គ.ជ.ប កំណត់គោលការណ៍ស្មើភាពសម្រាប់គណបក្សនីមួយៗឃោសនាបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ពីគោលការណ៍រៀបចំកម្មវិធីស្មើភាព សម្រាប់គណបក្សនយោបាយក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
កម្មវិធីស្មើភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជូនសម្រាប់គណបក្សនយោបាយចំនួន ៤ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ សម្រាប់ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភាមាន ៣ ប្រភេទដូចជា កិច្ចពិភាក្សាតុមូល ស្ប៉តឃោសនា និងការបោះពុម្ពផ្សាយអត្ថបទឃោសនា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានលេខ០០២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលបានកំណត់ពីកម្មវិធីកិច្ចពិភាក្សាតុមូលថា...
កូដករ និងសហជីព ទាមទារឱ្យថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយបញ្ចប់វិវាទការងារ
ក្រុមកូដករ និងសហជីព បន្តទាមទារឱ្យថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ចប់វិវាទការងារឱ្យបានឆាប់ ហើយងាកមកគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវឡើងវិញ។
តុលាការសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀន ២រូប ក្នុងសំណុំរឿងក្លែងបន្លំឯកសារ
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
រដ្ឋាភិបាលបង្កើតក្រុងថ្មីនៅខេត្តសៀមរាប ខណៈពលរដ្ឋថាតំបន់នោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់
រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងថ្មីមួយទៀត នៅខេត្តសៀមរាប គឺក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំចំនួន២ ជាឃុំចំណុះឱ្យទីក្រុងថ្មីនោះ ហើយក្នុងនោះមានឃុំរុនតាឯក ជាទីតាំងលំនៅឋានថ្មីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលត្រូវអាជ្ញាធរឱ្យរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ។
គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ជាការបំបាក់ស្មារតីនយោបាយ
ក្រុមគ្រួសារលោកខឹ ម ចាន់វណ្ណៈ និងមន្ត្រីការពារសិទ្ធិមនុស្សថ្លែងថា ការចាប់ខ្លួនប្រធានស្តីទីគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន គឺជារឿងអយុត្តិធម៌ និងថាជាការបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយ។
កាលពីថ្ងៃទី១៥ ខែមករា ស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនលោកខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណបក្សភ្លើងទៀនក្រោមហេតុផលថា លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
ភរិយារបស់លោក ខឹម ចាន់វណ្ណៈ អ្នកស្រី ឡង់ សុដានី បានប្រាប់ Newsroom Cambodia ថា...
ក្រសួងបរិស្ថានចេញវិធានការទប់ស្កាត់ការបំពុលខ្យល់ដើម្បីសុខភាពពលរដ្ឋ
ក្រសួងបរិស្ថានជំរុញឱ្យរាជធានី ខេត្តទាំងអស់អនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដែលបង្កដោយភ្លើងឆេះព្រៃ ការដុតសំរាម ផ្សែងពីរោងចក្រ និងធូលីពីការដ្ឋានសំណង់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
លិខិតស្តីពីវិធានការកាត់បន្ថយការបំពុលខ្យល់សាធារណៈបង្ហាញថា ចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាមានការធ្លាក់ចុះកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) អាចមានកម្រិតខ្ពស់ ដោយសារភ្លើងឆេះព្រៃ ការដុតសំរាម ការបញ្ចេញផ្សែងពីរោងចក្រ ឧស្សាហកម្ម និងការហុយធូលីពីការដ្ឋានសំណង...
តុលាការសាកសួរមន្ត្រីបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ
សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
កម្ពុជាបន្តរក្សាជំហរគាំទ្រ «គោលនយោបាយចិនមួយ» របស់សាធារណប្រជាមានិតចិន
រដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីពីការគាំទ្រយ៉ាងម៉ឹងម៉ាត់ ចំពោះគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងប្រទេសចិន។
តុលាការខេត្ដរតនគិរី ផ្តន្ទាទោសលោក ថេង សាវឿន និងសហការី២នាក់ ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែទោសត្រូវបានព្យួរ
តុលាការនៃសាលាដំបូងខេត្តរតនៈគិរី បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក ថេង សាវឿន និងសហការី ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ប៉ុន្តែតុលាការសម្រេចព្យូរទោសទាំងអស់ ដោយតម្រូវឱ្យពួកគេស្ថិតនៅក្រៅឃុំ។
ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងសម្អាតប្រាក់
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប លោក ខេង យ័ន ជាបណ្តោះអាសន្ន ក្រោមបទចោទ «រំលោភអំណាច» និង «សម្អាតប្រាក់»។
គ.ជ.ប កែសម្រួលគោលការណ៍ក្នុងការហែក្បួនឃោសនា និងការពារសន្តិសុខសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកែសម្រួលគោលការណ៍ពាក់ព័ន្ធការហែក្បួនឃោសនាបោះឆ្នោត និងការពារសន្តិសុខ ដើម្បីរក្សាសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចកែសម្រួល និងឯកភាពគោលការណ៍លើសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានសម្រេចកែសម្រួលខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត ដូចជាការប្រើប្រាស់គំរូប្រឡង់ដៃសន្តិសុខ ខ្នាតខិត្តបណ្ណ និងប្រព័ន្ធការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
លោក ហង្ស ពុទ្ធា ...
ក្រសួងរ៉ែ ធ្វើយុទ្ធនាការបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិមួយក្នុងខេត្តត្បូងឃ្មុំ
ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងចូលរួមទប់ស្កាត់ ខណៈក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អាកាសចរណ៍ស៊ីវិលថា មតិរិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ជាការចោទប្រកាន់គ្មានមូលដ្ឋាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរមួយចំនួនតូច នៅលើបណ្តាញសង្គម ដែលកើតឡើងតាំងពីមុនបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយនៅពេលនេះ ថាជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
រដ្ឋាភិបាល បញ្ចប់មុខតំណែងអភិបាលក្រុងកែប ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយ
ប្រមុខរដ្ឋាភិបាល បានសម្រេចបញ្ចប់មុខតំណែង លោក ខេង យ័ន អភិបាលក្រុងកែប នៃខេត្តកែប ពីមុខតំណែង ខណៈមន្ត្រីរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួន កាលពីថ្ងៃម្សិលមិញ ក្រោយរកឃើញថាបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើន។
សង្គមស៊ីវិល សាទរចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដោយម៉ឹងម៉ាត់
សង្គមស៊ីវិល សាទរចំពោះក្រសួងយុត្តិធម៌ ដែលបង្ហាញការប្តេជ្ញាចិត្ត និងដាក់ចេញនូវយន្តការដោះស្រាយយ៉ាងម៉ឹងម៉ាត់ លើសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ប៉ុន្តែថាបើមានត្រឹមគោលនយោបាយ តែគ្មានផែនការសកម្មភាពច្បាស់លាស់នោះទេ នោះបញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
សហគមន៍នៅដែនជម្រកសត្វព្រៃព្រះរកាសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធនឹងការកាប់បំផ្លាញទ្រង់ទ្រាយធំ
សហគមន៍ជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ចំពោះការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ ដោយពួកគេបានរកឃើញឈើជាង៣០០ដើមត្រូវបានអារក្នុងឆ្នាំ២០២៣។
ក្នុងសារដែលបង្ហោះជាសេចក្ដីប្រកាសព័ត៌មានស្តីពីការបូកសរុបបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៣លើទំព័រហ្វេសប៊ុករបស់សហគមន៍ជនជាតិដើមភាគតិចកួយ ចេញនៅថ្ងៃទី១០ ខែមករានេះបានឱ្យដឹងថា នៅតំបន់អូរស្ពង់ក្នុងដែនជម្រកសត្វព្រៃព្រះរកាមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ។
សារដដែលបន្ថែមថា៖ «បច្ចុប្បន្នតំបន់ដែលកំពុងបន្តកាប់បំផ្លាញយ៉ាងសកម្មមានលេខនិយាមការ X៖ 515731 Y៖1546629 ដែលមានម៉ាស៊ីនអារឈើយ៉ាងសកម្មប្រហែល១០គ្រឿង នៅតំបន់ អូរស្ពង់ ដែលជាតំបន់សក្ដានុពលចម្ការច្បោះរបស់បងប្អូនជនជាតិដើមភាគតិចយើងអាស្រ័យផល»។
សារជាសេចក្ដីប្រកាសព័ត៌មានដដែលបន្ដថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ តាមរយៈការចុះល្បាត ៥ដងបានរកឃើញមានគល់ឈើដែលត្រូវបានកាប់ផ្តួល អារជ្រៀកមានចំនួន ៣៦៦គល់ ក្ដារបន្ទះចំនួន ៣៤២បន្ទះ ឈើតាប់ចំនួន៣.២ម៉ែត្រគូប និងឈើប្រភេទសសរចំនួន២៧ដើម។
លោក ស៊ុត...