Home Blog Page 34

មន្ត្រីក្រសួង​មហាផ្ទៃ៖ បញ្ហាជួញដូរមនុស្ស​នៅមិនទាន់ថមថយ​ ដែលទាមទារឱ្យមានយុទ្ធសាស្ត្រទប់ស្កាត់​បន្ថែម

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ករណីជួញដូរមនុស្សតាម​គ្រប់រូបភាព នៅក្នុងឆ្នាំ២០២៣ ហាក់​នៅ​មិនទាន់មានការថមថយទេ បើធៀបនឹងឆ្នាំចាស់ ដែលកត្តា​​បាន​ជះឥទិ្ធពល​មិន​ល្អដល់​ប្រទេស​​កម្ពុជា ក្នុងនោះមាន​ផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ។ 

មន្ត្រីអាវុធហត្ថខេត្តក្រចេះម្នាក់​ ដែល​បាញ់​សម្លាប់សត្វស្លាប ត្រូវបានបញ្ជូនទៅរដ្ឋបាល​ព្រៃឈើដើម្បីបន្តនីតិវិធី

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា មន្ត្រីអាវុធហត្ថខេត្តក្រចេះ​ម្នាក់ ​ដែលត្រូវបានចាប់​ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ​​ប្រើប្រាស់​កាំភ្លើងខ្យល់បាញ់សត្វស្លាប(សត្វកុក)នោះ កំពុងស្ថិតនៅក្នុងចំណាត់ការរបស់រដ្ឋបាលព្រៃឈើ។

ECCC នឹងផ្សព្វផ្សាយ​ពីដំណើការកាត់ទោស​មេដឹកនាំខ្មែរក្រហម​តាម​រយៈ​រថយន្តក្រុងចល័តនៅទូទាំង​​ប្រទេស

អង្គ​ជុំ​នំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​.ឬ ECCC) ​នឹង​​ប្រើប្រាស់​រថយន្តក្រុង​ច​ល័​ត​​មួយគ្រឿង ​ដើម្បី​​​ផ្សព្វផ្សាយ​ពី​​​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម ​ទៅដល់ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​​។​​

ពលរដ្ឋ​​​នៅខេត្តមណ្ឌលគិរី​ចោទ​​​ក្រុម​ហ៊ុន​មួយថា​​បាន​បំពុលសត្វ​គោ​ជាង១០ក្បាលរបស់ពួកគាត់​បណ្តាលឱ្យ​ងាប់

ប្រជាពលរដ្ឋ​ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុន​​ឯកជនមួយ ឈ្មោះ វិឡាឌីវែលឡុបមិន (villa development ) ថាបានដាក់ថ្នាំ​បំពុលសត្វគោរបស់ពួកគាត់បណ្តាលឱ្យងាប់ជាង ១០ក្បាល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុន ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ប្រមុខរដ្ឋាភិបាលព្រមាន​ដកតំណែងមន្ត្រីខិលខូចដែលហ៊ានប៉ះពាល់ដីអភិរក្សនៅជុំវិញបឹងទន្លេ​សាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ព្រមាន​ដក​តំណែង​មន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប ខណៈលោកថា ដីបឹងទន្លសាបជាអត្តសញ្ញាណរបស់កម្ពុជា និងសម្បូរទៅដោយធនធានធម្មជាតិ ដែលចាំបាច់ត្រូវការពារ។​

ពលរដ្ឋនៅរុនតាឯក គ្រោង​តវ៉ានៅមុខប្រាសាទអង្គរ បើសិនមិនមានដោះស្រាយរឿងប័ណ្ណសមធម៌

ប្រជាពលរដ្ឋរស់នៅ​ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្នើ​ឱ្យ​រដ្ឋាភិបាលដោះស្រាយរឿង​ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)​ជូនពួកគាត់​ ក្នុងរយៈពេល​១០ថ្ងៃ ដោយគិតចាប់​ពីថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៤ បើពុំនោះទេពួកគាត់នឹងនាំគ្នាទៅប្រមូលផ្តុំ​តវ៉ានៅមុខប្រាសាទអង្គរវត្ត។

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទទីតាំង​ក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន​ទាំង​ ២កន្លែង នៅខេត្តព្រះសីហនុ និងដាច់ខាតមិនឱ្យ​មានការបើក​ក្លឹបបាញ់កាំភ្លើងឯកជនថ្មី ខណៈរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងសារាចរណែនាំ​ ដើម្បីហាម​មិនឱ្យចេញអាជ្ញាបណ្ណ​សម្រាប់ក្លឹបបាញ់កាំភ្លើងឯកជនថ្មីទៀតនៅកម្ពុជា។

ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអាជ្ញាធរប្រគល់ដីបឹងពោធិ៍​ជិត៥០ហិកតាឱ្យពលរដ្ឋជាអ្នកអភិរក្ស

ប្រជាពលរដ្ឋមួយចំនួននៅភូមិចំនួន​៣ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ស្នើ​យ៉ាង​​ទទូច​ទៅ​កាន់​អាជ្ញាធ​រ​ ប្រគល់ដីបឹងពោធិ៍ចំនួន ៤៤,២២​ហិកតា ជូនប្រជាពលរដ្ឋ​ជាអ្នក​​​អភិរក្ស និង​អាស្រ័យ​​ផល​​​វិញ ក្រោយពួកគាត់ចោទ​អាជ្ញាធរថា​បាន​យកដីបឹងនោះ​ ទៅលក់ឱ្យ​ក្រុមហ៊ុនឯកជន។

សង្គមស៊ីវិល​រក​ឃើញ​ករណី​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​ការ​ចូលរួម​ជា​សាធារណៈ​របស់​ពលរដ្ឋជាង ៣០ករណី​ក្នុង​ឆ្នាំ​២០២៣

អង្គការសង្គមស៊ីវិល​ដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បាន​រកឃើញ​ការ​ប្រើ​យុទ្ធ​សាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់ពី​សំណាក់​រដ្ឋាភិបាល និង​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ ដើម្បី​បំបិទ​​សំឡេង​រិះ​គន់ និង​បំបាក់​ទឹក​ចិត្ត​ចូល​រួម​ពី​ពលរដ្ឋ ជាង​​៣០ដងលើបុគ្គលជាង ១០០​នាក់​​​ក្នុង​ឆ្នាំ២០២៣ ខណៈ​​រដ្ឋាភិបាល​ថា​ករណី​ទាំង​នោះ​ ជា​​ការ​អនុវត្ត​ច្បាប់​មិនមែន​​ជា​ការបំបិទ​សិទ្ធិឡើយ។

មេធាវី៖ លោកកឹម សុខា ស្នើ​តុលាការបន្ធូរបន្ថយការរឹតត្បិតលើ​ការឃុំខ្លួន

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ឱ្យ​ដឹងថា កូនក្តីរបស់ខ្លួន បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ បន្ធូរបន្ថយ​លើការរឹតត្បិតការឃុំខ្លួន​ ប៉ុន្តែត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ​​បដិសេធ។

ការសិក្សា​៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជា​ក្នុងឆ្នាំ២០២៣នៅតែមានស្ថានភាពអាក្រក់ ខណៈពិន្ទុសន្សន៍អំពើពុករលួយ​បាន​ធ្លាក់​ចុះ

របាយការណ៍​​សិក្សាមួយ​របស់​​អង្គការតម្លាភាពកម្ពុជា បង្ហាញថា ពិន្ទុសន្ទស្សន៍អំពើ​ពុករលួយ​នៅ​កម្ពុជា​សម្រាប់​​ឆ្នាំ​​២០២៣ មានការ​ធ្លាក់ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ​​ ដែលធ្វើឱ្យ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែលមាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​សកល​លោកដដែល។​

មន្ទីរពេទ្យខ្មែរសូវៀត ច្រានចោលការចោទ​ពី​គ្រួសារ​ជន​រង​គ្រោះ ដែល​​​ថា​មន្ទីរពេទ្យបានទុកអ្នកជំងឺចោលរហូត​ដល់ស្លាប់​

មន្ទីរពេទ្យសហភាពខ្មែរសូវៀត បានធ្វើការស្រាយបំភ្លឺ និងច្រានចោលចំពោះការ​បង្ហោះសារ​របស់​គ្រួសារជនរងគ្រោះ​​ដែលបានស្លាប់​បាត់បង់ជីវិត ខណៈបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយ​ថា​ជាការអះអាងដែលមានខ្លឹមសារមិនពិត។

ក្រុមអ្នកតស៊ូមតិកម្ពុជាអំពាវនាវតុលាការឈរលើការគោលការណ៍ឯករាជ្យ​ក្នុងសំណុំរឿង​ លោក​ កឹម​ សុខា

ក្រុមអ្នកតស៊ូមតិកម្ពុជា អំពាវនាវដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ​។

របាយការណ៍៖ ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប​ក្នុងឆ្នាំ២០២៣​ កើនជាង៣០%បើធៀបនឹងឆ្នាំចាស់

មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថា អត្រាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបាន​ទៅទស្សនានៅខេត្តដែលសម្បូរទៅដោយប្រាសាទបុរាណមួយនេះ មានជាង ២លាននាក់ ក្នុងឆ្នាំ២០២៣ ដែលចំនួននេះ មាន​ការកើនឡើងជាលំដាប់​បើធៀបនឹងឆ្នាំចាស់។

បទយកការណ៍៖ បណ្ណាល័យ​​ សួន បញ្ញា ជំរុញការអាន​បន្ថែម​ក្នុង​សហគមន៍​មួយនៅ​ខេត្តបាត់​ដំបង​

កាលពី​ឆ្នាំ២០១៨ កញ្ញា យ៉ែម បញ្ញា បាន​បង្កើត​បណ្ណាល័យ​តូចមួយ​​ដោយ​​មាន​ឈ្មោះថា​ បណ្ណាល័យ សួន បញ្ញា ដែល​​​​មានទីតាំងស្ថិត​នៅ​ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​។ កំពុង​អង្គុយ​ក្នុង​បរិវេណ​បណ្ណាល័យ ស្ថាបនិក​​បណ្ណាល័យ​សួន​បញ្ញា វ័យ​៣៨​ឆ្នាំ​រូបនេះ និយាយ​ថា៖ «បណ្ណាល័យ​​សហគមន៍​ជាផ្នែក​មួយក្នុ​ងការ​ជួយ​ដល់​យុវជន​នៅ​ជនបទហ្នឹង គាត់​អាច​មាន​កម្លាំង​ក្នុង​ការរក​មធ្យោបាយ​ក្នុងការ​អាន បាន»។ បណ្ណាល័យ​សួនបញ្ញា​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ចង់​ឱ្យ​ក្មេងៗ​ក្នុង​សហគមន៍​​​អាច​​រៀន​​បន្ថែម​​បន្ទាប់ពី​​ទំនេរពី​ការ​សិក្សា ដូចជាថ្ងៃចុងសប្តាហ៍ ហើយ​ក្មេងៗ​ដែល​មក​អាន​សៀវ​ភៅ​នៅ​ទី​នេះ​អាច​ខ្ចី​សៀវ​ភៅ​ទៅ​អាន​នៅ​ផ្ទះ​បាន​ដោយ​សេរី​។​ កញ្ញា យ៉ែម បញ្ញា...

សង្គមស៊ីវិល ​ស្នើរដ្ឋាភិបាលផ្តល់កម្មសិទិ្ធដីធ្លីជូនពលរដ្ឋសហគមន៍សំរោងត្បូង

អង្គការ​សង្គមស៊ីវិល និងសហគមន៍​​ចំនួន​៣៨ ស្នើរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋនៅសហគមន៍សំរោង​ត្បូង ព្រមទាំងស្នើតុលាការ​ទម្លាក់​បទចោទប្រកាន់​ទៅលើតំណាង​​​សហគមន៍ទាំង ១៨រូប ដើម្បីយុត្តិធម៌សង្គម។

Latest News