ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា២០០នាក់ និងសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមានកុមារីម្នាក់របួស ស្រ្តីម្នាក់សន្លប់ និងស្ត្រីមួយចំនួនទៀតរងរបួស កើតមានឡើងក្រោយមានសកម្មភាពឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍។យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ ហើយបង្គាប់ឱ្យពលរដ្ឋបញ្ឈប់ការតាំងលំនៅ និងចូលរួមសហការជាមួយអាជ្ញាធរក្នុងការឈូសឆាយតំបន់នោះ។អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង បានប្រាប់ញូវស៍រូមខេមបូឌាថា ការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋជាទង្វើរំលោភសិទ្ធិមួយយ៉ាងសាហាវព្រៃផ្សៃមកលើស្ត្រី និងកុមារ។អ្នកស្រីបានថ្លែងថា៖ «ពួកបងជាស្រីៗ កុមារដែលចុះទៅទប់គ្រឿងចក្រហ្នឹង ហាមឃាត់គ្រឿងចក្រដើម្បីស្វែងរកដំណោះស្រាយសិន ហើយត្រូវពួកគាត់ប្រើហិង្សាយ៉ាងសាហាវ...
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ជំរុញសា្ថប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដោយផ្តោតលើក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ដើម្បីបណ្តុះស្មារតីស្រលាញ់ រួមទាំងអភិរក្សអក្សរនិងភាសាជាតិ។យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលប្រើប្រាស់ភាសាជាតិគ្រប់កាលៈទេសៈទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន និងការកម្សាន្តនានា។ក្រសួងលើកឡើងថា៖ «គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ និងផុសផុល»។សេចក្តីណែនាំដដែល ក៏បានលើកទឹកចិត្ត មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ឱ្យបន្តជំរុញកូនចៅ និងសិស្សានុសិស្សឱ្យមានទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងប្រើភាសាបរទេសផងដែរ៕
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេសអាចប្រើប្រាស់ឃ្យូអរកូត (QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង...
ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដោយផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រឈមពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេងៗក្នុងបរិវត្តកម្មឌីជីថល។
សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ បានងាប់ ដោយសារការបំពុលពីសំណាក់ជនមិនស្គាល់មុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដល់បុគ្គលទាំងឡាយណាដែលយកកម្ពុជា ជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពមិនល្អ ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយត្រូវអនុវត្តតាមច្បាប់។
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយថ្មី ទៅលើក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ទៀត រស់នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលត្រូវជាបងប្រុសរបស់កុមារាម្នាក់ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការកាប់បំផ្លាញពីជនមិនស្គាល់មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការចាត់ការទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយពីមានបុគ្គលមួយចំនួន បាននិងកំពុងផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅលើបណ្តាញសង្គម។
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជាមន្ត្រីគណបក្សនយោបាយ នោះតុលាការពិបាកឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់ជូនជនរងគ្រោះ ខណៈសហជីពមួយចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិនតុលាការ ព្យាយាមដោះស្រាយ។
កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រឿងអគ្គីភ័យ ដែលបានកើតឡើងនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងថ្មីមួយទៀត នៅខេត្តសៀមរាប គឺក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំចំនួន២ ជាឃុំចំណុះឱ្យទីក្រុងថ្មីនោះ ហើយក្នុងនោះមានឃុំរុនតាឯក ជាទីតាំងលំនៅឋានថ្មីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលត្រូវអាជ្ញាធរឱ្យរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ។
សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
សត្វផ្សោតឈ្មោលមួយក្បាលអាយុប្រមាណ៧ឆ្នាំ បានស្លាប់ដោយសារឧបករណ៍ឆក់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា សត្វផ្សោតឈ្មោលមួយក្បាលដែលបានស្លាប់នោះមានភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា៖ «តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។