Home Blog Page 57

យុវជនមាតាធម្មជាតិស្នើឱ្យរដ្ឋាភិបាលដាក់បញ្ចូលកោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ

ក្រុមយុវជនចលនាមាតាធម្មជាតិ ជិត២០នាក់ បានយកញតិ្តទៅដាក់នៅក្រសួងបរិស្ថានជាថ្មីម្តងទៀត ដើ​​ម្បី​ជំរុញឱ្យ បញ្ចូលតំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ និងទាមទារឱ្យដកអាជ្ញាប័ណ្ណការអភិវឌ្ឍកោះ​​កុ​ង​ក្រៅ ចេញពីក្រុមហ៊ុនរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ដោយពួកគេ បារម្ភពីវិនាសកម្មបរិស្ថាន​កើ​​ត​​មា​​ន​​នៅតំបន់នោះ។

មេធាវីការពារក្តីនៅមានមន្ទិលសង្ស័យចំពោះវត្តមាន លោក កឹមសុខា ក្នុងថ្ងៃបោះឆ្នោត

មេធាវីការពារក្តីឱ្យប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ អះអាងថា មកដល់​ពេ​​​លនេះ​​ទៅ​​ហើយ គេនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយនៅឡើយទេ ចំពោះការស​​ម្រេច​ចិ​​ត្ត​​​​​រ​​​បស់ លោក កឹម សុ​ខា អាចនឹងចេញទៅបោះឆ្នោតដែរឬយ៉ាងណា ខណៈវិសោធនកម្ម​​ច្បាប់​​បោះ​ឆ្នោ​តថ្មី អាចជារបាំងសម្រាប់​​អ្នក​​ន​​យោ​​បាយចាស់វស្សារូបនេះ ប្រសិនបើខកខានមិនបានចេញទៅបោះឆ្នោត តា​​ម​ការកំណត់។

មន្ត្រីឧទ្យានុរក្សខេត្តព្រះវិហាររងការចោទថាបានរារាំងមិនឱ្យក្រុមយុវជនស្រលាញ់​បរិស្ថានចុះល្បា​​ត

អាជ្ញាធរ និងមន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ​ រងការចោទថាបានរារាំងក្រុមយុវជនដែលស្រលាញ់​​បរិ​​ស្ថា​​នមិនឱ្យចុះល្បាតព្រៃព្រះរកា ដោយចាត់ទុកសកម្មភាពការពារព្រៃឈើរបស់ក្រុមយុវជន និង​​ព្រះ​​សង្ឃទាំងចំនួន ២៧អង្គ និងនាក់ថា មិនបានសុំច្បាប់ជាមុន។

សមាជិកបក្សភ្លើងទៀនដែលត្រូវលុបឈ្មោះពីគ្រូបង្រៀនដាក់បណ្តឹងទៅតុលាការក្រុងភ្នំពេញ

0
សមាជិកគណបក្សភ្លើងទៀនមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀនបានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃសុក្រ ដោយស្នើឱ្យ​​ចេញសាលក្រមលុបចោលលើការសម្រេចរបស់ក្រសួងអប់រំក្រោមហេតុផលថា សេចក្ដីសម្រេចនេះ​​ប្រឆាំងនឹងច្បាប់។

ខុមហ្រ្វែលរកឃើញភាពមិនប្រក្រតីបានកើតឡើងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

អ្នកជំនាញកិច្ចការបោះឆ្នោត សង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួន​​បានកើតឡើងនៅ​​អំ​ឡុ​ង​​ពេ​​ល​​​​​​យុ​ទ្ធនាការឃោសនាស្វែងរកការគាំទ្រនេះ ដោយរថយន្តខ្លះត្រូវគេដកស្លាកលេខចេញ និ​ង​រថយន្តខ្លះ​​ទៀ​​​​​​ត​​ប្រើប្រាស់ស្កុតដើម្បីបិទបាំងទៅលើស្លាកលេខ ជាហេតុនាំឱ្យមានមន្ទិល​​សង្ស័យ​​អំ​ពីតម្លាភាព នៃកា​​រ​​ប្រើ​​ប្រាស់​​យានយន្តធ្វើជាមធ្យោបាយនៃការឃោសនា របស់គណប​ក្សគ្រប់​​គ្រ​​ង​​​អំ​​ណា​​​​ច ដែលអាចមានភាព​​មិន​​សុ​​​ចរិត។

ភរិយាលោក លី រី អះអាងថាស្វាមីរបស់អ្នកស្រីមិនដឹងត្រូវឃុំខ្លួននៅទីណា

ភរិយារបស់សមាជិកមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រចាំនៅរាជធានី​ភ្នំពេញ ឱ្យដឹងថា គិត​មក​​ដល់ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ គឺនៅមិនដឹងថា​តើស្វាមីរបស់​អ្នកស្រីត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ទីណា​​នៅ​ឡើយ​ទេ ខណៈ​ការ​ចាប់​​​ខ្លួន​​​នេះ​ទៀត​សោត ក៏មិនដឹង​ថាតើមាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​អ្វី​ឱ្យ​ប្រាកដ​នោះ​ដែរ។

អ្នកគាំទ្របក្សភ្លើងទៀនរក្សាភាពស្ងៀមស្ងាត់​អំឡុង​ពេល​យុទ្ធនាការឃោសនាបោះឆ្នោត

ស្របពេលអ្នកគាំទ្របក្សកាន់អំណាច និងបក្សនយោបាយ ១៧ផ្សេងទៀត កំពុង​ស្វែង​រក​ការ​គាំ​​ទ្រ​​រៀ​​​​​​ង​​​​​ៗខ្លួ​​ន​​​នៅតាមមូលដ្ឋាននោះ ចំពោះ​ពលរដ្ឋដែលស្មោះស្ម័គ្រ និងមានភក្ដីភាពជាមួយគណបក្សភ្លើង​​ទៀន នៅតែបន្តរ​​ក្សាភាពស្ងប់ស្ងា​​​​​ត់​​ដ​ដែល បើទោះជាយុទ្ធនាការឃោសនាបោះឆ្នោតនេះ កាន់តែ​​ខិត​​ជិត​​ដល់​​​បញ្ច​ប់​​ហើ​​យ​​ក្តី។

ស្នាក់ការសហគមន៍ព្រៃក្បាលខ្លារងការលួចដុតពីជនមិនស្គាល់អត្តសញ្ញាណ

ទីស្នាក់ការ របស់ប្រជាសហគមន៍ព្រៃឈើក្បាលខ្លា ស្ថិតនៅឃុំសណ្តាន់ ខេត្តកំពងធំ ដែលសាងសង់ឡើងដើម្បីជាទីកន្លែងសម្រាប់ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ត្រូវបាន​ជន​មិ​ន​​ស្គាល់អត្តសញ្ញាណ លួចដុតបំផ្លាញខូច​ខាតស្ទើរពាក់កណ្តាល នៃទំហំទីស្នាក់ការទាំងមូល។

យុវជនស្ម័គ្រចិត្តបង្រៀនកុមារគ្មានទីពឹងនិងក្មេងតាមឪពុកម្តាយធ្វើសំណង់នៅភ្នំពេញ

ស្ថាបនិកក្រុមយុវជនសំរាម បានបង្កើតថ្នាក់រៀនមួយកន្លែង ដើម្បីផ្តល់ឱកាសឱ្យកុមារគ្មានទីពឹង រួមទាំងក្មេងក្រីក្រ​​​​ដែលមិ​ន​​​​​​បានសិក្សា ដោយសារតាមឪពុកម្តាយធ្វើសំណង់នៅរាជធា​​នីភ្នំ​​ពេ​​ញ អាច​​បើ​​ក​ផ្លូវ​​ឱ្យពួកគេបានរៀនសូត្រដូចក្មេងដទៃទៀតដែរ។

ពលរដ្ឋជំរុញឱ្យស្ថាប័នរដ្ឋពង្រឹង​ប្រសិទ្ធភាពសេវាគាំពារសង្គម

សង្គមស៊ីវិល និងពលរដ្ឋមួយចំនួន ជំរុញឱ្យស្ថាប័នរដ្ឋ​បង្កើនការផ្សព្វផ្សាយសេវាគាំពារសង្គម ដើម្បីពង្រឹងប្រសិទ្ធភាព និងធានាប្រយោជន៍សមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ។

ACU ព្រមានចាត់វិធានការច្បាប់លើមន្រ្តីជាន់ខ្ពស់៥នាក់ បើមិនព្រមប្រកាសទ្រព្យសម្បត្តិ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានចាត់វិធានការច្បាប់លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​ចំនួន ៥នា​​ក់ ក្នុងករណី​​ពុំប្រកាសទ្រព្យសម្បត្តិមកកាន់អង្គភាពទេនោះ។

គ.ជ.ប៖ អ្នកណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​​ពេលទៅបោះឆ្នោតនឹង​ត្រូវ​ផ្តន្ទាទោសតាមច្បាប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ​.ប)​​ កាលពីថ្ងៃទី១១​ កក្កដា ឆ្នាំ២០២៣​ ប្រកាស​ថា ​បុគ្គលដែល​ណែនាំ​ ឬញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះឆ្នោត​នឹង​ត្រូវ​​ន្ទាទោស​តាមច្បាប់។​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​១១ ខែ​កក្កដា ឆ្នាំ​២០២៣ លើកឡើង​​ថា មានបុគ្គលមួយចំនួននៅតែបន្តយុទ្ធនាការ ​​​តាមបណ្តាញសង្គមព័ត៌មាន ណែនាំឲ្យ​ប្រជាពលរដ្ឋ​គូសសន្លឹកឆ្នោតចោល ដើម្បីឲ្យសន្លឹកឆ្នោតទាំង អស់​នោះ​ក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ គ.ជ.ប បន្ថែម​ថា បុគ្គលណាដែលប្រព្រឹត្តដូចខាងលើនឹងទទួលទោស តាមមាត្រា១៤២​ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី​​...

ព័ត៌មានពិស្តារ៖ អ្នកឃ្លាំមើលខ្វែងគំនិតគ្នាទាក់ទិនជំហរ គ.ជ.ប.អំពីវិធានគូសខ្វែងសន្លឹកឆ្នោត

ក្រុមអ្នកឃ្លាំ​​មើលស​ង្គម​​យល់ឃើញ​ផ្សេ​ងគ្នា​ពីការបង្ហាញជំហររបស់​ស្ថាប័ន​ជាតិ​​រៀបលើវិធានទៅលើអ្ន​​កញុះញង់ធ្វើឱ្យ​ស​ន្លឹកឆ្នោតខូច​ ​ ដោ​​​​​​​​​​​យចាត់​ទុកថា ​អ្វី​ដែល​ គ.ជ.​ប. លើក​ឡើង​​ជា​កា​​រ​​​អ​​​​នុវត្តនី​តិវិធីដូច​​​មា​ន​បញ្ញ​ត្តិ​​ដោ​​​យ​​​​​​ច្បា​ប់​​ផង និងជាកំហុ​សឆ្គ​ងផង ។​

មន្រ្តីឃុំថាថវិការដ្ឋបន្ថែមក្នុងរយៈពេល៥ឆ្នាំទៀតពុំទាន់គ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន

0
មន្រ្តីរដ្ឋបាលឃុំ ប្រតិកម្មទៅនឹងការដំឡើងថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋានរបស់រដ្ឋបាលឃុំស​​ង្កា​ត់ដោយលើកឡើងថា​ក្នុងរយៈពេល៥ឆ្នាំបន្តខាងមុខ ថវិកាដែលរដ្ឋាភិបាល​បានវិភាជនេះមានចំនួនតិចតួ​​ច ដែល​​វាពុំបានឆ្លើយតបនឹងតម្រូវការចាំបាច់ និងនៅតែខ្វះខាតជាក់ស្ដែង។

កម្មកររោងចក្រដាយ៉ាបគ្លូប៊លទទួលបានប្រាក់សំណងពីក្រសួងការងារក្រោយតស៊ូតមិជាច្រើនខែ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចទូទាត់ប្រាក់បុរេប្រទានឱ្យកម្មករជាង ៧​​០​០​នាក់ ដែលបានបម្រើការងារនៅរោងចក្រ ដាយ៉ាបគ្លូប៊ល ក្រោយពេលរោងចក្រកាត់ដេរស្រោមដៃមួយ​នេះ បានបិទទ្វាដោយមិនដឹងពីមូលហេតុ កាលពីដើមខែមេសា កន្លងទៅនេះ។

Q&A: បម្រែបម្រួលអាកាសធាតុ​ជាបញ្ហា​សំខាន់​ដែល​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីគ្រប់​ភាគី

ការ​ប្រែប្រួល​អាកាសធាតុ កំពុង​តែ​ជាបញ្ហា​ដែល​ប្រទេស​ស្ទើរ​​តែទូទាំង​ពិភព​លោក​បាន​និង​​កំពុង​ចូលរួម​មាន​វិធាន​ការ​​​ទប់​ស្កាត់​ និង​ដោះ​ស្រាយ ក្នុង​នោះក៏​រួម​​មានកម្ពុជា​ផង​ដែរ។​ កញ្ញា ណុប ស្រី ម៉ៅ ​សិក្ខាកាម Newsroom Cambodia ​បាន​សម្ភាសន៍​​លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា អំពី​ផល​ប៉ះពាល់ និង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ៖ ​ Q: ជម្រាបសួរលោក ហេង គីមហុង! A: បាទ​ ជម្រាបសួរ! Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា...

Latest News