពួកគេ​​​នឹង​មាន​​លទ្ធភាព​ចិញ្ចឹម​ខ្លួនឯង​​​ មានភាពជាម្ចាស់ការ​​ និងក្លាយជា​បង្គោល​​ដែល​​អាច​​ផ្គត់ផ្គង់​​គ្រួសារ​​​​។​ Newsroom Cambodia​ បាន​សម្ភាស​និស្សិតមួយ​​ចំនួន​មក​ពី​ភ្នំពេញ និងបណ្ដាខេ​ត្ត​នានា​ក្នុងប្រទេស​​ដែលកំពុង​​​បន្ដ​​ការ​​សិក្សា​​ និង​​​រស់​នៅ​​រាជធានី​ភ្នំពេញ​​ អំពី​ការយល់​ឃើញ​ទៅ​លើទីផ្សា​រការងារ​នៅ​កម្ពុជា​ក្រោ​យ​​​​​​​បញ្ចប់​ការសិក្សា​។​​ លោក សូត្រ សំបូរ​ អាយុ ​២០ឆ្នាំ​​ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ជំនាញ​គ្រប់គ្រ​ងពាណិជ្ជកម្មអន្តរជាតិ​ លើក​ឡើង​ថា​ទីផ្សារ​ការងារ​គឺ​មាន​សម្រាប់​និស្សិត​ដែល​ខិត​ខំប្រឹងប្រែង​រៀនសូត្រ​ និង​បណ្ដុះ​បណ្តាលសមត្ថភាព​របស់​ខ្លួនទៅ​លើជំនាញ​នីមួយៗ​ដែល​ខ្លួនជ្រើសរើស​​​​។ លោកបញ្ជាក់ថា៖...

លោក រ៉ុង ឈុន បានបង់ប្រាក់ពិន័យ​តាមការបង្គាប់របស់តុលាការ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។

Vox Pop៖ ទស្សនៈរបស់យុវជនចំពោះការងារស្ម័គ្រចិត្ត 

ការងារ​ស្ម័គ្រចិត្ត គឺជា​ការធ្វើ​កិច្ចការ​ណាមួយ​ដែល​យើង​ពេញចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ មិនគិត​ពី​ប្រាក់កម្រៃ ឬប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការបង្ខិត​បង្ខំ ឬ​គំរាមកំហែង​។ បន្ថែម​ពីនេះ ការងារ​ស្ម័គ្រ​ចិត្ត អាចជា​ការអនុវត្ត​ដ៏​ល្អមួយ​សម្រាប់​និស្សិត​កំពុងសិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​ការងារ​ស្ម័គ្រចិត្ត​នោះ ព្រមទាំងជួយរួមចំណែកជួយដល់​សហគមន៍ និងសង្គមផងដែរ។កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពី​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ​​អំពី​​ការ​យល់ឃើញ​របស់ពួក​គេ​​ទាក់ទង​នឹង​​ការងារស្ម័គ្រចិត្ត។លោក តេង វឌ្ឍនា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ...

Latest News