អ្នកច្បាប់យល់ឃើញចម្រុះចំពោះការបង្កើតក្រុមកែទម្រង់ប្រព័ន្ធយុត្តិធម៌ថ្មី
ក្រុមអ្នកច្បាប់បង្ហាញការយល់ឃើញចម្រុះគ្នាចំពោះគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលទើបត្រូវបានបង្កើតក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋ និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បង្កើតឡើងតាមព្រះរាជក្រឹត្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសហប្រធាន ២ រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និងសមាជិកសរុប ២៥ រូប ក្នុងគោលបំណងដឹកនាំ សម្របសម្រួល ជំរុញការអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោក កែវ ពន្លឺចន្ទ...
រដ្ឋបាលខេត្តសៀមរាបអះអាងថានឹងចរចាជាមួយក្រុមហ៊ុនចិនក្រោយផ្ទុះការតវ៉ា
រដ្ឋបាលខេត្តសៀមរាប បានអះអាងថានឹងដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខដាក់គ្នាទាក់ទងនឹងការចោទប្រកាន់ពីការយកតម្លៃលើសេវាដឹកជញ្ជូនពីក្រុមអ្នកប្រកបមុខមុខរបរទេសចរណ៍ ក្រោយផ្ទុះការតវ៉ាកាលពីថ្ងៃទី៣ ខែ មករាថ្មីៗនេះ។
Q&A៖ ការចងក្រងសហជីពនៅកម្ពុជានៅមានបញ្ហាប្រឈម
នៅកម្ពុជា វត្តមានរបស់សហជីពត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅក្នុងរបបរាជានិយមខ្មែរអំឡុងទសវត្ស ១៩៥០។ សហជីពដើរតួជាវេទិកាមួយដើម្បីបញ្ចេញសំលេង និងការព្រួយបារម្ភរបស់ពួកគេដល់សាធារណៈជន និងដើម្បីចរចាជាមួយរដ្ឋាភិបាល ឬនិយោជកដើម្បីផលប្រយោជន៍ និងចំណាប់អារម្មណ៍រួមរបស់ពួកគេ។ បច្ចុប្បន្ន សហជីពនៅតែប្រឈមនឹងបញ្ហាក្នុងការចងក្រង និងអនុវត្តសកម្មការងារ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសេវាការងារ និងចំណីអាហារកម្ពុជា (CFSWF) ជាមួយនឹងកញ្ញា ស៊ន់ លីនដា ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរ អ្នកស្រី!
A:...
ក្រសួងការងារជូនដំណឹងពីករណីឆបោកលើការជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែល
ក្រសួងការងារជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាអំពីករណីឆបោកនៃការជ្រើសរើសពលករខុសច្បាប់ទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែល ដោយបញ្ជាក់ថា កម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការជាមួយអ៊ីស្រាអែលទាក់ទងនឹងការផ្ទេរកម្លាំងពលករនៅឡើយ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចេញនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រសួងការងារ កំពុងចរចាជាមួយតំណាងអ៊ីស្រាអែលដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករឲ្យបានត្រឹមត្រូវផងដែរ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។
ក្រសួងការងារបញ្ជាក់បន្ថែមតាមន័យដើមថា៖ «ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារននីប្រទេសអ៊ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline: ១២៩៨ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់»។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការងារ លោក...
អាជ្ញាធរថៃចាប់ខ្លួនជនសង្ស័យ២នាក់ ដែលវាយ លោក ស្រ៊ុន ស្រ៊ន បណ្តាលឱ្យរងរបួសក្បាល
អាជ្ញាធរថៃ ចាប់ជនសង្ស័យថៃ ២នាក់ ក្នុងចំណោម៣នាក់ ដែលបានយកដំបងដែកវាយសកម្មជនជនជាតិខ្មែរមួយរូប លោក ស៊្រុន ស៊្រន បណ្តាលឱ្យបែកក្បាលផ្នែកខាងក្រោយ ខណៈជនរងគ្រោះអះអាងថា នឹងបន្តដាក់ពាក្យបណ្តឹងទៅតុលាការ។
ក្រសួងសុខាភិបាលអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង JN.1
ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទថ្មីឈ្មោះថា អូមីក្រុង JN.1 និងអំពាវនាវឱ្យមានការចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា ក្រសួងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង JN.1 (Omicron JN.1) ចំនួន ៤ករណីលើអ្នកជំងឺបួននាក់ដែលបានធ្វើរោគវិនិច្ឆ័យដំបូងថាមានប្រភេទនេះ។ បច្ចុប្បន្នពួកគេបានជាសះស្បើយពេញលេញ និងកំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែកនៅគេហដ្ឋានរបស់ពួកគេ។
ក្រសួងបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់វ៉ារ្យ៉ង់ថ្មីនេះថាជាវ៉ារ្យង់នៃចំណាប់អារម្មណ៍ (VOI) ដោយបង្ហាញថាវាមិនធ្ងន់ធ្ងរពេកទេហើយបច្ចុប្បន្នមិនបង្កើតជាវ៉ារ្យង់នៃការព្រួយបារម្ភ (VOC) ទេ។ ហើយប្រព័ន្ធតាមដានជំងឺឆ្លងរបស់ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការសង្កេតឃើញការកើនឡើងនៃករណីជំងឺកូវីដ-១៩ កើតឡើងជាពិសេសក្នុងចំណោមបុគ្គលដែលចូលប្រើប្រាស់សេវាថែទាំសុខភាព។
ក្រសួងក៏កំពុងជំរុញឲ្យប្រជាពលរដ្ឋទូទៅរក្សាការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំបង្ការ...
ក្រសួងការបរទេសថា មិនមានពលរដ្ឋខ្មែរស្លាប់និងរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅជប៉ុន
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ឬស្លាប់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសជប៉ុននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែមករានេះ លើកឡើងថា ក្រសួង និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុន ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួននៅទីនោះផងដែរ។
ក្រសួងបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់ដែលបានបង់បាត់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដី កម្រិត ៧.៦រ៉ិចទ័រនោះទេ ស្របពេលមានពលរដ្ឋខ្មែរជាង ១ ៦០០នាក់...
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាហិង្សា និងការបៀតបៀនសិទ្ធិស្ត្រី ខណៈបញ្ហានេះនៅបន្តកើតមាន
ក្រុមអង្គការសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហាអំពើហិង្សាផ្នែកយេនឌ័រ និងការបៀតបៀនសិទ្ធិស្ត្រី ខណៈពួកគេអះអាងថា ការធ្វើទុក្ខបុកម្នេញដោយហិង្សា និងការបៀតបៀននៅតែបន្តកើតចំពោះស្ដ្រីជាហូរហែរ។
ប្រជាពលរដ្ឋ និងក្រុមសហជីពប្រមូលផ្តុំនៅមុខពន្ធនាគារទាមទារឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ
ប្រជាពលរដ្ឋ និងក្រុមសហជីពជាង៥០ នាក់បានជួបជុំគ្នានៅខាងមុខមណ្ឌលអប់រំកែប្រែទី២ (ម២) ទាមទារឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមសាររបស់ទំព័រហ្វេសប៊ុកអង្គការលីកាដូនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា ការជួបជុំគ្នាមានអ្នកចូលរួមមកពីសហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN)...
កូដករណាហ្គាវើលដ៍ និងក្រុមសហជីព ស្នើឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ
កូដករណាហ្គាវើលដ៍ សហជីព និងអង្គការសង្គមស៊ីវិល ស្នើយ៉ាងទទូចដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ទៅតុលាការឱ្យមានការទម្លាក់បទចោទ និងដោះលែងកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យមានសេរីភាពវិញ។
Q&A: និស្សិតប្លាស្ទិកកំពុងប្រមូលសំរាមដែលត្រូវបានបោះចោលគ្មានសណ្តាប់ធ្នាប់នៅភ្នំពេញ
ប្រជាជនមួយចំនួននៅរាជធានីភ្នំពេញនៅតែមិនទាន់មានចំណេះដឹងទូលំទូលាយក្នុងការទុកដាក់សំរាមប្លាស្ទិកឲ្យមានសណ្តាប់ធ្នាប់នៅឡើយ។ ការបោះចោលសំរាមប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យទីក្រុងក្លាយជាកខ្វក់ និងប៉ះពាល់ដល់បរិស្ថាន សុខភាព និងសោភ័ណ្ឌភាព។ ការលុបបំបាត់សំរាមប្លាស្ទិកជាគោលដៅសំខាន់របស់ក្រុមនិស្សិតប្លាស្ទិក តែពួកគេត្រូវការជាចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ហែម សុភេម ស្ថាបនិកនិស្សិតប្លាស្ទិកបានផ្តល់កិច្ចសម្ភាសន៍ជាមួយសិក្ខាកាម Newsroom Cambodia គឺកញ្ញា អ៊ុយ នាលម៉ាល័យ អំពីបញ្ហាសំរាមប្លាស្ទិកដែលនៅតែត្រូវបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
Q. ជម្រាបសួរលោកសុភេម!
A. បាទជម្រាបសួរ!
Q. ហេតុអ្វីបានជាសុភេមបង្កើតក្រុមនិស្សិតប្លាស្ទិកនេះឡើង?
A. និយាយទៅ ហេតុផលទីមួយពេលដែលចាប់ផ្តើមនិស្សិតប្លាស្ទិកគឺដោយសារឃើញមានប្រជាពលរដ្ឋមួយចំនួនមានទម្លាប់នៃការចោលសំរាមនេះកាន់តែច្រើន អញ្ចឹងហើយក៏យើងចាប់ផ្តើមយុទ្ធនាការដើម្បីបញ្ឈប់ការចោលសំរាមរបស់ប្រជាពលរដ្ឋមួយចំនួន។ យើងធ្វើវាផ្ទាល់ផង ហើយយើងធ្វើ...
អ្នកច្បាប់លើកឡើងថា តុលាការគួរតែជាអ្នកផ្សព្វផ្សាយរាល់សេចក្តីសម្រេចរបស់ខ្លួន
ស្ថាប័នតុលាការ គួរតែជាអ្នកផ្សព្វផ្សាយសេចក្តីសម្រេចរឿងក្តីរដ្ឋប្បវេណី និងត្រូវមានសេចក្តីសម្រេចរឿងក្តីព្រហ្មទណ្ឌផងដែរ។
គណបក្សកម្លាំងជាតិស្នើនាយករដ្ឋមន្រ្តីដោះលែងអ្នកជាប់ឃុំផ្នែកនយោបាយដើម្បីស្តារការអនុគ្រោះពន្ធពីអន្តរជាតិ
គណបក្សកម្លាំងជាតិ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យលទ្ធភាពដោះលែងអ្នកទោស ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់ដែលកំពុងជាប់ឃុំ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១៧មក សហគមន៍អន្តរជាតិបានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប (EBA) ២០% ខណៈសហរដ្ឋអាមេរិកមិនបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនាំចូល (GSP) ចាប់តាំងពីដំណាច់ឆ្នាំ ២០២០ មក ដោយសារអ្នកនយោបាយសំឡេងជំទាស់ មន្រ្តីសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល...
អ្នកជំនាញជំរុញឱ្យមានគោលនយោបាយគាំពារដើម្បីបង្កើនវត្តមានស្ត្រីក្នុងវិស័យព័ត៌មាន
ស្ត្រីក្នុងវិស័យព័ត៌មានមានចំនួនតិចតួច ហើយមានយោបល់ជាច្រើនថា ការបង្កើនវត្តមាន និងសមត្ថភាពស្ត្រីនៅក្នុងវិស័យនេះបាន លុះត្រារដ្ឋាភិបាល និងអង្គភាពសារព័ត៌មានខ្លួនឯង មានគោលនយោបាយលើកកម្ពស់ស្ត្រីក្នុងវិស័យសារព័ត៌មានឱ្យមានស្តង់ដារ និងអនុវត្តជាប្រចាំ។
អ្នកប្រកបរបរផ្លូវភេទ ស្នើឱ្យមានប្រព័ន្ធការពារស្របច្បាប់ និងបញ្ឈប់ការរើសអើង
តំណាងក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ ស្នើយ៉ាងទទូចឱ្យមានប្រព័ន្ធការពារស្របច្បាប់ ដោយបញ្ឈប់ការដាក់ទោសទណ្ឌលើពួកគេបញ្ឈប់ការរើសអើង និងទទួលស្គាល់ការងារពួកគាត់ជាការងារសុច្ចរិតដូចការងារដទៃទៀតដែរ។
ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងចាត់ការក្រុមហ៊ុនមួយចំនួននៅអាមេរិកដែលប្រើសញ្ញាជាតិដោយគ្មានការអនុញ្ញាត
ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសដោយក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាដែលជានិមិត្តសញ្ញាជាតិកម្ពុជាលើសម្បកវេចខ្ចប់ផលិតផលដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចេញកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញមានការប្រើប្រាស់រូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តនៅលើសម្បកវេចខ្ចប់ផលិតផលសរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀតដែលបានដាក់លើលើទីផ្សារនានា តាមហាងលក់ទំនិញ និងតាមទីផ្សារអនឡាញនៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀតក្នុងសហរដ្ឋអាមេរិក ដោយពុំមានការអនុញ្ញាតពីអាជ្ញធរមានសមត្ថកិច្ចកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ក្រសួងពាណិជ្ជកម្មបាននិងកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ចដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័នលើសម្បកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់...